ភ្នំពេញ: ស្ដ្រីឈ្មោះ បូវ ស្រីស្រស់ ដែលរងគ្រោះរលូតកូន ដោយការប៉ះទង្គិចជាមួយអាជ្ញាធរនាពេលកន្លងមក និងប្រជាពលរដ្ឋរងគ្រោះនៅសហគមន៍បឹងកក់ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ បានធ្វើសន្និសីទកាសែតនៅតំបន់បឹងកក់ ដែលជាការប្រតិកម្មនឹងសម្តីរបស់លោក ភួង ម៉ាល័យ ស្នងការរងរាជធានីភ្នំពេញ ចំពោះការស្រង់សម្ដីតាមរយៈកាសែតភ្នំពេញប៉ុស្ដិ៍។ ប៉ុន្តែលោកស្នងការរង ភួង ម៉ាល័យ បានបកស្រាយថា លោកបានមិននិយាយអ្វី ដូចការសរសេររបស់កាសែតភ្នំពេញប៉ុស្ដិ៍ទេ។
ថ្ងៃទី 2 សីហា 2012
ដោយ: លីនណា
CEN

លោក ភួង ម៉ាល័យ បានបញ្ជាក់ថា “ក្នុងនាមខ្ញុំជាស្នងការរង ខ្ញុំមិនទៅភ្លើនិយាយភាសាហ្នឹងទេ ហើយខ្ញុំមិនទៅល្ងង់និយាយភាសាហ្នឹងទេ”។
តាមសេចក្ដីប្រកាសព័ត៌មាន អ្នកស្រី បូវ ស្រីស្រស់ បានបង្ហាញថា លោក ភួង ម៉ាល័យ ស្នងការរងរាជធានីភ្នំពេញ បានផ្ដល់បទសម្ភាសន៍តាមរយៈកាសែតភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ថា “តើស្ដ្រីរងគ្រោះក្មេង ឬក៏ចាស់ ហើយគាត់ប្ដឹងហ្នឹងចង់ឲ្យខ្ញុំសងកូនគាត់វិញ ឬយ៉ាងណា? ខ្ញុំសូមប្រាប់វិញថា បើគាត់ចង់ឲ្យខ្ញុំសងកូនវិញ ខ្ញុំក៏នៅក្មេងដែរ…”។
អ្នកស្រី បូវ ស្រីស្រស់ បានលើកឡើងថា សម្ដីទាំងនេះជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ មកលើរូបខ្លួន ក៏ដូចជាមើលងាយស្ដ្រីទូទាំងសហគមន៍បឹងកក់ និងស្ដ្រីទូទាំងប្រទេសដែរ។
អ្នកស្រី បូវ ស្រីស្រស់ និងប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ សូមធ្វើការអំពាវដល់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយអន្តរាគន៍រឿងនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់អំពីហិង្សាលើស្ដ្រី និងសុំអំពាវនាវដល់តុលាការកម្ពុជា ត្រូវតែចាត់វិធានការឲ្យបានច្បាស់លាស់តាមនីតិវិធីច្បាប់ ដើម្បីបង្ហាញពីឯករាជ្យភាព ភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់យុត្តិធម៌ដល់ខ្លួន គឺជាការបង្ហាញផងដែរ អំពីការកាត់បន្ថយអំពើហិង្សាលើស្ដ្រីនៅកម្ពុជា៕ K

ពួកអ្នកមានអំណាច មិនដែលទទូលស្គាល់នៅកំហុសរបស់ខ្លួនឯងនោះទេ ពួកនេះទល់តែយក
ក្រាប់បែកទៅដាក់នៅក្នុងមាត់របស់វាបានដឹងថាវាយ៉ាងមេច វាមិនឃើញម្ឈូសមិនស្រក់ទឹកភ្នែក
នោះទេ
ចុះអ្នកស្រីមិនឆ្លើយតបវិញទៅថាបើអ្នកនៅក្មេងហើយមានសមត្ថភាពសងកូនខ្ញុំបានវិញខ្ញុំក័សុខចិត្ត ដែរប្រសិនបើអ្នកអាចរួមរក្ស័ជាមួយយោនីសប្បនិមិត្តធ្វើពីជ័រស្រោបដោយទឹកក្តៅកំដៅ១០០អង្សាសេ
Cambodia require terms for the president. The term will stop the country go to war!