CNC ចំណាយ ១៥ លាន​ដុល្លារ សម្រាប់​គម្រោង​រយៈពេល ៥​ឆ្នាំ​ដំបូង​

ថ្ងៃទី 17 កក្កដា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ស្ថានីយទូរទស្សន៍ CNC (Cambodia News Channel) បាន​សម្ពោធ​ដំណើរការ​ផ្សាយ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ លើ​គម្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១៥ លាន​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ និង​បាន​បង្កើត​ការងារ​ដល់​បុគ្គលិក ក្នុង​ស្ថានីយ​នេះរាប់រយ​នាក់​។ នេះ​បើតាម​ប្រសាសន៍​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​។​

​ពិធី​សម្ពោធ​ស្ថានីយទូរទស្សន៍ CNC បានធ្វើ​ឡើងកាលពី​ព្រលប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជា​តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ស្ថានីយទូរទស្សន៍ CNC នេះ ជា​ផ្នែក​មួយនៃ​ស្ថានីយទូរទស្សន៍ CTN និង ​MYTV របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែលមាន​អ្នកឧកញ៉ា គិត ម៉េង ជា​អគ្គនាយក​។​

​លោក ខៀវ កាញារីទ្ធ នៅក្នុង​ពិធី​នោះ បាន​មានប្រសាសន៍ថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ដៃគូ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​។ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្តនិង​ផ្ដល់​អនុគ្រោះ​ដល់​វិស័យ​ឯកជនបោះទុន​វិនិយោគ​លើ​ការបង្កើត​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន ដែល​រួមមាន ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ និង​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​

​លោក ខៀវ កាញារីទ្ធ បាន​បន្តថា ស្ថានីយទូរទស្សន៍ CNC ផ្សាយ​ព័ត៌មាន ២៤​ម៉ោង ហើយ​លោក​សូម​សម្ដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ស្របតាម​តម្រូវការ​បច្ចុប្បន្ន​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី បន្តទៀតថា ចំពោះ​បណ្ដាញ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ទាំង​ជាតិ និង​អន្តរជាតិ ដែល​បានរួម​ចំណែក​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​ដល់​រាជរដ្ឋាភិបាល​ផងដែរ​៕​ S

What Next?

Recent Articles

7 Responses to "CNC ចំណាយ ១៥ លាន​ដុល្លារ សម្រាប់​គម្រោង​រយៈពេល ៥​ឆ្នាំ​ដំបូង​"

  1. super wanderer says:

    គិតម៉េង ក្រៅពីចិញ្ចឹម ស្រីក្មេង យកលុយទៅណាអស់ ថ្មីៗនេះ កាសែតអូស្ត្រាលីបានចុះផ្សាយរួច

    មកហើយពីរឿងគិតម៉េង និង ហ៊ុន តូ ​ជាប់ពាក់ព័ន្ធ ជួញគ្រឿងញៀន និង លាងលុយកខ្វក់ មានន័យ លុយរបស់វាសុទ្ធតែ លុយខុសច្បាប់

  2. nara says:

    បើសិនមិនមានផលប្រយោជន៍ដល់រដ្ឋាភិបាលហ៊ុន សែន
    ត្រូវបិទទៅយូរហើយ ផ្សាយព័ត៌មានគាំទ្រតែរដ្ឋាភិបាល៕

  3. Xman says:

    ស្ថានីយទូរទស្សន៍ CNC (Cambodia News Channel) បាន​សម្ពោធ​ដំណើរការ​ផ្សាយ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ លើ​គម្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១៥ លាន​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ និង​បាន​បង្កើត​ការងារ​ដល់​បុគ្គលិកដែលជាស្រីស្នេហ៏របស់ គិត ម៉េង នឹងបស់តាៗមួយ​ចំនួនទៀត ពិសេសជាងនេះទៀតមានផ្សាយពត៌មានល្អដែលកាន់ជើងបក្សបីសាចទៀតផង សូមកុំភ្លេច​ទស្សនាទៅធានាថាមិនឈឺក្បាល វិលមុខឡើយ អស់តែថ្លៃភ្លើងប៉ុណ្ណោះឯង!

  4. មតិដែលបានសរសេរខាងលើទាំងអស់នេះ​ ពិតជាគាំទ្រ១០០%​ យ៉ាងណាម៉េញដូចជា​ ទូរទស្សន៏
    MY TV ​ជាដើម​ លក្ខណះផ្យាយភាគច្រើនគឺបង្វក់កូនខ្មែរអោយឆ្កួតតែម្តង​ មិនសូវជាមានលក្ខណះ
    អប់រំទ្បើយ។

  5. Sen-Gaddafi says:

    សីអីអិនអាចម៍គោមេអីទេ បើកប៉ុស្តិទូរទស្សបីបួនតែម្នាក់ឯងតែបើគេសុំបើកវិញមិនបានទេ។ នេះឬប្រទេសប្រជាធិបតេយ្យផ្តាច់ការហ៊ុនសែន???

  6. BaBaBoo says:

    បើកច្រើនក៏ល្អម្យ៉ាងដែរ ចាំមើលផ្សព្វផ្សាយការពិតយ៉ាងម៉េចទៅវិញ ភ្នែកទស្សនិកជនជាអ្នកកាត់ទោស យ៉ាងហោចក៏ អាចយល់ពីរវិធីសាស្រ្តថ្មីៗផងដេរ ។

  7. CT says:

    Hope CNC not stands for parties and will be best of FREE and FAIR TV……..