ថ្ងៃ សៅរ៍ 07 កក្កដា 2012
ដោយ គី សុខលីម
RFI
ក្រសួងសុខាភិបាលនឹងប្រកាសអត្តសញ្ញាណជំងឺអាថ៌កំបាំងសម្លាប់កុមារ៦១នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ សេចក្តីអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីក្រុមវេជ្ជបណ្ឌិត ដែលដឹកនាំដោយក្រសួងសុខាភិបាល កំពុងស្វែងរកប្រភពជំងឺអាថ៌កំបាំងដែលបានសម្លាប់កុមារខ្មែរចំនួនស្លាប់៦១នាក់ក្នុងរយៈ៣ខែកន្លងមកនេះ។
លោក លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានថ្លែងប្រាប់អោយដឹងនៅថ្ងៃសៅរ៍នេះថា ក្រសួងសុខាភិបាលនឹងធ្វើការប្រកាសពីអត្តសញ្ញាណជំងឺអាថ៌កំបាំងដែលបានសម្លាប់កុមារចំនួន៦១នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ត្រីសុខាភិបាលរូបនេះបានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតដែលកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណជំងឺអាថ៌កំបាំងនេះ បានរកឃើញតម្រុយជំងឺនេះហើយ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក WHO ដែលចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានរកឃើញករណីជំងឺអាថ៌កំបាំងនៅលើកុមាររហូតដល់៧៤នាក់ បើគិតចាប់ពីខែមេសារហូតដល់ថ្ងៃ៥កក្កដា។ ប៉ុន្តែក្នុងចំណោមករណីទាំងអស់នោះ ៦១ករណីបានស្លាប់ក្រោយពីដឹកមកដល់មន្ទីរពេទ្យ (គន្ធបុប្ជាសៀមរាប និងភ្នំពេញ)។ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា លោកវេជ្ជបណ្ឌិត Beat Richner បានថ្លែងប្រាប់ទូរទស្សន៍CNN កាលពីពេលថ្មីនេះថា ៖«កុមារទាំងនោះ ភាគច្រើនត្រូវបាននាំមកដល់មន្ទីរពេទ្យយើងនៅនាទីចុងក្រោយ។ ពួកគេស្លាប់ ដោយសារតែសួតរបស់ពួកគេត្រូវបានបំផ្លាញ»។
សេចក្តីប្រកាសព័ត៌មានបានសរសេរបញ្ជាក់ថា ក្រុមការងារចម្រុះដែលដឹកនាំដោយក្រសួងសុខាភិបាលកំពុងស្វែងរកមូលហេតុនៃជំងឺនេះយ៉ាងម៉ត់ចត់។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តទៀតថា ភាគច្រើននៃកុមារដែលមានជំងឺទាំងនោះ ពួកគេមានអាការៈដូចគ្នាដូចជា ៖ ក្តៅខ្លួន មានបញ្ហាផ្លូវដង្ហើម និងប្រព័ន្ធសរសៃប្រសាទ។ អាការៈទាំងនេះ គឺជាគោលដៅនៃការវិភាគរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យក្នុងពេលនេះ។ កុមារភាគច្រើនដែលមានជំងឺនេះ មានអាយុក្រោមអាយុ៣ឆ្នាំ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕
———————————————–



CAMBODIA HAVE A LOT DOCTORS…DONT WORRY…..WE CAN FIND IT.
kaun ah chek ang[ach]….will DIE by that desease soon.
អើចៅចេកអាំងបានប្រាប់ហើយថាកាលណាចង្អុលទៅគេ នោះម្រាម៤ទៀតនិងចង្អុលមកចំ កណ្តាលដើមទ្រូងឯងវិញហើយ។ចៅចេកអាំងមានសមត្តភាពត្រឹមលក់ចេកអាំងពិតមែន តែក៏ សប្យាយចិត្តដែរ ព្រោះនៅមានជីវិតសម្រាប់អង្គុយមើលនិងរាប់ពួកប្រឆាំងមិនគោរពច្បាប់រដ្ធឡើង តុលាការនិងជាប់គុក។
ហាហា,គ្រាន់តែអញជាមនុស្សលក់ចេកអាំងម្នាក់វានាំគ្នាខំទប់អញឡើងវីវក់,គេខ្លាចចៅចេកអាំង ដល់ម្លឺង,មានទាំងអ្នកជួយទប់ពីទស្សនាវតី្តអាណាធិបតេយ្យផង។
My comment is awaiting moderation.
សូមអោយគ្រូពេទ្យទាំងអស់យកចិត្តទុកដាក់ជាមួយអ្នកជំងឺផង
កុំអោយគ្រូពេទ្យដែលអសមត្ថភាព ដែលចេះតែផ្សំថ្នាំខុស
មិនទំនួលខុសត្រូវលើខ្លួនអែង សំដីលាមក មកព្យាបាល។
ម្យ៉ាងវិញទៀត សូមអោយក្រសួងដែលពាក់ព័ន្ធ មានចំនាត់ការ
ចំពោះមន្រ្តីបែបនោះផង កុំអោយខ្លាំងដៃពេក
បើទុកដល់ថ្ងៃក្រោយ តើមានក្មេងបុ៉ន្មាននាក់ដែលបានស្លាប់ទៀត?
The WHO will help them identify the viruses!!!
ក្រសួងសុខាភិបាលសហការណ៏ជាមួយអង្គការសុខភាពពិភពលោកនិងមន្ទីពេទ្យគន្ធបុប្ផានិងពេទ្យ កុមារជាតិនិងស្វែងរកមូលហេតុនៃជំងឺបានយ៉ាងជោគជ័យ។
Kour oyy chang ka ourth.ah chek ang euy ah chek ang. Roun tass banh khball aing heuy thgayy niss Phlernag khlang nass.Raining so heavy in Cambodia….and lightning Hit one guy name CHEK ANG…so hard….his DIE in Hun sen kiiler Hospital [CALMET] now.
ROUNS TASS BANH WEAR LEUNG KAM PITH DAUCH CHEK ANG ann CHEING.!!!chey yo ah chek ang chet royy!!!!
yes we have a lot Doctors now:
-Doctor no Back double HUN SEN,Bunary,heng sam rin,Nhek ah chhay, kun kim.Chek ang [Died on july-8-12] etc…..!!!!!