មន្ត្រីសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ប្រជាសហគមន៍ព្រៃឡង់ បាននាំយកឯកសារ និងវត្ថុតាងនៃវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ដាក់ជូនរដ្ឋាភិបាលពិនិត្យ។
ដោយ ដែន អយុធ្យា
2012-08-21
វិទ្យុអាស៊ីសេរី

ឈើដែលប្រជាសហគមន៍រកឃើញនៅក្នុងតំបន់ព្រៃឡង់ ខណៈដែលពួកគេចុះល្បាតសកម្មភាពកាប់ឈើ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១២។
រូបថតបណ្ដាញសហគមន៍ព្រៃឡង់
លោកថា ឯកសារ និងវត្ថុតាងនៃបទល្មើសព្រៃឈើទាំងនេះ លោកបានដាក់ជូនទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ជូនក្រសួងកសិកម្ម និងក្រសួងបរិស្ថានជាដើម។
លោក ឈឹម សាវុធ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មានរូបភាពធ្ងន់ធ្ងរ និងទាមទារឲ្យរដ្ឋាភិបាលទប់ស្កាត់ជាបន្ទាន់៖ «ឈ្មួញរកស៊ីឈើបានត្រូវរ៉ូវគ្នាជាមួយស្ថាប័នជំនាញបង់លុយប្រចាំខែ។ មួយចំនួនទៀតជាអាជ្ញាធរមូលដ្ឋាន មានមន្ត្រីបរិស្ថាន មានប៉ូលិស មានមន្ត្រីកងរាជអាវុធហត្ថ មានទាហាន ដែលនៅក្នុងមូលដ្ឋានហ្នឹងផ្ទាល់ គាត់ជាអ្នកបង្កើតបទល្មើស ហើយមានកន្លែងខ្លះទៀតមានមេឃុំ មានប៉ូលិសប៉ុស្តិ៍ថែមទៀត។ ដូចជានៅឃុំដងកាំបិត មានមេឃុំផ្ទាល់ មានម៉ាស៊ីនអារឈើពី ២ ទៅ ៣គ្រឿង ច្រៀកឈើរាល់ថ្ងៃ មានមេប៉ុស្តិ៍ជាដើម មានម៉ាស៊ីន ៤គ្រឿង អារឈើរាល់ថ្ងៃ និងបានគំរាមពលរដ្ឋថែមទៀត»។
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ បណ្ដាញសហគមន៍ព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ១ក្រុម មានមនុស្សច្រើនជាង ៧០នាក់ បានធ្វើដំណើរចូលតំបន់ព្រៃឡង់រយៈពេល ៣ថ្ងៃ ដើម្បីប្រមូលវត្ថុតាងបទល្មើសព្រៃឈើដាក់ជូនរដ្ឋាភិបាលទប់ស្កាត់។
យុទ្ធនាការនេះ ប្រជាសហគមន៍ប្រមូលបានវត្ថុតាងនៃបទល្មើសព្រៃឈើ មានដូចជាឈើហ៊ុបធំៗរាប់រយម៉ែត្រគូប និងរាប់រយដើម ត្រូវជនល្មើសកាប់គរទុកក្នុងព្រៃថ្មីៗ។ លោកបានចោទមន្ត្រីប្រដាប់អាវុធខេត្តកំពង់ធំ ថាជាអ្នកនៅពីក្រោយវិនាសកម្មនៃបទល្មើសកាប់បំផ្លាញធនធានព្រៃឈើក្នុងតំបន់ព្រៃឡង់។
លោក ឈឹម សាវុធ៖ «និយាយឲ្យចំទៅបញ្ហានៅព្រៃឡង់បច្ចុប្បន្ននេះ ជាជារឿងមួយត្រូវប្រកាសអាសន្ន និងទាមទារឲ្យរដ្ឋាភិបាល និងក្រសួងសាមីបញ្ជូនមន្ត្រីចុះស៊ើបអង្កេតឲ្យបានច្បាស់លាស់ បើសិនជាគិតថា មានចេតនាចង់បង្ក្រាបបទល្មើសទាំងអស់គ្នា»។
