សំណង់​ព្រះ​រឹងមាំ​ថ្មី​របស់​ថៃ នៅ​ច្រាំង​អូរ​ព្រំដែន ពុំ​អាច​ទប់ស្កាត់​បានទេ​

ថ្ងៃទី 18 កក្កដា 2012
ដោយ: សូផុន
CEN

សំណង់​ព្រះ​ពុទ្ធរូប និង​រោង​ដែក​ប្រក់​ក្បឿង​រឹងមាំ របស់​ថៃ

សំណង់​ព្រះ​ពុទ្ធរូប និង​រោង​ដែក​ប្រក់​ក្បឿង​រឹងមាំ របស់​ថៃ

ព្រំដែន​កម្ពុជា​-​ថៃ​-​ខេត្តបន្ទាយមានជ័យ​: សំណង់​ព្រះ​ពុទ្ធរូប និង​រោង​ដែក​ប្រក់​ក្បឿង​រឹងមាំ របស់​ថៃ ដែល​សង់​ពី​ខែមេសា ឆ្នាំ​២០១២ មក​នោះ ពុំ​អាច​ទប់ស្កាត់​បានទេ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ ឈិ​ត លី មេ​បញ្ជ​ការ​នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ ៨១៥​។
​ ​
​មេបញ្ជាការ​រូបនេះ បាន​ប្រាប់​គេហទំព័រ CEN កាល​ពីល្ងាច​ថ្ងៃទី​១៧​កក្កដា ឆ្នាំ​២០១២ ថា ភាគី​កម្ពុជា​បាន​ប្រជុំ​ច្រើនលើក​ដើម្បី​តស៊ូនិង​ហាមឃាត់​ភាគី​ថៃ​សាងសង់​ពុទ្ធរូប និង​រោង​រឹងមាំ​នៅ​ច្រាំង​អូរ​ព្រំដែនកម្ពុជា​-​ថៃ ភូមិ​ខ្លង​ណាំ​សៃ ឃុំ​សែន​ស៊ុ​ក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ឈម​នឹង​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទ្វា​ល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​ ​
​កិច្ចប្រជុំ កាលពី​ចុងក្រោយ កាលពី​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១២ ការងារ​នេះ ត្រូវប្រគល់​ឲ្យ​តំណាង​យោធភូមិភាគ​៥ ជា​អ្នកសម្របសម្រួល​នឹង​ភាគី​ថៃ ប៉ុន្តែ​ពី​នោះមក​ពុំ​ឃើញ​បាន​លទ្ធផល​អ្វី​ទេ ដោយ​ភាគី​ថៃបាន​ឲ្យ​ព្រះសង្ឃ អាចារ្យ និង​អ្នកភូមិ​បន្ត​សង់រោង​ដែក​ប្រក់​ក្បឿងរឹង​មាំ​គ្របពីលើ​ពុទ្ធរូប​ដ៏​ធំ​នៅ​ច្រាំង​អូរ​ព្រំដែន​នោះ​។​

Give our kids a better deal
សំណង់​ព្រះ​ពុទ្ធរូប និង​រោង​ដែក​ប្រក់​ក្បឿង​រឹងមាំ របស់​ថៃ

​កន្លងមក ថៃ​បាន​រំលោភ និង​ច្រឹប​យក​ដី​ព្រំដែន​កម្ពុជាដោយ​ការសង់​ព្រះ និង​រោង​សង់​អ្នកតា​, សង់​ផ្លូវ​, បំបួស​ដើមឈើ​, រំកិល​បង្គោល​ព្រំដែន​ទៅ​ទីតាំង​ថ្មី រំកិល​ថ្មី ជីក​ប្រឡាយ​, សង់រោង ឬ​បន្ទាយ​កងកម្លាំង​នៅ​ព្រំដែន​។
​ ​
​ភាគី​ថៃ បាន​សំណូមពរ ក្នុង​ប្រជុំ​នឹង​ភាគី​កម្ពុជាកន្លងមក​ថា ទោះបី​សំណង់​នោះ​ថ្មី នៅ​ព្រំដែន​ខុស​នឹង MOU នៃ​ប្រទេស​ទាំងពីរ ដែល​នាំ​ឲ្យ​ខូច​ស្ថានភាព​ដើម​ព្រំដែន​ក្តី ក៏​ព្រះ​ពុទ្ធរូប​សង់​ឡើង​តាម​ជំនឿ ក្រោម​ដើម​ពោធិ៍ និង​ដើម្បី​ទុក​ឲ្យ​ពុទ្ធបរិស័ទ​ថៃ​-​ខ្មែរ គោរពបូជា បាន​ដូចគ្នា ព្រោះ​ជាតិ​សាសន៍​ទាំងពីរកាន់​ព្រះពុទ្ធសាសនា​។​
​ ​
​មេទ័ព មេ​ប៉ូលិស និង​មន្ត្រី​អា​ជ្ញាធរ​ដែនដី​កម្ពុជា ធ្លាប់​ទៅពិនិត្យ​សំណង់​ព្រះ និង​រោង​រឹងមាំ​ថ្មី របស់​ថៃ​នោះ​។ ប៉ុន្តែ​ការ​ណី​នេះ អាច​ឆកល្វែង ដោយសារ​គេ​ពុំ​ឃើញ​ថៃ​សង់​ពីដំបូងៗ ព្រោះ​វា​ស្ថិតនៅ​បាំង​នឹង​ព្រៃនៃ​អូរ​ព្រំដែន​៕ S

