ភ្នំពេញៈ ជាមួយនឹងទេពកោសល្យសិល្បៈយ៉ាងប៉ិនប្រសប់ បូករួមជាមួយនឹងរូបសម្រស់ស្រស់សោភាផងនោះ ផានិត រ៉ាម៉ា សុវណ្ណ ឬ ផានិត សុវណ្ណ ដែលជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក នឹងតំណាងឲ្យកម្ពុជាក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ជ្រើសរើសបវរកញ្ញាពិភពលោកឆ្នាំ២០១៣ ដែលមានឈ្មោះថា «Queen of the Universe» ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិក និងជនកម្ពុជានៅទីនោះ។
Tuesday, 21 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ដោយចាប់កំណើតក្នុងជំរំជនភៀសខ្លួន ខៅអ៊ីដាង នៅឆ្នាំ១៩៨៩នៅប្រទេសថៃ ផានិត សុវណ្ណ ដែលមានឪពុកឈ្មោះ សាន សុវណ្ណ និងម្តាយ រ៉ាម៉ា គឹម បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកដោយបាតដៃទទេជាមួយនឹងខោអាវ តែប៉ុន្មានសម្រាប់ប៉ុណ្ណោះ ខណៈពេលដែលនាងមានអាយុទើបតែពីរឆ្នាំកាលពីឆ្នាំ១៩៩១។ ម្តាយនាងបានប្រាប់នាងថា គ្រួសារនាងស្ទើរតែផុតជីវិតជាច្រើនលើកក្នុងរបបខ្មែរក្រហម។

ជាមួយនឹងការផ្តើមជីវិតដោយបាតដៃទទេក្នុងនាមជាជនភៀសខ្លួន ផានិត អាយុ២៣ឆ្នាំ បានប្រាប់ពីការរស់នៅពេលដល់ដីអាមេរិកដំបូងថា៖«គ្រួសារខ្ញុំ បានរស់នៅក្នុងកន្លែងដ៏តូចចង្អៀតមួយនៅ Carson។ នៅទីនោះហើយដែលឪពុកម្តាយខ្ញុំបានជំរុញឲ្យខ្ញុំរៀនភាសាខ្មែរ ហើយក្រោយមកក៏មានគេណែនាំខ្ញុំ និងគ្រួសារឲ្យទៅកាន់វិហារគ្រិស្តសាសនាមួយជាកន្លែងដែលខ្ញុំ បានចាប់ផ្តើមរៀនផ្នែកតន្ត្រី និងសរសេរបទចម្រៀង»។ នាងបានបញ្ជាក់ថា៖ «ក្រោយមកខ្ញុំក៏ផ្លាស់ទៅរស់នៅទីក្រុងឡុងប៊ិចវិញ»។
ទើបតែវ័យ២៣ឆ្នាំ តែផានិត សុវណ្ណ បានឆ្លងកាត់ភាពអស្ចារ្យច្រើនក្នុងពិភពសិល្បៈនៅទឹកដីអាមេរិក។ នាងជាតារាចម្រៀង តន្ត្រីករ និងជាអ្នកសរសេរទំនុកច្រៀង។ ដោយផ្អែកលើទេពកោសល្យទាំងនេះ បូករួមជាមួយនឹងសម្រស់អំណោយផលពីធម្មជាតិផងនោះ ផានិត រ៉ាម៉ា សុវណ្ណ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនខ្មែរនៅអាមេរិក ពិសេសពីស្ថានទូតខ្មែរនៅទីនោះក្នុងការជំរុញនាងឲ្យចូលរួមប្រលង បវរកញ្ញាអាមេរិកឆ្នាំ២០១៣ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។ ទោះជាយ៉ាងណា ផានិត បាននិយាយថា នៅមិនទាន់គ្រប់នៅឡើយ នាងត្រូវការការគាំទ្របន្ថែមពីបងប្អូនខ្មែរនៅកម្ពុជាដែលជា ប្រទេសកំណើតរបស់ខ្លួន។ តែនៅពេលចោទសួរពីកម្ពស់ និងទំហំទាំងបីដែលជាលក្ខខណ្ឌសំខាន់បំផុតសម្រាប់ប្រឡងបវរកញ្ញា នាងមិនបានឆ្លើយតបឡើយ។
