ថ្ងៃទី 5 កក្កដា 2012
ដោយ: រតនា
CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានប្រកាសនៅក្នុងសន្និសីទកាសែតថា គណបក្សហ្វ៊ុនស៊ិនប៉ិច មិនធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធអ្នក ដែលស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៥ – ៦ ខែកក្កដា ឆ្នាំ១៩៩៧ ទៀតទេ បន្ទាប់ពីមានការសម្រេចជាផ្លូវការរបស់គណៈកម្មការនាយក និងគណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្ស។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ ដោយប្រកាសថា ការធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់ ជាពិសេសសមាជិក សមាជិកា ដែលបានគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកយកបញ្ហានេះ ដាក់ក្នុងរបៀបវារៈនៃអង្គប្រជុំរបស់គណៈកម្មការនាយក ដែលជាអង្គការកំពូលរបស់គណបក្ស ហើយបានសម្រេចយកថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់សមាជិក ឬក៏អ្នកគាំទ្រដែលបានបូជាជីវិតក្នុងរយៈកាលកន្លងមកនេះ ដោយបានកំណត់យកថ្ងៃទី១ នៃពិធិបុណ្យភ្ជុំបិណ្ឌ ជាថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនដល់អ្នកដែលបានពលីជីវិត។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សមួយដែលកើតចេញពីកម្លាំងរណស្សិរហ្វ៊ុនស៊ិនប៉ិច ជាកម្លាំងតស៊ូតាំងពីឆ្នាំ១៩៧៩មក ហើយមានអ្នកពលីជីវិតច្រើនពាន់នាក់ និងមានអ្នកគាំទ្រដែលបានពលីជីវិតក្នុងឆ្នាំ១៩៩៣ រៀបចំដោយ UNTAC និងបន្តមកអ្នកដែលបានពលីជីវិត នៅក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ និងបន្តបន្ទាប់មកទៀត។
លោកបញ្ជាក់ថា “ដើម្បីជៀសវាងក្នុងមួយឆ្នាំៗ ធ្វើបុណ្យច្រើនដងពេក យើងបានពិភាក្សាគ្នាក្នុងគណៈកម្មការនាយក ជ្រើសរើសយកថ្ងៃភ្ជុំបុណ្យ ជាថ្ងៃកំណត់សម្រាប់ធ្វើបុណ្យឧទ្ទិសកុសលជូនសមាជិក និងអ្នកគាំទ្រ ដែលបានពលីជីវិត រួមទាំងអ្នកដែលបានពលីជីវិតក្នុងថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ផងដែរ”។ ចំណុចនេះ ស្របទៅនឹងប្រពៃណីរបស់ខ្មែរយើង ដែលមានជំនឿថា នៅពេលបុណ្យភ្ជុំបិណ្ឌ វិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិត ច្រើនតែមានការដោះលែងមករកញាតិសន្ដាន ទើបគណបក្សហ្វ៊ុនស៊ិនប៉ិច កំណត់យកថ្ងៃបុណ្យភ្ជុំបិណ្ឌជាថ្ងៃធ្វើបុណ្យឧទ្ទិសកុល។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា នៅថ្ងៃទី៥-៦ កក្កដា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មិនធ្វើពិធីគោរពវិញ្ញាណក្ខន្ធ អ្នកដែលស្មោះស្ម័គ្រចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានពលីនោះទេ។ ហើយចំណែកអ្នកនយោបាយខ្លះ ដែលយកថ្ងៃទី៥-៦ កក្កដានេះ យកមករម្លឹកដើម្បីកេងចំណេញនយោបាយ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា កាលថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍នេះកើតឡើងដោយសារតែការមិនទុកចិត្តគ្នានៅក្នុងរាជរដ្ឋាភិបាលចម្រុះ ក្នុងអាណត្តិទី១ (១៩៩៣) ដែលរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិ នៅពេលដែលហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោតនៅពេលនោះ ហើយបានបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមានរូបមន្តនាយករដ្ឋមន្ត្រីទី១ នាយករដ្ឋមន្ត្រីទី២ (សម្ដេចក្រុមព្រះ និងសម្ដេចតេជោ សែន)។
លោកបានពន្យល់ពីការមិនទុកចិត្តគ្នានៅក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី១ មានចំណុចមួយចំនួន ដូចជា ទី១. នៅក្នុងថ្ងៃទី២១-២២ ខែមករា ឆ្នាំ១៩៩៦ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើសិក្ខាសាលានៅក្រុងព្រះសីហនុ ដែលបានអញ្ជើញគណៈកម្មការនាយកគណបក្ស និយាយអំពីបញ្ហាផ្សេងៗជាច្រើន នៅក្នុងមាននិយាយអំពីការលើកយុទ្ធសាស្ដ្រ អំពីការធ្វើតុល្យភាពកម្លាំងរបស់ហ្វ៊ុនស៊ិនប៉ិច និងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា “កម្លាំងយោធារបស់គណបក្សប្រជាជនកម្ពុជា មានជាង ១១ម៉ឺននាក់ រីឯកម្លាំងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច យកមកបញ្ចូលក្នុងកងយោធពលខេមរភូមិន្ទ មានតែ ២ម៉ឺន ១ពាន់នាក់ អ៊ីចឹងហើយសម្រាប់រូបខ្ញុំពេលនោះ ក្នុងនាមជានាយអគ្គសេនាធិការរងទី១ នៃកងយោធពលខេមរភូមិន្ទ ដែលជាអ្នកទទួលខុសត្រូវយោធាខាងគណបក្សហ្វ៊ុនស៊ិនប៉ិច រូបខ្ញុំមិនបានចូលរួមនៅក្នុងសិក្ខាសាលានោះទេ ប៉ុន្តែក្រោយសិក្ខាសាលាចប់ នៅពេលជប់លៀងជាមួយគ្នា ខ្ញុំបានលើកជំនាស់ដែរ អំពីការលើកយុទ្ធសាស្ដ្រនេះ ពីព្រោះខ្ញុំគិតថា មិនអាចធ្វើទៅកើតទេ ២ម៉ឺន និង ១១ម៉ឺននាក់ នៃការធ្វើតុល្យភាពកម្លាំងនោះ យើងអាចធ្វើបាននៅពេលនោះ គឺបញ្ចូលគ្នាក្នុងកងយោធពលខេមរភូមិន្ទ ជាកម្លាំងកងទ័ពជាតិតែមួយ ដែលមិនប្រកាន់បក្សនយោបាយណាទេ គឺប្រកាន់អព្យាក្រឹត្យ”។
