ដោយ សេក បណ្ឌិត
2012-06-21
វិទ្យុអាស៊ីសេរី
អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការឃ្លាំមើលអំពើពុករលួយ បានបង្ហាញថា អំពើពុករលួយនៅថ្នាក់មូលដ្ឋានមិនទាន់មានការទប់ស្កាត់ទេ ផ្ទុយទៅវិញថែមទាំងមានការរីករាលដាលកាន់តែខ្លាំងឡើងថែមទៀត។

ប្រធានបទ «ត្រូវមានបង្កាន់ដៃបង់ប្រាក់រាល់សេវាកម្មរបស់រដ្ឋ» ត្រូវបានលើកឡើងនៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយលើកទី៧ នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១០។
(RFA/Den Ayuthyea)
ការបង្ហាញពីក្ដីបារម្ភចំពោះអំពើពុករលួយនេះ នៅក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញជំហរក្នុងការទប់ស្កាត់ ឬលុបបំបាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋាននោះឲ្យបាននៅពេលខាងមុខនេះ។
មន្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលបានសំដែងក្តីបារម្ភចំពោះយន្តការ ឬគោលនយោបាយរបស់គណបក្សនយោបាយ និងអង្គភាពប្រឆាំងអំពើពុករលួយដែលសច្ចាថា នឹងលុបបំបាត់អំពើពុករលួយនៅតាមឃុំសង្កាត់ឲ្យបាននោះ។
អ្នកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ។ អ្នកស្រីមានប្រសាសន៍ថា មុនការប្រកួតប្រជែងស្វែងរកសន្លឹកឆ្នោតគាំទ្រម្តងៗ បក្សនយោបាយនីមួយៗសុទ្ធតែបានដាក់ចេញនូវគោលនយោបាយលុបបំបាត់អំពើពុករលួយបង្ហាញជូនប្រជាពលរដ្ឋ ឬអ្នកគាំទ្របក្សនយោបាយនោះ។ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែង អំពើពុករលួយពុំបានថយចុះដូចការសន្យាកន្លងមកនោះទេ ផ្ទុយទៅវិញករណីនេះវាកំពុងរីករាលដាលតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិក៏នៅតែកើតមាន។
អ្នកស្រី ម៉ម ស៊ីថា៖ «ហើយយន្តការនៃការទប់ស្កាត់ត្រួតពិនិត្យឃើញថា ហាក់មិនទាន់ឆ្លើយតបនឹងការរីកចម្រើននៃអំពើពុករលួយទាំងច្បាប់ និងការអនុវត្ត»។
អ្នកស្រីបន្តថា កត្តាដែលដែលមិនអាចឲ្យអំពើពុករលួយថយចុះបាននោះ គឺមានការពាក់ព័ន្ធនឹងរឿងនយោបាយបក្ខពួកនិយម៖ «អ៊ីចឹងតែងតែមានការអនុគ្រោះបក្សនេះបក្សនោះអីអ៊ីចឹងទៅ គឺគេធ្វើទៅតាមចរិតបក្សទៅវិញ។ អ៊ីចឹងវាមានការលំបាកនឹងជឿថា មានប្រសិទ្ធភាពណាស់ គឺយើងមើលឃើញជាក់ស្ដែងតែម្ដងករណីហ្នឹង។ ពាក់ព័ន្ធនឹងបញ្ហាហ្នឹងឯងជាបញ្ហាសំខាន់ ពីព្រោះថា អំណាចភាគច្រើនគឺចេញពីបក្ស គឺថា ធ្វើអ្វីក៏ដោយ គឺថាក្រឡេកមើលទៅលើមើលថា បើគេទៅហើយបើយើងមិនទៅទេ គឺនៅឯកោ ហើយក៏មិនអាចរឹងមាំដែរ ចំពោះអំណាចរបស់ខ្លួន ឬកៅអី ឬតំណែងរបស់ខ្លួននោះ គឺមិនសូវរឹងមាំទេ»។
