ដោយ ដែន អយុធ្យា
2012-07-05
វិទ្យុអាស៊ីសេរី
គណបក្ស សម រង្ស៊ី ត្រៀមរៀបចំពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុន្តែបែរជាគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាតួអង្គសំខាន់ក្នុងហេតុការណ៍នេះមិនមានរៀបចំពិធីអ្វីនោះទេ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី មានប្រសាសន៍ថា នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកក្កដា នាទីស្នាក់ការថ្មីគណបក្ស សម រង្ស៊ី ខណ្ឌមានជ័យ មានប្រារព្ធពិធីបុណ្យបង្សុកូល និងរាប់បាត្រព្រះសង្ឃចំនួន ២០អង្គ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការបង្ហូរឈាម ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។
ការរៀបចំពិធីបុណ្យនេះ លោក យឹម សុវណ្ណ បញ្ជាក់ថា មិនមែនដើម្បីកេងចំណេញនយោបាយដូចមេដឹកនាំគណបក្សខ្លះលើកឡើងនោះទេ ប៉ុន្តែជាការដឹងគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
លោក យឹម សុវណ្ណ បន្ថែម៖ «អ្នកដែលបានជាប់ពាក់ព័ន្ធក្នុងថ្ងៃរដ្ឋប្រហារត្រូវតែទទួលខុសត្រូវចំពោះអាយុជីវិតនៃកងទ័ពរបស់យើងដែលបានបាត់បង់ជីវិតក្នុងថ្ងៃទាំងអស់នោះ។ ហើយធ្វើយ៉ាងម៉េចជៀសវាងកុំឲ្យមានការប្រព្រឹត្តអំពើហិង្សាបែបនេះទៀតក្នុងពេលអនាគត។ យើងមិនត្រូវអនុញ្ញាតឲ្យមានវប្បធម៌គ្មានទោសពៃរ៍នៃការកាប់សម្លាប់គ្នាចេះតែប្រព្រឹត្តទៅក្នុងសង្គមខ្មែរ ហើយវប្បធម៌គ្មានទោសពៃរ៍នេះ បានផ្ដល់នូវផលវិបាកគ្មានទីបញ្ចប់រហូតមកទល់បច្ចុប្បន្ននេះ ក៏នៅតែមានអ្នកដែលប្រើប្រាស់អំពើហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋអ្នកស្លូតត្រង់។ អ្នកទាំងអស់នោះក៏មិនទាន់បានទទួលខុសត្រូវ ហើយក៏មិនទាន់ទទួលទោសទណ្ឌទៅតាមច្បាប់នោះទេ»។
ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ បានបង្កឡើងដោយ គណបក្សហ៊្វុនស៊ិនប៉ិច គ្រានោះដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប៉ះទង្គិចគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
ទោះយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះសាធារណជនបានកត់សម្គាល់ថា មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច មិនបានរៀបចំពិធីបុណ្យរំលឹកខួបព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃទី៥-៦ ខែកក្កដា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងហេតុការណ៍នោះទេ។
ត្រង់ចំណុចនេះ លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា រូបលោកមិនបានបំភ្លេចចោលជនរងគ្រោះក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ទេ ប៉ុន្តែបានយកពិធីបុណ្យនេះរៀបចំក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌជំនួសវិញ។