លោកបន្តថា ទី២. គណបក្សហ៊ុនស៊ិនប៉ិច បានធ្វើសមាជកាលពីថ្ងៃទី២១-២២ មីនា ឆ្នាំ១៩៩៦ សម្ដេចហ៊ុន សែន កាលនោះ ក៏បានអញ្ជើញទៅចូលរួមជាមួយសមាជនោះដែរ ហើយអង្គសមាជក៏បានដំណើរការទៅ ប៉ុន្តែវាមានចំណុចមួយ ដែលអ្នករាយការណ៍ទៅសម្ដេចក្រុមព្រះ យ៉ាងម៉េចទេ ទូលថ្វាយសម្ដេចក្រុមព្រះអំពីការបែងចែកអភិបាល អភិបាលរងស្រុក ហើយគេទូលថ្វាយសម្ដេចក្រុមព្រះថា គណបក្សប្រជាជនកម្ពុជា មិនព្រមធ្វើការបែងចែកតួនាទីអភិបាល អភិបាលរងស្រុកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ៥០ភាគរយទេ អ៊ីចឹងហើយទើបគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ តែការពិតទៅ អភិបាល និងអភិបាលរងស្រុកនោះ មានការព្រមព្រៀងគ្នាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនឹងលោក យូ ហុកគ្រី និងមានការចុះហត្ថលេខាជាមួយគ្នាទៀត។
លោកបន្តទៀតថា ទី៣. ការបង្កើតរណស្សិររួបរួមជាតិមាន ៤គណបក្ស នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ១៩៩៧ គឺមានអង្គប្រជុំដែលមានថ្នាក់ដឹងនាំគណបក្សទាំង៤ នោះ មកប្រកាសបង្កើតរណស្សិរួបរួមជាតិ ដែលមានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សជាតិខ្មែរ(សមរង្ស៊ីបច្ចុប្បន្ន) គណបក្សខ្មែរអព្យាក្រឹត្យ និងគណបក្សលោកតាសឺនសាន។ ចំណុចនេះ ជាការបង្កើតរណស្សិជាកម្លាំង ធ្វើឲ្យមានការមិនទុកចិត្តគ្នាក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី១។
លោកបន្ថែមថា ទី៤. ការនាំអាវុធចូលនៅថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៩៧ ដែលការនាំអាវុធចូលរបស់សម្ដេចក្រុមព្រះនោះ លោកមិនបានដឹងទេ ព្រោះពុំមានគេប្រាប់ ដែលពេលនោះ មានលោកក្រូច យឿម និងលោកឯក សេរីវឌ្ឍ កាលនោះ ជារដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំអាវុធចូល ដែលក្នុងចំណោមអាវុធនាំចូលនោះ មានអាវុធប្រឆាំងរថគ្រោះ របស់សហភាពសូវៀត ហើយការនាំចូលអាវុធនោះ ទៀតសោត សម្ដេចក្រុមព្រះមិនបានបង្ហាញការពិត ដោយធ្វើលិខិតស្នើសុំគយរួចពន្ធ ដាក់ថា ជាគ្រឿងបន្លាស់របស់ឧទ្ធម្ភាគចក្រទៅវិញ។ ទើបមានការសង្ស័យថា ការនាំអាវុធចូលនោះ មានបញ្ហាអ្វីទៀតហើយ។
លោកបន្ថែមទៀតថា ទី៥. ការចរចាជាមួយខ្មែរក្រហម ដែលកាលនោះ រូបលោកផ្ទាល់ ត្រូវបានសម្ដេចក្រុមព្រះឲ្យបទបញ្ជាទៅចរចាច្រើនលើកច្រើនសារណាស់ នៅអន្លង់វែងដើម្បីឲ្យកម្លាំងខ្មែរក្រហម ចុះចូលជាមួយរាជរដ្ឋាភិបាល បន្ទាប់ពីរដ្ឋសភាដាក់ក្រុមខ្មែរក្រហមនៅក្រៅច្បាប់។ ការទៅចរចាជាមួយខ្មែរក្រហមនៅអន្លង់វែង លោកបានរាយការណ៍តាមឋានានុក្រម ថ្វាយសម្ដេចក្រុមព្រះ តែចុងក្រោយសម្ដេចក្រុមព្រះលោកអត់បានជម្រាប់ អំពីបញ្ហាខ្មែរក្រហមជូនសម្ដេច ហ៊ុន សែន បានដឹងទេ ដែលការចរចានោះ បានឈានទៅដល់ការស្រុះស្រួលជាច្រើនចំណុច រហូតទៅដល់ការចុះហត្ថលេខាជាមួយលោក ខៀវ សំផន។
