យោធា ២០​នាក់​ស្លាប់ និង​របួស​មួយ​ចំនួន​ដោយសារ​ផ្ទុះ​គ្រាប់​នៅ​ខេត្តកំពង់ស្ពឺ

ដោយ យន់ សាមៀន
2024.04.27
RFA

យោធា ២០​នាក់​ស្លាប់ និង​របួស​មួយ​ចំនួន​ដោយសារ​ផ្ទុះ​គ្រាប់​នៅ​ខេត្តកំពង់ស្ពឺ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបកណ្ដាល​ក្នុងសំលៀកបំពាក់យោធា) ចូលរួមពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី១៩ មេសា ២០២៤។ រូប៖ ហ្វេសប៊ុក​ក្រសួងការពារជាតិ


យោធិន​នៅ​យោធភូមិភាគ​ទី​៣ នៃ​ខេត្ត​កំពង់ស្ពឺ ចំនួន ២០​នាក់​បាន​ស្លាប់ និង​របួស​មួយ​ចំនួន​ទៀត ដោយសារ​ផ្ទុះ​គ្រាប់ នៅ​រសៀល​ថ្ងៃទី​២៧ មេសា។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​យប់​ថ្ងៃទី​២៧ មេសា ថា លោក​មាន​ក្ដី​រន្ធត់​ពេល​ឮ​ដំណឹង​នេះ។

រដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង លើ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ​។ ជាមួយ​គ្នា​នេះ លោក​អះអាង​ថា លោក​នឹង​ឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ពលី ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ​សព និង ២០​លាន​រៀល​សម្រាប់​យោធិន​ម្នាក់ៗ​ដែល​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុនេះ។

​រហូត​ត្រឹម​ម៉ោង​ជិត ៩​យប់​ថ្ងៃទី​២៧ មេសា នេះ ក្រសួង​ការពារជាតិ​ពុំ​ទាន់​បង្ហាញ​របាយការណ៍​ជាក់លាក់​ពី​មូលហេតុ​នៃ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​សម្លាប់​យោធិន​រហូត ២០​នាក់ និង​របួស​មួយចំនួន​ឡើយ ក្រៅ​តែ​ពី​ព័ត៌មាន​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហោះ​និង​ចូលរួម​រំលែក​ទុក្ខ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment