ដោយ សុខ សេរី
2012-07-02
វិទ្យុអាស៊ីសេរី
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានផែនការដំឡើងថ្លៃចរន្តអគ្គិសនី នៅពេលឆាប់ៗនេះ ដើម្បីទប់ទល់នឹងការខាតបង់ថវិការដ្ឋ ដែលបានចំណាយនៅឆ្នាំ២០១២ នេះ ដោយសារតែតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់កន្លងមក។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង ធ្វើសន្និសីទកាសែតអំពីគម្រោងដំឡើងថ្លៃចរន្តអគ្គិសនី នារាជធានីភ្នំពេញ កាលពីថ្ងៃ២ កក្កដា ឆ្នាំ២០១២។
RFA/Sok Serey
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ បានប្រកាសថា ក្រសួងនេះអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ដំឡើងថ្លៃចរន្តអគ្គិសនីនៅទូទាំងប្រទេសកម្ពុជា នៅពេលខាងមុខនេះ បើមិនដូច្នោះទេ អគ្គិសនីកម្ពុជា មិនអាចបន្តរងការខាតបង់ប្រាក់ចំណូលទៀតឡើយ។
ការខាតបង់ប្រាក់ចំណូលនោះ គឺច្រើនលានដុល្លារអាមេរិក នៅឆ្នាំ២០១២ នេះ នៅគ្រាដែលតំលៃប្រេងសាំងបានឡើងថ្លៃខ្ពស់រហូតដល់ ៥.៩០០រៀលក្នុងមួយលីត្រ ប្រៀបធៀបនៅពេលនេះ តំលៃប្រេងសាំងបានធ្លាក់តម្លៃមក ៥.០០០រៀលក្នុងមួយលីត្រ។ កាលពីឆ្នាំ២០១១ កន្លងទៅនេះ អគ្គិសនីកម្ពុជា (EDC) បានទទួលប្រាក់ចំណេញចំនួនជាង ៣០លានដុល្លារអាមេរិកពីការលក់ចរន្តអគ្គិសនី នៅគ្រាដែលតំលៃប្រេងសាំងនៅថោក។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មិនបានប្រាប់ឲ្យដឹងជាក់លាក់ទេថា តើការដំឡើងថ្លៃចរន្តអគ្គិសនីនោះ នឹងចាប់ផ្ដើមនៅថ្ងៃណា និងមានតំលៃប៉ុន្មានក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតាមតំបន់នីមួយៗ។
តំលៃចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញ បច្ចុប្បន្នមានតំលៃខុសគ្នាតិចច្រើនទៅតាមចំនួនប្រើប្រាស់អគ្គិសនី។ ក្នុងនោះមានតម្លៃ ៣៥០ តំលៃ ៥៥០រៀល និងតំលៃ ៧៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ប្រៀបធៀបនឹងខេត្ត និងតំបន់ដទៃទៀត គឺតំលៃ ១.២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង និងតំលៃលើសនេះទៀតក៏មាន។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កំពុងតែរៀបចំឲ្យដំឡើងថ្លៃចរន្តអគ្គិសនីឆាប់ៗនេះហើយ៖ «ឆ្នាំនេះទេ ប្រេងឡើងធ្វើឲ្យចំណូលអគ្គិសនីហ្នឹងមិនបានតាមបំណង ដោយសារអត់ទាន់ឡើងថ្លៃភ្លើង (អគ្គិសនី) អ៊ីចឹងថ្លៃភ្លើងនឹងអាចសុំឡើងនៅពេលដ៏ខ្លីខាងមុខនេះ បើសិនមិនឡើង អគ្គិសនីកម្ពុជា ខាតហើយ»។
លោកបានបន្តថា មូលហេតុដែលតម្លៃអគ្គិសនីកម្ពុជា ថ្លៃជាងប្រទេសជិតខាង គឺដោយសារតែកម្ពុជា មានរោងចក្រផលិតអគ្គិសនីភាគច្រើនប្រើប្រាស់ប្រេងឥន្ធនៈ។
