ថ្ងៃទី 18 កក្កដា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពី ការបញ្ឈប់ដំណើរការសិក្សាដំណាច់ឆ្នាំ២០១១-២០១២ នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១២។ តាមកាលវិភាគ វិស្សមកាល ឬវ៉ាកង នឹងត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២។
ក្នុងលិខិតចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដែលចុះហត្ថលេខាដោយលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ស្របតាមខ្លឹមសារសេចក្តីណែនាំ លេខ ២១ អយក-សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីដំណើរគ្រឹះស្ថានបឋមសិក្សា និងមត្តេយ្យសិក្សា មហាវិស្សមកាល នឹងត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី៣១ ខែកក្កដា នៃឆ្នាំសិក្សានីមួយៗ។ ដោយឡែកក្នុងឆ្នាំសិក្សា ២០១១-២០១២ នេះ ទាំងសាលាបឋមសិក្សា និងមត្តេយ្យសិក្សា ត្រូវអនុញ្ញាតឲ្យឈប់សម្រាកមហាវិស្សមកាល ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ តទៅ។
សេចក្តីប្រកាសដូច្នេះ ត្រូវលោករដ្ឋមន្ត្រី អ៊ឹម សិទ្ធី លើកឡើងថា ធ្វើឡើងដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។
ក្នុងលិខិតជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ក៏ត្រូវបានលោក អ៊ឹម សិទ្ធី ក៏បានតម្រូវឲ្យប្រធានមន្ទីរអប់រំ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជាបន្ទាន់ ដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
ក៏ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះ មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យមានការបន្ថយពេលវេលាវ៉ាកងធំ ពីថ្ងៃទី៣១កក្កដា មកនៅត្រឹមថ្ងៃទី១៨កក្កដា ឆ្នាំ២០១២ ឡើយ។
ជាការកត់សម្គាល់ សេចក្តីប្រកាសឈប់សម្រាកមហាវិស្សមកាល សម្រាប់សិស្សបឋមសិក្សា និងមត្តេយ្យសិក្សា នៅមុនកាលកំណត់ នាពេលនេះ បានធ្វើឡើង ចំពេលដែលជំងឺពងបែក បង្កដោយវីរុស EV 71 កំពុងរាតត្បាតលើកុមារតូចៗ។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចេញផ្សាយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ បានលើកឡើងថា ជំងឺចម្លែក រាតត្បាត ដែលសម្លាប់កុមារកម្ពុជានោះ បានឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃចេញពីពងបែក ឬលាមក របស់អ្នកជំងឺ។ ជំងឺនោះ ឆ្លងរាតត្បាតខ្លាំងបំផុត ក្នុងរយៈពេលតែសប្តាហ៍ទី១ប៉ុណ្ណោះ។
សេចក្តីប្រកាសលើកឡើងថា ជំងឺរាតត្បាតចម្លែកលើកុមារនោះ ត្រូវគេស្គាល់ថា បង្កដោយមេរោគ Enterovirus 71 ( EV 71 ) ដែលជាជំងឺឆ្លងដ៏កាចសាហាវ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គិតចាប់ពីខែមេសា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ជំងឺរាតត្បាតក៏ចម្លែកនោះ បានកើតមាន ៦១ ករណី និងសម្លាប់កុមារកម្ពុជាចំនួន ៥៨ នាក់។ កុមារទាំងនោះ មានអាយុចាប់ពី ៣ខែ ដល់ ១១ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានរួម បានលើកឡើងថា បច្ចុប្បន្ន មិនមានការព្យាបាលជាក់លាក់ណាមួយ សម្រាប់ជំងឺពងបែកដៃជើង និងក្នុងមាត់ ដែលជាជំងឺផ្លងរាតត្បាតលើកុមារនោះទេ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យឪពុកម្ដាយ គួរស្វែងរកដំបូន្មានពីគ្រូពេទ្យ ប្រសិនបើកូនគាត់ ក្ដៅខ្លួន ក្អួត និងទន់ដៃទន់ជើង។ អ្នកជំងឺគួរផឹកទឹក ឬវត្ថុរាវឲ្យបានច្រើន។ ចំណែកបុគ្គលិកសុខាភិបាល គួរព្យាបាលអ្នកជំងឺ តាមរោគសញ្ញា និងមិនត្រូវប្រើថ្នាំ ស្ដេរ៉យ ( Steroids ) ឡើយ៕
ឡេង សុភាវង្ស
Jul 13, 2012
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។