ផ្កាយរណបអាមេរិក៖ កំពង់ផែរាម សាងសង់ដោយចិន ជិតរួចរាល់

កម្ពុជា-សង្គម
25/07/2023 – 08:12
ដោយ៖ សាំ ឧត្តម
RFI

ដំណើរការសាងសង់កំពង់ផែក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ត្រូវបានផ្កាយរណបអាមេរិកមើលឃើញថា ជិតបញ្ចប់ទាំងស្រុង បន្ទាប់ពីការសាងសង់បានពន្លឿនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើផ្អែកតាមរូបភាពថតចេញពីផ្កាយរណបរបស់ក្រុមហ៊ុនពាណិជ្ជកម្មសហរដ្ឋអាមេរិក Blacksky។ វត្តមាននៃកំពង់ផែដែលចិនឧបត្ថម្ភឱ្យនេះ មន្ទីរបញ្ចកោណអាមេរិកចាត់ទុកថា ជាការប្រជែងឥទ្ធិពលកងទ័ពជើងទឹកជាមួយអាមេរិកនៅក្នុងតំបន់។

ដំណើរការសាងសង់កំពង់ផែក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ត្រូវបានផ្កាយរណបអាមេរិកមើលឃើញថា ជិតបញ្ចប់ទាំងស្រុង បន្ទាប់ពីការសាងសង់បានពន្លឿនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ដំណើរការសាងសង់កំពង់ផែក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ត្រូវបានផ្កាយរណបអាមេរិកមើលឃើញថា ជិតបញ្ចប់ទាំងស្រុង បន្ទាប់ពីការសាងសង់បានពន្លឿនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ © Internet


មិនយូរមិនឆាប់កំពង់ផែរាមដែលជាមូលដ្ឋានទ័ពជើងទឹកកម្ពុជា នឹងត្រូវសាងសង់បញ្ចប់ ដើម្បីបម្រើដល់វិស័យយោធា ពិសេសកងទ័ពជើងទឹកកម្ពុជាតែម្តង។ យោងតាមរូបភាពថតចេញពីផ្កាយរណបបានបង្ហាញឱ្យឃើញថា កំពង់ផែដែលមានប្រវែងជិត៧០០ម៉ែត្រ និងមានចំណតប្រើប្រាស់ប្រវែងជិត៣០០ម៉ែត្រ លាតសន្ធឹងចេញពីដីឆ្នេរក្នុងមូលដ្ឋានទ័ពរាមភាគខាងកើតចាក់ចូលទៅផ្ទៃសមុទ្រភាគខាងត្បូង កំពុងពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ហើយគេសន្មត់ថា ដំណើរការសាងសង់ទាំងស្រុងនឹងត្រូវបញ្ចប់រួចរាល់នាពេលដ៏ខ្លីខាងមុខ។

កំពង់ផែរាមនេះ ត្រូវបានមន្ត្រីជំនាញផ្នែកសន្តិសុខសហរដ្ឋអាមេរិកអះអាងថា មានសមត្ថភាពគ្រប់គ្រាន់អាចឱ្យនាវាចម្បាំង នាវាដឹកយន្តហោះប្រភេទធន់ធ្ងន់ចូលចតបាន ខណៈអាមេរិកក៏កត់សម្គាល់ដែរថា កំពង់ផែដែលចិនសាងសង់មួយនេះ​ មានសភាពលក្ខណៈដូចទៅនឹងកំពង់ផែដែលចិនបានសាងសង់នៅក្នុងដែនទឹកក្បែរឆ្នេរសមុទ្ររបស់ប្រទេសជីប៉ូទី មានប្រវែងជិត៤០០ម៉ែត្រ សាងសង់កាលពីអំឡុងឆ្នាំ២០១៧។