«Queen of the Universe» គឺជាកម្មវិធីប្រលងបវរកញ្ញាប្រមូលផ្តុំដោយស្ត្រីវៃឆ្លាត និងស្រស់ស្អាតទូទាំងពិភពលោកក្នុងការស្វែងរកស្ត្រីដែលពោរពេញ ដោយក្តីស្រឡាញ់ ក្តីសង្ឃឹមនិងសន្តិភាព។ អ្នកដែលអាចចូលរួមក្នុងកម្មវិធីនេះបាន លុះត្រាតែមានសម្រស់ស្រស់ស្អាត បញ្ញាវាងវៃ អាកប្បកិរិយាល្អ និងពោរពេញដោយទំនុកចិត្ត។
លោក ហែម ហេង អគ្គរាជទូតកម្ពុជានៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកបានមានប្រសាសន៍នៅក្នុងលិខិតគាំទ្រ កញ្ញាផានិត សុវណ្ណ ក្នុងនាមជាបវរកញ្ញាកម្ពុជាថា៖«ការខិតខំក្នុងនាមជាតំណាងបវរកញ្ញារបស់នាង គឺជាក្តីអំណត់យ៉ាងក្លាហាន និងជាកាយវិការដ៏អស្ចារ្យ។ វាជាក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់នាងចំពោះកម្ពុជា និងជាមោទនភាពបំផុតសម្រាប់ប្រជាជនកម្ពុជា»។
លោកបានបញ្ជាក់ថា៖«ក្នុងនាមជាអគ្គរាជទូតកម្ពុជានៅសហរដ្ឋ អាមេរិក ខ្ញុំសូមគាំទ្រកិច្ចការរបស់នាងយ៉ាងកក់ក្តៅជាតំណាងរបស់កម្ពុជា ក្នុងកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញានោះ»។
រីឯសហគមន៍កម្ពុជានៅអាមេរិក (United Cambodian Community) ដែលមានអ្នកស្រី សារ៉ា ប៉ូលីម ជានាយកប្រតិបត្តិក៏បានសម្តែងការយល់ព្រម និងគាំទ្រនាង ផានិត សុវណ្ណ ក្នុងការចូលរួមកម្មវិធីនេះដែរ។
អ្នកស្រីបានសរសេរក្នុងលិខិតគាំទ្រនោះថា៖« UCC យល់ព្រមឲ្យនាងចូលរួមក្នុងកម្មវិធី Queen of the Universe Pageant ។ យើងមានមោទនភាពបំផុតដែលមាននាងធ្វើជាតំណាងឲ្យសហគមន៍ខ្មែរចូល រួមប្រកួត»។
តែប៉ុន្មានខែទៀតប៉ុណ្ណោះ កម្មវិធី «Queen of the Universe» នឹងឈានចូលមកដល់។ ប៉ុន្តែតំណាងកម្ពុជាក្នុងកម្មវិធីនេះនាង ផានិត សុវណ្ណ បានឲ្យដឹងថា នាងបានត្រៀមខ្លួនរួចរាល់ហើយ ជាមួយនឹងគោលបំណងយ៉ាងស៊ីជម្រៅ។
តារាចម្រៀងដែលមានសំឡេងអាចច្រៀងភាសាបរទេសមិនចាញ់ជនជាតិដើមរូប នេះនិយាយថា៖«ខ្ញុំចូលរួមប្រកួតក្នុងកម្មវិធី «Queen of the Universe» ជាតំណាងកម្ពុជានេះ ក្នុងបំណងដើម្បីនាំយកកម្ពុជា វប្បធម៌ដ៏អស្ចារ្យ និងប្រជាជនកម្ពុជាទៅធ្វើការផ្សព្វផ្សាយឲ្យពិភពលោកទាំងមូលដឹង ជាសាធារណៈ។ ខ្ញុំចង់ឲ្យសកលលោកទាំងមូលមើលឃើញថា កម្ពុជាគឺអស្ចារ្យស្ទើរគ្រប់ផ្នែក»។
