ជា មុនី ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួងការងារ​ចាត់វិធានការស៊ើបអង្កេត​ចំពោះ​ករណី​ដួលសន្លប់​របស់កម្មករ​នៅ​រោងចក្រ​ M &V

ប្រធាន​​សហជីព​សេរីកម្មករ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​​នា​ព្រឹក​ថ្ងៃ​ចន្ទ​​ទី​​២៧​​សី​ហា​ នេះ ​បាន​ទាម​ទារ​ឲ្យ​រដ្ឋមន្ត្រី​​ក្រសួង​​ការងារ​​របស់​ប្រទេស​កម្ពុជា បើក​ការ​ស្រាវជ្រាវ​​ស៊ើប​អង្កេត​ជា​​បន្ទាន់​​លើ​​ករណី​ដួល​សន្លប់​ជា​បន្តបន្ទាប់​​របស់​កម្មករ​​នៅ​​រោងចក្រ អឹម វ៉េ អន្តរជាតិ (M &V International) ដែល​មាន​ទីតាំង​​ក្នុង​ខេត្ត​​កំពុង​ឆ្នាំ។​

បុរសម្នាក់នេះ បីកម្មការិនី រោងចក្រ M & V ដែលដួលសន្លប់នាពេលកន្លងទៅ

បុរសម្នាក់នេះ បីកម្មការិនី រោងចក្រ M & V ដែលដួលសន្លប់នាពេលកន្លងទៅ

ដោយៈផុន សុភា
August 27, 2012
សារព័ត៌មានសេរី

លោក ជា មុនី បាន​​លើកឡើង​​នៅ​​ក្នុង​លិខិត​​ផ្ញើ​ទៅ​​លោក វង សូត រដ្ឋមន្ត្រីក្រសួង​​ការងារ​​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ថា មាន​​​កម្មករ-កម្មការិនី ៦៩​នាក់​ បម្រើការងារ​នៅ​រោង​ចក្រ អឹម វ៉េ អន្តរជាតិ​បាន​ទទួល​រង​ការ​ដួលសន្លប់​ជា​បន្តបន្ទាប់​​ពេល​កំពុង​បំពេញ​​ការងារ​ នា​ខែ សីហា ឆ្នាំ ២០១២ ​នេះ មាន​ជា​អាទិ៏ ៖ លើក​ទី​១ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ៥ នាក់ ​, លើក​ទី​២ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ៣៤ នាក់ ​, លើក​ទី​៣ នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ៧ នាក់ និង​លើក​ទី​៤ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ២៣ នាក់​។

ជា​មួយ​​គ្នា​​ប្រធាន​សហជីព​រូប​​នេះ​​ក៏​បាន​រំឭក​ផង​ដែរ​ថា​ កាល​ពី​​អំឡុង​​ឆ្នាំ ​២០១១ កន្លង​ទៅ​ កម្មករ​កម្មការិនី បម្រើ​​ការងារ​​នៅ​​រោងចក្រ​នេះ ​ក៏​​ធ្លាប់​​ទទួល​រង​​ការ​ដួលសន្លប់ ក្នុង​ពេល​​កំពុង​​បំពេញ​​ការងារ ​ចំនួន​​ច្រើន​​រយ​​នាក់​​ផង​ដែរ​។

បើ​តាម​​លោក ជា មុនី ការ​ដួល​សន្លប់​​ជា​បន្តបន្ទាប់​របស់កម្មករ​​នេះ គឺ​បណ្ដាល​មក​ពី​ថៅ​កែ ​រោងចក្រ​បង្កើត​​កិច្ច​សន្យា​​ការងារ​​គាបសង្កត់ បង្គាប់​​ឲ្យ​​កម្មករ – កម្មការិនី ធ្វើ​ការ​​ថែម​​ម៉ោង​​លើស​លប់ និង​តម្រូវឲ្យ​កម្មករ – កម្មការិនី បម្រើ​ការ​ងារ​​ទាំង​​ថ្ងៃ​​ឈប់​សម្រាក​​ខុស​ពី​​គោលការណ៍​ស្ម័គ្រចិត្ត​​ ដែលជា​ការ​រំលោភ​​បំពាន​​ទៅ​លើ​​ច្បាប់​ការងារ ៕

——————-

What Next?

Recent Articles

2 Responses to "ជា មុនី ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួងការងារ​ចាត់វិធានការស៊ើបអង្កេត​ចំពោះ​ករណី​ដួលសន្លប់​របស់កម្មករ​នៅ​រោងចក្រ​ M &V"

  1. ស្អប់ភាពអយុត្តធម៌ says:

    បានអីមិនដួលសន្លប់ បើប្រាក់ខែរបស់កម្មករ-កម្មការី បានតែ60ដុល្លាក្នុងមួយខែ ហើយនៅចំណាយ
    លើការហូបចុក ថ្លៃឈ្លួលផ្ទះ ជាពិសេសផ្ញើរទៅស្រុកឲក្រុមគ្រួសារទៀត ម្ហូបមួយពេលមិនហ៊ានទិញ
    ច្រៀនទេ គឺចំណាយតែ១៥០០រៀលតែប៉ុណ្ណោះ ចឹងរឿងអីវាមិនសំលាប់ បើញុំាមិនឆ្អែតផងហ្នឹង!!!!!!
    រដ្ឋមន្រ្តី វង់ សូត្រ នៅឯណាទៅ? ម៉េចមិនអើពើផង រដ្ឋមន្រ្តីធ្លាប់ឆ្លងកាត់ពីភាពលំបាកដែរ គួរយល់ពី
    សុខទុករបស់ពួកគាត់ផងទៅ!!!កុំយកស្រួលខ្លួនតែខ្លួនឯង។

  2. សៀងផ្អាប់ says:

    សន្លប់តាមគ្នាដើម្បីបានព្យួរស៊ឺរ៉ូម