កិច្ចសហប្រតិបត្ដិការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន ទទួលបាន​លទ្ធផល​ល្អ តែ​ជាមួយ​ប្រទេស​ថៃ ហាក់​មិនមាន​ភាពជឿនលឿន​

ថ្ងៃទី 6 កក្កដា 2012
ដោយ: បាយ័ន
CEN

លោក​ឧត្ដមសេនីយ៍ឯក ដាំ វុទ្ធី (​រូប​បំពាក់ស័ក្ដិ​) ក្នុង​ពិធី​បូកសរុប​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១២ ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​ស្រាល​នគរបាលជាតិ ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤

លោក​ឧត្ដមសេនីយ៍ឯក ដាំ វុទ្ធី (​រូប​បំពាក់ស័ក្ដិ​) ក្នុង​ពិធី​បូកសរុប​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១២ ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​ស្រាល​នគរបាលជាតិ ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤

ព្រះវិហារ: សភាពការណ៍​សន្ដិសុខ​សណ្ដាប់ធ្នាប់​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ត្រូវបានធ្វើ​ការវាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​មួយ​ថា ទទួលបាន​លទ្ធផល​ល្អ បន្ទាប់ពី​មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង​ដូចជា ប្រទេស​ឡាវ ប្រទេស​វៀតណាម ប៉ុន្ដែ​ព្រំដែន​កម្ពុជា និង​ប្រទេស​ថៃ ហាក់បីដូចជា​មិនមាន​ភាពជឿនលឿន​។​

​ការវាយតម្លៃ​ខាងលើ គឺធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ ក្នុង​ពិធី​បូកសរុប​សភាពការណ៍ និង​កិច្ចសហប្រតិបត្ដិការ​ការពា​រ​សន្ដិសុខ​សណ្ដាប់ធ្នាប់ នៅតាម​បន្ទាត់​ព្រំដែន​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១២ ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​ស្រាល​នគរបាលជាតិ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ តំបន់​ប្រាសាទព្រះវិហារ ដែល​ចូលរួម​បើកដោយ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ មេបញ្ជាការ​ស្រាល​នគរបាលជាតិ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ព្រំដែន និង​មានការ​ចូលរួម​ផងដែរ​ពី​លោក​ឧត្ដមសេនីយ៍ឯក ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​ព្រំដែន​។

Give our kids a better deal
លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ

​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ បាន​ថ្លែង​បើក​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការ​ណ៍នៅ​តំបន់​ព្រំដែន​នោះ​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​កិ​ត្ដិ​បណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ​ប្រកបដោយ​សន្ដិសុខ​, សន្ដិភាព​, ស្ថិរភាពន​យោ​បាយ និង​សន្ដិសុខ​សណ្ដាបធ្នាប់​សង្គម ទទួលបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​។​

Give our kids a better deal

​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ បាន​ថ្លែង​ទៀតថា ការខិតខំ​ប្រឹងប្រែង​ដែល​ទទួលលទ្ធផល​ខាងលើ របស់​នគរបាលជាតិ ​និយាយ​ដោយឡែក​នគរបាល​ព្រំដែន​ដែល​ទទួលបាន​ជោគជ័យ​នេះ ក៏​ដោយសារ​ការដឹកនាំ​ដោយផ្ទាល់​ពី លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​, លោកនាយ​ឧត្ដមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកនាយ​ឧត្ដមសេនីយ៍ ឌុល គឿន អគ្គនាយក​ភស្ដុភារ​និង​ហិរញ្ញវត្ថុ ដែលជា​និច្ច​ជា​កាល​តែងតែបាន​ដឹកនាំ និង​បញ្ជា​ដល់​កងកម្លាំង​នគរបាល​ព្រំដែន​ទូទៅ​ឱ្យ​ទទួលបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​។

​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ បាន​ថ្លែង​បញ្ជាក់ទៀតថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១២ នាយកដ្ឋាន​កណ្ដាល​នគ​របាល​ព្រំដែន បាន​អនុវត្ដ​ន៍ផែនការ​សកម្មភាព​រប​ស់​ខ្លួន និង​ដឹកនាំ​ជំនាញ​ដល់​កងកម្លាំង​នគរបាល​ព្រំដែន​គោក​, ទឹក និង បច្ចេកទេស​ព្រំដែន ដើម្បី​អនុវត្ដ​ន៍ភារកិច្ច​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​បន្ទាត់​ព្រំដែន និង​ការពារ​បូរណ​ភាព​ទឹកដី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ជាមួយគ្នា​នោះ​ឆមាស​ទី​១ ឆ្នាំ​២០១២​នេះដែរ សភាពការណ៍​សន្ដិសុខ​ព្រំដែន មាន​ស្ថានភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ដោយ​កងកម្លាំង​នគរបាល​ព្រំដែន បាន​អនុវត្ដ​ន៍តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លើកឡើងថា បង្រួម​ទំនាស់​, ពង្រីក​កិច្ចសហប្រតិបត្ដិការ​។ ក្នុងនោះ​ក៏ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​បង្កើន​ទំនាក់ទំនង​ពិភាក្សា​ជាមួយគ្នា និង ប្រទេសជិតខាង​ មិនឱ្យ​មានការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ ទើប​ធ្វើឱ្យ​តំបន់​ព្រំដែន​មាន​សន្ដិសុខ សន្ដិភាព និង​ការអភិវឌ្ឍ​។

​ទោះបី​ការងារ​បូកសរុប​សភាពការណ៍​នៅ​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដូចជា ប្រទេស​វៀតណាម​, ប្រទេស​ឡាវ មាន​កិច្ចសហប្រតិបត្ដិការ​បា​ន​ល្អ ក៏​កិច្ចប្រជុំ​នោះបាន​វាយតម្លៃថា ថៃ​នៅតែមាន​ឧបាយកល​ល្បិចកល និង​មហិច្ឆតា​លោភលន់ ប៉ុនប៉ង​ច្បាម​វាតទី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជានៅ​តំបន់​ព្រំដែន​ដែល​ធ្លាប់មាន​ជម្លោះ ជាពិសេស​តំបន់​ដែល​ពួកវា​ធ្លាប់​រំលោភបំពាន​កាន់កាប់​កន្លងមក ហើយ​មកដល់ពេលនេះ​ថៃ​នៅ​មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។
​ទោះបីជា​ការបញ្ជាក់​ខាងលើ​មិន​ប្រាប់​ចំណុច​ក៏ដោយ ក៏​គេ​មើលឃើញថា តំបន់​នោះ​មាននៅ​តំបន់​ប្រាសាទព្រះវិហារ តំបន់​ប្រាសាទ​តា​ក្របី និង​តំបន់​ប្រាសាទ​តា​មាន់​។ ថៃ​តែងតែ​ធ្វើ​សមយុទ្ធ​យោធា​នៅតាម​បន្ទាត់​ព្រំដែន​គោក ព្រំដែន​សមុទ្រ ដើម្បី​បង្អួត​សម្ភារៈ​សឹក ការ​ចល័ត​កម្លាំ​ទ័ព រថក្រោះ និង​អាវុធ​គាំទ្រ​។

​នគរបាល​ព្រំដែន ក៏​នៅបាន​វាយតម្លៃថា ទាហាន​ថៃ​នៅតែ​បន្ដ​រំលោភ​អនុស្សរណៈ​យោគយល់​គ្នា ( MOU ) ឆ្នាំ​២០០០ ស្ដីពីការកំណត់​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក និងសេចក្ដីសម្រេច​រប​ស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។ ទង្វើទាំងនោះ​ជា​ឧបាយកល​ញុះញង់​ចង់​បង្កជម្លោះ​។ តាម​ការកត់សម្គាល់​ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១២ សកម្មភាព​រំលោភ​រប​ស់​ថៃ​មាន​១៨​ករណី ស្មើនឹង ២៤៦​លើក​។
​ចំនួន​នោះ​គឺធ្វើឡើង​នៅ​ទិស​ភូមិភាគ​៤ មានដូចជា ខាងលិច​ប្រាសាទព្រះវិហារ​, តាថាវ​, ជាំ​តែ​, បន្ទាប់មក​មាន​ឮសូរ​សឡេងផ្ទុះ​ចំនួន​២០​គ្រាប់​។ ការហោះហើរ​រំលោភ​ឈ្លប យក​ការ​ណ៍នៅ​តំបន់​នៅ​ព្រំដែន​ខាងលិច និង​ទិសខាងកើត​ដូចជា ជប់​គគីរ​, ប្រាសាទ​តា​ក្របី​, ចល័ត​កម្លាំង​របស់​ទាហាន​ថៃ ប្រមាណ​៦០០​នាក់​។​ល​។

