វ៉ាន់ មករា អស់​ទ្រនំ​ព្រោះ​ចាក់​សាក់

ភ្នំពេញៈ ខុស​ពី​តារា​ល្បី​ៗ​ពិភពលោក​ដូច​ជា​តារា​លំដាប់ ហូលីវូដ នាង អេន​ជឺលីណា ជោលី ដែល​នៅ​លើ​ខ្លួន​របស់​នាង​ពោរ​ពេញ​ដោយ​សាក់​ស្ទើរ​គ្រប់​ប្រភេទ ហើយ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​កាន់​តែ​ល្បី​នោះ តែ​បើ​ក្រឡេក​មើល​តារា​កម្ពុជា​វិញ​ការ​ចាក់​សាក់​គឺ​ជា​បញ្ហា​ទៅ​វិញ​។ ជាក់​ស្តែង​ តារា​ចម្រៀង វ៉ាន់ មករា បាន​ប្រាប់​ថា ការ​ចាក់​សាក់​នៅ​លើ​ខ្លួន​បាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​ក្នុង​ការ​​ស្វែង​រក ​ផលិតកម្ម​ច្រៀង។ តែ​ទោះ​ជា​យ៉ាង​ណា តារា​សម្តែង និង​ម៉ូដែល ទឹម រដ្ឋា ក៏​មិន​បាន​គិត​បញ្ហា​នេះ​ជា​ធំ​ដែរ ពោល​គឺ​នាង​ចូល​ចិត្ត​ចាក់​សាក់​ ដូច្នេះ​ហើយ​កាល​ពី​សប្តាហ៍​មុន​នោះ នាង​បាន​ជិះ​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ចាក់​សាក់​នៅ​លើ​ ក​ជើង​របស់​នាង​។

តារា​ចម្រៀង វ៉ាន់ មករា បង្ហាញ​សាក់​នៅ​លើ​ដៃ និង​ដើម​ទ្រូង រីឯ ទឹម រដ្ឋា វិញ​ក៏​ជា​អ្នក​ចូល​ចិត្ត​សាក់​ដែរ​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង វ៉ាន់ មករា បង្ហាញ​សាក់​នៅ​លើ​ដៃ និង​ដើម​ទ្រូង រីឯ ទឹម រដ្ឋា វិញ​ក៏​ជា​អ្នក​ចូល​ចិត្ត​សាក់​ដែរ​។
រូបថត សេត គឹមសឿន

Wednesday, 22 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

គួរ​បញ្ជាក់​ថា តារា​សម្តែង​លំដាប់​ពិភព​លោក ​អេន​ជឺលីណា ជោលី ក្រៅ​ពី​ចាក់​សាក់​ជាច្រើន​កន្លែង​នៅ​លើ​ដង​ខ្លួន​ មាន​សាក់​ពីរ​នៅ​លើ​ខ្នង​របស់​នាង​បាន​ចារ​ឈ្មោះ​ស្វាមី​នាង​គឺ ប្រេដ ភីត និង​កូន​ប្រុស​ចិញ្ចឹម​របស់​នាង​ដែល​សុំ​ពី​កម្ពុជា គឺ​ម៉ាដុក និង​មាន​ចារ​បែប​បាលី​ខ្មែរ​ទៀត​ផង​។ ការ​ចាក់​សាក់​បែប​ខ្មែរ​នេះ ដោយ​នាង​បាន​និយាយ​ថា ព្រោះ​កម្ពុជា​ជា​កន្លែង​កំណើត​កូន​ចិញ្ចឹម​របស់​នាង​។

ដោយ​ឡែក​វប្បធម៌​របស់​ខ្មែរ​ហាក់​ដូច​ជា​មាន​ភាព​ប្រទាំង​ប្រទើស​នៅ​ឡើយ ចំពោះ​ការ​ចាក់​សាក់​នេះ ព្រោះ​គេ​យល់​ថា ការ​ចាក់​សាក់​សម្តែង​ពី​អាកប្បកិរិយា​មិន​ល្អ ឈ្លើយ​ច្រឡើស​បើស កោង​កាច​​។ ជាក់​ស្តែង​តារា​ចម្រៀង វ៉ាន់ មករា ដែល​មាន​ចាក់​សាក់​ពេញ​ខ្លួន​នោះ​បាន​ឲ្យ​ដឹង​ថា តាំង​ពី​លោក​បាន​ចាក​ចេញ​ពី​ផលិតកម្ម​ស្ប៉ាក​មក លោក​មិន​ទាន់​អាច​ស្វែង​រក​ផលិតកម្ម​ច្រៀង​បាន​នៅ​ឡើយ។ លោក​បញ្ជាក់​ថា មាន​ផលិត​កម្ម​ច្រើន​គួរ​សម​បាន​ទាក់​ទង​លោក​ឲ្យ​ចូល​ច្រៀង ប៉ុន្តែ​គេ​មាន​បញ្ហា​នឹង​ការ​ចាក់​សាក់​នៅ​លើ​ដៃ និង​ដង​ខ្លួន​របស់​លោក​។