អំពើពុករលួយដែលកើតមាននៅថ្នាក់ឃុំ សង្កាត់ ច្រើនតែពាក់ព័ន្ធទៅនឹងការចេញលិខិតស្នាមរដ្ឋបាល ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័នស្នាក់នៅ លិខិតសុំអនុញ្ញាតធ្វើពិធីបុណ្យ ការ និងគម្រោងអភិវឌ្ឍន៍មូលដ្ឋានជាដើម។
ទាក់ទងបញ្ហាអំពើពុករលួយនៅក្នុងមូលដ្ឋានឃុំ សង្កាត់នេះ បុរសម្នាក់ឈ្មោះ ស៊ីថា រស់នៅស្រុកពញាឭ ខេត្តកណ្ដាល បានឲ្យដឹងថា អាជ្ញាធរក្នុងមូលដ្ឋានរបស់លោកកំពុងប្រព្រឹត្តអំពើពុករលួយក្នុងការធ្វើលិខិតស្នាមប្ដូរទីលំនៅ និងលិខិតសុំអនុញ្ញាតធ្វើកិច្ចការផ្សេងៗ។ ការធ្វើលិខិតស្នាមទាំងនេះ ចាំបាច់ពលរដ្ឋត្រូវចំណាយប្រាក់ពីមួយម៉ឺនរៀល រហូតដល់ជាងបួនម៉ឺនរៀល ឬក៏ច្រើនជាងនេះក៏មាន។
លោក ស៊ីថា បន្ថែមដូច្នេះ៖ «វាត្រូវអ៊ីចឹង! វាចង់បានលុយ ច្បាប់មិនតម្រូវឲ្យយកលុយ តែវាត្រូវយកលុយ យើងមិនឲ្យវា វាទុករបស់យើងចោល គេមិនហៅយើង យើងសួរគេថា ខ្វះនេះខ្វះនោះអីអ៊ីចឹង។ យកលុយយើងហើយសម្ដីអាក្រក់ទៀត។ ខ្ញុំមើលអំពើវាធ្វើវាអាក្រក់មើលដែរ ខ្ញុំចង់ឲ្យប៉ូលិសសម្រួលឥរិយាបថនេះឡើងវិញ កុំឲ្យយកលុយខ្លាំងពេក ការងាររដ្ឋបាលត្រូវជួយប្រជាពលរដ្ឋ បែរជាធ្វើបាបប្រជាពលរដ្ឋទៅវិញ»។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឆាយ សាវុធ មានប្រសាសន៍ថា អង្គភាពនេះមិនអាចទប់ស្កាត់អំពើពុករលួយពាក់ព័ន្ធនឹងការយកប្រាក់កម្រៃបន្ថែមខុសច្បាប់នៅតាមមូលដ្ឋានភូមិ ឃុំ តែម្នាក់ឯងបាននោះទេ គឺទាល់តែមានកិច្ចសហការចូលរួមទាំងអស់គ្នា ក្នុងនោះមានពលរដ្ឋ និងសង្គមស៊ីវិលផងដែរ។
លោក ឆាយ សាវុធ៖ «តាមរយៈសង្គមស៊ីវិលមានNGO មានគណបក្សនយោបាយនានា ដើម្បីចូលរួមតាមរយៈការចុះ MOU ជាមួយគ្នា ដើម្បីប្រមូលកម្លាំងធនធានសហការគ្នា ផ្សព្វផ្សាយអប់រំបង្ការ និងទប់ស្កាត់ការយកប្រាក់កម្រៃមិនស្របច្បាប់នៅតាមភូមិសាស្ត្រភូមិឃុំ»។
គណបក្សសិទ្ធិមនុស្សដែលទើបនឹងមានឱកាសទទួលបានតំណែងជាមេឃុំ ប្រមាណ ១៨ ជាលើកដំបូងនៅក្នុងអាណត្តិទី៣ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១២ នេះ បានដាក់ផែនការឲ្យមេឃុំរបស់ខ្លួនឲ្យធ្វើការបម្រើប្រជាពលរដ្ឋដោយសុទ្ធចិត្ត ហើយត្រូវលុបបំបាត់ និងត្រូវជៀសវាងកុំប្រព្រឹត្តអំពើពុករលួយនេះឲ្យបាន។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សមានប្រសាសន៍ថា គោលការណ៍របស់គណបក្ស គឺធ្វើយ៉ាងណាឲ្យមានតម្លាភាព គណនីយភាព ឬភាពទទួលខុសត្រូវ ក្នុងការដឹកនាំឃុំ ដោយចាប់ផ្តើមធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងត្រូវបិទតារាងតម្លៃក្នុងការធ្វើលិខិតស្នាមនីមួយៗទៅតាមការកំណត់ជាក់ស្ដែង ដោយមិនគិតថ្លៃទឹកតែ ឬទឹកប៊ិចក្រៅផ្លូវការនោះទេ។