What Next?

Recent Articles

6 Responses to "សំណង់​ព្រះ​រឹងមាំ​ថ្មី​របស់​ថៃ នៅ​ច្រាំង​អូរ​ព្រំដែន ពុំ​អាច​ទប់ស្កាត់​បានទេ​"

  1. មកពីយើងល្ញង់ និងអន់បានជាគេយកស្រួល
    បើយើងខ្លាំង ដូចប្រទេសឡាវក្រមែនតែខ្លាំង មួយចង្អាមក៏មិនបាត់ដែរ
    មកពីយើងខួរក្បាលបង្កង

  2. 0{}0 says:

    រដ្ឋាភិបាលខ្មែរសព្វថ្ងៃការពារទឹកដីអន់មែន !
    ពិតជាអន់ដូចអាចម៍គោចឹង ឱ្យសៀមដើរជាន់ទាំងរស់ មិនចេះខ្មាស់ប្រទេសតូចៗមួយចំនួននៅក្នុងពិភពលោកសោះ
    ប្រទេសតូចៗដូចសិង្ហបូរី ប្រុយណេ អីុស្រាអែល។ល។
    ប្រទេសក៍តូច ចំនួនប្រជាជនក៍តិច តែរដ្ឋាភិបាលគេមានសមត្តភាពការពារ
    ព្រំប្រទល់ ទឹកដីគេបានយ៉ាងល្អ្ ចំណែករដ្ឋាភិបាលខ្មែរ
    ពូកែបានតែរឹបអូសដីពីប្រជាជនខ្មែរក្នុងភូមិស្រុកដែលអត់អាវុធតែប៉ុណ្ណេាះ
    ពិតជាអន់ជាងឡាវ ដែលមានប្រជាជនតែជាង ៦លាននាក់មែនហើយ។

  3. រដ្ឋាភិបាលពូ ហ៊ុន សែន ភ្លើៗ ឡប់ៗ
    ធ្វើជារដ្ឋាភិបាលវែក ឱ្យសៀម យួន លួចទឹកដី
    នៅនិងភ្នែកស្រស់ៗ…ទៅកើត គួឱ្យក្ដៅមែន!

  4. ការកែសម្រួលកងទ័ពរបស់ប្រទេសទាំងពីរកម្ពុជា​និងថៃប្រព្រឹត្តទៅដោយរលូនទៅតាមការបង្គាប់ បញ្ជាររបស់តុលាការអន្តរៈជាតិ។តាមការវិភាគ ប្រទេសថៃបានដើរតាមក្រោយនូវគំនិតដ៏ឈ្លាសវៃ របស់តេជោសែន ។ ថៃទោះចង់ឫមិនចង់គឺចាំបាច់ត្រូវតែដើរតាមក្រោយភាគីកម្ពុជា ភាគីឥណ្ឌូនេស៊ី ដែលជាអ្នកសង្កេតការណ៏ក៏កំពុងតែដើរតាមក្រោយនូវនយោបាយដ៏ឈ្លាសវៃនោះដែរ។

  5. Khmerologist says:

    That is right, no matter they like it or not, Hun Xen must follow policies of the Vietnamese counterpart by accepting the new boundary demarcation in exchange of absolute power. The accomplishment of Vietnamese ambition in swallowing up cambodia has come close to success. Until then, the Hun’s dynasty will be varnished without a trace into hell…

  6. ABC says:

    they are say all right