វ៉ាន់ មករា និយាយ​ថា៖​ «​បន្ទាប់​ពី​ខ្ញុំ​ច្រៀង​នៅ​តាម​បៀរ​ហ្គាដិន គេ​ឃើញ​ខ្ញុំ​ច្រៀង​បាន​ល្អ គេ​ក៏​ហៅ​ខ្ញុំ​ច្រៀង​នៅ​ផលិតកម្ម​ស្ប៉ាក ខ្ញុំ​ក៏​ទទួល​បាន​ការងារ​ច្រៀង​ផ្សេង​ៗ​ច្រើន​ដែរ តែ​ក្រោយ​មក​ផលិតកម្ម​បិទ​ខ្ញុំ​ក៏​អត់​មាន​ច្រៀង​នៅ​ណា​ដែរ គេ​បាន​ទាក់ទង តែ​គេ​សូញ​សាញ​រឿង​ខ្ញុំ​មាន​សាក់​ពេញ​ខ្លួន​មាន​អី​ហ្នឹង ព្រោះ​គេ​គិត​ថា ឈ្លើយ កោង​កាច​អីហ្នឹង តែ​បើ​និយាយ​ពី​សមត្ថភាព ខ្ញុំ​មាន​ដូច​គេ​ដូច​ឯង​ដែរ​»។

តែ​ទោះ​ជា​យ៉ាង​ណា តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ​មិន​បាន​សម្តែង​វិប្បដិសារី​ចំពោះ​ការ​សាក់​នៅ ​ខ្លួន​ប្រាណ​របស់​គេ​ឡើយ ដោយ​គេ​បាន​និយាយ​ថា៖​ «​ទោះ​ជា​គេ​យល់​បែប​នេះ តែ​ខ្ញុំ​យល់​ថា ការ​ចាក់​សាក់​ហ្នឹង​មិន​មែន​ជា​បញ្ហា​ទេ វា​គ្រាន់​តែ​ជា​សាក់​លម្អ​ខ្លួន ព្រោះ​ខ្ញុំ​ចូល​ចិត្ត​វា​តាំង​ពី​តូច​មក ម្ល៉េះ។ សាក់​ហ្នឹង គឺ​សាក់​ពេញ​ខ្លួន ដៃ ជើង​អី​ហ្នឹង​គឺ​មាន​ទាំង​អស់​»។

ភាព​រើស​អើង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​នោះ​ផ្ទុយ​ស្រឡះ​ពី​វប្បធម៌​បរទេស​ អ្វី​ៗ​គឺ​ពឹង​លើ​សមត្ថភាព​។ ស្រប​គ្នា​នោះ អតីត​តារា​ចម្រៀង​ស្ប៉ាក វ៉ាន់ មករា បាន​បញ្ជាក់​ថា៖​«​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ គាត់​មិន​ចូល​ចិត្ត​សាក់ ពេល​ធ្វើ​តេស្ត​អី​ហ្នឹង គាត់​ទើស​ទាល់​ អ៊ីចឹង​ខ្ញុំ​ពិបាក​ណាស់ តាម​ពិត​បើ​បរទេស​វិញ​គេ​មិន​គិត​អ៊ីចឹង​ទេ សំខាន់​ឲ្យ​តែ​យើង​មាន​សមត្ថភាព​»។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ តារា​សម្តែង​ទឹម រដ្ឋា មិន​បាន​គិត​ពី​បញ្ហា​សាក់​ជា​រឿង​ធំ​ឡើយ ហេតុ​នេះ​ហើយ​ទើប​នាង​ជិះ​យន្ត​ហោះ​ទៅ​សាក់​លើ ក​ជើង​របស់​នាង​បន្ថែម​មួយ​ទៀត បន្ទាប់​ពី​នាង​ធ្លាប់​សាក់​ម្តង​មក​ហើយ​។​

ទឹម រដ្ឋា និយាយ​ថា៖​«​សាក់​ប៉ុណ្ណឹង​មិន​បញ្ហា​ទេ ព្រោះ​នាង​ចូល​ចិត្ត​សាក់»៕

What Next?