ទាក់ទងនឹងបញ្ហាគម្រោងឡើងថ្លៃអគ្គិសនីនេះ មន្ត្រីជាន់ខ្ពស់មួយរូបខាងផ្នែកពាណិជ្ជកម្ម នៃអគ្គិសនីកម្ពុជា សុំមិនធ្វើអត្ថាធិប្បាយអ្វីទេ។
អាជីវករម្នាក់នៅទីក្រុងភ្នំពេញ សុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថា គ្រួសាររបស់នាងប្រើប្រាស់ចរន្តអគ្គិសនីអស់ចំនួនជាង ៣០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងត្រូវចំណាយថវិកាចំនួនជាង ២៦ម៉ឺនរៀលក្នុងមួយខែ។
នាងមិនសប្បាយចិត្តចំពោះគម្រោងដំឡើងថ្លៃចរន្តអគ្គិសនីខាងមុខនេះទេ៖ «…កាលណាឯកជនឡើងថ្លៃតាមចិត្ត ប្រជារាស្ត្ររស់នៅងាប់ហើយ ពិបាកងាប់ហើយ ភ្លើង។ អ្នករត់ម៉ូតូឌុបអីក៏គេត្រូវការភ្លើងប្រើដែរ ដល់ពេលគាត់ធ្វើអ៊ីចឹង ខ្ញុំអត់គាំទ្រទេ។ រដ្ឋមិនគួរធ្វើអ៊ីចឹងទេ រដ្ឋត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនដទៃទៀតចូលរួមដេញថ្លៃ»។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ទុន លាង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការទិញចរន្តអគ្គិសនីចំនួន ៤៥% នៅទូទាំងប្រទេសពីប្រទេសថៃ វៀតណាម និងឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សូមមេត្តាកំុនិយាយថាឥន្ធនៈឡើងថ្លៃខ្ពស់ហើយដំឡើងថ្លៃចរន្តអគ្គិសនីទូទាំងប្រទេសព្រោះប្រជាពលរដ្ធខ្លះមិនចង់មានលុយសំរាប់បងថ្លៃចរន្តអគ្គិសនីប្រើរាល់ថ្ងៃផងចង់ដំឡើថ្លៃទៀតសំរាប់នាក់មានវាអត់អ្វីសំរាប់នាក់ក្រកបពា្ហាធំនាក់ទូទាំងប្រទេសណា
គ្មានហេតុផលអ្វីត្រូវនិយាយថាក្រុមហ៊ុនអគ្គីសនី(EDC)មានការខាតបង់នោះទេ ព្រោះអីរាល់ថ្ងៃ
នេះអគ្គីសនីត្រូវបានតំទ្បើងថ្លៃរាល់ខែស្រាប់ហើយ ហើយចំពោះគ្រួសារណាដែលប្រើអគ្គីសនី
ច្រើន តំលៃភ្លើងអគ្គីសនីកាន់តែទ្បើងខ្ពស់ វាខុសប្លែកពីស្រុកគេកាលណាប្រជាជនគេប្រើចរន្ត
អគ្គីសនីកាន់ច្រើនតំលៃប្រើកាន់ចុះថោក ដើម្បីបន្ធូបន្ថយក្នុងការចំណាយដល់អ្នកប្រើប្រាស់។
បើសិនជាEDCតំទ្បើងថៃ្លចរន្តអគ្គីសនីនោះមិនខុសអីពីច្របាច់ករចិនលាអណ្តាតខែ្មរទេវើយ។
ភ្លើងឃើញតពីថៃមកតំលៃថោមែនទែនតែខ្មែរយកតំលៃថ្លៃមែនទែនបើសាំងថ្លៃតភ្លើងពីថៃមក
វាថោកប្រជាជនក្រក៏មានលទ្ធភាពដែរតែបើភ្លើងថ្លៃព្រៃឈើរត្រូវកាប់មកធ្វើអុសហើយ
ដើម្បីកាត់បន្ថយភាពក្រីក្រក្រសួងឧស្សាហកម្មមិនត្រូវតំឡើងថ្លៃចរន្តអគ្គីសនីទេព្រោះប្រេងចុះថ្លៃហើយ។
គេឡើងឲ្យទាន់ការអភិវឌ្ឍន៍នោះអី !! បើប្រើប្រេងខ្មៅនិងវារីអគ្គីសនីទៅវាយ៉ាងម៉េច ??
មកពីលោកធំមានភាគហ៊ុនក្នុងប្រេង បើចំណូលពីប្រេងច្រើន គាត់ក៍បានច្រើនដែរ មិនអីចឹង…ចាំតែ
ឲ្យប្រេងថោកតើ …..!!!
