លោក ខៀវ កាញារីទ្ធ បកស្រាយ​ពី​ប្រាក់​កម្ចី​សម្បទាន​របស់​ចិន

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​បកស្រាយ​ជុំវិញ​ប្រាក់​កម្ចី​សម្បទាន​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក ដែល​ប្រទេស​ចិន បាន​យល់​ព្រម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ចី​ដើម្បី​យក​មក​សាងសង់​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​ប្រទេស​កម្ពុជា។

ដោយ សុខ សេរី
2012-09-06
វិទ្យុ​អាស៊ីសេរី

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​គណបក្ស សម រង្ស៊ី ថា រដ្ឋាភិបាល​កំពុង​តែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន យ៉ាង​ខ្លាំង ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត ដោយ​សារ​តែ​កម្ពុជា កំពុង​តែ​ជំពាក់​បំណុល​ចិន វ័ណ្ឌ​ក​ហួស​ពី​សមត្ថភាព ដែល​កម្ពុជា​អាច​សង​បំណុល​ប្រទេស​ចិន នោះ នៅ​ថ្ងៃ​អនាគត។

ប្រតិកម្ម​បដិសេធ​ដោយ​មន្ត្រី​រដ្ឋាភិបាល​នេះ គឺ​នៅ​គ្រា​ដែល​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​រិះគន់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ជំពាក់​បំណុល​ចិន​សរុប​ចំនួន​ជាង​៥ពាន់​លាន​ដុល្លារ​អាមេរិក រហូត​ដល់​ពេល​នេះ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ការ​រិះគន់​នោះ លោក​យល់​ថា ជា​សារ​នយោបាយ​មួយ ដើម្បី​កេង​ចំណេញ​នយោបាយ​សម្រាប់​គណបក្ស សម រង្ស៊ី។

លោក​បញ្ជាក់​ថា អ្នក​ឯកទេស​សេដ្ឋកិច្ច​ជាតិ និង​អន្តរជាតិ បាន​វាយ​តម្លៃ​ថា កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​សង​បំណុល​ប្រទេស​ចិន៖ «យើង​ឃើញ​ថា ដោយ​សារ​តែ​កម្ចី​ទាំង​អស់​នេះ​ហើយ ដែល​យើង​អាច​កសាង​ប្រទេស​យើង ធ្វើ​ការ​អភិវឌ្ឍ​ទាញ​បាន​វិនិយោគ​ទុន​បរទេស​មក​ទៀត ពីព្រោះ​បើ​យើង​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ក៏​គេ​អត់​មក​ដាក់​ទុន​នៅ​យើង​ដែរ។ ឥឡូវ​នេះ យើង​ចាប់​ផ្ដើម​សង​គេ (ចិន) បណ្ដើរ​ហើយ ប៉ុន្តែ​យើង​មាន​លទ្ធភាព ដែល​យើង​អាច​សង​បាន។ យើង​ខ្ចី​ចិន យើង​ខ្ចី​ជប៉ុន យើង​ខ្ចី​ប្រទេស​មួយ​ចំនួន​ទៀត ដូច្នេះ​យើង​មិន​មែន​ខ្ចី​តែ​ចិន​ណា ហេតុ​អ្វី​មើល​ឃើញ​តែ​ចិន មិន​មើល​ឃើញ​ដទៃ​ទៀត។ ខ្ចី​គេ​មក​នេះ ដើម្បី​រក្សា​ឯករាជ្យ​របស់​យើង បើ​យើង​សុំ​គេ អាហ្នឹង​យើង​ជាប់​ឥទ្ធិពល​គេ»

លោក ខៀវ កាញារីទ្ធ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា តើ​កម្ពុជា​កំពុង​តែ​ជំពាក់​បំណុល​ចិន ចំនួន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្ពុជា​ជំពាក់​បំណុល​ចិន​ចំនួន​៣២%​នៃ​បំណុល​សរុប។

