លោក ជា មុនី ប្រជុំ​សមាជិក​បង្ហាញ​គម្រោង​ធ្វើ​មហា​កូដកម្ម

ដោយ ទេព សុរ៉ាវី
2012-07-01
​វិទ្យុ​អាស៊ីសេរី

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជុំ​សមាជិក​របស់​ខ្លួន​មក​ពី​បណ្ដា​រោងចក្រ​ជិត ១០០​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នៅ​ទីស្នាក់ការ​កណ្ដាល នា​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​គម្រោង​ធ្វើ​មហា​កូដកម្ម​អហិង្សា​ដ៏​ធំ​មួយ​នៅ​ខែ​សីហា។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ចូល​រួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ចូល​រួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១។
RFA Photo

ការ​ធ្វើ​កូដកម្ម​អហិង្សា​នេះ អាច​កើត​ឡើង ប្រសិន​បើ​សំណើ​របស់​សហជីព​ដែល​ស្នើ​សុំ​ប្រាក់​ធ្វើ​ដំណើរ ឬ​ថ្លៃ​ឈ្នួល​ផ្ទះ​ចំនួន ១០​ដុល្លារ និង​ប្រាក់​រង្វាន់​ការងារ​ទៀង​ទាត់​ចំនួន ១០​ដុល្លារ ក្នុង​មួយ​ខែ​ដល់​កម្មករ ត្រូវ​បដិសេធ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ខាង​មុខ​នេះ។

លោក ជា មុនី បាន​ព្រមាន​ថា កម្មករ​ជាង ៤៧​ម៉ឺន​នាក់ ដែល​មាន​ខ្លះ​ជា​សមាជិក​សហជីព​សេរី​កម្មករ និង​ខ្លះ​ទៀត​មិន​មាន​សមាជិក​សហជីព នឹង​ធ្វើ​កូដកម្ម​ព្រមៗ​គ្នា ដោយ​អង្គុយ​នៅ​ស្ងៀម​នៅ​ក្នុង​រោងចក្រ មិន​ធ្វើ​ការងារ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ទទួល​យក​សំណើ​របស់​កម្មករ។

លោក ជា មុនី៖ «គឺ​សុំ​ឲ្យ​មាន​បង្កើត​តុលាការ​ការងារ សុំ​ឲ្យ​មាន​ដំឡើង​ប្រាក់​បៀវត្ស ជា​ពិសេស​គឺ​ប្រាក់​អត្ថប្រយោជន៍​ក្រៅ​ពី​ប្រាក់​ខែ​គោល។ មាន​ន័យ​ថា ដូច​ជា​ប្រាក់​រង្វាន់ ប្រាក់​ធ្វើ​ដំណើរ ឬ​ប្រាក់​ស្នាក់នៅ ហើយ​និង​ប្រាក់​បាយ​ផ្សេងៗ​ទៀត​ជូន​កម្មករ កម្មការិនី។ សម្រាប់​លិខិត​របស់​យើង ក្រសួង​ការងារ​បាន​ចេញ ស.ជ.ណ. (សេចក្ដី​ជូន​ដំណឹង) មួយ ជូន​ដំណឹង​កុំ​ឲ្យ​កម្មករ កម្មការិនី មាន​កូដកម្ម បាតុកម្ម ព្រោះ​រង់ចំា​ការ​សម្រេច និង​ប្រជុំ​គណៈកម្មការ​នៅ​ថ្ងៃ​ទី​១១ ខែ​៧ ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​សំណើ​ហ្នឹង»

លោក ជា មុនី មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ ចំពោះ​មហា​កូដកម្ម​នោះ។ តែ​គាត់​បាន​ប្រាប់​ទៅ​កម្មករ​ឲ្យ​រក្សា​ភាព​អត់ធ្មត់​រង់ចាំ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​មុន​សិន ប្រសិន​បើ​សំណើ​កម្មករ​ត្រូវ​បាន​ច្រាន​ចោល នោះ​មហា​កូដកម្ម​របស់​កម្មករ​នឹង​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