Recent Articles

9 Responses to "វ៉ាន់ មករា អស់​ទ្រនំ​ព្រោះ​ចាក់​សាក់"

  1. Thara says:

    សាក់អស់មន្តអាគម បានជាមិនអាចចូលផលិតកម្មណាបានឬយ៉ាងណា? គេធ្លាប់តែចាក់សាក់បញ្ចុះមកអាគម

  2. កូនកាត់បីសាសន៏ says:

    សម័យនេះហើយគេសាក់គ្រាន់តែអោយមើលទៅឡូវតែប៉ុន្នោះ , គេអត់មានគិតថាសាក់ដាក់អាគម្ពអីទេ។

  3. Tommy says:

    រឿងចាក់សាក់នេះ សម្រាប់នៅស្រុកគេវិញមិនអីទេ ព្រោះវប្បធម៌គេផ្សេងពីយើង។ ចំណែកស្រុកខ្មែរ អ្នកដែលចុលចិត្តចាក់សាក់លើដងខ្លួន ច្រើនជាអំបូរមនុស្សមិនល្ង និយមតែមន្តអាគម អូមអាម អួតអាងរឿងកាប់ចាក់ បាញ់មិនមុត ដុតមិនឆេះ។ ខ្ញុំទៅស្រុកខ្មែរម្តងៗ ច្រើនឃើញថា ពួកសាក់ខ្លួនច្រើនជា អ្នកលីសែង កាយលូ និងការងារមួយចំនួនដែលប្រើកំលាំងពលកម្ម ហើយចូលចិត្តផឹកស្រាសរ ផឹកទឹកត្នោតជូរ ក្លែមសាច់ឆ្កែ និងលេងល្បែងស៊ីសង។ចំណែកចោរដែលគេចាប់បានវិញ ក៏ភាគច្រើន មានសាក់ខ្លួនដែរ។ ចំណែកក្រុមហ៊ុនរើសពលករទៅធ្វើការនៅ បរទេសវិញ បើមានសាក់ខ្លួន គឺគេមិនយកជាដាច់ខាត ព្រោះអ្វី? ព្រោះបទពិសោធន៌កន្លងមក ពលករខ្មែរដែលបានទៅប្រព្រឹត្តបទល្មើសនៅប្រទេសគេ ពេលប៉ូលីសចាប់ប់ាន គឺ១០នាក់ មានសាក់ខ្លួន​៩នាក់បាត់ទៅហើយ។ កាលពីឆ្នាំ១៩៩០ ខ្ញុំបានទៅ ភ្នំពេញ ហើយជិះកង់តាមផ្លូវត្រង់ប្រឡាយទឹកស្អុយក្បែរផ្សារអូឡាំពិច ខ្ញុំឃើញគេជួលកម្មករ ប្រហែល៣០នាក់អោយកាយប្រឡាយយកសំរាមចេញ ខ្ញុំឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីក៏កម្មករទាំងនោះ សុទ្ធតែមានសាក់ខ្លួនគ្រប់ៗគ្នា គ្មានសល់សូម្បីតែម្នាក់។

  4. ខ្មែរអកុសល says:

    រដ្ឋា មានចាក់សាក់លើដោះ ឬ ក៍ លើ ​កន្តួយទេ ព្រោះ ច្វាក់ទាក់បាន តាតា ឬឧកញ៉ាណា

  5. Srey Khmer says:

    In my work place, the Corporation would not allowed my Manager to hire an employee who has tattoo. They may thought the tattoo person is the member of gangster.

  6. រាស្រ្តខ្មែរ says:

    ទឹម រដ្ឋា នេះដូចជាឱយតម្លៃសៀមពេកហើយ គ្រាន់តែសាក់សោះ វាជិៈយន្ដហោះទៅស្រុកសៀមសាក់ ចុះស្រុកខ្មែរយើងវិញ គ្មានពីណាចេះសាក់ទេហី?ក្រែងអាសៀមហ្នឹង វាលួចក្បួនចារក្បួនសាក់ ពីខ្មែរយើងទេតើ? ពិតជាល្ងង់មែន។

  7. សុខមិនសុខទៅធ្វើបាបខ្លួន មិនស្រួលអែណាឈឺសឹងស្លាប់អោយគេឆ្កឹះឆ្កៀលដូច្នោះ។

  8. Anonymous says:

    Ratha and Makara are crazy at fucking

  9. Lady boy says:

    Crazy Men