ពេលក្រុមហ៊ុនអគ្គីសនីចំេណញ៣០លានដុល្លារ២០១១ហេតុអ្វីក៏ក្រុមហ៊ុនអគ្គីសនីនិងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល គ្មានបំណងបញ្ចុះតំលៃការប្រើប្រាស់ដល់ពលរដ្ឋ។ ហេតុអ្វីក៏ក្រុមហ៊ុនអគ្គីសនីខាតបង់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានគម្រោងដំឡើងថ្លៃតាមការស្នើសុំរបស់ក្រុមហ៊ុនអគ្គីសនី តើក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលក៏ដូចជារដ្ឋាភិបាលមានដែរគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋដែរឬទេឬគិតគូរតែក្រុមហ៊ុនឯកជន។។។។
យើងនិងធ្វើបាតុកម្មតវ៉ារឿងនេះ
រដ្ឋបាលតេេជាធ្វើអោយរាស្រ្តងាប់បណ្តើរ បណ្តើរ ហើយ
ហើយក៏ជិតដល់ពេលទ្រាំលែងបានហើយ
វាយ៉ាងម៉េចទៀតហើយ? មកពីផ្ទះអស់ឯកឧត្តម ប្រើមិនបង់លុយមួយសេន រួមទាំងញាតិ៧សណ្តានរបស់ពួកគាត់ទៀត ទើបបានជាមិនចំណេញ ហើយមកតម្លើងថ្លៃពីប្រជាពលរដ្ឋទូទៅ ដើម្បីប៉ះប៉ូវអោយក្រុមជនពុករលួយមែនទេ?
ដូច បាត់ អាឆ្កែ cheath និង ចៅចេកអាំងទៅណាហើយ អោយវា យក ភ្នែក មើល មើល
នៅពេលអគ្គិសនីកម្ពូជាតំលើងថ្លែអគ្គិសនីប្រជាជននិងជួបការលំបាកបនែ្ថមមួយកំរិតទឿតលើបពា្ហាជីវភាពប្រចាំថ្ងែ មានតែយើងត្រួវកាត់បន្ថយការប្រើប្រាស់អោយនៅកំរិតទាបបំផុត ព្រោះថាអគ្កិសនីកម្ពូជា ក័មិនអាចក្ស័យទុនបានដែរ មានតែយើងទាំងអស់គ្នាសំរបសំរួលគ្នាលើតំលៃភ្លើងនេះមិនត្រូវអោយអគ្គិសនីដួល ហើយប្រជាជនលំបាកពេកដែរ គឺរដ្ឌាភិបាលគួរបន្ថយពន្ធដាខ្លះទៅ
ប្រទេសណាក៏ដូចគ្នាហ្នឹង ឲ្យតែខាត ទាល់តែតម្លើងថ្លៃទើបចំណេញ ត្រូវហ្ហែ!
នាំគ្នាឡើងតំណើរគ្នាបានល្អណាស់! សាំងក៏ឡើងភ្លើងក៏ឡើង! ងាប់ហើយខ្ញុំមិនបាច់ញុំបាយទេ!
ឆ្ងល់ដែរឮថាវារីអគ្គីសនីមួយចំនួនដំណើរការហើយហើយមន្ត្រីរដ្ឋាភិបាលក៍ធ្លាប់និយាយដែរថា ភ្លើងនិងបំពេញតម្រូវការគ្រាប់ល្មមពីវារីអគ្គីសនី ហើយចុះប្រេងឥឡូវចុះថ្លៃហើយម្តេចក៍រដ្ឋបែជា ឡើងថ្លៃទៅវិញ ការចេញខាតរបស់រដ្ឋមួយឆ្នាំសម្រាប់ប្រជាពលរដ្ឋគឺជាកាជួយកាត់បន្ទុករាស្រ្ត។
ឡើងអោយណាណីទៅ ខ្្ញុំអុចចង្កៀងខ្លាញ់ត្រី អត់ខ្វល់!
ស្ថាប័នរដ្ឋមួយចំនួនដែលទទួលសិទ្ធិគ្រប់គ្រង self-governing បានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីរកប្រាក់ចំណេញសំរាប់ទ្រទ្រង់ដំណើរការស្ថាប័នរបស់ខ្លួន និង …………..
ដូច្នេះមិនបាច់ទាមទារតវា៉អ្វីទេ ពីព្រោះដើម្បីបានចំណេញនូវចំនួនដែលចង់បាន រូបមន្តត្រូវបានសរសេររួចហើយ ការបញ្ចុះតំលៃបាន លុះត្រាតែរដ្ឋជួយបង់ជំនួស តែដូចជាគ្មានផ្លូវទេ!