លោក កឹម សុខា៖ «យ៉ាងយូរ ៣ខែម្ដង យើងឲ្យមេឃុំគណបក្សសិទ្ធិមនុស្សបើកវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋសួរដេញដោលពីបញ្ហាណាដែលមានភាពមិនប្រក្រតីនៃអំពើពុករលួយជាដើម គឺយើងបើកចំហ ដើម្បីឲ្យមានតម្លាភាព គនីយភាព ការទទួលខុសត្រូវ។ ហើយគណបក្សសិទ្ធិមនុស្ស គឺយើងផ្ដើមចេញពី ១៨ឃុំ ដែលយើងឈ្នះនេះ ខ្ញុំបានជួបជាមួយមេឃុំទាំងអស់នោះហើយ ហើយមេឃុំទាំងអស់នោះ បានទទួលគោលការណ៍ពីគណបក្ស ហើយថា យើងធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋដាច់ខាតអត់ឲ្យយកកម្រៃក្រៅច្បាប់កំណត់ទេ»។
អ្នកស្រី ម៉ម ស៊ីថា មានសង្ឃឹមខ្លះៗទៅលើការតាំងចិត្តអនុវត្តលើគោលនយោបាយរបស់គណបក្សសិទ្ធិមនុស្សនេះ ដោយសារគណបក្សនេះត្រូវការបង្ហាញស្នាដៃ និងសមត្ថភាពក្នុងតួនាទីជាមេឃុំជាលើកដំបូង និងដើម្បីការប្រកួតប្រជែងនៅពេលខាងមុខទៀត។
អ្នកស្រី ម៉ម ស៊ីថា៖ «អ៊ីចឹងរាល់ការធ្វើសកម្មភាពទាំងឡាយប្រាកដជាមានការភ័យព្រួយខ្លាចមិនឯករាជ្យ មិនជិះសេះលែងដៃដូចសាមុនទេ បើធ្វើដូចសាមុន នឹងធ្វើឲ្យបាត់បង់ប្រជាប្រិយភាព អ៊ីចឹងលក្ខណៈប្រកួតប្រជែងបែបនេះយើងគិតថា ជាលក្ខណៈមួយល្អ»។
អំពើពុករលួយនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ណាមួយក៏ដោយ តិចឬក៏ច្រើនបានធ្វើឲ្យមានផលប៉ះពាល់ ជាពិសេសដល់ជីវភាពប្រជាពលរដ្ឋដែលរកចំណូលបានទាប។ បន្ថែមលើនេះទៀត ការសូកប៉ាន់តាមរូបភាពណាក៏ដោយ គឺធ្វើឲ្យមានគំរូអាក្រក់មួយក្នុងសង្គម ដូចជាបង្កឲ្យបក្ខពួកនិយម មានភាពអយុត្តិធម៌ក្នុងសង្គមបាត់បង់នូវសីលធម៌ល្អ និងធ្វើឲ្យពលរដ្ឋក្រីក្រងើបមិនរួចជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
លោក ស៊ីថា បន្ថែមដូច្នេះ៖ «វាត្រូវអ៊ីចឹង! វាចង់បានលុយ ច្បាប់មិនតម្រូវឲ្យយកលុយ តែវាត្រូវយកលុយ យើងមិនឲ្យវា វាទុករបស់យើងចោល គេមិនហៅយើង យើងសួរគេថា ខ្វះនេះខ្វះនោះអីអ៊ីចឹង។ យកលុយយើងហើយសម្ដីអាក្រក់ទៀត។ ខ្ញុំមើលអំពើវាធ្វើវាអាក្រក់មើលដែរ ខ្ញុំចង់ឲ្យប៉ូលិសសម្រួលឥរិយាបថនេះឡើងវិញ កុំឲ្យយកលុយខ្លាំងពេក ការងាររដ្ឋបាលត្រូវជួយប្រជាពលរដ្ឋ បែរជាធ្វើបាបប្រជាពលរដ្ឋទៅវិញ»។
វាត្រូវតែអញ្ចឹង! គ្មានថ្លៃសេវាបន្ថែមកុំសង្ឃឹមថាចេញលិខិតស្នាមឲ្យ។ គ្មានថ្នាំព្យាបាលជម្ងឺមហារីកពុករលួយទេ។
រដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតថ្នាំប្រឆាំងជម្ងឺមហារីកពុករលួយ (អង្គភាពប្រឆំាងអំពើពុករលួយ) តែថ្នាំនេះប្រើគ្មានប្រសិទ្ធិភាពសោះ។ ឫវាជាថ្នាំក្លែងក្លាយទេ? យ៉ាប់ហើយបើប្រាស់ថ្នាំក្លែងក្លាយមែនជម្ងឺមហារីកពុករលួយប្រាកដជារីករាលដាលលើសដើម។ គ្មានសង្ឃឹមទេខ្មែរបើជម្ងឺមហារីកកើតរាលដាលពេញស្រុកហើយនោះ ដេកចាំស្លាប់ទៅ។
គ្មាននរណាពុករលួយទេ នេះគឺមនោសញ្ចេតនារវាងប្រជាជន និងមន្ដ្រីរាជការខ្លះៗតែប៉ុណ្ណោះ!