ទាក់​ទង​នឹង​ប្រាក់​កម្ចី​សម្បទាន​ដ៏​សន្ធឹក​សន្ធាប់​នេះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ប្រទេស​ចិន មក​លើ​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត៖ «ប្រទេស​កម្ពុជា មិន​ត្រូវ​បណ្តោយ​ឲ្យ​មាន​ការ​ជំពាក់​បុល ជាពិសេស​ជាមួយ​ប្រទេស​ចិន ហួស​ហេតុ​ធ្ងន់ធ្ងរ​ហួស​សមត្ថភាព ដែល​យើង​អាច​សង​ប្រទេស​នេះ​បាន​នោះ​ទេ។ ជំពាក់​រុំ​ក្បិន​នេះ អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​រួច​ផុត​ពី​ភាព​ក្រីក្រ ហើយ​ស្ថិត​ក្នុង​ឥទ្ធិពល​នយោបាយ​របស់​ចិន»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា កន្លង​ទៅ​នេះ លោក​បាន​ជួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) ដើម្បី​រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន ឲ្យ​ស៊ី​ជម្រៅ​ថែម​ទៀត។

នៅ​ក្នុង​ជំនួប​នោះ នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​យល់​ព្រម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ចី​ប្រាក់​ជា​កម្ចី​សម្បទាន​ចំនួន​ជាង​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥ឆ្នាំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍ​ចំនួន​៧ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ។

បន្ថែម​លើ​នេះ​ទៀត លោក វិន ជាបាវ បាន​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ចំនួន​រវាង​៣០០​លាន​ដុល្លារ​អាមេរិក ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​រយៈពេល​៥ឆ្នាំ ដើម្បី​យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍ​សំខាន់ៗ​មួយ​ចំនួន​ទៀត នៅ​ប្រទេស​កម្ពុជា។

ក្រៅ​ពី​នេះ នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​សន្យា​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន​១៥០​លាន​យន់ ស្មើ​និង​ជាង​២៥​លាន​ដុល្លារ​អាមេរិក ជូន​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

20 Responses to "លោក ខៀវ កាញារីទ្ធ បកស្រាយ​ពី​ប្រាក់​កម្ចី​សម្បទាន​របស់​ចិន"

  1. CNN says:

    He wants to suck pussy. Look at his face, u can know.

  2. Ratha says:

    បើនិយាយពីគម្រោងសាងសង់ដែលយកទៅបង្ហាញគេដើម្បី
    ខ្ចីប្រាក់កម្ចីគេនោះគឺល្អប្រសើរណាស់ តែនៅពេលបានប្រាក់
    មកហើយនោះ តើសល់ប្រាកសម្រាប់សាងសង់តាមគម្រោង
    ប៉ុន្មានទៅ ដូចមិនធ្លាប់ឃើញគ្រប់គ្រាន់ម្ដងណាឡើយ ព្រោះ
    នាំគ្នាគិតតែពីពុករលួយរៀងរហូត ឯពលរដ្ឋវិញមិនបានដឹង
    អ្វីបន្តិចឡើយ។

  3. នៅពេលដែលសង្គម ពុករលួយដល់ឆ្អឹងហើយទោះ ខ្ចីគេផង លក់សម្បត្តិជាតិផង តំលើងពន្ធផង

    ក៍នៅតែមិនគ្រប់ ហេតុអី ?? ប្រជាជនតូចតាចរស់ក្នុងហានិភយ័…..តែបើសឹង្ហបូរីមានដី តែកោះប៉ុនកោះ

    ត្រល់តែគេជឿនលឿន មកពីអី ?……..