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកលើកឡើងថា នៅពេលដែលកំពង់ផែរាមរ​បស់កម្ពុជាសាងសង់រួចរាល់ នោះឥទ្ធិពលនៃយោធាចិនក្នុងតំបន់ នឹងកាន់តែរីកសាយភាយ ខណៈចិនជាប្រទេសដែលមានចំនួនកងទ័ពជើងទឹកច្រើនជាងសហរដ្ឋអាមេរិក។ ហើយការដែលចិនសម្លឹងឃើញកម្ពុជាជាប្រទេសអាចតាំងមូលដ្ឋានបាន នោះគឺជាយុទ្ធសាស្ត្រដើម្បីពង្រើកឥទ្ធិពលអំណា​ចក្នុងតំបន់ទប់នឹងសហរដ្ឋអាមេរិក ពិសេសជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។

មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកធ្លាប់បានអះអាងថា ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងចិនផ្ទុះឡើង នោះគោលដៅដែលអាមេរិកទម្លាក់គ្រាប់បែក មិនមែននៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែទីតាំងមូលដ្ឋានទ័ពរាមរបស់កម្ពុជាទៅវិញ នឹងក្លាយជាគោលដៅទី១។

យោងតាមរូបភាពថតចេញពីផ្កាយរណបទីតាំងមូលដ្ឋានទ័ពមួយផ្នែកដែលចិនគ្រប់គ្រងបច្ចុប្បន្នមានសំណង់អគារបន្ថែមចំនួន២៥ និងកំពង់ផែចំនួន២។ ហើយចំណែកផ្នែកខាងត្បូងដែលគេសន្មត់ថា កម្ពុជាជាអ្នកគ្រប់គ្រង គឺមានអគារថ្មីចំនួន២ និងមានការសងសាង់កំពង់ផែមួយទៀត ខណៈនាពេលថ្មីៗនេះ សារព័ត៌មានជប៉ុនបានចុះផ្សាយកាលពីថ្ងៃទី០១ ខែមេសាថា កម្ពុជាកំពុងត្រៀមអភិវឌ្ឍន៍ទីតាំងការពារដែនអាកាសនៅក្បែរមូលដ្ឋានទ័ពរាមផង។

ជាក់ស្តែងកំពង់ផែដែលមានប្រវែងជិត៧០០ម៉ែត្រត្រៀមសាងសង់បញ្ចប់នេះ គឺបានសាងសង់កាលពីដើមខែមករា ឆ្នាំ២០២២ ហើយនៅចុងឆ្នាំ២០២២ដដែល ដំណើរការសាងសង់កំពង់ផែនេះ ចាប់ផ្តើមពន្លឿនសមត្ថភាពកាន់តែខ្លាំង ចំពេលដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា កំពង់ផែដែលមានវត្តមានក្នុងមូលដ្ឋានទ័ពរាម គឺបម្រើដល់ប្រយោជន៍របស់យោធាចិន។

ជុំវិញរឿងសាងសង់កំពង់ផែនេះ ភាគីកម្ពុជានៅមិនទាន់មានការឆ្លើយតបបែបណានោះទេ។ ប៉ុន្តែនាពេលកន្លងមក ទាំងមន្ត្រីរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាធ្លាប់បានចេញមកច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា រាល់ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសណាមួយឡើយ។ ផ្ទុយមកវិញ មន្ត្រីរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានទ័ពរាម គឺមានកម្មវត្ថុតែមួយគត់ ដើម្បីបង្កើតសមត្ថភាពវិស័យកងទ័ពជើងទឹកកម្ពុជា និងសម្រាប់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕

What Next?

Recent Articles

2 Responses to "ផ្កាយរណបអាមេរិក៖ កំពង់ផែរាម សាងសង់ដោយចិន ជិតរួចរាល់"

  1. Anonymous says:

    WOW…. look nice HUN NAL but I wonder if you can live for that long to see your son using it . all the heavy wait is coming HUN SEN better pray , YES your CHAK KRORPORTH AMERIKANG is running out of patient indeed

  2. Anonymous says:

    I warning you look at SYRIA, UKRIAN , what going on . so devastated all tall building become a pill of dirt . every thing is ruin just like no man land do you want Cambodia that way for just only to holding your powers . I knew you HUN NAL you are a uneducated animal living the same village as I do . HAS….. you are not that strong as what every one think . you just an evil killer that all . every thing about you is fake