លោក ញឹក ប៊ុនឆៃ បានសរុបនូវព្រឹត្តិការណ៍ទាំងនោះ គឺជារឿងដែលមិនទុកចិត្តគ្នា គឺការលើកយុទ្ធសាស្ដ្ររបស់សម្ដេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើតុល្យភាពកម្លាំងប្រដាប់អាវុធ ជាមួយនឹងគណបក្សប្រជាជន ដែលធ្វើឲ្យមានមន្ទិលសង្ស័យថា យកកម្លាំងខ្លែរក្រហមចូលមក ដើម្បីបង្កើនកម្លាំងធ្វើតុល្យភាពជាមួយកម្លាំងប្រដាប់អាវុធគណបក្សប្រជាជនកម្ពុជា ដែលមានជាង ១១ម៉ឺននាក់ ហើយធ្វើឲ្យមានការមិនទុកចិត្តគ្នារហូតដល់មានព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ មកដល់ថ្ងៃទី៥-៦ កក្កដា ២០១២ គឺមានរយៈពេល ១៥ឆ្នាំហើយ។ ចំណែកឯលោកញឹក ប៊ុនឆៃ ចាត់ទុកថ្ងៃ៥-៦ កក្កដា ជាព្រឹត្តិការណ៍ដែលកើតចេញពីការមិនទុកចិត្តគ្នាតែប៉ុណ្ណោះ មិនមែនជារដ្ឋប្រហារ ដូចអ្នកនយោបាយមួយចំនួនតែងតែលើកឡើងដើម្បីកេងចំណេញនយោបាយទេ៕

ពេលរត់ប្រកាច់ប្រកិនមកដល់ស្រុកអាមេរិក ញ៉ឹក ប៊ុនឆៃ
ប្រាប់អ្នកសម្ភាសតាមទូរទស្សន៍ខ្មែរថា វាគឺរដ្ឋប្រហារដែល
ហ៊ុន សែនបានធ្វើដើម្បីកំចាត់ពូកគាត់ដែលមានរ៉ាណារឹត
ជាប្រធាននិងជារដ្ឋមន្រ្តីទីមួយ ។ ឥឡូវពេលដែលទៅរស់ក្រោម
ក្លៀកហ៊ុន សែន គាត់ក៏និយាយដូចអញ្ចឹងវិញ ព្រោះសព្វថ្ងៃរស់
ដោយសារឆ្អឹងក្រៀមៗដែលហ៊ុន សែនបោះអោយអង្កាមគ្រាន់
បារស់ជីវិតប្រចាំថ្ងៃ ។ ទាំងរ៉ាណារឹតនិងទាំងញ៉ឹក ប៊ុនឆៃ គ្មាន
លក្ខណៈសម្ប័ទគួរឱ្យយកធ្វើជាខ្មោចស្អីកើតទេ ។ ហើយមានរឿង
មួយដែលគួរអោយចង់សើចអំពីនាយញ៉ឹក ប៊ុនឆៃ៖ កាលដែលគេ
សួរថា ‹‹ម្តេចក៍លោករត់រួចខ្លួនបាន បើទាហា៊នហ៊ុន សែនដេញ
ប្រផាប់ប្រភីង? គាត់បានឆ្លើយថា គាត់ចេះបំបាំងខ្លួន (!!!) ។ គ្រាន់
តែឮសម្តីហ្នឹង ក៏យើដឹងថាភ្លើបាត់ទៅហើយ! បើចេះបំបាំងខ្លួន ម្តេច
ក៏ប្រាសអាយ៉ូសមករកស្អីដែរ?
ញឹក បុ៑នឆៃ ប្រយ័ត្នអ្នកដែលស្លាប់ទៅដើម្បីការពារលោក មកកាច់កទៅ។
His face looks funny.
គ្មានយកជាការអ្វីបានទេ ម្សៀញឹកប៊ុនឆៃនេះ ធ្វើនយោបាយចាក់តែខ្សែរហូត បាក់ស្បាតតាំងពីព្រឹត្តការ១៩៩៧មក អ្នកណាមានអំណាចទៅខាងហ្នឹង ជាកូនអុករបសឮហ៊ុនសែន ប្រជារាស្ដ្រខ្មែរគេដឹងក្រយ៉ៅគ្រប់ៗគ្នាហើយ។
កាលថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍នេះកើតឡើងដោយសារតែ:
1.ការនាំអាវុធចូលនៅថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៩៧ ដែលការនាំអាវុធចូលរបស់សម្ដេចក្រុមព្រះដែលក្នុងចំណោមអាវុធនាំចូលនោះ មានអាវុធប្រឆាំងរថគ្រោះ របស់សហភាពសូវៀត .