  4. ក្មេងវត្ត says:

    បើទោះជាចំណាយលើការសាងសង់ប៉ុន្មាន ក៍មិនស្មើនិងការរលាយហិនហោចនូវសម្បតិធម្មជាតិ លើដី ក្នុងដី ក្នុងទឺក ​ដែលបាននិងកំពុងបាត់បង់ជាបន្ត ។ល។

  5. BaBaBoo says:

    កុំខ្ចីគេច្រើនពេក!!​​​​ អាណិតអាសូរក្មេងៗជំនាន់ក្រោយផង!​​ ធម្មតាចិនគេឆ្លាតណាស់ ធ្វើអ្វីក៏​

    ដោយ មិនត្រូវសម្លឹងមើលតែដើមទ្រូងខ្លួនឯងនោះឡើយ! ។​​

  6. ahCheath says:

    គេថា វាមិនខុសទេអាប្រមឹកខួបអើយ! អាហ៊ុន សែនវានឹងដាក់ប្រទេសខ្មែរ
    ជាស្រុកជាប់ំណុលចិន ហើយពលរដ្ឋខ្មែរនឹងជាខ្ញុំចិនរហូតតទៅ ។ អាហ៊ុន
    សែននិងអំបូររបស់មិនខ្វល់អី បីព្រោះវាបានបញ្ជួនលុយទៅផ្ញើនៅខាននរក
    ទុកចាយជាតិក្រោយរួចហើយ!

  7. Siemreap says:

    I think many of you help HUn Sen alot. Opposition parties alway say that Cambodia do not have freedom of expression. But in this website you all can free express your opinion, you can criticise, you can even berate the goverment. But this WS still be on line. If you comment like this to US goverment or French goverment, you will face big trable.

  8. អ្នកកាន់គំរោងកំពង់តែសំលឹងឡានសេរីថ្មី និងវិឡាថ្មីៗ ពិសេសគាត់កំពុងមើលទូរទស្សន៌ តើអ្នកណាក្មេង និងស្អាតជាងគេ​ តិចឈ្លោះបែកផ្សែងរឿងស្រីទៅ​

  9. ខ្ចីគេដើម្បីកសាងជាតិ គឺគ្រាន់បើជាង មិនធ្វើ ។ យើងគ្មានប្រាក់ក្រប់គ្រាន់ដើម្បីកសាងជាតិ ដូច្នេះយើងត្រូវតែខ្ចីគេ ពេលយើងបានប្រាក់យើងកសាងប្រទេសយើងរើកចំរើន យើងនិងមានប្រាក់សងគេវិញ នេះគឺគ្រាន់បើជាងយើង គ្មាន ។ អស់លោកប្រឆាំងគឺមានចរិតដូចប៉ុលពត ព្រោះអស់លោកចង់កែអ្វីមួយចាប់បង្ខំកែភ្លាម ដោយមិនដឹងពីផលប៉ះពាល់ ឧទាហរណ៏ដូចជាការបំបាត់អំពើពុករលួយ លោកចេះតែថាតែមិនចេះធ្វើ អ្វីទៅដែលហៅថាអំបើពុករលួយ ហើយកំរឹតណាជាទោសដែលមិអត់អោនអោយបាន? ប្រទេសធ្លាក់ក្នុភាពវឹកវរ សេដ្ឋកិច្ចធ្លាក់ដល់កំរឹតសូន គឺសមាយប៉ុលពត ពេលរុំដាះរួចមក នៅមានសង្រ្គាម ស៊ីវីល (គ្នាឯង) រយៈពេលយូ ទំរាំសម្រុសសម្រួលបាន ។ ពេលប្រទេសមានបញ្ហាក្រុមអស់លោក សោយសុខនៅក្រៅប្រទេស មិនរវល់់ បង្កើតជាចលនា ប្រឆាំងជាមួយរដ្ឋាភិបាល កំទេសទ្រព្វសម្បតិ្តប្រជាជន តាមជាយដែនកម្ពុជាថៃ និង តាមតំបន់ភ្នំ ធ្វើអោយ ប្រទេសត្រូវការប្រាក់ច្រើនដើម្បីធ្វើសង្រ្កាម ។ តើយើងឈប់មានជំលោះគ្នាឯង អាចសំរួលមិនមានខ្មែរក្រហម ប៉ារ៉ា អ្នកណាជាអ្នកដោះស្រាយ? អ្នកណាដឹកនាំប្រទេស អោយអស់លោក រស់រានមានជីវិត អោយអស់លោកមានសិទ្ធបញ្ចេញមតិយោបល់ អោយមានសេរីភាព គ្រប់យ៉ាង អោយអស់លោកបានចូលស្រុកវិញ? រឺមួយអស់លោកចង់ដូចប៉ុលពត? គ្មានពុករលួយគ្មានប្រាក់មានតែធ្វើការងារធ្ងន់ គ្មានផ្លូវល្អ គ្មានស្ពានល្អ អស់លោកមិនចង់អោយយើងខ្ចីគេមានន័យថាអស់លោក មិនចង់អោយប្រទេសមានការអភិវឌ្ឍន៏ បើប្រទេសមានការអភិវឌ្ឍ រើកចំរើនអស់លោកគ្មានអ្វីរិះគន់ទេ ។ បើអស់លោកចង់រិះគន់រៀងខ្ចីប្រាក់គេ អស់លោកត្រូវតែ តាមដាន ថាតើប្រាក់ដែលបានខ្ចីនោះ យកមកក៏សាងជាតិរឺ ចូលហោប៉ៅបុគ្គល ម្យាងទៀត បើចិនអោយខ្ចី ហើយយើងចាំបាច់ទៅខ្ចីប្រទេសណាទៀត ខ្ចីអាមេរិក បើជៀសរួចជៀសទៅ ព្រោះអាមេរិកមិល្អទេ ។ ចំពោះការខ្លាច ជាប់បញ្ហាផ្សេងៗ ខ្ញុំជឿថាមិនមានទេព្រផះយើងខ្ចីមានលិខិតស្នាម មានកិច្ចសន្យា ដូច្នេះយើងម្តេចត្រូចខ្លាច ។