12 Responses to "លោក ជា មុនី ប្រជុំ​សមាជិក​បង្ហាញ​គម្រោង​ធ្វើ​មហា​កូដកម្ម"

  1. cheath says:

    អញសង្ស័យមនុស្សក្នុងសហជីពត្រឹមត្រូវ ! គេវៃអាអន្ទិតឯងទាល់តែឆ្អើរភ្លើងទេ ហ្អា៎ !
    ឯងមិនជឿចាំតែមើលចុះ !
    ដើម្បីកុំឲ្យត្រូវដំបង អញ្ចឹងសូមនាំតែពួកអានាងឯងដែលមានប៉ុន្មានក្បាល
    ក្នុងរោងចក្រនោះធ្វើកូដកម្មទៅ គេអត់ថាអីទេ ! តែបើរំខានកម្មករដ៏ទៃទៀតមិនឲ្យចូល
    ធ្វើការដូចមុនៗដែរនោះ ! អញសង្ស័យណាស់ ! ដេកឆ្អើរភ្លើងទេដឹង !
    ជឿអញចុះ! បន្លាមុត! ពីតជាគេត្រូវយកបន្លាជួស នេះជាក្រិត្យក្រមធម្មជាតិ
    សុខៗវាយបំបែកឆ្នាំងបាយគេ ! សួរថាលទ្ធផលនិងទទួលបានស្អីតបវិញ ?

  2. ឆ្ងល់ says:

    ខ្ញុំសុំសួរលោកសុជាតិ តើលោកយល់គោលការប្រជាធិបតេយ្យនិងសេចក្ដីថ្លៃថ្នូររបស់មនុស្សទេបានជាលោកមានប្រសាសន៍និយាយដូច្នោះ? ខ្ញុំដឹងថាសារ របស់លោកគាំទ្រគណបក្សប្រជាជន ពេលលោកមានប្រសាសន៍មិនសមរម្យ និង​អសុរសបែបនេះ វាមិនត្រឹមតែប៉ះពាលដល់ឈ្មោះរបស់លោកទេ គឹវាប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំទៀត ។ ខ្ញុំគិតថា ថ្នាក់ដឹកនាំក៏លោកចូលចិត្តភាសាពិរស់ដែរ ។​

  3. លោកជា មុនី៖ ប្រទេសយើងតូចណាស់ ប្រជាពលរដ្ឋដែលប្រកបការងារជាកម្មករក្តី ជាពលករក្តីមានចំនួនតិចនៅទ្បើយ មិនទាន់មានដល់ពេលទៅបង្កើតតុលាការងារទេ វាគួរតែបង្កើតតុលាការពាណិជ្ជកម្មជាមុនសិនប្រសើជាង ហើយតុលាការពាណិជ្ជកម្មនេះក៏អាចដោះស្រាយការវិវាទ៏គ្នា
    រវាងថៅកែរោងចក្រហ្នឹងកម្មកដែរ សព្វថ្ងៃនេះប្រទេសយើងការវិវាទ៏គ្នាខាងពាណិជ្ជកម្មយកច្បាប់ក្រមព្រហ្មទណ្ឌមកប្រើ ការនេះមិនត្រឹមត្រូវទេ លើលោកនេះកាលណាមានទំនាស់ពាណិជ្ជកម្មគេប្តឹងទៅតុលាការពាណិជ្ជកម្ម ហើយតុលាការពាណិជ្ជកម្មមានភារះកិច្ជជាអ្នកផ្សះផ្សារ មិនមែន
    ចាប់ដាក់គុកច្រវាក់ទេ វាលែងតែមានអំពើហឹង្សាណាមួយកើតទ្បើង ឯការរំលោភសេចក្តីទុកចឹត្ត
    ជាទោសរដ្ឋប្បវេណី មិនមែនទោសព្រហ្មទណ្ឋទេ។ សុំទោសខ្ញុំបាទមិនមែនជាអ្នកច្បាប់ទេ​ គ្រាន់
    តែធ្លាប់បានអានឯកសារខ្លះទាក់ទងហ្នឹងច្បាប់ទំលាប់ប៉ុណ្ណោះ,…៕