2.យកកម្លាំងខ្លែរក្រហមចូលមក ដើម្បីបង្កើនកម្លាំងធ្វើតុល្យភាពជាមួយកម្លាំងប្រដាប់អាវុធគណបក្សប្រជាជនកម្ពុជា.
3.ព្រឹត្តិការណ៍ដែលកើតចេញពីការមិនទុកចិត្តគ្នាតែប៉ុណ្ណោះ មិនមែនជារដ្ឋប្រហារ ដូចអ្នកនយោបាយមួយចំនួនតែងតែលើកឡើងដើម្បីកេងចំណេញនយោបាយទេ.
ចង់បានអីទៀត បើសព្វថ្ងៃនេះមានអ្វីៗៗៗៗអស់ហើយ ចាំតែមេធំបញ្ជាមក វាគ្មានបញ្ហាឡើង
បើគាត់អោយទៅលើ ទៅលើ បើគាត់អោយទៅក្រោម ទៅក្រោម ដើម្បីជីវិត។។។៕
មិនថារដ្នប្រហាឬមិនមែនក៍ដោយតើខ្មែរ14លានគួររកយុត្ដធម៏ឲ្យអ្នកដែលត្រូវបានគេសំលាប់ដែរទេ?
វាចេះតែថាហើយ អាណាជាអ្នករត់កាត់តាមភ្នំប្រសិទ្ធហើយទៅពោធិសាត់ ទៅបន់អ្នកតាឃ្លាំងមឿង
នៅទឹកដីពោធិសាត់នោះ?? ញឺក ប៊ុនឆៃ ចោលម្សៀត មិនខុសរាជ្របុត្រដ៏ឆ្នើមនោះទេ ចោលម្សៀត
ដូចតែគ្នា
ឳអាថោក ញឹក ប៊ុនឆាយ គ្មានមាយាទសោះ អ្នកគាំទ្រស្លាប់អោយគគោគ នៅហ៊ាននិយាយយ៉ាងនេះទៀត។ ដូចម្តេចដែលហៅថារដ្ឋប្រហារ? អោយតែកាន់អំណាចដោយគ្មានការយល់ព្រមពីប្រជារាស្ត្រ ដែលជាម្ចាស់ឆ្នោត និងមិនធ្វើតាមរដ្ឋធម្មនុញ ក្តោបក្តាបអំណាចយក គេហៅថារដ្ឋប្រហារហើយ អាខ្មោច។មិនគួរកាលនោះជ្រុលខ្លួនបោះឆ្នោតអោយពួកអាស៊ីពែឯងសោះ។ អានេះវាចេះគ្រាន់បើដែលឆ្អឹនក្បាលស៊ីក្បាល ឆ្អឹនកន្ទុយ៕
លោកបងចៅចេកអាំង ! ខ្ជិលជ្រល់មាត់ជាមួយកូនមីសំផឹង កន្តួយហោកអស់ហ្នឹងនោះ
កូនមីសំផឹងកន្តួយស្អុយអស់នេះ ទោះលោកបងប្រាប់ហេតុផលអោយវាយល់ច្បាស់យ៉ាងម៉េច
ក៏វាមិនស្តាប់ដែរ ! ក្តៅណាស់ព្រោះតែវានិយាយដូចឆ្កួតទឹកកន្តួយអញ្ចឹងបានជាធ្វើ
អោយខ្ញុំចាញ់ឆ្នោតហ្នឹងណា !
