កម្ពុជា-សង្គម
04/02/2023 – 07:21
ដោយ៖ អ៊ឹង ប៊ុនថន
RFI

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ © Internet
ក្រសួងការបរទេសកម្ពុជា បានចេញមកប្រតិកម្មចំពោះការដែលក្រសួងការបរទេសអាមេរិកបានប្រកាសផ្តល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ទៅកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពមួយរូប និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។ សម្រាប់ក្រសួងការបរទេសកម្ពុជាវិញ ការប្រគល់ពានរង្វាន់នេះមិនតំណាងឲ្យឆន្ទៈពលរដ្ឋកម្ពុជាភាគច្រើនទេ ហើយក៏មិនអាចយកទៅតតាំងជាមួយតុលាការខ្មែរបានឡើយ ខណៈអ្នកការពារសិទ្ធិមនុស្ស យល់ថា ពានរង្វាន់មានឥទ្ធិពលខ្លះទៅលើការសម្រេចរបស់តុលាការក្នុងករណីនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់៣ចំណុចដែលជាប្រតិកម្មចំពោះការប្រកគល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២សម្រាប់កញ្ញា ឈឹំម ស៊ីថរ ដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក។
បើតាមក្រសួងការបរទេសកម្ពុជា ពានរង្វាន់នេះជារឿយៗត្រូវបានប្រគល់ឲ្យបុគ្គលដែលតស៊ូដើម្បីសន្តិភាព ការបង្រួបបង្រួមជាតិ ការលុបបំបាត់ការរើសអើងជាតិសាសន៍ អំពើហិង្សា ការកាត់បន្ថយសព្វាវុធ និងការបង្កើតស្នាដៃអ្វីមួយ។ ប៉ុន្តែក្រសួងការបរទេសចាត់ទុកថា ការឲ្យពានរង្វាន់ដល់ កញ្ញា ឈឹម ស៊ីថរ មិនតំណាងឲ្យឆន្ទៈពលរដ្ឋភាគច្រើនទេ។ ម្យ៉ាងពានរង្វាន់នេះក៏មិនមែនជាមធ្យោបាយក្នុងការតតាំងជាមួយតុលាការដែរ ខណៈក្រសួងការទេសពន្យល់ថា ចំណាត់ការផ្លូវច្បាប់លើមេដឹកនាំសហជីពរូបនេះ មិនពាក់ព័ន្ធសិទ្ធិមនុស្ស ឬវិវាទការងារតែជាចំណាត់ការទៅលើការបំពានបម្រាមតុលាការមិនឲ្យចេញក្រៅប្រទេស។
ទោះជាយ៉ាងណា សម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស ពាន់រង្វាន់នេះគឺជាការផ្តល់តម្លៃខ្ពស់ សម្រាប់អ្នកការពារសិទ្ធិមនុស្ស តាមរយៈសកម្មភាពដែលកញ្ញា ឈឹម ស៊ីថរ បានលះបង់នាពេលកន្លងមក ហើយថាពានរង្វាន់នេះក៏ជាការលើកទឹកចិត្តដល់អ្នកការពារសិទ្ធិមនុស្សដទៃទៀត ។ បើតាមលោក នី សុខា ប្រធានសមាគមអាដហុក ចង់ឬមិនចង់ ការផ្តល់ពានរង្វាន់ដល់ កញ្ញា ឈឹម ស៊ីថរ អាចមានឥទ្ធិពលខ្លះទៅលើការសម្រេចរបស់តុលាការ ក្នុងការពិចារណាដោះលែង និងទម្លាក់ចោលការចោទប្រកាន់មកលើប្រធានសហជីពរូបនេះ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃទី២កុម្ភៈ បានប្រកាសប្រគល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍។ មេសហជីពរូបនេះកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ១០សប្តាហ៍មកហើយ ក្រោយអាជ្ញាធរកម្ពុជាចោទថា កញ្ញាបានរំលោភលក្ខខណ្ឌដែលហាមឃាត់មិនឱ្យចាកចេញពីប្រទេស អំឡុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ៕
HAS…. it so funny HUN SEN ‘s noble peace price is real but so sad Miss CHHIM SITHOR is fake .I tell you what???????? didn’t you know that US was just kicking your ASS . I’m laughing my ass off when I see your reaction to this matter . why are you so dump you will weaking up if you think just a few minute . after all I can see some people living in a small hold just only seeing Vietcong and China is only their masters . wait to see if you will be the same after the election 2023.