ទូច​ ស៊ុន​និ​ច ​អំពាវ​នាវ​ធ្វើ​សមាធិ​ឲ្យ​នាង​រួច​ផុតពី​ពិការភាព​

ថ្ងៃទី 14 មិថុនា 2012
ដោយ: សីហា
CEN

ទូច ស៊ុន​និ​ច

ទូច ស៊ុន និ ច

ភ្នំពេញ: ដោយសារ​ការព្យាបាល​តាមបែប​វិទ្យាសាស្ដ្រ​ជាច្រើនឆ្នាំហើយនៅតែមិនជា​នៅឡើយ​នោះ ទូច ស៊ុន​និ​ច បាន​បែរមករក​ការព្យាបាល​បែប​បុរាណ​វិញ ដោយ​អំពាវនាវ​សូមឲ្យបងប្អូន​ខ្មែរ​មេត្តាជួយតាមរយៈ​ការធ្វើ​សមាធិ​ដើម្បី​ឧទ្ទិស​ដល់​នាង​ឲ្យ​រួច​ផុតពី​ជំងឺ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA កាលពីដើមខែមិថុនា ២០១២​ អតីត​តារាចម្រៀង ទូច ស៊ុន​និ​ច បាន​សំណូមពរ​ដល់​ព្រះសង្ឃ តាជី យាយជី លោកតា លោកយាយ អ៊ំ ពូ មីង មិត្ត​យុវវ័យ ព្រមទាំង​បងប្អូន​ខ្មែរ​ប្រមាណ ១៥.០០០ នាក់​ធ្វើ​សមាធិ ដើម្បី​ជួយ​នាង​បាន​រួច​ចាក​ផុតពី​ភាព​អស់សង្ឃឹម​និង​ពី​ពិការភាព បន្ទាប់ពី​ការព្យាបាល​តាមបែប​វិទ្យាសាស្ដ្រ​មិនទាន់​ជាសះស្បើយ​។ នេះ​បើតាម​ទស្សនាវដ្ដី​អង្គរធំ​ចេញ​ថ្ងៃទី​១១-១៧​មិថុនា​២០១២​។​

​ទូច ស៊ុន​និ​ច បាន​និយាយថា ” សូម​បងប្អូន​ទាំងអស់​មេត្តាជួយ​ខ្ញុំ​ផង តាមរយៈ​ការ​ធ្វើ​សមាធិ ដើម្បី​ឧទ្ទិស​ដល់​ខ្ញុំ​ឲ្យ​រួច​ផុតពី​ជំងឺ​។ ខ្ញុំ​សង្ឃឹមថា​ព្រះ​នឹង​មើលឃើញ​អំពើ​ល្អ​របស់ខ្ញុំ​ដែល​បាន​សាង​កន្លងមក​”​។​

​ការអំពាវនាវ​បែបនេះ មកពី​ទូច ស៊ុន​និ​ច បាន​ជួប​បុរស​ម្នាក់​ជាជនជាតិខ្មែរ​ដូចគ្នា និង​បាន​ណែនាំ​នាងឲ្យ​ជួប​បុរស​ម្នាក់ទៀត​ឈ្មោះ​កុស​ល្យ ដែល​ពូកែ​ខាង​ធ្វើ​សមាធិ​ឲ្យ​អារម្មណ៍​ស្ងប់​និង​ជម្រះ​អំពើ​បាប​ទាំងឡាយ​ចេញពី​ក្នុង​ខ្លួន​។​

​លោក​កុស​ល្យ បានបង្ហាញ​ពី​របៀប​ធ្វើ​សមាធិ​ឧទ្ទិស​កុសល​ដល់​ទូច ស៊ុន​និ​ច ដោយ​ឲ្យ​បងប្អូន​ខ្មែរ​គ្រាន់តែ​ចំណាយពេល​១០​នាទី សមាធិ ដោយ​អង្គុយ​នៅលើ​តុ កៅអី ឬ​កន្លែង​ដែល​ស្ងាត់ ។ បន្ទាប់មក​យកដៃ​ទាំងពីរ​ដាក់​ស្រប​ដងខ្លួន ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់ ហើយ​និយាយ ” បារមី សូមមេត្តា​ជួយ​ទូច ស៊ុន​និ​ច ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​ផង​”​។ ធ្វើ​ដូចនេះ​១-២​ដង ផល​បុណ្យ​ទាំងឡាយ​នឹង​បញ្ជូន​ទៅដល់​ទូច ស៊ុន​និ​ច ជាមិនខាន​។​

​គួររម្លឹកថា ទូច ស៊ុន​និ​ច ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​កាលពី​ថ្ងៃទី​២១​តុលា ឆ្នាំ​២០០៣ នៅក្បែរ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ម្ដាយ​នាង​ស្លាប់ ចំណែក​នាងរងរបួស​យ៉ាង​ធ្ងន់ និង​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និងបន្ដទៅ​ព្យាបាល​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០០៧ រហូត​សព្វថ្ងៃ​។​

​សូមឲ្យ​ការធ្វើ​សមាធិ​នេះ​​ជួយ​ទូច ស៊ុន​និ​ច បានជាសះស្បើយ​និង​ចាក​ផុតពី​ពិការភាព​ដូច​សេចក្តីប៉ងប្រាថ្នា​៕ S

​ ​

What Next?