លោក ញឹក ប៊ុនឆៃ ឲ្យដឹងដូច្នេះ៖ «រាល់ឆ្នាំយើងធ្វើនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ព្រោះគណៈកម្មាធិការនាយកបានយកពេលបុណ្យភ្ជុំបិណ្ឌធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់ទាំងអស់ មិនមែនតែថ្ងៃ៥-៦ កក្កដា ទេ គឺទាំងអ្នកតស៊ូតាំងពីស្លាប់នៅឆ្នាំ១៩៩៣ ទាំងអស់។ បើយើងធ្វើទៀតគឺច្រើនដងពេក ដូច្នេះគណៈកម្មការនាយកបានកំណត់យកពេលបុណ្យភ្ជុំបិណ្ឌយកទៅធ្វើពិធីនោះ ដែលស្របតាមប្រពៃណីរបស់ខ្មែរយើងផង។ ដូច្នេះបានជាយើងសម្រេចយកថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីប្រារព្ធពិធីនេះ»។
ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ កក្កដា រវាងកម្លាំងស្មោះត្រង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលគ្រានោះព្រះអង្គជានាយករដ្ឋមន្ត្រីទី១ និងកម្លាំងគាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ បានសម្លាប់មនុស្សរាប់រយនាក់។ គិតមកដល់ពេលនេះ ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ មានរយៈពេល ១៥ឆ្នាំទៅហើយ ប៉ុន្តែមិនមានអ្នកនយោបាយណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះកំហុសឆ្គង ឬទង្វើរបស់ខ្លួននោះទេ ហើយគ្រួសារជនរងគ្រោះមិនបានទទួលយុត្តិធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

អត់មានឃើញកូនមីសំផឹងកន្តួយហោកដូចរន្ធលូ កន្តួយឆ្អេះង៉ោងណា ហ៊ានមក
បញ្ចេញមតិឆ្កួតឡប់ៗរបស់វា នៅកន្លែងនេះទៀតសោះ !
ធ្វើអញចឹងបានត្រឹមត្រូវអាកូនចៅ !
នៅផ្ទះស៊ីបាយយើង កុំអោយគេជេរម៉្រាយ ព្រោះមកតែពីមាត់ស្អុយរបស់ខ្លួននោះ
អញមេពួកហ្អែងឥឡូវ ប្តូរចរន្តវិញហើយ
បើពួកហ្អែងមិនស្តាប់អញ តែអាកឹមសុខាលេបយកបក្សបាត់
មុខតែពួកហ្អែងដើរធាក់ខ្យល់ហើយ អាភ្លើ !
thank you very much som raingsy party, all die people are the buddhism
មុននឹងបញ្ចេញយោបល់ខ្ញុំសូមរំឮកដល់វិទ្យុអាស៊ីសេរី គួរតែBlock រាល់មតិណាដែលថោកទាប ជេដៀលអ្នកបញ្ចេញមតិផ្សេងៗទៀត ព្រោះនេះគ្រាន់តែជាគំនិតរបស់គេតែប៉ុណ្ណោះ ចង់អ្នកឯង មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ ឬ មិនពាក់ព័ន្ធគួរតែអ្នកឯងប្រើពាក្យឲ្យបានសមរម្យជាប្រជារាស្រ្តខ្មែរ ដែលមានវប្បធម៌ និងសីលធម៌ដ៏ល្អផង។
អ្នកដែលប្រើមតិដ៏លាមកបែបនេះ ជាមនុស្សគ្មានការអប់រំ គ្មានម្តាយជាស្រ្តីទេ គឺពួកគេកើតចេញមកពីសត្វតិរច្ឆានទើបសម។
ប្រសិនបើថ្ងៃ៥-៦ កក្កដា ១៩៩៧ មិនមែនជាថ្ងៃធ្វើរដ្ឋប្រហារ ចុះតើញឹក ប៊ុនឆៃ ខ្លួនឯងរត់បាទជើងសរព្រាត រកសេចក្តីរស់នោះ វាយ៉ាងម៉េចដែរ? ប្រហែលជាគាត់បានគេផ្តល់ ស្បែក និងលាបសក្ការៈបន្តិចបន្តួច រួចបំភ្លេចសារធាតុរបស់ខ្លួន ដែលកើតចេញពីអាចម៌គោហើយ មើលទៅ!