​ជាមួយគ្នា​នោះ​ទាហាន​ថៃ​បានរាយ​លួស​បន្លា​នៅមុខ​ភ្នំ​ទ្រព្យ ហើយ​នៅពេល​ថ្មីៗ​នេះ បាន​រាយ​លួស​បន្លា​ថែម​ត្រង់វាល​ថ្ម​ខាងមុខ​ប្រាសាទព្រះវិហារ ក្នុងនោះ​ក្រោយពី​ជួបពិភាក្សា​គ្នា​រវាង​កង​ទ័ព នគរបាល​កម្ពុជា និង​ទាហាន​ថៃ ពួកវា​បាន​ឯកភាព​រុះរើ​លួស​បន្លា​ចេញ​នៅ​ចំណុច​មួយចំនួន ប៉ុន្ដែ​ភូមិសាស្ដ្រ​ភ្នំ​ទ្រព្យ ពួកវា​បាន​រុះរើ​មួយ​កំណាត់​ប៉ុណ្ណោះ​។

​ក្នុងនោះដែរ ថៃ​ក៏បាន​ប៉ុនប៉ង​រំលោភ​នៅ​តំបន់​ទិស​យោធភូមិភាគ​ទី​៥ និង​ទិស​យោធភូមិភាគ​ទី​៣ គួរឱ្យកត់សម្គាល់​ថែម​ទៀតផង​។

​ជាមួយនឹង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ កម្លាំង​នគរបាល​ព្រំដែន​ក៏បាន​ដាក់ចេញ​នូវ​វិធានការជាក់ស្ដែង​មួយចំនួន​បន្ថែមទៀត លើ​ផែនការ​ចាស់​ដែលមាន​ស្រាប់​ដូចជា បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន អន្ដោប្រវេសន៍​ខុសច្បាប់ និង​ទំនិញគេចពន្ធ​។

​នគរបាល​ព្រំដែន​ក៏​និង​ជំរុញ​តាមដាន ក្ដាប់​សភាពការណ៍​ប្រែប្រួល​នៅតាម​បន្ទាត់​ព្រំដែន និង​ចាត់តាំង​កម្លាំង​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន​គោក​ជាប្រចាំ​។ ពង្រឹង​ទំនាក់ទំនង និង​បង្កើន​កិច្ចសហប្រតិបត្ដិការ​ព្រំដែន​គោក ព្រំ​ដែនទឹក ដើម្បី​ធានា​រក្សា​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ​ធានា​ឱ្យបាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ប្រទេសជិតខាង​ដោយ​សន្ដិវិធី​។​

​អ្វី​ដែលជា​ការងារ​សំខាន់​របស់​នគរបាល​ព្រំដែន​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ ប្រាសាទព្រះវិហារ​គឺ​ត្រៀម​សហការជាមួយ​គណៈបញ្ជាការ​១៨៧ ដើម្បី​ពង្រឹង​កងកម្លាំង​នគរបាលជាតិ​នៅ​តំបន់​មួយចំនួន​ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ត្រៀមខ្លួន​អនុវត្ដ​ន៍តាម​សេចក្ដីសម្រេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុងឡាអេ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ នៅពេល​មាន​បទបញ្ជា​របស់​ថ្នាក់លើ​។

​នគរបាល​ព្រំដែន​ក៏បាន​វាយតម្លៃ​ខ្ព​ស់ថាបានអភិវឌ្ឍន៍​គួរឱ្យកត់សម្គាល់​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​ដូចជា ទីបញ្ជាការ​ស្រាល​នគរបាលជាតិ​ថ្មីសន្លាង​មួយ វរ​ព្រំដែន​នានា​ចំណុះឱ្យ​ទីបញ្ជាការ និង​វរ​សេនា​តូច​នានា​ចំណុះឱ្យ​ទីបញ្ជាការ​ក៏បាន​កសាងបាន​យ៉ាង​រីកចម្រើន​។ ផ្ទះ​គ្រួសារ​នគរបាល​ក៏​ត្រូវបាន​រីកដុះដាល ហើយ​ប្រគល់ជូន​ពួកគាត់​ឱ្យ​រស់​នៅបាន​យ៉ាង​សុខសាន្ដ​។​
​នៅក្នុង​ឱកាស​បិទ​នៃ​ការ​បូកសរុប​សភាព​ការណ៍​ព្រំដែន នា​ល្ងាច​ថ្ងៃ​ដដែល ក៏មាន​ការចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ឯក ដាំ វុទ្ធី អគ្គ​ស្នងការរង​នគរបាលជាតិ​។

