មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ថា គឺ​ជា​ការ​ប៉ុនប៉ង​កប់​ចោល​នូវ​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ

ច័ន្ទ 16 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ដោយ​ក្រុម​ប៉ូលិស​ប្រមាណ​២០​នាក់​នោះ​ថា គឺ​ជា​ការ​ប៉ុនប៉ង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន​របស់​រដ្ឋាភិបាល​ដើម្បី​កប់​ចោល​នូវ​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ ព្រម​ទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​ថយក្រោយ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

សេចក្តី​ថ្លែង​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​យូរ​អង្វែង​មួយ​នៅ​ខេត្ត​ក្រចេះ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​រុស្ស៊ី​ឈ្មោះ​កាសូទីម ជា​ក្រុមហ៊ុន​ដែល​បាន​ទទួល​ផល​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៥០០០​ហិកតា។ ដែល​ក្នុង​នោះ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ឈ្មោះ ហេង ចាន់ថា ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​ដែល​កង​កម្លាំង​ប៉ូលិស និង​ទាហាន​រាប់​រយ​នាក់​បាន​ចុះ​ឡោម​ព័ទ្ធ​ភូមិ​របស់​នាង គឺ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០០​គ្រួសារ។ បន្ទាប់​ពី​ហេតុ​ការណ៍​នេះ ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​ពី​តំបន់​នោះ ដែល​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​បំណង​ធ្វើ​អបគមន៍​កាត់​ដី​តំបន់​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា។ ហើយ​ការ​ធ្វើ​អបគមន៍​នេះ​ត្រូវ​បាន​និយាយ​ថា រៀបចំ​ផែន​ការ​ជាមួយ​សមាគម​អ្នក​ប្រជាធិបតេយ្យ។ ហើយ​កាល​ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ ក្នុង​សុន្ទរកថា​ជា​សាធារណៈ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​បញ្ជាក់​ថា លោក​ជា​អ្នក​ដឹកនាំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​មាន​បំណង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។

ចំពោះ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា នេះ​ជា​ករណី​ដ៏​អាក្រក់​បំផុត។ «ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គឺ​មិន​មាន​មូលដ្ឋាន​ជាក់​លាក់​ទេ អ្វី​ដែល​អាច​ពន្យល់​បាន​នោះ គឺ​នេះ​គ្រាន់​តែ​ជា​ការ​ប៉ុន​ប៉ង​របស់​អាជ្ញាធរ​ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​នរណា​ម្នាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់ ហេង ចាន់ថា។ ចាប់​តាំង​ពី​សកម្មភាព​ដ៏​គួរ​ឲ្យ​អាម៉ាស់​នោះ​មក អាជ្ញាធរ​បាន​លូក​ដៃ​ចូល​យ៉ាង​ជ្រៅ​ដើម្បី​បង្កើត​ជា​រឿង​មួយ​ផ្សេង​ទៀត ដោយ​បង្កើត​បទ​ចោទ​ប្រកាន់​ស្តីពី​ការ​ធ្វើ​អបគមន៍ និង​ចលនា​បះបោរ ហើយ​ឥឡូវ​ការ​ចាប់​ខ្លួន​នេះ ដែល​មើល​ទៅ​គឺ​អាច​ឃើញ​យ៉ាង​ច្បាស់​ថា គ្រាន់​តែ​ជា​ករណី​មួយ​ទៀត​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​បង្ខំ និង​ដោយ​ខុស​ច្បាប់​ចេញ​ពី​លើ​ដី​របស់​ពួក​គេ ដើម្បី​ផ្តល់​ដី​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ទទួល​ប្រាក់​ចំណេញ​តែ​ប៉ុណ្ណោះ»៕

What Next?

Recent Articles

5 Responses to "មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ថា គឺ​ជា​ការ​ប៉ុនប៉ង​កប់​ចោល​នូវ​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ"

  1. Peace Lover says:

    How bad it is……..Cambodia under absolute power of absolute person……..