  10. កូនខ្មែរសុទ្ធសាធ says:

    ការខ្ចីលុយពីបរទេសមកអភិវឌ្ឍន៏ប្រទេសជាតិគីវាមិនខុសទេ យើងខ្ចីគេយើងសងគេវិញជាការស្រេច
    ប៉ុន្តែក្នុងកាលះទេសះនេះយើងមិនគួរខ្ចីលុយពីប្រទេសចិនទេ ព្រោះថាយើងដឹងហើយថាកាលពីកិច្ច
    ប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលមិនអាចសំរេចសេចក្តីថ្លែងការណ៏រួមមូយបានស្តីអំពី
    ជំលោះក្នុងសមុទ្រចិនខាងត្បូង ត្រូវបានប្រទេសជាច្រើននៅតំបន់អាស៊ានជាច្រើនចោទកម្ពុជាថា
    ជាអ្នកធ្វើអោយអាស៊ានអាប់អោនដោយគេចោទយើងថាប្រទេសយើងស្ថិតក្រោមឥទ្ធិពលរបស់ចិន
    ដោយសារប្រទេសចិនបានផ្តល់ជំនួយនិងកម្ចីជាច្រើនដល់កម្ពុជា។ ហើយពេលនេះយើងទៅខ្ចីលុយ
    និងទទួលជំនួយពីចិនទៀតក្នុងនាមប្រទេសយើងកំពុងស្ថិតនៅជាប្រធានអាស៊ាននៅឡើយ ដែល
    ការនេះអាចអោយប្រទេសដែលជាសមាជិកអាស៊ានយល់ច្រលំកាន់តែខ្លាំងថែមទៀតមកលើកម្ពុជា។

  11. ខ្ចីលុយគេមកកសាងប្រទេសជាតិ​ ជារឿងគួរឲ្យកោតសសើណាស់ ប៉ុន្តែប្រយ័ត្ន ពួកអាអស់នេះវាយកមកកសាងបក្ស ឬកសាងសមិទ្ធិផលហើយដាក់ឈ្មោះផ្ទាល់ខ្លួន ព្រោះលុយដែលសងគេមិនមែនពួកវាជាអ្នកសងឯណា អ្នកដែលត្រូវសងគឺប្រជាជនគ្រប់ៗរូប៕