ជួយអង្វរសម្តេចអោយខ្ញុំផង ខ្ញុំជួយសម្តេចវិញហើយ
ថោកជាងអ្នកសុំទានទៅទៀត។ ពួកឯកឧត្ដមអត់ចូលសាលា។
សូមគោរព ជូនដល់ឯកឧត្ដម ញឹក ប៊ុនឆៃ ដែលក្លាហាន បញ្ជាក់ការពឹតជូនពួកប្រឆាំងអោយយល់ កុំចេះតែព្រុសពេក៕
ដោយសារតែធ្វើជាមេគេមិនមានការទទួលខុសត្រូវ និង មិនដឹងគុណអ្នកគាំទ្រខ្លួនបែបនេះ បានជាគណបក្សហ៊្វុនសិនបុិច រលាយដូចសព្វថ្លៃ។ ប្រជាជនភាគច្រើនយល់ឃើញថា លោក ញឹក ប៊ុនឆៃ បានសុខចិត្តដុតផ្ទះខ្លួនឯងចោល ហើយនាំកូនចៅអសមត្ថភាពមួយក្តាប់តូចរបស់គាត់ ទៅរស់នៅជាមួយចោរប្រកបដោយសេចក្តីសុខហើយ។
ឯកឧត្ដម មានសញ្ញាបត្រ បណ្ឌឹត កិត្តិយស កុំមើលងាយអោយសោះ។ អស់លោកអ្នកជេរ គ្មានសញ្ញាបត្របណ្ឌឹតទេ កុំអឿពេក!
វាស៊ីសងលើសាច់ការរបស់បុគ្គលបានធ្វើ ។ វាមិនមែនស៊ីសង
លើសញ្ញាបាត់មហាបរិញ្ញាជជុះៗហ្នឹងទេ!
បើ គ្មានសញ្ញាបត្រ បណ្ឌឹត កិត្តិយស ម៉េចគេហៅថាអ្នកចេះ???
មិនដឹងថាអ្នកណាថោកអ្នកណាថ្លៃទេ មនុស្សដែលទទួលស្គាល់ការពិតទើបសមជាមនុស្សដែលមនសិការ ហ៊ានធ្វើហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន មិនដូចមនុស្សខ្លះហ៊ានធ្វើតែមិនហ៊ានទទួលខុសត្រូវ។ លោក ញឹក ប៊ុនឆៃ គាត់ធ្វើដូច្នេះគាត់ដឹងច្បាស់នូវរឿងរ៉ាវពិតជាងនណាៗទាំងអស់ថាមានអ្វីខ្លះដែលលោកបានធ្វើ ហើយនណាបញ្ជាឲ្យគាត់ធ្វើ ដូច្នេះសូមអ្នកនៅក្រៅរង្វង់ព្រិត្តការណ៍កុំធ្វើចេះជាងគាត់។ ការលើកឡើងរបស់គាត់ពុំមែនជាការសារភាពកំហុសនោះទេតែលោកចង់លាតត្រដាងការពិត ថាមានអ្វីនៅពីក្រោយព្រិត្តិការណ៍នោះដើម្បីកុំមានការភ័នច្រឡំ។ ការចេញមកអះអាងរបស់គាត់ជាសក្ខីភាពថាលោកជាមនុស្សប្រកាន់ភាពត្រឹមត្រូវនិងហ៊ានទទួលខុសត្រូវ បើប្រៀបជាមួយមេបក្សប្រឆាំងវិញខុសគ្នាស្រឡះហ៊ានធ្វើតែមិនហ៊ានទទួលខុសត្រូវ។
OK good!!! Mr Gnhoek Bun Chhai!!! at this time you know really them me on during
5-6 July 1997, the solder death for Funcinpech is not meaning, they can not go to paradise .
you betray conscientious.
http://sokheounpang.files.wordpress.com/2008/02/coup-detat-5-6-july-1997-in-cambodia.pdf
សូមចូលរួមយោបល់! តាមខ្ញុំបាទដឹងខ្លះៗ សញ្ញាបត្របណ្ឌិតកិត្តិយស គេជូនចម្ពោះជនណាដែលសាលានោះយល់ថា មានស្នាដៃឬគុណបំណាច់លើផ្នែកណាមួយឬវិស័យណាមួយក្នុងសង្គមដែលមានលក្ខណៈលេចធ្លាប៉ុណ្ណោះ។ សញ្ញាបត្រនេះ ខុសពីសញ្ញាបត្របណ្ឌិតដែលជនអ្នកទទួលបានទទួលការអប់រំជាប្រព័ន្ធនិងមានការសរសេរនិក្ខេបបទជាចុងក្រោយនោះឡើយ។
ចាបឆ្លាត ចេះរកបង្គងល្អទំ!!!នៅទំបង្គងពុកដល់ណា! វាអាចបាក់មរណា!!!
វិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧, ខកចិត្តណាស់ ចំពោះ ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ ក៏មិនរីករាយ ចំពោះគណបក្សសមរង្ស៊ី ដែលយក “វិញ្ញាណក្ខន្ធ ” ជនរងគ្រោះ ធ្វើជាចំណាប់ខ្មាំង ដើម្បីកេងប្រវ័ញ្ចនយោបាយដ៏ “ឆ្កួតលីលា” របស់ខ្លួនដែរ,
This is how the politic is! Everyone should remenber and learn from all the Khmer politicians! they dind’t eventhink off humen lives whatever way to be a king they can do this and that with remorseless! His speech was clearly identify that he is the politician underneath, full of irresponsible, unconsistentcy and not reliable.
virak
ការពិតនឹងរកឃើញ នៅពេលគណបក្សប្រជាជន រឺ ហ៊ុន សែន អស់អំណាច។ លោក ឆៃ និយាយត្រូវទាំងអស់ ប៉ុន្តែមើលតែមួយជ្រុងប៉ុណ្ណោះ មិនបាននិយាយអំពីកលល្បិច និងយុទ្ធសាស្រ្តរបស់ភាគីម្ខាងទៀតទេ។ គឺគណបក្សប្រជាជនទេ ដែលចង់កំទិចអ្នកតស៊ូ មិនមែន ហ្វ៊ូនស៊ិនបិចទេ។
ការចង់មានតុល្យភាពកំលាំងជាមួយគូប្រជែង មិនមែនជាកំហុសទេ។ ពេលហ៊ុន សែន បង្កើតកងអង្គរក្ស និងអបគមន៍ ម៉េចមិនថា ខុសផងទៅ???????????????
លោក ញ៉ឹក ប៊ុនឆៃ និយាយហាក់ដូចមិនគួរអោយជឿសោះតែម្តង ត្រង់លោកនិយាយចំនុចទី៤
មានហាក់ន័យថាគយសម័យនោះអន់ជាងឆ្កែដែលអាចមើលខ្មោចឃើញទៅទៀតពីព្រោះថា
សម្តេចក្រុមព្រះប្រកាសពន្ធថាជាគ្រឿងបន្លាស់ឧទ្ធម្ភាគចក្រ ចុះពេលទំនិញមកដល់តើគយ
មិនបានត្រួតពិនិត្យទំនិញមុនពេលនាំចូលមកទីក្រុងទេឬ?បានជាអាវុទ ទាំងនោះអាចនាំយកមក
បង្កើតព្រឹត្តិការណ៏ ៥-៦ កក្កដា បាន នេះសរបព្ជាក់អោយឃើញថាព្រឹត្តិការណ៏នេះ ជាការបង្កើត
ឡើងដោយគណបក្សផ្សេងដើម្បីទំលាក់កំហុសដាក់គណបក្សហ្វុនស៊ិនប៉ិចតែប៉ុណ្ណោះ ហើយ
កេងចំនេញនយោបាយតែប៉ុណ្ណោះដោយត្រូវចំណាយជីវិតប្រជាជនជាច្រើនដើម្បីមហិច្ចតារបស់
ខ្លួន។តើប្រធានគណបក្សហ្វុនស៊ិនប៉ិចនិងសមាជិកបក្សល្ងង់ឬ? ដែលខ្លួនឯងកំពុងកាន់អំណាច
