កម្រងឯកសារគោលស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយបំភ្លឺរដ្ឋសភាកាលពីថ្ងៃទី៩សីហាត្រូវបានរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈហើយនៅចុងសប្តាហ៍នេះ។ ឯកសារដែលលោកនាយករដ្ឋមន្ត្រីចាត់ទុកជាការបំភ្លឺសព្វគ្រប់អំពីបញ្ហាព្រំដែនជាមួយវៀតណាមនេះក៏ត្រូវគេគ្រោងបោះពុម្ពជាសៀវភៅ និងជាឯកសារវីដេអូ និងខ្សែអាត់សំឡេងផងដែរ។ យ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់នៅមិនទាន់ចាត់ទុកឯកសារនេះថាមានតម្លៃគ្រប់គ្រាន់នៅឡើយទេ។
ថ្ងៃ អាទិត្យ 19 សីហា 2012
ដោយ ប៉ែន បូណា
RFI
កម្រងឯកសារ កម្រាស់ ៨៦ ទំព័រដែលជាការពន្យល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអង្គសភា កាលពីថ្ងៃទី៩ សីហា ត្រូវបានបង្ហោះក្នុងគេហទំព័រទីស្តីការគណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃសៅរ៍ម្សិលមិញមក។
ឯកសារដែលត្រូវបានរដ្ឋាភិបាលចាត់ទុកជាការផ្តល់ការបំភ្លឺដ៏ច្បាស់លាស់ ស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម បានបញ្ជាក់ថា គោលការណ៍សំខាន់ គឺការធានាឲ្យបានដាច់ខាតថា កម្ពុជានឹងមិនបាត់បង់ដីសូម្បីតែ ១ ម៉ែត្រក្រឡាឡើយ។ ក្រៅពីខ្លឹមសារនៃបទបង្ហាញរបស់លោកនាយករដ្ឋមន្ត្រី ឯកសារនោះក៏មានរំលេចដោយផែនទី រូបថតសកម្មភាពបោះបង្គោលព្រំដែន និងព្រះរាជសាររបស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ស្តីពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ។
កាលពីថ្ងៃទី៩សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពេលជាង៥ម៉ោងដោយគ្មានឈប់សម្រាកដើម្បីឆ្លើយបំភ្លឺអំពីកិច្ចការព្រំដែនដែលរដ្ឋាភិបាលបានធ្វើជាមួយវៀតណាម។ ការឆ្លើយបំភ្លឺនេះបានធ្វើឡើងតបតាមការកោះអញ្ជើញរបស់តំណាងរាស្ត្រគណបក្សសម រង្ស៊ី។ នៅក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រីបានប្រើប្រាស់ពេលវេលាជាច្រើនដើម្បីវាយបកទៅលើបក្សប្រឆាំង និងសកម្មជនព្រំដែនទាំងក្នុងនិងក្រៅប្រទេសដែលបានចោទរដ្ឋាភិបាលថាបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
យ៉ាងណាក៏ដោយ នៅក្នុងកម្រងឯកសារគោលដែលរដ្ឋាភិបាលបានផ្សព្វផ្សាយនៅពេលនេះ គ្មានបញ្ចូលអត្ថាធិប្បាយឬការវាយបករបស់លោកនាយករដ្ឋមន្ត្រីទៅលើបក្សប្រឆាំង និងសកម្មជនព្រំដែននោះទេ។ ប៉ុន្តែ សម្តីដើមទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រីទំនងជាមាននៅក្នុងឯកសារវីដេអូ និងខ្សែអាត់សំឡេង។ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី១៥សីហាថា នៅពេលមានសំណួរឬការចោទប្រកាន់ជាថ្មីណាមួយស្តីពីបញ្ហាព្រំដែន ឯកសារវីដេអូ និងខ្សែអាត់សំឡេងនោះនឹងត្រូវគេយកទៅចាក់ជាថ្មីដើម្បីបំភ្លឺដោយមិនចាំបាច់មានការបកស្រាយជាថ្មីណាទៀតឡើយ។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំង និងសកម្មជនព្រំដែនទាំងក្នុង និងក្រៅប្រទេសនៅមិនទាន់ទទួលយកទាំងស្រុងនូវការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីនៅឡើយទេ។ ពួកគេអះអាងថា រដ្ឋាភិបាលនៅបិទបាំងបញ្ហាមួយចំនួន និងមិនបានបើកឲ្យបក្សប្រឆាំងសួរដេញដោល។ តំណាងរាស្ត្រគណបក្សសម រង្ស៊ីដែលជាម្ចាស់សំណួរអះអាងថា ពួកគេមានបំណងចោទសួរលោកនាយករដ្ឋមន្ត្រីជាថ្មីទៀតអំពីបញ្ហាព្រំដែននេះ៕
——————————————–




រឿងបាត់បង់ទឹកដី ស្តេចគួរតែដឹងឮ ។ វាមិនមែនជារឿងនយោបាយទេ
តែវាជារឿងហ៊ុន សែនសងគុណយួនដោយឱ្យដីទៅយួនជាលំដាប់លំដោយ ។
ឬមួយស្តេចទាំងឪទាំងកូនជាស្តេចទីងមោងចាំចាបទេ?