  2. ឡូឡូ says:

    នេះជាវិធីទល់ច្រករបស់អ្នកដឺកនាំដែលមានកំរិតវប្បធម៌ ទាប ដូចជាពាក្យថាបិទទ្វារវៃ ឆ្កែ អ្នកដឹក
    លើពិភពលោកគេមានកំរិវប្បធម៌ខ្ពស់គេមិនដែលនិយាយទេ ទើបតែលឺ នឹងឯង ឆ្លងកាត់ការសិក្សា
    ខ្ពស់ឆ្លងកាត់ការប្រឡងធ្វើលំហាត់ពិបាក ស្មុគស្មាញ​ គេមានវិធីដោះស្រាយបានច្រើបណាស់ គេមិន
    ងាយទាល់ច្រកឡើយ …តែបើអ្នកមានវប្បធម៌ទាប ជួបនឹងការពិបាកគឺ​ ចេញហឹង្សាហើយ …
    មើលចុះក្នុងសង្គម ឪពុកមានវប្បធម៌ទាប​ ច្រើនប្រើហឹង្សាក្នុងគ្រួសារ ពេលជួបការលំបាក……

  3. ខ្លាំងបានតែជាមួយប្រជាជនឯងទេពួកអាស្វាអស់នេះ! កើតមកនាំតែធ្ងន់ផែនដី!

  4. Khmer atlanta,GA. says:

    thanks, for good comment

  5. BaBaBoo says:

    លោកអ៊ូវីរៈទើបតែបានដឹង ដំណើរប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបានដើរថយក្រោយ វាបានចាប់តាំងពីឆ្នាំ ១៩៩៧ មកម្លេះ នៅពេលលោកហ៊ុន សែនងាកទៅចាប់ដៃជាមួយហាណូយវិញ ។ ភាពសហាវតាមបែបកុម្មុយនិស្ត ក៏ចាប់ផ្តើម បញ្ចេញចង្កូមបែខាំអ្នកស្នេហាជាតិខ្មែរម្តងម្នាក់ ហើយក៏បានប្រល័យក្តីសង្ឃឹមនៃកិច្ចព្រមព្រៀង ២៣ តុលាចោល ហើយ សម្តេចហ៊ុន សែនស្រវាចាប់យកថ្ងៃ៧មករា ជាសញ្ញាប្រាប់ហាណូយក្នុងសភាពដើម។ ហាណូយត្រេកអរយ៉ាងខ្លាំង ដោយ បានជោគជ័យក្នុងការបណ្តុះបណ្តាលមនុស្សដូចសម្តេចហ៊ុន សែន រួចបានបន្ត កិច្ចព្រមព្រៀងខុសច្បាប់ទាំងឡាយដែល ហាណូយនៅសេសសល់ នាឆ្នាំ ២០០៥ ចប់ជាស្ថាពរ ។ ភាពដើរថយក្រោយនេះហើយ ជាប្រភពផ្តាច់ការនៃចក្រព័ទ្ធអំណាចយូរអង្វែង រួចបណ្តាញបក្សពួកនិយមជ្រួតជ្រាប សាយភាយទាំងផ្ទៃប្រទេស ។ ថ្ងៃណាមួយ បើសម្តេចហ៊ុន សែនអស់អំណាច និងមានសង្រ្គាមកើតឡើងចេញ ពីត្រកូលហ៊ុន ត្រកូលសុខ ត្រកូលវ៉ា ត្រកូលជា នឹងត្រកូលហេង មិនខានឡើយ។ ដូច្នោះជាការពិត ភាពដើរថយ ក្រោយនៃនយោបាយខ្មែរ ចាប់ផ្តើមពីឆ្នាំ ១៩៩៧ ហើយភាពជឿនលឿនមួយផ្នែកធំដែលមានសព្វថ្ងៃ វាគ្រាន់តែ ជារបាំងការពារផលប្រយោជន៌នយោបាយទាល់ច្រកនៃពួកអាយ៉ងបរទេស ៕