គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ផ្តល់​ប្រាំ​ពាន់​កន្លែង ដល់​និស្សិត​ក្រីក្រ​កម្ពុជា​

​កំពង់ចាម: គណៈកម្មាធិការ​អាហារូបករណ៍​អាស៊ាន ដែលមាន​លោក​បណ្ឌិត ឡី សុភាព ជា​ប្រធាន បានផ្តល់​អាហារូបករណ៍​ចំនួន ៥.០០០ នាក់ ដល់​និស្សិត​ក្រីក្រ​របស់​ប្រទេស​កម្ពុជា​។ ក្នុងនោះមាន​ចំនួន ១.០០០ នាក់ បានផ្តល់​ឲ្យ​និស្សិត​ខេត្តកំពង់ចាម ​តាម​ការស្នើសុំ​ពី​លោក ហ៊ុន ណេង ជា​អភិបាល​ខេត្តកំពង់ចាម សម្រាប់​ឆ្នាំ​សិក្សា ២០១២-២០១៣​។​

ថ្ងៃទី 22 សីហា 2012
ដោយ: កងមាស​
CEN

លោក​បណ្ឌិត ឡី សុភាព ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ចំនួន ៥.០០០​នាក់ របស់​គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ឆ្នាំ​សិក្សា​២០១២-២០១៣​

លោក​បណ្ឌិត ឡី សុភាព ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ចំនួន ៥.០០០​នាក់ របស់​គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ឆ្នាំ​សិក្សា​២០១២-២០១៣​

​លោក​បណ្ឌិត ឡី សុភាព បានប្រកាស​បែបនេះ នៅក្នុង​ពិធី​ជួបជុំ​មួយ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១២ នា​សណ្ឋាគារ ភ្នំ​ប្រុស ក្រុង​កំពង់ចាម ដែលមាន​ការចូលរួម​ពី​លោក​បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​ជា​សកលវិទ្យា​ធិ​ការ នៃ​សកល​វិទ្យាល័យចំរើន​ពហុ​បច្ចេកវិទ្យា មន្ត្រី​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម និង​សិស្សានុសិស្ស ក្នុង​ក្រុង​កំពង់ចាម​ប្រមាណ​ជាង ៤០០ នាក់ ដើម្បី​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១.០០០ នាក់ ឲ្យ​ដល់​និស្សិត​ក្រីក្រ​ក្នុង​ខេត្តកំពង់ចាម​។​

គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ផ្តល់​ប្រាំ​ពាន់​កន្លែង ដល់​និស្សិត​ក្រីក្រ​កម្ពុជា​
លោក​បណ្ឌិត ឡី សុភាព ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ចំនួន ៥.០០០​នាក់ របស់​គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ឆ្នាំ​សិក្សា​២០១២-២០១៣​

​លោក​បណ្ឌិត​ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​អាស៊ាន បាន​ថ្លែងថា ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ គណៈកម្មាធិការ​អាហារូបករណ៍អាស៊ាន បានសម្រេច​ផ្តល់​ឲ្យ​និស្សិត​ក្រីក្រ​កម្ពុជា​ចំនួន ៥.០០០ នាក់ បានទទួល​បានការ​សិក្សា​រយៈពេល​បួន​ឆ្នាំ នូវ​អាហារូបករណ៍​មួយរយ​ភាគរយ​។ ក្នុងនោះផ្តល់​ដល់​និស្សិត​ខេត្តកំពង់ចាម ចំនួន ១.០០០ នាក់ តាម​ការស្នើសុំ​របស់លោក ហ៊ុន ណេង​។ នេះ​គឺជា​ការចូលរួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋ​ភិ​បាល ពិសេស​ជាការ​បង្ហាញ​មុខមាត់​ថ្មី​មួយក្នុងនាម​ប្រទេស​កម្ពុជាជា​ប្រធាន​អាស៊ាន​៕ S

What Next?

Recent Articles

4 Responses to "គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ផ្តល់​ប្រាំ​ពាន់​កន្លែង ដល់​និស្សិត​ក្រីក្រ​កម្ពុជា​"

  1. Does he has any official document which is related to 5000 Asian scholarship?
    If he has, please make announcement by all media.

  2. ជួយស្រួលៗពេក ប្រយត្ន័គ្រូមិនយកចិត្តទុកដាក់ និសិត្សសមត្ថភាពខ្សោយ
    ត្រេកអរហើយដែលមានអ្នកជួយ តែសំរាប់អ្នកគូជេរទទួលយកទៅអង្កត់លក់
    បន្ត អាចជិតស្មើបង់ ១០០ ភាគរយ ពិសេសសិស្សនិសិត្សបើមិនខំខ្លួនឯង
    ទៅលើការរៀនសូត្រ ដោយអាងមិនអស់លុយបង់​ ប្រយត្ន័ខូចឈ្មោះ
    អ្នកជួយឪបត្ថម្ភ ។ អាហាររូបករណ៍នេះជាកាដូរ លើកទឹកចិត្តសម្តេចតេជោរ
    គេក៏សំលឹងឃើញឧិកាសទីផ្សារដ៏ងាយស្រួលទៅពេលអនាគត ដែលជញ្ជីង
    ពាណីជ្ជកម្ម ក្នុងប្លុកអាស៊ាន កម្ពុជា គ្មានអ្វីសំរាប់ថ្លឹង ប្រៀបជាមួយគេបានទេ
    បើរវល់តែរៀបចំការដណ្តើមអំណាច នឹងគិតតែការពារអំណាច ការរងារជាក់ស្តែងខ្សោយ
    គួររៀនសូត្ររបៀបដឹកនាំពីអ្នកដណ្តើម ទីក្រុងព្រៃនគរ គាត់ដឹកនាំបែបណាបានជាល្បីឈ្មោះ
    គេហ៊ានដាក់ឈ្មោះក្រុងព្រៃនគរ ទៅជា ក្រុងហូជីមិញ យើងស្គាល់គាត់
    តិចពេកហើយ ។ដូច្នេះកុំចោទថាខ្មែរកុំមុយនីសអី ព្រោះចេះមិនច្បាស់នៃការដឹកនាំ
    របស់ហូជីមីញ ។?

  3. ក្រែងនិស្សឹតក្រតែក្រដាស ពួកអាអ្នកមានប្រសព្វណាស់ ដល់ពេលចេញដំណើរនិស្សឹតក្រមែនទែន
    ដេកកេះច្រមុះនៅភ្នំពេញសោះ។

  4. Smart Boy says:

    តិចលោប៉ះក្រុមបោកទេដឹង? គ្រាន់តែលក់ពាក្ស​និងបង់ថ្លៃពាក់កណ្តាលនោះវាចំណេញណាស់ទៅហើយ។ សូមពិចារណា។ បណ្ឌិតខ្លះមានតែឈ្មោះទេ ប៉ុន្តែយកវិស័យអប់រំទៅធ្វើអាជីវកម្ម។ សូមប្រយ័ត្ននិស្សិតទាំងឡាយ។ ខ្ញុំប្រហែលជាស្គាល់ក្រុមគាត់គួរសមដែរ។