ដោយ ម៉ៅ សុធានី
2023.02.09
RFA

ក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា (MCC)។ Screenshot
ក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា (MCC) អំពាវនាវឲ្យក្រុមគ្រូពេទ្យ ដែលមិនទាន់បានចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណសំរាប់ឆ្នាំ២០២៣ ត្រូវមកស្នើសុំ នៅការិយាល័យគណៈគ្រូពេទ្យកម្ពុជា នៅតាមរាជធានី-ខេត្ត។
គេហទំព័របានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត ធា គ្រុយ ឲ្យដឹងថា ក្រុមគ្រូពេទ្យដែលកំពុងប្រកបវិជ្ជាជីវៈពេទ្យ និងគ្មានអាជ្ញាប័ណ្ណ ត្រូវមកចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណវេជ្ជសាស្ត្រនៅការិយាល័យរបស់គណៈគ្រូពេទ្យនៅទីក្រុងភ្នំពេញ និងខេត្តសាមី។ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ នឹងលើកលែងការបង់តម្លៃសុំចុះឈ្មោះនិងស្នើសុំអាជ្ញាប័ណ្ណរបស់គ្រូពេទ្យ សំរាប់ឆ្នាំ២០២៣ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់នោះឡើយ។ សំរាប់ឆ្នាំ២០២៤ តម្លៃបង់សេវា ចុះឈ្មោះនៅបង់ដដែល ដោយមិនអនុគ្រោះឡើយ។
លោកវេជ្ជបណ្ឌិត ធា គ្រុយ គូសបញ្ជាក់ថា ចំពោះគ្រូពេទ្យណា ដែលមិនទាន់បានចុះបញ្ជីនៅគណៈគ្រូពេទ្យ គឺហាមដាច់ខាតមិនឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺឡើយ។ មាត្រា ២៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល គឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៥ លានរៀល ចំពោះអ្នកមានវិជ្ជាជីវៈសុខាភិបាល ដែលគ្មានអាជ្ញាប័ណ្ណនិងប្រកបរបរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
១) តើគណៈគ្រូពេទ្យកម្ពុជា (MCC) បានជួយអ្វីខ្លះដល់សមាជិករបស់ខ្លួន?