ដោយ ទីន ហ្សាការីយ៉ា
2012-07-01
វិទ្យុអាស៊ីសេរី
បន្ទាប់ពីរដ្ឋាភិបាលលុបឡូត៍នេសាទនៅទូទាំងប្រទេសកន្លងមក រដ្ឋាភិបាលបានប្រកាសជាសាធារណៈថា ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្ក្រាបបទល្មើសនេសាទ និងបង្កើតសហគមន៍នេសាទឲ្យបានច្រើនថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនេសាទ។

១៥-មិថុនា-២០១១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ។
RFA/Sok Serey
ប៉ុន្តែ អង្គការសង្គមស៊ីវិល បានលើកឡើងថា ការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាពនោះ លុះត្រាណារដ្ឋាភិបាល លុបបំបាត់អំពើពុករលួយនៅស្ថាប័នជលផល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យបង្កើត និងពង្រឹងសហគមន៍នេសាទនៅទូទាំងប្រទេស ហើយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានតស៊ូមតិ ដើម្បីការពារធនធានជលផល សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។
លោក ហ៊ុន សែន ក៏បានព្រមានដល់ប្រធានសហគមន៍នេសាទ ឬមន្ត្រីពាក់ព័ន្ធទាំងអស់ កុំឲ្យធ្វើការបម្រើក្រុមឈ្មួញ កាត់បឹងលក់ឲ្យឈ្មួញធ្វើជាសម្បត្តិឯកជន គឺត្រូវបម្រើសហគមន៍ ពិសេសត្រូវទប់ស្កាត់បទល្មើសនេសាទ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងឱកាសប្រារព្ធទិវាមច្ឆាជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ ២០១២ ដែលលោកបានលែងកូនត្រីជាង ៥០ ម៉ឺនក្បាល និងបង្កងជាង ១០ ម៉ឺនក្បាល ទៅអាងស្តុកទឹកបឹងធំ មានទំហំជាង ១០០ ហិកតារ ស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខែត្រកំពង់ចាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឈ្មោះ កូយការ (KOICA)។
លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋដាំព្រៃលិចទឹកឡើងវិញ និងបានព្រមានចំពោះជនទាំងឡាយណា ដែលកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងនៅរដូវវស្សា។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស អាដហុក លោក នាង សុវ៉ាត មានប្រសាសន៍ថា ការបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពនោះ លុះត្រាណា មន្ត្រីជលផល និងអាជ្ញាធរភូមិឃុំទាំងអស់ ឈប់ប្រព្រឹត្តិអំពើពុករលួយ បើកដៃឲ្យឈ្មួញទុច្ចរិត ព្រោះថា កន្លងមក លោកបានបង្កើតសហគមន៍នេសាទជាច្រើន ក្នុងការទប់ស្កាត់បទល្មើស។ ប៉ុន្តែ មិនមានផលវិជ្ជមានទេ ដោយសារថា មន្ត្រីជលផលប្រព្រឹត្តិអំពើពុករលួយ។
ទាក់ទងទៅនិងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ កុំឲ្យប្រព្រឹត្តិអំពើពុករលួយ ហើយថា ស្ថាប័នអំពើពុករលួយ ត្រូវចាត់ការចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តិអំពើពុករលួយនោះ។
បន្ថែមពីលើនេះទៀត ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ថា បទបញ្ជា ឬអនុក្រឹត្យរបស់រដ្ឋាភិបាលនោះ មានប្រសិទ្ធភាពតែរយៈខ្លីទេ ហើយបញ្ហាដែលបន្តកើតមាននោះ ដូចជាបទល្មើសនេសាទ កត្តាសំខាន់មកពីបញ្ហាពុករលួយ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរថា ឡូត៍នេសាទចំនួន៨០ ត្រូវបានលុបចោល នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០១២ និងប្រគល់ជូនសហគមន៍នេសាទបង្កើតថ្មី ចំនួន ៤៧ ពង្រីកដែននេសាទជូនសហគមន៍ចំនួន ៣៣។ ដែននេសាទទុកសម្រាប់អភិរក្ស មានជាង ៩ ម៉ឺន ៧ ពាន់ហិកតារ និងបើកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ មានជាង ៣ សែន ១ ម៉ឺនហិកតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វាបានន័យថា៖ មន្រ្តីផ្នែកនេសាទណាម្នាក់ដែលថ្លើមធំ
ហ៊ានទៅឆាឆៅអស់សមមិត្តយួនអ្នកនេសាទ ត្រូវប្រឈមមុខ
នឹងច្បាប់!
និយាយហើយ ធ្វើផងទៅ។ ខ្ញុំឮនិយាយច្រើនករណីហើយ តែមិនទាន់ឃើញធ្វើមួយណា មានប្រសិទ្ធិភាពសោះ។
រដ្ឋាភិបាលគួរបង្កើតដេបូ៉ចែកចាយត្រីដើម្បីទប់ស្កាត់ការនេសាទត្រីយកទៅលក់ខុសច្បាប់។
សម្តេចឃើញតែព្រមានហើយព្រមានទៀត! តែមិនមានមន្រី្តធំណាមួយត្រូវបានសម្តេចដកបុណ្យសក្តិទេ វាលែងតែមន្រ្តីធំទាំងនោះក្បត់ហ្នឹងសម្តេច!
ដើម្បីកុំឲ្យសង្គមរលួយ ស្ថាប័នអំពើពុករលួយ កុំប្រព្រឹត្តិអំពើពុករលួយ ត្រូវចាត់ការចំពោះជនដែលប្រព្រឹត្តិអំពើពុករលួយ… ជាអនុសាសន័ដ៏ខ្ពង់ខ្ពស់ឬ?
plz removes mr. chan sarun from the post
The government should not allow, the dishonest and illegal behavior by its workers in positions of authority to use to much power, to beak the laws for their own greed. The action break the law, especially in a wild and violent way in urban areas.
So the government should recognized there were problems in urban areas, but this could be never an excuse for lawless behavior.
Hello, Srey Khmer!
ល្បងសែន បានតែស្រែក!
លើកណាក៏គ្មានអាគុកណាស្ដាប់ដែរ។
ដូច្នេះសំដីហ៊ុនសែនគ្មានយកជាការបានទេ។
ស្តាប់យូរចង់សាំទៅហើយ សំដាច់ច្រៀងតែបទដដែលៗគ្មាននរណាគេខ្វល់ទាល់តែសោះ។
ល្មមដូរបទថ្មីហើយ។