មិនមែនជាមនោសញ្ចេតនារវាងប្រជាជននិងមន្រ្តីរាជការខ្លះៗនោះទេ គឺជាមនោសញ្ចេតនាគំរូរវាងអ្នកប្រើសេវាសាធារណៈនិងអ្នកផ្តល់សេវាសាធារណៈ
បើគ្មានមនោសញ្ចេតនាផ្អែមល្ហែមជាមួយគ្នាទេនោះ មុខជាល្វីងមាត់ចត់បាយហើយ!
ចំពោះប្រជាពលរដ្ឋទូទៅ ការបង់ប្រាក់ក្រៅប្រព័ន្ធ ត្រូវបានចាត់ទុកថាជាអំពើពុករលួយ ។
តើនិយមន័យពុករលួយនេះមានចំណុចអ្វីខ្លះ?
តើមានសារព៏តមានណាមួយបានផ្សព្វផ្សាយពីនិយមន័យ ពុករលួយនេះ ដើម្បីអោយមានការយល់ដឹងទំលំទូលាយផងបានទេ?
សង្គមស៊ីវិលជួយឲ្យបានពេញទំហ៊ឹងទៅនោះនិងកាត់បន្ថយបានខ្លះហើយ។ ទោះជានៅក្នុងសង្គមស៊ីវិលខ្លួនឯងក៏មានអំពើពុករលួយដែរ ភរអ្នកណាបានកុំភរចៅចេកអាំងអោយ សោះ។
និយាយជនបោកកឹមសុខា គេឃោសនាយ៉ាងដូច្នេះ៖
១.គេនិងជួយដល់ជនចាស់ៗចំនួន៤០,០០០៛លុយសម្រាប់ថ្លៃម្លូស្លា
២.គេដាក់ធ្មេញមាសអោយមនុស្សចាស់
៣.គេផ្តល់សេវាឡានក្រុងដោយពុំគិតថ្លៃ
៤.នាំផ្កាកំប្លោកទៅលក់នៅបរទេស
៥.នាំមេឃុំដែលជាប់ឆ្នោតទៅរៀនសូត្រនៅអាមេរិក….។ល។និង។ល។
តើប្រជាជនកម្ពុជានិងទៅជាយ៉ាងណាបើបក្សនេះឈ្នះឆ្នោត
The tyrant is the child of pride, who drinks from his great sickening cup recklessness and vanity, until from his high
crest headlong he plummets to the dust of hope.—Sophocle
ជនផ្តាច់ការគឺជាទារកនៃមោទនភាព, បុគ្គលដែលក្រេបផឹកនូវ
ភាពពាលាអាវាសែ និងភាពគ្មានតម្លៃចេញពីពែងរបស់គាត់ ដែល
បង្កតែក្តីឈឺចាប់ដ៏មហិមា រហូតដល់គាត់សំយុងដាំក្បាលពីកំពូល
ភពរបស់គាត់ ទៅជ្រកលំអងធូលីនៃក្តីសង្ឃឹម ។
People have always some champion whom they set over
them and nurse into greatness. . . . This and no other is
the root which a tyrant spring.—Plato មនុស្សយើង ជានិច្ច
តែងមានជនជើងឆើតម្នាក់ ដែលពូកគេលើកតម្កើងពីលើពួកគេ
ហើយក៏ថែបំប៉នឱ្យទៅជាអស្ចារ្យ/ឱ្យឡើងចាង ។ អាហ្នឹងឯង និងគ្មានស្អីទៀតឡើយ ជាឫសកែវដែលជនផ្តាច់ការ
ផុសលេចធ្លោឡើងបាន ។
The politician who is corrupt behaves in his duty of the government system that is morally wrong, especially by doing dishonest or illegal thing in return for money of power.