ខ្ញុំយល់ឃើញថា អ្នកដែលធ្វើខុស មិនដែលទទួលស្គាល់នូវទង្វើរដ៏អាក្រក់របស់ខ្លួនទេ។
ប៉ុន្តែអ្វីៗនឹងត្រូវបានលាតត្រដាងបន្ទាប់ពីពួកទាំងអស់នោះបាត់បង់អំណាច ឬ អស់ជីវិត (គ្មាននរណាជីវិតអមតៈទេ លោក!!!)។
above guy comment are your fuking your mother ?
វាគ្រាន់តែជាល្បិចថោកទាបដែលខ្ចីព្រឹត្តិការណ៍របស់គេមកបង្អួត!មានចេះ
បញ្ចេញសមត្ថភាពអឣីខ្លួនឯងពួកអឣាប្រឆាំងទាំងអឣស់វាមិនខុសពីហ្វូងសត្វឆ្កែ
ព្រៃដែលចាំតែដណ្តើមឆ្អឹងពីខ្លារួចគ្រហឹមឣួតថាជាស្នាដៃខ្លួនពិតជាគួរឲ្យខ្ពើម
មែន!មើលមុខអឣាមួយនេះដូចមានគំនុំ១ពាន់ឆ្នាំឣអញ្ចឹង!ឆ្ងល់ថាតើមនុស្សប្រ
ភេទណាដែលបានផ្ញើសេចក្តីទុកចិត្តទៅលើអឣាម្នាក់នេះមុខជាសម្លាប់គ្មាន
សល់ទេ!បើបានកាន់ការវិញនោះ!
Runrith and Bunchay should have commemorate of the death for patriot who got killed for you. It is very dissapointed for them both who are lost the respect to the death penalty for him.
cheath :
If the same above statement is used to you, how do you feel?
ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ បានសម្លាប់មនុស្សរាប់រយនាក់ វាមាន ល្បិចថោកទាប គួរឲ្យខ្ពើម
cheath :
If the above statement is used to ask you, how do you feel?
ក្រុមពិសេសរបស់ទ្រង់ណារឬទ្ធិ ជាសត្រូវស៊ីសាច់ហុតឈាមជាមួយក្រុមក្រុមហេងសំរិន (កាលនោះគេហៅរដ្ឋបាល ហេងសំរិន ជារដ្ឋអាយ៉ងយួន) ។ ពេល UNTAC បានចាប់ក្បាលក្រុមទាំងពីរឲ្យដេករួមគ្រែក្នុងសង្គមជាតិ តែមួយ ពួកទាំងពីរក្រុម នៅតែញិញធ្មេញដាក់គ្នាដូចឆ្កែឆ្កួតនៅឡើយ ។ លុះដល់ដំបៅស្រាប់គុំខ្ទុះយូរផង ក៏ធ្លាយវ៉ ដូចទឹកបាក់ទំនប់ នៅឆ្នាំ ១៩៩៧ នោះទៅ។ អង្គការសហប្រជាតិ ហាក់ដូចជាមើលមិនឃើញចំណុចខ្សោយទាំងនេះទេ ពីព្រោះបញ្ហាផ្ទៃក្នុងរបស់ ប្រទេសកម្ពុជាកាលណោះ កម្ពុជាមិនទាន់បានរបូតចេញពីក្រុងហាណូយម្តងណាឡើយ ជាពិសេសផ្នែករដ្ឋបាលហ្នឹងហើយ!៕
គណបក្ស សម រង្ស៊ី ត្រៀមរៀបចំពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុន្តែបែរជាគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាតួអង្គសំខាន់ក្នុងហេតុការណ៍នេះមិនមានរៀបចំពិធីអ្វីនោះទេ។ នេះដោយពួកប្រឆាំងកំពុងកេងចំណេញលើនយោ បាយដែលកំពុកបាក់ស្រុតទៅៗ។តែទោះធ្វើអីក៏ធ្វើទៅ សម រង្សីនៅតែជាទណ្ឌិតដដែលហ្នឹង បុណ្យ កុសលពេលនេះមិនបានជួយគាត់ទេ។