  12. Anonymous says:

    អ្នកលក់ពងទា​​​ ស្រុកខ្មែរ អោយតែខ្ចីលុយគេច្រើន យូរទៅ នឹង អស់ដី អោយទារត់លេងហើយយកពងទៀតហើយ ។ ​​ ​
    ស្រុកខែ្មរលុ្បី​ ថាសេដ្ឋកិច្ច ទើ្បងខ្ដស់ ហេតុ អី បានជាខ្ចីលុយគេ ៕

  13. Kdor Thom says:

    អូ!អូ!​ ចេញមុខបកស្រាយទៀតហើយយាយចាស់រដ្ឋមន្រ្តីសីមពីរ ហា ហា ហា​ អាយ៉ងមុខយាយចាស់

  14. Vathanak Valentine says:

    ខ្ជីលុយមកកសាង តើមានប៉ុន្មាន% កសាង? ហើយប៉ុន្មាន% ចូលហោប៉ៅ? ពេលសង នណានាក់សង? បើនិយាយពីប្រាកខែ អស់លោកមន្រ្តីធំៗ មានចំនួនប៉ុន្មានលាន? ហើយឡាន កប់សារិ គ្រប់ម៉ូតថ្លៃ ប៉ុន្មាន ហើយអស់លោក តាំងនោះ មានឡានប៉ុន្មានគ្រឿង ហើយមានវីឡា ប៉ុន្មាន? បានលុយមកពីណា?

    លោក

    (ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា)​ ជួយបកស្រាយតិមមើល ព្រោះក្មេងជំនាន់ថ្មីដូចខ្ញុំមិនដឹង សោះ!

  15. Vathanak Valentine says:

    ដោយសាលោក ( ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា )

    ជាមនុស្សមានបទពិសោធ ដ៏មហិមា ជួយប្រាប់តិចមើល តើប្រទេស ខ្មែរយើងជាបចំណាតថ្នាក់លេខប៉ុន្មាន ក្នុងនាមប្រទេសមានអំពើពយករលួយ តិចបំផុតនៅលើពិភពលោក?

  16. True Khmer says:

    ខ្ញុំមិន​ដែលឃើញរដ្ឋាភិបាលណាគេលាក់លៀមពីចំនួនថវិកាដែលរដ្ឋាភិបាលខ្ចីគេដូចរដ្ឋាភិបាល​កម្ពុជាកំពុងតែដឹកនាំដោយអាខ្វាក់ហ៊ុនសែនទេ។ លុយទាំងនេះគឺជាលុយដែលហ៊ុនសែនខ្ចី ក្នុងនាមប្រជាជនខ្មែរទាំងមូលហេតុអីមានកាលាក់លៀមមិនឲ្យពលរដ្ឋខ្មែរដឹង? កុំនឹកស្មានថា ខ្លួនកំពុងតែមានឪកាសដឹកនាំប្រទេសហើយចេះតែខ្ចីគេដើម្បីបានប្រព្រឹត្តអំពើរពុករលួយ ដាក់ហោបៅដោយមិនខ្វល់ពីការសងបំណុលរបស់មនុស្សជំនាន់ក្រោយឪសោះ មនុស្សជំនាន់ ក្រោយនិងសរសេចារជាប្រវត្តិសាស្ត្រថាពូជន៍របស់ហ៊ុនសែនជាពូជន៍លក់ជាតិកាត់ទឹកដីឲ្យយួន និងខ្ចីបំណុលបរទេសដើម្បីក្នុងគោលបំណងយកមកពុករលួយមិនអភិវឌ្ឍន៍ជាតិជាមិនខាន។