ការរកចំណូលរបស់ស្ថាប័នរដ្ឋាករទឹកម្យា៉ង អ្នកដែលសរសេររូបមន្តសំរាប់គណនាតំលៃនោះ ឆ្លាតណាស់ តែអាចថាឆ្លាតខាងកេងរកភាពចំណេញពីអថិតជន ។
ឧ. តំលៃមូលដ្ឋានទាបសំរាប់ទឹកមួយម៉ែត្រគីបនោះគឺ P0 សំរាប់ចំនួនទឹក B ម៉ែត្រគីបក្នុងមួយខែ
បើប្រើប្រាស់ក្នុងបរិមាណ C (C>B) នោះតំលៃនឹងគណនាក្នុងតំលៃ P1 ដែល P1>P0
បើការប្រើប្រាស់បរិមាណទឹកជាមធ្យមក្នុងមួយខែ A ហើយ A តិចជាង B នោះ (A<B) តំលៃដែលគណនានោះគឺ P = P0 x A
ជាទូទៅការប្រើប្រាស់ទឹកមានបរិមាណលើសពីកំរិតមូលដ្ឋានបន្តិចបន្តួចបុ៉ណ្ណោះក្នុងមួយខែៗ តែរដ្ឋាករទឹកចេះណាស់ គេមិនទារថ្លៃទឹករាល់ខែទេ គឺទាររាល់ ២ ខែម្តង ។ ការទាររាល់ ២ ខែម្តងធ្វើអោយរដ្ឋាករទឹកចំណេញលើគោកបើយោងទៅតាមតំលៃនិងគោលការណ៍ជាមូលដ្ឋាន ។
If A1 is the quantity consumed in first month and A2 is the cumulative quantity consumed during 2 months, the cost for two months will be P = (P0*A1) + (P1*(A2-A1))
In general, A1 < B and A2 divided by B is slightly more than 2 or sometime less than 2
ឆ្លាតមែន តែការឆ្លាតនេះអាចខុសពីគោលការណ៍ ឬ អាចនិយាយថារំលោភលើសេចក្តីទុកចិត្តពីសាធារណៈជន បើគោលការណ៍ចែងអោយទូទាត់ការចំណាយរាល់ ២ ខែម្តងមិនអីទេ… ព្រោះវាស្របច្បាប់ ។
ម៉េចបានតំឡើងចឹង ?
ជាការពិតណាស់ ប្រេងពិតជាឡើងថ្លៃពិតប្រាកដ់មែន ដូច្នេះ ក្រសួងឧស្សាហកម្មពិតជាត្រូវការតំឡើងថ្លៃពិតប្រាកដមែន ។
ប៉ុន្តែខ្ញុំសូមឲ្យ យើងនាំគ្នាពិនិត្យថា តើហេតុអ្វីបានជាប្រេងឡើងថ្លៃ?
តើប្រេងមានអ្វីទាក់ទងនិងគណបក្សនយោបាយ? ឬតួនាទីជួយបក្ស?
សូមលោកពិចារណាមើលចុះ
oy tè hean domleung tlay ang beth baret real tngay cham yub pel chol pteah agn boeuk tè ampoul 1 trov tè kat bantoy ka preu prah oy ban chroeun bam phot cham tign pleung pi thai reu pi youn vign pros srok ké min ches tè kith pi domleung tlay doch khèr ter trov tè dah do ligne noam khnea chup preu ploeung khmer..
ជាដំណោះស្រាយល្អមែនហើយការតំលើងថ្លៃ នៅប្រទេសណាក៏គេជួបវិបិត្តបែបហ្នឹងដែរ តាមកន្លងមកភ្លើងត្រូវបានប្រើ គ្មានរបៀបទេជាពិសេសត្រង់តំបន់ដែលមានជនជាតិវៀតណាមខុសច្បាប់ និងសហគមវៀតណាមនៅ គួបង្កើនឲ្យខ្លាំទ្វេរដង ។ ចំពោះប្រជាពលរដ្ឋតាមស្រុកស្រែចំការ សូមកុំតំឡើងថ្លៃភ្លើង ត្រូវបន្ថោកបន្តិចទៀតទៅពីព្រោះ ពួកគាត់គ្មានលុយបង់ថ្លៃភើងទេ។
ចាំឡើងធ្វើនាយករដ្ធមន្រ្តីបណ្តោះសិនទៅចាំដោះស្រាយរឿងហ្នឹង។