  4. ta sok san says:

    dude, be careful, with your re-action, khmer peoples might be losing jobs, u can not find job for them at all., when khmer peoples losing jobs , u will walk away, u will not be responsible for this,,,
    it is not easy to get jobs for khmer peoples from foreign countries….

    plz play smart politics,

  5. cheath says:

    លោកឆ្ងល់! លោកចូលចិត្តភាសាពិរោះមែនទេទាន ប្រោស !
    ប៉ុណ្ណឹងពិរោះទេ! ព្រះតេជគុណម្ចាស់ ឆ្ងល់ !
    ចង់ពិរោះជាងហ្នឹងទេ ! ជូនបាន តាមសំណើរតើ !
    តែកុំភ្លេច ! ទំពក់វាលូកទៅ ទើបព្នៅវាធ្លាក់មក
    បើគេមិនលូកយើង ! យើងក៏មិនខោកគេវិញដែរ
    ប៉ុន្តែពាក្យខាងលើនេះ ខ្ញុំគ្រាន់តែចង់ដាស់តើនមនុស្សអាក្រក់ មនុស្សឲ្យយល់ប៉ុណ្ណោះ !
    ចេះឯង ឲ្យវាក្រែងចេះគេ ! យើងធ្វើស្អីបាន គេក៏ធ្វើហ្នឹងកើតដែរ
    មិនមែនប្រជាធិបតេយ្យសេរីស្អីតែឯង មិនឲ្យគេប្រជាធិបតេយ្យសេរីវិញទេឫុ ?

  6. ឆ្ងល់ says:

    ហាសហា​ លោកជាតិមិនចាំបាច់ដល់ពិរោះយ៉ាងហ្នឹងទេ !

    Thank alot

  7. Ban Ali says:

    សូនជួនពរលោកជាមុន្នីជួយកម្មករខ្មែរឲ្យបានជោគជ័យ។

  8. សៀងផ្អាប់ says:

    មើលមុខថៅកែបាតុកម្ម

  9. សៀងផ្អាប់ says:

    មើលមុខអ្នកបោកឆ្នាំងបាយកម្មករ

  10. sin says:

    ការធ្វើបាតុកម្មក្តី កូដកម្មក្តី វាជារឿងមួយដែលគួរជៀសបានយើងគួរតែជាសវាងទៅ ប៉ុន្តែបើជាសវាមិនរួចទេ យើងត្រូវគិតពីទំហំប៉ះពាល់របស់វា(ប្រយោជន៏រួម) កុំគិតតែពីប្រយោជន៏មនុស្សមួយចំនួនតូចធ្វើឧ្យខួចប្រយោជន៏រួម ខ្ងុំសូមផ្តាំថាបើធ្វើគេដឹងទាល់តែមិ​នធ្វើបានគេមិនដឹង(អំពើខុសឆ្គង ក្បត់ឧត្តមគតិខ្លួនឯង)។ សូមអរគុណ ចំពោះអ្នកធ្វើល្អ ប៉ុន្តែខ្ងុំសូមដាក់ទោសចំពោះអ្នកដែលក្បត់ឧត្តមគតិខ្លួនឯង។

  11. ថៅកែរោងចក្រមិនអាចមានលទ្ធភាពផ្ដល់ប្រាក់ខែបានច្រើនទេ ព្រោះត្រូវអោយប្រាក់ទៅអាជ្ញាធរស្ទើរគ្រប់លំដាប់ថ្នាក់។ បើលោកធ្វើខ្លាំងមានតែបិទទ្ធាទៅសុ្រកផ្សេង។

  12. Vithean says:

    ខ្ញុំឭគេថា លោកសុជាតិ មនុស្សខ្លួនជាយួន តែក្បាលជាខ្មែរ មែនទេ? នរណាគេចេះតែថា!