នាងបានបន្តថា៖«ម្យ៉ាងមកពីខ្ញុំមិនដែលឃើញកម្ពុជាធ្លាប់មានវត្តមានក្នុងកម្មវិធីដ៏ធំបែបនេះនៅឡើយ។ ដូច្នេះហើយ ទោះបីជាខ្ញុំមិនល្អគ្រប់យ៉ាង ប៉ុន្តែខ្ញុំចង់បោះជំហានជាលើកដំបូងដើម្បីបង្ហាញពីប្រទេសកម្ពុជា ដ៏ស្រស់ត្រកាលនៅលើឆាកអន្តរជាតិ»។
ទោះបីជាមិនដឹងពីជោគវាសនានៃការប្រឡងតែនាងបានឲ្យដឹងថា នោះជាការបើកច្រកជាលើកដំបូងសម្រាប់ស្ត្រីកម្ពុជា ហើយនៅពេលក្រោយសង្ឃឹមថានឹងមានអ្នកចូលរួមបន្តពីនាង៕

ស្អាត ពិត តើនៅស្រ៊ីនឬអត់
ខ្ញុំសូមគាំទ្រកញ្ញាពេញទំហឹង ហើយសូមសរសើរកញ្ញាផងដែរដែលបានទៅរស់នៅប្រទេសផ្សេង
ប៉ុន្តែមិនបានភ្លេចប្រទេស និង ភាសា កំណើតរបស់ខ្លួន។នេះគឺជាឳកាសល្អបំផុតក្នុងការបង្ហាញ
ពិភពលោកអោយស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ថែមទៀត។
សូមគាំទ្រនាងយ៉ាងពេញទំហឹង ព្រោះយ៉ាងហោចណាស់ក៍នាងបាននាំឈ្មោះប្រទេសកម្ពុជាទៅផ្វព្ស ផ្សាយឲ្យប្រជាជនពិភពលោកដឹងថាមានប្រទេសជាក់លាក់នឹងគេព្រោះប្រជាជននៅលើពិភពលោក ខ្លះគេមិនដឹងថាមានប្រទេសកម្ពុជានៅលើផែនដីនេះទេ។ រឿងរ៉ាវនេះខ្ញុំធ្លាប់ជួបជនបរទេសខ្លះគេ បានសួរខ្ញុំថាមកពីប្រទេសណា? ខ្ញុំក៍ឆ្លើយថាមកពីប្រទេសកម្ពុជា តែបែជាអ្នកនោះថាមិនស្គាល់ ប្រទេសនេះទេ។ រឿងមួយដ៍គួរឲ្យអស្ចារ្យនោះគឺសូម្បីតែជនជាតិចិនធ្វើការនៅក្នុងធនាគារមួយនៅ ប្រទេសចិនជាកន្លែងដែលខ្ញុំធ្លាបចូលទៅដូរលុយក៍គេមិនដឹងថាប្រទេសកម្ពុជានៅទីណានោះទេ គេថាគេដឹងថាមានប្រទេសថៃ ប្រទេសឡាវ និងវៀតណាម។
អាអកិសល អាកូនអត់ម៉ែអត់ឌ៏ ចេងមរខុសគេ
ខ្ញុំសូមគាំទ្រ 100% ។ខ្ញុំជឿជាក់លើ សមត្ថភាព ចំនេះដឹង ភាពឆ្លាតវៃ និងរូបសម្រស់របស់គាត់
ថាគាត់ពិតជាអាចធ្វើបាន ហើយអ្វីដែលខ្ញុំចង់និយាយទៅកាន់គាត់ គឺខ្ញុំពិតជាមានមោទនភាព
ចំពោះគាត់ខ្លាំងមែនទែន ។
ខ្ញុំក៍សូមសរសើរនូវសេចក្ដីក្លាហានរបស់នាងដែលនាងដំណាងឲ្យខ្មែររាប់លាននាក់នៅក្នុងនិងក្រៅប្រទេស,ទោះជាជាប់ឫមិនជាប់ក្ដីជាការធម្មតា,សំខាន់ឲ្យតែបានចូលរួម។
ខ្ញុំក៏គិតថាវាល្អណាស់ដែរ
តិចយក់ចិន្តាអន់ចិត្ត។
ស្លាប់តែម្តងកោតចេះទៅរួចចាញ់កូនស្រីខ្ញុំឆ្ងាយណាស់មុខមាត់ចិនយួនកាត់ហើយហ្នឹង!