  17. Ta Ah Sen says:

    hahhaa merl mok Ah Yun work in khmer

  18. Ta Ah Sen says:

    merl mok A yun work in khmer

  19. True Khmer says:

    សូ​មរៀនពីប្រវត្តិសាស្រ្តរបស់ប្រទេសភូមាដែលជាគំរយដ៍ល្អសម្រាប់ប្រទេសកម្ពុជា។ ភូមាតែងតែ ទទួលជំនួយលុយពីចិនដោយគ្មានលក្ខ័ណ្ឌ័អ្វីច្រើនទេហើយទីបំផុតប្រទេសភូមិមាននៅតែក្ររហាម មានតែមន្ត្រីធំៗរាប់លានដុលា្លរព្រះសប្បាយនិងការពុករលួយពីជំនួយរបស់ចិន។ ជាលទ្ធផល ធនធានធម្មជាតិដ៍មហាសាលរបស់ប្រទេសភូមមាចិនបានជញ្ជក់យកស្ទើរតែខ្សោះអស់រស់ជាតិ​ ទើបភូមាមានការភ្ញាក់ខ្លួនខ្លះនៅពេលដែលមើលឃើញប្រជាជនគេនៅជិតខាងមានហើយប្រជាជន ខ្លួននៅតែក្រ មិនខុសពីវីរៈបុរស់របស់ប្រទេសសឹង្ហបុរីគេរិៈគន់ប្រទេសភូមាប្រធានាធិប​តេយ្យភូមាថា ជាមនុស្សភ្លីភ្លើៗមិនចេះគ្រប់គ្រងធនថានធម្មជាតិដ៍មហាសាលសម្រាប់បំរើ​ប្រជាជនខ្លួនទេ បណ្តោ យឲ្យប្រទេសចិនមកយកទទេស្ទើរខ្ទេចខ្ទីហិនហោចពីប្រទេសខ្លួន។ មិនខុសពីរដ្ឋាភិបាលខ្មែរដឹក​ នាំដោយបុគ្គលខ្វាក់ហ៊ុនសែនទេ ហើយភាពល្ងង់ខ្លៅ​របស់​ហ៊ុនសែនក៍កំពុងតែដើរតាមគន្លង របស់ មេផ្តាច់ការថាន់ស្វេរនោះទេ ហ៊ុនសែនកំពុង​តែសប្បាយ​និងលុយជំនួយរបស់ចិនហើយអនុញាតិ ឲ្យក្រុមហ៊ុនចិនចូលមកវិនិ យោគដោយមិនមាន​លក្ខខណ្ឌ័អី្វច្រើនោះទេហើយស្ថានការណ៍ធនធានធម្មជាតិដ៍មហាសាលរបស់ ខ្មែរចិននិងយកអស់ហើយរលាយសម្រាប់កូនចៅជំនាន់ក្រោយជាមិនខាន។

  20. visal says:

    អាខ្ញុំសូមមិនបញ្ចេញឈ្មោះ អាចម៌អ្អី វានិយាយឡើងតែរឿងប៉ុលពត ចប់ហ្មង បើ់ដូច្នេះមិននិយាយសម័យបុរេប្រវត្តិតែម្តងទៅ?? ថោកមែនពិតជាមិនយលការពិត សេដ្ឋកិច្ចសុទ្ឋតែអួត ឡើងដល់កំពូល ចុះហេតុអីក៏ត្រូវខ្ចីគេ?? បើនិយាយថាខ្ចីគេដើម្បីពង្រីកអំណាចបក្ស នឹង​មានបានក្រុមវាទើបត្រូវ ជំពាក់គេរាប់ពាន់លាន ស្មានតែពួកអាអស់នឹងវានៅសងមែនទេ?? ហើយឡានវាជិះរាល់ថ្ងៃ វាបានមកពីណា?? ផ្ទះវា ការសិក្សារបស់កូនវា អ្នកបំរើផ្ទះរបស់វា អង្គរ័ក្សរបស់វា ដីទំនេរបស់វា ស្រីក្មេងរបស់វា លុយដាក់ធនាគារបស់វា វាបានមកពីណា?? ប្រហែលម៉ែពួកវាចែកអោយតាំងពីនៅក្នុងពោះមកហើយមើលទៅ កុំប្រាប់ថាវាស៊ីឈ្នួលគេយកមកណា។ ពួកអាក្បត់ជាតិ ខំនាំគ្នាខ្ចីទៀតទៅ ………….