So that the Congress must eliminate the criminal corruption inside the government system in order to save our nation from corrupt politician of any parties.
បើតាមពួកស៊ីពែ ដែលមានបានដោយសារពុករលួយ គេអាចភយ័ដែរបើគេធ្វើមែនទែន តែទំលាប់
ស្រុកខ្មែរឥឡូវគឺ ក្បាលដំរីឯកន្ទុយជាកណ្ដុរ មិនផេះ….។សព្វថ្ងៃពុករលួយតាំងពីក្មេងចូលបថមសិក្សាឡើងទៅ ជាចំហរផ្ទាល ខ្លះជាប្រយោល
បើតាមក្រសួងមន្ទីរ វិញបក្សពួក គ្រួសារនិយម ស្ដែងៗ តែម្ដង …..ដូច្នេះបក្សពួកដើម្បីងាយស្រួល
ប្រពិត្តិពុករលួយ….ចង់ចាប់មិនពិបាកទេ តែខ្លាចតែគ្មានឆន្ទះពិតបា្រកដ ឬ ធ្វើដើម្បីល្អមើលទេដឹង…។
វាមិនផេះទេអាបាញ់ទា ! វាគ្មានអាណាផ្តាច់ការទេ នៅស្រុកខ្មែរនោះ
បើពួកអ្ហែងល្អច្បាស់ ដូចសុភាសិត ដែលអ្ហែងរើសពីគេ មកនិយាយ ប្រហែលប្រជាជន
បោះឆ្នោតឲ្យពួកអ្ហែងធ្វើនាយករដ្ឋមន្ត្រី ឫុធ្វើមេឃុំ ចៅសង្កាត់ស្អេកស្កះ ជិត១៦៣៣ ឃុំ
បាត់ទៅហើយ អាភ្លើ !
ចៅចេកអាំង ! ប្រាប់ឲ្យអាកឹមសុខា យកលុយដែលវាជំពាក់គេ ខ្ចីទិញឡាន
យកទៅសងគេផង កុំមានលុយចិញ្ចឹមប្រពន្ធចុង ពីរ បីនាក់ ហើយចេះ
តែថាអត់លុយ អោនក្បាលសុំពន្យាពេលអត់ព្រមសង នោះ !
តិចលោតុលាការកោះហៅ ហើយស្រែកថាជារឿងនយោបាយទៀតចុះ !
Srey khmer=Khang srey=Srey Khmer Forever=Srey Khmer Former Khang Srey=Srey Khmer Mother=Srey Khmer USA= and more, is the same person. She is a shithead in the US whose goal and objective are to destroy Cambodia. វាជាកូនដែល ម៉ែវាមិនដែលប្រដៅ អូហ៏ ម៉ែឪវាឆ្កួតនឺងល្បែងស៊ីសង កាលវានៅតូចមិនដែលអប់រំវាទេ វាសព្ធថ្ងៃកំពុងខ្វះជាតិប្រុស!(ដុះកុយ?)
ជូន លោក មេទ័ពបាញ់ទា (ម៉ម ស៊ីម៉ង់ដូ)៖
តើខ្ញុំរស់ដល់ពេលណា ?