Recent Articles

22 Responses to "ទូច​ ស៊ុន​និ​ច ​អំពាវ​នាវ​ធ្វើ​សមាធិ​ឲ្យ​នាង​រួច​ផុតពី​ពិការភាព​"

  1. ភក្តីខ្មែរ says:

    សូមបុណ្យកុសល និងសេចក្តីល្អដែលបានធ្វើក្នុងជីវិតរបស់ខ្ញុំ ជួយកញ្ញាទូច ស៊ុននិច ឲ្យ​ជាសះស្បើយ និង​ចង្រៃឧបទ្រព្យ​ដែលតាមយាយីជីវិតរបស់នាងសូមឲ្យវិនាសបាតទៅ។ សូមឲ្យមេបីសាចភ្នែកទោល​ និង បរិវាររបស់វាវិនាសបាត់ក្នុងចុងឆ្នាំ២០១២នេះ។​ សូមឲ្យខ្មែ​ទាំង​អស់​រួបរួមគ្នា​ដើម្បីខ្មែរ និង​ថែរក្សានូវអ្វីដែលខ្លួនមានឲ្យបានគង់វង្សជាអមតៈ។

  2. konkhmer says:

    my good sister i miss you so much… i never your voice sos

  3. រលឹកដល់សេចក្តីល្អរបស់ខ្លួនឯងដែលបានធ្វើសំរាប់ជាតិកន្លងមក នឹងអនុមោទនាបុណ្យពីអ្នកដ៍ទៃ

  4. I wish you feel better soon, and you will have a beautiful life in a future. And I will pray for you from the bottom of my heart. One day, God would help you for recover you to be a better person. Even thought you’re not in the State, our love have always be with you, you are always the best and famous in our heart and in our society, forever!
    I wish a good luck would come for you!
    Best,
    Srey Khmer Forever

  5. Srey Kmer says:

    I wish “Srey Khmer Forever” to RIP soon….

  6. Srey Khamen says:

    God loves Touch Srey Nich forever!

  7. ហ​.យ says:

    ជនណានិយាយពីការអភិវឌ្ឍន៍​​​​ដោយពុំព្រមលុបបំបាត់អំពើពុករលួយគឹ​ជាមនុស្សឆ្កួតលីលាបំផុត
    កុំប្រើអំណាចតាមអំពើចិត្ត​ក្រែងមានវាសនាដូចអតីតមេដឹកនាំខែ្មរក្រហម(ទូកទៅកំពង់នៅ)

  8. Honesly says:

    I wish you to get all anything that you need. I love you and I love your voice. Your voice is beauty I never forgot you. All the time I hope that your health is so better than now. I always wait you when you start again with everything from your self. I hope that you always good luck and success all the time. I wait you when you come back to Cambodia. One more thing I want to know who is make you like this?

  9. Bean says:

    May the budha bless you

  10. ជូនពរកញ្ញាទូចស្រីនិច​អោយឆាប់បានជាសះស្បើយឆាប់ៗសូមទេវតាឆ្នាំថ្មីព្រះបារមីព្រះអង្គចេក
    ព្រះអង្គចមនិងលោកតាសមណគោត្តមសម្តេចជូនណាតសម្តេចសង្ឃបុនធឿននាងហីងព្រះធរណី
    ជួយតាមថែរក្សានិងជួយអោយបានឆាប់ជាសូមបារមីអ្នកទាំងអស់ទៅជួយព្យាបាលនាងអោយ
    បានឆាប់ជា

  11. Chakrey says:

    ខ្ញុំបានធ្វើសមាធិរួចហើយដើម្បីឧទ្ទិសកុសលដល់នាង ចេះតែជួយៗគ្នាទៅ កម្លាំងអធិដ្ឋានរួមគ្នា អាចនឹងកើតមាននូវថាមពលពិសេសក៏អាចថាបាន។