​លោក​ឧត្ដមសេនីយ៍ឯក ក៏បាន​វាយតម្លៃ​ខ្ពស់​ទទួលស្គាល់​ពី​ការរីកចម្រើន​របស់​ន​គ​របាល​ព្រំដែន​។

​លោក ដាំ វុទ្ធី ក៏បាន​បញ្ជាក់​ផងដែរ​ថា សភាពការណ៍​សន្ដិសុខ​ដែល​ភាគី​ថៃ​បង្កឡើង គឺ​ធ្វើឱ្យ​សភាពការណ៍​មិនអាច​វិវឌ្ឍន៍​ទៅមុខ​បានឡើយ​។ លោក​បន្ដថា ភាព​វិជ្ជមាន​នេះ នឹង​មិនអាច​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ​បានឡើយ ​ហើយ​វាថែមទាំង​មានការ​អូសបន្លាយ​រយៈ​ពេល​យូរ​ថែម​ទៀតផង​។ ក្នុងឱកាស​នោះដែរ​លោក ដាំ វុទ្ធី ក៏បាន​បំពាក់​ឋានន្ដរស័ក្ដិ​ជូនដល់​នគរបាល​មួយចំនួន​ មាន​ចាប់ពី​អនុសេនីយ៍ត្រី ដល់​វរសេនីយ៍ឯក​ផងដែរ​៕ S

What Next?

Recent Articles

7 Responses to "កិច្ចសហប្រតិបត្ដិការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន ទទួលបាន​លទ្ធផល​ល្អ តែ​ជាមួយ​ប្រទេស​ថៃ ហាក់​មិនមាន​ភាពជឿនលឿន​"

  1. មេទាហ៊ាន មេ​ប៉ូលីស សុទ្ធតែ​ធាត់មូលៗ​អញ្ចឹង​ទៅ​ចាប់​ចោរ ឬ​ពួក​ឧក្រិដ្ឋជន ឬ​រត់​រួចដែរ​មាន​ស្រុក​មាន​ចម្បាំង​នោះ កុំ​ថា​ឡើយ​ដល់​ទៅ​តតាំង​ជា​មួយបច្ចារមិត្រ!

  2. 18 Mina says:

    និយាយថាលាវដូចមានតែឈ្មោះ ការពឺតជារបស់យួនរួចបាត់ទៅហើយ អែខ្មែរក៍ប្រហែលមិនយូរដែរ ពាក់កណ្តាលខ្លួនយួនលេបបាត់ទៅហើយ
    អែរពាក់កណ្តាលខ្លួនទៀតខំត្រដរផាត់ម្សៅលាបព៌ណញញឹមបង្អួត,បង្វែរដានពីអន្តរជាតិ។
    អនិច្ចារសង្ខារាកម្ពុជាក្រោមទី២ទៀតហើយ។

  3. យាមក៏យាម ឈើក៏កាប់ ជំនួយមេក៏ស៊ី

  4. Srey Khmer says:

    That pig may not work hart for the country to protect people in the base at the border at all.

  5. Mee Lam Trout says:

    Srey Khmer មកនៅរកស៊ីឯ ស្វាយប៉ាកវិញមក កុំនៅអាមេរិកធ្វើអ្វី មិនស្រួល(កាដឹត)ទេ!

  6. ណារី says:

    ពាក់សក្កិនិងមេដេយ៍មុខអាដែលៗ។

  7. ចៃដន្យចៅចេកអាំងមានយុទ្ធសាស្ត្រខ្ពស់ បានដាក់ប្រដាប់ការពាររន្ទះរួចហើយសំរាប់ការពាខ្លួន ដូច្នេះគ្រាប់រន្ទះបាញ់ផ្លាតទៅ ត្រូវអន្ទិតឈ្មោះរាស្រ្តខ្មែរនិងត្រូវ KHMAUCH YEAY POKK ងាប់ពីរពូជ.