រស់ដល់ពេលស្លាប់
ខ្មែរស៊ីត្រកួន
ត្រកួនឆ្ងាញ់ហើយមានជាតិដែកជាពិសេសបើឆាជាមួយប្រេងខ្យងអ៊េម
ខ្មែរស៊ីសាច់ឆ្កែ
អូហអាហឹ្នងរឹតតែពិសេស ព្រោះវាសម្បូរកាឡួរីជាពិសេសចាស់ដូចលោក
អស់លោកដែលជាជនភៀសខ្ឡួន៖
បើអស់លោកមានភស្តុតាងថាជនណាមួយពុករលួយតាមរូបភាពណាក៍ដោយអស់លោកអាច
ដាក់សរសេរសំបុត្រមកអង្គភាពប្រឆាំងអំពើពុករលួយ (បើអស់លោកខ្លាចអស់លោកអាចផ្ញើជា
ម៉េលក៍បាន)។
សូមអរគុណ
ជូន លោក មេទ័ពបាញ់ទា (ម៉ម ស៊ីម៉ង់ដូ)៖
តើខ្ញុំរស់ដល់ពេលណា ?
រស់ដល់ពេលស្លាប់
ខ្មែរស៊ីត្រកួន
ត្រកួនឆ្ងាញ់ហើយមានជាតិដែកជាពិសេសបើឆាជាមួយប្រេងខ្យងអ៊េម
ខ្មែរស៊ីសាច់ឆ្កែ
អូហអាហឹ្នងរឹតតែពិសេស ព្រោះវាសម្បូរកាឡួរីជាពិសេសចាស់ដូចលោកចឹងរឹតតែត្រូវការព្រោះអាច្រមក់លោកវាអាចឡើងមួយថ្ងៃបីដង លោកអាចជិះ
យន្តទៅអាមេរិកសាប់srey khmer (ដុះកុយ)
ប៉ុន្មានថ្ងៃនេះអត់ឃើញអាម៉មសូណង់ដូ អាមេទ័ពបាញ់ទា ហាមាត់ចង់សុំគេលិទ្ធគូថទៀតសោះ !
នេះបែបខ្មាស់គេ ពេលសុំគេអត់ឲ្យលិទ្ធហើយមើលទៅ ។ ចាំតែគេឲ្យលិទ្ធតើ ! មាត់អ្ហែងពីរក្បាល
ហ្នឹងស្អុយណាស់ ! កុំអាងចេះប្រើអណ្តាត អ្ហែងចេះតែញ៉ាម អត់ផ្លូវទេអាវ៉ា
ហេតុអីមិននិយាយពីខ្លឹមសារ បែជាឈ្លោះគ្នាទៅវិញ ???
ឧទ្ទិស
មិនបានឆ្លើយតបទេ រវល់មើលកុនភាគ!
មិនចាំបាច់ពន្យល់ពួកហ្នឹងទេ នៅកន្លែងនេះគេហៅពួកនោះថា »ពួកឆ្កែរខាំរហ័ស» ។កាលណាយើងសរសេរអ្វី និយាយអ្វីដែលជាក្តីឈឺចាប់របស់យើងប៉ះរោមជើងចៅហ្វាយនាយវា គឺវាខាំភ្លាម ធ្វើឲ្យពុលបរិយាកាសភ្លាម ៗធ្វើយ៉ាងណាឲ្យក្លាយជាការប្រាសចាកប្រធានបទ ក្លាយជាការពុលតាប៉ែជាមួយពួកវាទៅវិញ វាគឺគ្រាន់ជាពួជឆ្កែស្រកីបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ !!
ឧទ្ទិសថានអោយអាជនក្បត់ជាតិមានដូចបានចែង: អា cheath,អាមេទ័ពបាញ់អាច៏,អាសៀងផ្អាប់,
អាចៅចេកអាំង,និងពួកគ្នីគ្នាអាហែងពីបីនាក់ទៀតដែរជាឆ្កែរបំរើយួនអោយបានជ្រាប់ថា ពួកអាហែងដីងទេថាយួនវាចង់បានក្បាលម៉ែ&ឪពួកអាហែងយកទៅដាំតែអុង អាឆ្កួត(ពួកអាស្រវីងអំណាច)
អត់ខុសពីមេ សែន វាទេ ឱយតែទ្បើងថ្លែងសន្ទរកថាម្តងៗ ៣ម៉ោងទ្បើងបែកពពុះមាត់ស្គុល និយាយមិនដឹងសាច់ការអី គ្មានខ្លឹមសារ មិនយល់ពីប្រធានបទ អត់ចេះសួរពីសុខទុកប្រជាពលរដ្ឋអីម៉ាមាត់ បែរទៅនិយាយលើកជើងបក្សពួកឯង ប្រសប់ណាស់រឿងឌឺគេ អញស្តាប់ទ្បើងវល់។