17 July 2012
ឃួន លក្ខិណា
ភ្នំពេញ ប៉ុស្តិ៍
ស្ទឹងត្រែងៈ មន្ត្រីសុខភាពនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃអង្គារនេះ បានព្យាយាមនិយាយលាក់បំាងចំពោះការសាយភាយនូវប្រភេទជំងឺឆ្លងថ្មី EV-71 ដែលកំពុងកើតមានចំពោះកុមារក្រោមអាយុ៥ឆ្នាំ ក្នុងពេលបច្ចុប្បន្ន ខណៈដែលអ្នកភូមិជាច្រើននាក់ កំពុងមានការព្រួយបារម្ភខ្លាំងអំពីស្ថានភាពជំងឺនេះ ហើយបាននាំកូនរបស់ពួកគេមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តជាបន្តបន្ទាប់។
ចំពោះការលាក់បាំងខាងលើនេះ ត្រូវបានក្រុមមន្ត្រីអង្គការសិទ្ធមនុស្សធ្វើការរិះគន់ថា វាគឺជាក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ប៉ុន្តែករណីនេះអាចនិងធ្វើឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងថែមទៀត ប្រសិនបើជំងឺEV-71 ពិតជាបានឆ្លងនិងកំពុងរាលត្បាតមកលើកូនអ្នកភូមិរស់នៅស្រុកថាឡាបរិវ៉ាត់ពិតប្រាកដនោះ។
អ្នកស្រីធី ចិន្តា អាយុ២១ឆ្នាំ រស់នៅភូមិអូរត្រែល ឃុំ-ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនអ្នកស្រីឈ្មោះសុខ ស្រីមួយ អាយុ១ខែកន្លះ បានផ្តើមមានអាការៈក្តៅខ្លួន ពងបែកលើបាទដៃ និងជើង អស់រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែកក្តដាមក។
អ្នកស្រីថា៖«ខ្ញុំគិតថា អាការៈនេះគឺអាចជាប្រភេទជំងឺឆ្លងថ្មី ព្រោះបើតាមព័ត៌មានដែលខ្ញុំបានលឺក្នុងវិទ្យុប្រាប់ថា ឥឡូវមានកុមារជាច្រើននាក់ត្រូវបានស្លាប់ដោយសារជំងឺដែលមានអាការៈក្តៅខ្លួន និងមានពងនៅលើបាទដៃនិងជើង ដូច្នេះខ្ញុំក៏ប្រញាប់នាំកូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានឃើញអាការៈកូនកើតមានយ៉ាងដូច្នេះដែរ »។

ឡេង សុភាវង្ស
Jul 13, 2012
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។
វិធីព្យាបាលល្អបំផុតគឺការផ្តល់ពត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដល់ ប្រជាពលរដ្ឋ មកដល់ពេលេនេះ មិនទាន់មានទូរទស្សន៏ជាតិណាមួយផ្តល់ពត៌មានឡើយ ឭតែពាក្យចចាមអារ៉ាមប៉ុណ្ណោះ
ៃថមានវិធីសូមពេទ្យស្រុកខ្មែរមកទាក់ទងជាមួយថៃ
អ្វីជាគុណតំលៃ និងការទទួលខុសត្រូវ របស់អ្នកព្យាបាល? ការបិទសាលាជាមធ្យោបាយមួយនៅក្នុង ការបង្ការនូវការចំលង។ ប៉ុន្តែអ្វីដែលសំខាន់គឺ ការការទប់ស្កាត់ការរាលដាលកន្លែងជំងឺនេះបានផ្ទុះ ឬសំលាប់ក្មេងៗទាំង ៦០នាក់ មិនអោយមានការសាយភាយទៅទៀត។ រហូតមកដល់ពេលនេះ មិនទាន់មានពត័មានលំអិតបន្ថែមពី ស្ថាបន័ពាក់ពន្ធ័ណាមួយឡើយ។ ការរក្សាភាពស្ងប់ស្ងាត់ និងការលាក់កំបាំងនូវការពិត គឺជាដំណោះស្រាយល្អមួយមែនទេ? កេរ្តិ៏ឈ្មោះប្រឹងដណ្តើមគ្នាយក ប៉ុន្តែមិនសូវជាមានការទទួលខុសទៅវិញ!!!
តើអាចមានវិធីណាដែលអាចការពារបានដែរទេ?
តើអាចមានវិធីណាដែលអាចការពារបានដែរទេ?
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗកំសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