  12. Name says:

    សូមជូនពរអោយ​ កញ្ញា​ ទូចស្រីនិច ឆាប់ជាសះស្បើយពីជំងឺ ដោយបុណ្យបារមីដ៏សាកសិទ្ធក្នុងលោក​ជួយបីបាច់តាមថែរក្សានាងជានិច្ច ។

  13. ស៊ុន រ៉ុម says:

    ស្នាមញញឹម គឺជាក្តីសង្ឃឹមក្នុងជីវិត ដរាបណាស្នាមញញឹមនៅមានក្តីសង្ឃឹមគង់នឹងសំរេចជាមិនខាន
    ដូច្នេះក្នុងនាមខ្ញុំជាអ្នកគាំគ្រនាងទូចស្រីនិចមួយរូប សូមអោយនាងឆាប់ជាសះស្បើយពីជំងឺ និង​មាន សុខភាពល្អ

  14. ខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិឱ្យជួយនាងឱ្យបានកាន់
    តែប្រសើរជារៀងៗផងចុះ ។ តាមពិតទៅ វាគឺថ្នាំនិង
    បច្ចេកវិជ្ចាពេទ្យនោះឯងដែលអាចជួយនាងបាន ។ ការ
    បួងសួង ប្រហែលវាបានត្រឹមតែជាការបញ្ឆោតចិត្តខ្លួនឯង
    ទេមើលទៅ!

  15. Srey Xamer says:

    មី Srey Khmer Forever នេះបើនៅស្រុកខ្មែរវិញ ង៉ែងមុខជាជាប់គុក ពីបទញុះញង់ ផ្សាយពត៏មានមិនពឹត បះបោរ គ្មានថ្ងៃចេញឡើយ មីឡប់ដុះកុយមួយហ្នឹង!!!បានតែព្រុសនៅអាមេរិកដូចឆ្កែឆ្កួត គួរអោយអាណឹតណាស់ហ្ន!!!big-ass lady doss koy!

  16. Srey Xamer, you better not to use your bad language below on her picture.
    Why don’t you have a sympathy on her situation?
    See you on the others article.

  17. sono says:

    គឺ​នាង​ខ្លួន​ឯង​ទេ​ដែល​ត្រូវ​ សមាធិ​ដោយ​ខ្លួន​ឯង ទើប​មាន​ប្រសិទ្ធភាព​។ អ្នក​ដទៃ​អាច​ត្រឹម​តែជួយ​ខ្លួន​គេ​មិន​ទាំង​ចង់​បាន​ផង។ មាន​តែ​ការ​បដិបត្តិ​ដោយ​ខ្លួន​ឯងទេ ទើប​មាន​ប្រសិទ្ធភាព ។ ខាង​ក្រោម​នេះ​ជាវែប​សាយ ដែល​ពន្យល់​ថា​គួរ​ទៅ​ចូល​រួម​ធ្វើ​សមាធិ បែបណា ៖ http://www.dhamma.org/km/
    វិធី​សាស្ត្រ​នេះ​មាន​នៅ​អាមេរិក​សឹង​គ្រប់​កន្លែង ៖ នៅ​ California http://www.dhamma.org/en/bycountry/na/ca.us.shtml
    នៅញីវយ៉ក http://courses.dhamma.org/en-US/schedules/schdhara
    ក្រុង​ផ្សេងទៀត នៅ​អាមេរិក http://www.dhamma.org/en/bycountry/na/

  18. លោកsonoនិយាយត្រឹមត្រូវ៖ ការចម្រើនសមាធិកម្មដ្ឋាន
    នេះគឺម្ចាស់ខ្លួនជាអ្នកធ្វើ្។ វាជារឿង អត្តាហិ អត្តនោ នាថោ
    អ្នកណាធ្វើគឺបានអ្នកនោះ ។ ការបន់ស្រន់ ប្រហែលអ្នក
    ដទៃជួយបែរបន់បាន ប៉ុន្តែរឿងសមាធិកម្មដ្ឋានគឺត្រូវតែ
    ម្ចាស់ខ្លួនជាអ្នកធ្វើ!

  19. ចូលនាងឈប់បារម្មទៅទេព្វតាតាមរក្សារនាងហើយនាងច្បាស់ជាបានសះសប្បើយមិនខាន
    ហើយអ្នកដែលធ្វើទៅលើរូបនាងមូយពូជមា៉ពង់របស់វាជិតមកដល់បន្តើរៗហើយ។

  20. IKEA says:

    Barb par Karm mless.

  21. សូមបួងសួង ដល់អំពើល្អ ដែលខ្ញំធ្លាប់សាងកន្លងមក ជួយអោយកញ្ញាបានជាសះស្បើយពីជំងីរោគា។

  22. vansamedi says:

    I wish you good health and u can walk quickly all the best all khmer people wait u in khmer song