កម្ពុជា​អះអាង​ថា​ខ្មែរអ៊ីស្លាម​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ទេ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ច្រានចោល​នូវ​ការផ្សាយ​ព័ត៌មាន​របស់​កាសែត​ថៃ ដែលថា ជនជាតិ​អ៊ីស្លាម​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​បង្ហូរ​ឈាម​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ​។ តាម​លោក ខៀវ កាញារីទ្ធ ការផ្សព្វផ្សាយ​ដំណឹង​បំផ្លើស​ចោទប្រកាន់​​លើ​​ជនជាតិ​ខ្មែរអ៊ីស្លាម​​ដូច្នេះ បង្ហាញ​ពី​អសមត្ថភាព​របស់​អាជ្ញាធរ​ថៃ។

ថ្ងៃ អង្គារ 21 សីហា 2012
ដោយ លី ម៉េងហួរ
RFI

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
RFI/Channa Siv

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(01:46)

ក្រោយ​ពី​កម្មវិធី​បើកសម្ពោធ​សប្តាហ៍​ទូរទស្សន៍​ក្វាង​ស៊ី​របស់​ចិន និង​ទូរទស្សន៍​ជាតិ​កម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ក្រុមអ្នកកាសែត ដោយ​​​ច្រានចោល​នូវ​ការចោទប្រកាន់ ដែល​ថា ​​ជនជាតិខ្មែរ​អ៊ីស្លាម​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​បង្ហូរឈាម នៅ​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​ថៃ។​
 
​លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា “នេះ​គ្រាន់តែ​ជា​ការលើកឡើង​របស់​ម​នុស្ស​មួយចំនួន ដែល​​ពេលណា​មាន​សភាព​ការណ៍ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ គាត់​តែងតែ​ចោទ​នេះ​ ចោទ​នោះ​។ ខ្ញុំ​គិតថា នេះ​ជា​ភាពទន់ខ្សោយ​របស់​នគ​របាល​ថៃ​ទេ​។ ធម្មតា​គាត់​មិនបាច់​ប្រកាស​ទេ បើ​គាត់​សង្ស័យ​នរណា គាត់​អាច​តាមដាន​ដោយ​ស្រួល ប៉ុន្តែ​គាត់​គ្មាន​ភស្តុតាង បានជា​គាត់​ប្រកាស​ដូច្នេះ"។​
 
​លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា តាមពិត​ ដូច​សម្តេច​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ហើយ​ថា ជនជាតិ​ខ្មែរ​អ៊ីស្លាម​ឥឡូវ ​គេរ​ស់​ដោយ​ស្រួល ​មិន​បាច់​ទៅ​ស៊ីឈ្នួល​ច្បាំង​ឲ្យ​ថៃ​នោះ​ទេ។​
 
​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ខាងលើ​នេះ បាន​ធ្វើឡើង​ភ្លាមៗ ក្រោយពី​កាសែត​​របស់​ថៃ​បាន​រាយការណ៍​ថា ប៉ូលិស​អន្តោប្រវេសន៍​ថៃ ត្រូវបាន​គេ​ណែនាំ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ តាមដាន​អំពី​វត្តមាន​របស់​ជនជាតិ​អ៊ីស្លាម មកពី​ប្រទេស​កម្ពុជា។
 
​កាសែត​បាន​ស្រង់​សម្តី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យុទ្ធ​ថា​សាក់ សា​ស៊ី​ប្រា​ផា រដ្ឋមន្ត្រី​ការពារជាតិ​ថៃ មក​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​បាងកក​ក ក៏​នឹង​ស្នើ​សុំ​ព័ត៌មាន​ពី​កម្ពុជា អំពី​ជន​អ៊ីស្លាម​ទាំងនោះ ដែល​ត្រូវបាន​គេ​អះអាង​ថា បាន​ឆ្លង​ដែន​ពី​កម្ពុជា ដើម្បី​ចូល​ទៅ​ស៊ីឈ្នួល​ធ្វើសង្គ្រាម នៅ​ភាគខាងត្បូង​ប្រទេស​ថៃ។​
 
​ការតាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ជនជាតិ​អ៊ីស្លាម​កម្ពុជា​បែបនេះ កើតមាន​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក ពង្រឹង​សន្តិសុខ នៅ​ភាគខាងត្បូង ដែល​ផ្ទុះ​ចលនា​បះបោរ បង្កឡើង​ដោយ​ជនជាតិ​អ៊ីស្លាម នៅ​ទីនោះ៕​

——————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "កម្ពុជា​អះអាង​ថា​ខ្មែរអ៊ីស្លាម​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ទេ"

  1. បីសាចតណ្ហា says:

    នរណា​នរណាក៏ល្បីដែរថា ខៀវ កញ្ញារិទ្ធិ ជាបីសាចតណ្ហា ស៊ីទាំងម្ដាយទាំងកូន ។

  2. អាសៀមឆែ្កឆ្កួត អាចោប្លន់ទឹកដី ប្រយត្ន៍៑៑រលាយដូច Ayuthaya ម្តងទៀតទៅអាស្លាប់

  3. Leavpor says:

    បង កាញ់រិទ្ធិ មានគេថា​ បងឯងមុខដូចយាយចាស់ ទំពារស្លាម្លូ។

  4. បងអាជាតិ says:

    មិនត្រឹមគេថាគាត់មុខដូចយាយចាស់នោះទេគេថែមទាំងនិយាយថាអាមុខជាំ និងបបេម៉ាត់ដូចក្តិដ ក្របីញីទៀតផង។ ប្រវត្តិអាស្រូវរបស់អាមួយនេះគឺយូកូមសុទ្ធសាធគឺពូកែរណាស់ខាងចាប់រំលោភ ក្មេងស្រីសូមប្បីតែក្មេងស្រីដើរលក់ផ្ការតាមសួនច្បារក៍វាចាប់យកទៅរំលោភដែរ។

  5. Srey Khmer says:

    Vow! this man has very bad reputation of rap women, he sounds worst more than animals.
    One night, my brother in-law in the club while this man was coming into, he kicked all the ques out, my brother in-law was hiring there by accident and he show this man treated women in the club very nasty that I can’t describe.

  6. សៀងផ្អាប់ says:

    srey khmer សុំញាត់មួយ