រឿងនេះលោកចង់ដឹងកុំសួរស្តេច!បើសួរៗ=អាជាតិប្រុយ=ព្រោះស្រុកខ្មែរវាដឹងទាំងអស់
ផែនដីគឺជាកម្មសិទ្ធរួមរបស់យើងទាំងអស់គ្នា។
មិនមែនទេលោកនរិន្ទ វាជាដែនដីរបស់មេយើងតែម្នាក់គត់ គ្មាននរណាអាចតវ៉ាបានឡើយ បើគាត់សំរេចកាត់ដីអោយនរណាក៏បានដែរ
អោយតែគាត់យល់ឃើញថា ជាសំណងនឹងការដឹងគុណ ព្រោះគេអាចការពារអំណាចនិងប្រយោជន៏ដល់គាត់និងក្រុមគ្រួសារគាត់កាន់អំណាចបានយូរ។
អ្នណាក៏ស្រលាញ់អំណាចដែរ លើកលែងតែអ្នកស្នេហាជាតិទេដែលតែងតែនិយាយថា អ្នកនេះ អ្នកនោះក្បត់ជាតិ
តែដល់ពេលមានអំណាចក្នុងដែហើយ ស្អីក៏ហ៊ានបូជាដែរ!!
នេះជាកម្រងឯកសារប្រវត្តិសាស្រ្តថ្មីសំរាប់ក្មេងជំនាន់ក្រោយបានយល់ដឹងគ្រប់គ្នា! សូមសម្តេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សានៅថ្នាកអនុវិទ្យាល័យដល់ថ្នាក់ឧត្តមសិក្សាទៀត។ កូនខ្មែរគ្រប់រូបត្រូវមើលនឹងអានគ្រប់ៗគ្នា!! សូមអរគុណ!
តាមប្រវត្តិសាស្រ្តខ្មែរ ខ្មែរយងមានតែបាត់ទឹកដី ជាហូរហែរ ទៅបរទេស។ មានតែសម័យ តេជោទេដែលបានចំណេញដីពី យួន ហេតុអីក៍យួន សម័យនេះល្ងង់ម្លេះអោយគេយកដីបាន ។
បើនិយាយទៅវៀតណាមជាប្រទេសមួយដែលមានគុណដល់ខ្មែរ
យូរយារណាស់មកហើយពិសេសលើកិច្ចការយោធា មិនថាបញ្ជូន
កងទ័ពទៅរៀននៅវៀតណាម ការផ្ដល់សំភារៈជូនកងទ័ពខ្មែររៀងរហូត
ដូចជា វិទ្យុទាក់ទង ទូរស័ព្ទចល័ត មួកការពារសារធាតុគីមីបំពុល
។ល។ ដូចនេះទើបហ៊ុន សែន មិនហ៊ានតដៃតមាត់ជាមួយវៀតណាម
បន្តិចសោះ ព្រោះការដែលហ៊ុន សែន បានឡើងកាន់់អំណាចតាំងពី
ដើមទីលុះសព្វថ្ងៃនោះក៏មកពីវៀតណាម ម្លោះហើយបើវៀតណាម
ត្រូវការអ្វីមួយ នៅទីកន្លែងណាមួយ យើងសង្កេតឃើញថាហ៊ុន សែន
នឹងប្រញ៉ាបប្រញ៉ាល់ឆាប់ប្រគល់ជូនភ្លាម ពិសេសទឹកដីប៉ែកខាងកើត៕
១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
៣-ខ្មែរអិយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។