មិនថាទេហើយក៏មិនអួតដែរកូនស្រីខ្ញុំខ្មែរសុតចរិករឹកពារនិយាយស្តីព័រណ៎សម្បរខ្មែ
ថ្មីៗនេះរហូតមានមិត្តភ័ក្គនាងច្រណែនបបួលទៅលេងសមុត្រហើយច្រាននាងទម្លាក់ពីលើ
ច្រាំងផ្ទាំងថ្មរបាក់ក្តោងច្រមុសកំពុងផ្ជាបាលនៅមន្ទីពេទ្យនាងត្រ្វវបានក្រុមហនបីចុះឆ្វើកុងត្រា
ខាងថ្នាំដុសឆ្មេញបង្ហាញសម្លឿកបំពាក់នឹងគ្រឿងលម្អសត្រីមានចំនួន$500000ក្នុងក្រុមហុននិមួយៗ
តែអភ័ព្វកូនមិនស្តាប់ឌ៍ពុកម្តាយសំណាងល្អមិនស្លាប់បានជាឡើងវិញអ្នកព្រព្រិតត្រ្វវបានចាប់ខ្លួន
ហើយនាងកំពង់ទទួលប្រាក់ពី(victim of crime compensation)ស្តាយកូនសែនស្តាយមិនដឹងថាម្តេច។
ល្អហើយដែលនាងមានឈ្មោះបានឡើងប្រកួត តែគួរឱ្យស្តាយ
ដែលនាងឈរតំណាងឱ្យប្រទេសដែលជារណបយួន ។ វាមានន៌យថា
ក្រុមគ្រួសារនាងស៊ីពែរបស់រដ្ឋាភិបាលភ្នំពេញ!
អូននិតបើអូនមកស្រុកខ្មែរវិញអូនរកលុយបានច្រើនជាងនៅអាមេរិកទៀត ក្នុងមួយយប់អូនអាចរកបាន៥៩០ដុល្លារទៅ៨៤០ដុល្លារអោយតែសាច់អូនស្អាតត្រឡុកៗណា!
អាខៀវកាញ៉ារិទ្ឋវាហ៊ានអោយអូនដល់ទៅ១២០០ដុល្លារមួយយប់ណា!
Sorry, I am not jealous her, but she is not beautiful at all. I don’t thing she good enough to have the competition with others women in this World.
Beautiful women base on her characteristic rather than on her body alone, and there is a contest against many others for men desirably well being. Chillax! wish you the best!
សូមឱ្យអ្នកនាងបានជាប់ដើម្បីកិត្តិយសជាតិយើងផងថាខ្មែរក៏មានស្រីស្អាតថ្នាក់ពិភពលោកដែរ។
និយាយតាមត្រង់ កញ្ញាផានិតអត់មានស្អាតអីម៉ាតិច បើនៅស្រុកខ្មែរវិញចាញ់ក្រមុំភូមិខ្ញុំដាច់
សំរាប់ខ្ញំយល់ឃើញថានាងមានរូបស្អាតអាចទទួលយកបាន តែអ្វីដែលពីសេសនោះគឺចំនេះដឺង ចំនេះដឺង នេះក៏ លក្ខណ:ពិសេសមួយផងដែរសំរាប់ការប្រកួតប្រជែង!
To Srey Khmer : As A good citizen of Cambodia, u shall encourage her to stand up on international stage to raise Cambodian Flage. At least, u shall understand that she represent Cambodia with 14 million Cambodian support her…..Don’t provide any comments which is not constructive to our own Cambodian people once she stand up on international stage on our own behalf…..Your comments reflect ur poor educated manner and ur poor morality. All the best to Phanit, we Are with u.
I LOVE YOU AND WE LOVE YOU, PHANET!
I LOVE YOU AND WE LOVE YOU, PHANIT!