លោក ជុំ យីន ជាតំណាងបណ្ដាញសហគមន៍ព្រៃឈើតំបន់ព្រៃឡង់។ លោកបានឲ្យដឹងថា ដើមឡើយបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំខេត្តកំពង់ធំ តែងបដិសេធថា មិនមានបទល្មើសព្រៃឈើក្នុងមូលដ្ឋានខ្លួនទេ។ ប៉ុន្តែបច្ចុប្បន្នពួកគេបានទទួលស្គាល់ និងស្នើឲ្យពលរដ្ឋផ្ដល់ព័ត៌មានដើម្បីទប់ស្កាត់។
លោក ជុំ យីន៖ «លោកអភិបាលរងខេត្តកំពង់ធំ គាត់បានចូលរួមផ្ដល់យោបល់ជាមួយប្រជាសហគមន៍ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។ លោកថា បទល្មើសព្រៃឈើពិតជាកើតមានក្នុងមូលដ្ឋានស្រុកសណ្ដាន់ពិតមែន»។
លោក អ៊ុត សំអន អភិបាលរងខេត្តកំពង់ធំ នៅក្នុងជំនួបរវាងតំណាងសហគមន៍ព្រៃឡង់ និងអាជ្ញាធរស្រុកសណ្តាន់ កាលពីថ្ងៃច័ន្ទ ទី២០ ខែសីហា បានទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាបានកើតមានក្នុងតំបន់ព្រៃឡង់ពិតមែន។ លោកបានស្នើឲ្យប្រជាពលរដ្ឋសហការផ្ដល់ព័ត៌មានដើម្បីឈានដល់មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មានឆ្នាំមកនេះបានដាក់ចេញបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើឲ្យមន្ត្រីដឹកនាំតាមខេត្តក្រុងនានាអនុវត្តឲ្យមានប្រសិទ្ធភាព ប៉ុន្តែមកដល់ពេលនេះ អនុវត្តមិនទាន់មានលទ្ធផលល្អនៅឡើយទេ។
ត្រង់ចំណុចនេះ លោក ឈឹម សាវុធ អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ក្នុង១ថ្ងៃៗ មានគោយន្ត រទេះគោ និងរថយន្តដឹកឈើចេញពីតំបន់នេះមិនតិចជាង ៣០គ្រឿងទេ ប៉ុន្តែអាជ្ញាធរមិនបានទប់ស្កាត់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បងជ្រូកអើយ មិនបាច់ទៅប្តឹងយមបាលទេ ពីព្រោះយមបាលក៏ហូបសាច់ជ្រូកដែរ។
មើល៏អារឿងព្រៃឈើនឹង ពិតជាមិនអាចដោះស្រាយបានមែនឬក៏យ៉ាងណា តើអ្នកកានតំបន់នឹង ជួយសូកដល់សម្តេច ប៉ុន្មានបានជានៅកាន់តំណែងបានយូរទោះបីមានការរិះគន់ចំៗៗបែបនេះហើយ ហាក់គ្មានអ្នកអើពើ អីបន្តិចសោះ ទោះបីពលរដ្ឋមានទាំងថតរូបអោយឃើញច្បាស់លាស់ប៉ុណ្ណឹង ហើយនៅប្រហែលមិនជឿទៀត ឬក៏គិតថារូបទាំងនោះសម្តេចថា ជាការច្នៃរប្រឌិតដើម្បីបន្លំ សូមសម្តេច លួចជាតិជួយបកស្រាយផងមើល៏។
ចាំមើលថាតើរាជរដ្ឋាភិបាលមានវិធានការបែបណាក្នុងរៀងនេះ?
រដ្ឋាភិបាលនឹងដឹកឈើទាំងអស់នេះទៅលក់បន្ដទៀត រក្សាទុកខ្លាចកណ្ដៀរស៊ី។
if the government did not allow to cut those Rainforest, there is no one dare to cut it. So the government is getting involve with this tragedy, and do not tell people that the government did not know about this tragedy lost of our Rainforest.
If the government lack ability to protect it, why don’t you government get lost?