បែជាទៅបព្ជាកំលាំងអោយចូលមកផ្តូលរំលំរដ្ឋាភិបាលរបស់ខ្លួននោះ តើសម្តេចក្រុមព្រះគ្មាន
ព្រះរាជតំរិះទេឬ? ដែលកំលាំងខ្លួនឯងមាន ២ម៉ឺននាក់ទៅតស៊ូជាមួយ១១ម៉ឺននាក់នោះខ្ញុំជឿថា
វាមិនអាចសម្តេចមានតំរិះអញ្ចឹងទេ។ប៉ុន្តែមនុស្ស ញ៉ឹក ប៊ុឆៃ ជាមនុស្សឆ្អិនក្បាលស៊ីក្បាល
ឆ្អិនកន្ទុយស៊ីកន្ទុយដែលមិនគួរសេពគប់ សុខចិត្តបង្អាប់បក្សខ្លួនឯងដូរយកមកវិញជាមួយ
សំបកអំណាច(មានតែអំណាចតែមិនអាចធ្វើអ្វីកើត)ដែលគណបក្សកាន់អំណាច
អោយមកដេកអោបមិនអាចធ្វើអ្វីកើត។
ញឹក ប៊ុនឆៃ មហាបរិញ្ញាជជុះអើយ បើថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ មិនមែនរដ្ឋប្រហារ ចឹងគេហៅថា ការសារកម្លាំងកាំភ្លើងជាមួយបក្សប្រជាជនលេងឬ????? អាមោក និយាយដូចភើ្ល ម៉ាអាល្ងើនេះ៕៕៕៕
តាំពីហ៊ុនសែនយកញឹកប៊ុនឆៃទៅបញ្ចូលខួរប្រភពដើមពីទីក្រុងហាណូយមកញឹកប៊ុនឆៃនិយាយ លែងដឹងខុសត្រូវដូចមនុស្សពុលក្តួចអញ្ចឹង។ ភ្លេចអស់សហសេវឹករួមស្លាប់រស់ជាមួយគ្នាសូម្បីតែ ធ្វើបុណ្យរំលឹកវិញ្ញាណខណ្ឌ័ឲ្យអ្នកតស៊ូទាំងនោះក៍មិនចង់ធ្វើឲ្យដែរ។ កាលណោះញឺកប៊ុនឆៃ ហែល កាត់ទឹកបឹងយ៉ាងធំជិតឈ្លក់ទឹកងាប់ហើយនៅដឹងគុណហ៊ុនសែនទៀតពិតជាអាល្ងឺល្ងើពកថ្ងាសមែន
មេទ័ព បាញ់ទា នៅទីក្រុង ហ៊្សូរីក ប្រទេសស្វីស សុខសប្បាយទេ ?
តើអ្នកនៅក្រៅរង្វង់ព្រិត្តិការណ៍ ឬអ្នកដែលនៅក្នុងរង្វង់ព្រិត្តិការណ៍ ដែលដឹងច្បាស់ពីមូលហេតុដែលនាំឲ្យកើតមានព្រិត្តិការណ៍។
សង្រ្គាមដណ្តើមអំណាចគ្នា ច្បាស់ក្រទ្បែត…………ឈ្នះធ្វើស្តេច………ចាញ់ធ្វើចោរកុំឆ្ងល់ពេក។
ច្រេងមុខអាឆៃ! អាល្ងង់!
អញសែនសោកស្តាយដែលធ្លាប់បោះឆ្នោតអោយហ្អែង!
អញសោកស្តាយណាស់ដែលបានឆ្នោតអោយហ្ហែង
លុយនិង អំណាចធ្វើអោយមនុស្សក្លាយសត្វដោយស្វ័យប្រវត្តិ។
លុយនិង អំណាចធ្វើអោយមនុស្សក្លាយខ្លួនជាសត្វដោយស្វ័យប្រវត្តិ។
ដល់ត្រើយ សើយគូទពិតជាថោកទាបដូចគ្នាមែន !!
Mr Gnhoek Bun Chhai are your die to morrow ? why are your said like this ?
how much do you get from hun sen ?
យ៉ាប់ណាស់ពួកអាលក់អុត្តមគតិអស់នេះ ពិតជាខួរក្បាលឆ្កែមែន។