បន្ទាយមានជ័យ: ចូលដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ដែលជាថ្ងៃទី៤ គិតចាប់ពីថ្ងៃទី១៦កញ្ញា ដែលជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ និងជំនន់ធ្លាក់ពីប្រទេសថៃ បានលិចនៅសង្កាត់ ៣ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃុំ១របស់ស្រុកអូរជ្រៅ និងឃុំ៣ របស់ស្រុកម៉ាឡៃ។ ទឹកជំនន់ បានពន្លិចផ្ទះពលរដ្ឋជាង ៦.០០០ ខ្នង និងធ្វើឲ្យប្រជាពលរដ្ឋជាង ៣.០០០ គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះ ទៅកាន់ទីទូលសុវត្ថិភាព។
ថ្ងៃទី 20 កញ្ញា 2012
ដោយ: សូផុន
CEN
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង បានប្រាប់គេហទំព័រ CEN ថា ផ្ទះពលរដ្ឋនៅភូមិចំនួន៤ សង្កាត់ប៉ោយប៉ែត, ៣ ភូមិនៅសង្កាត់ផ្សារកណ្ដាល និង ១៣ ភូមិនៅសង្កាត់និមិត្ត ប្រមាណ ៤.០២៨ ខ្នង បានលិច។ ក្នុងចំណោមពលរដ្ឋទាំងប្រមាណ ៤.០២៨ គ្រួសារនោះ មានប្រមាណ ១.៩១៤គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាពជិត ១០កន្លែង ដែលជំរំ នៅអគារផ្សាររ៉ាចាស់ ភូមិប៉ោយប៉ែតធំជាងគេ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលខ្លួនក្នុងក្រុង និងសង្កាត់ទាំង ៣ រាប់សិបនាក់ ប្រតិបត្តិការសង្គ្រោះជម្លៀសពលរដ្ឋ និងជញ្ជូនអីវ៉ាន់សេសសល់កន្លែងដែលរងគ្រោះ។ ចំណែកកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ក៏សហការប្រតិបត្តិការដូចគ្នានេះដែរ។
ដោយស្ថានភាពជំនន់ទឹកភ្លៀងស្រកតិចតួចណាស់ នៅអូរព្រំដែនកម្ពុជា-ថៃ ហើយសម្រុងចុះបង្កើនកម្ពស់នៅភូមិសាស្ត្រខាងក្រោម នៃសង្កាត់ទាំង៣នោះ នៅថ្ងៃទី១៩ កញ្ញា គេឃើញ លោក អ៊ុង អឿន អភិបាលខេត្ត , លោក ទ្រីណារិន អភិបាលរងខេត្ត , លោក រ័ត្ន ស្រ៊ាង មេអាវុធហត្ថខេត្ត , លោក ខេង ស៊ុម ស្នងការនគរបាលខេត្ត , លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងពាក់ព័ន្ធជាង ១០០ នាក់បានចុះទៅទីរងគ្រោះនានា ដូចជា នៅផ្លូវចូលវត្តសុខសាន្ត ជាប់អាងអូរខៃដន ផ្លូវជាតិលេខ៥ , ផ្លូវជាតិលេខ៥៩ , ផ្លូវរថភ្លើង ក្នុងសង្កាត់និមិត្ត , ទៅឃុំទួលពង្រស្រុកម៉ាឡៃ និង ទៅសង្កាត់ផ្សារកណ្ដាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីដឹកនាំការពិនិត្យស្ថានភាពទឹកជំនន់ សង្គ្រោះជម្លៀសពលរដ្ឋរងគ្រោះ ជញ្ជូនអីវ៉ាន់ការពារសន្តិសុខ សុវត្ថិភាព សុខភាព និងឆ្លើយតបបញ្ហានានាជាបន្ទាន់។
សាលារៀនរាប់សិបកន្លែង , ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ និងប៉ុស្តិ៍នគរបាលព្រំដែនជិត១០កន្លែងបានលិច។ វត្ត៤ កន្លែងបានលិចផងដែរ។
ផ្លូវជាតិលេខ៥ ពីរចំណុច គឺ១ នៅមុខខ្លោងទ្វារវត្តសុខសាន្ត និង ២ នៅកណ្ដាលប្រជុំជនកូនដំរី , ផ្លូវជាតិលេខ៥៩ នៅប្រជុំជនកូនដំរីសង្កាត់និមិត្ត ត្រូវទឹកលិចមួយចំនួន បង្កក្ដីបារម្ភដល់ការប៉ះពាល់និងខូចខាត ហើយបើស្ថានភាពធ្ងន់ធ្ងរជាងនេះ អាចផ្អាកចរាចរមួយរយៈ ឬ ដោយអន្លើ។ ផ្លូវរថភ្លើងសង់ថ្មីនៅម្ដុំកូនដំរីបានលិចលង់។ លើផ្លូវជាតិលេខ៥៩ ដែលសង់រាងទំនប់ខ្ពស់ ក្លាយជាជំរំសុវត្ថិភាពតូចៗរបស់ពលរដ្ឋរងគ្រោះ។
ស្ពានដែកបេឡេ នៅទំនប់អូរខៃដន ទើបសង់កាលពីថ្មីៗនេះ ដោយខេត្ត និងមន្ទីរសាធារណការខេត្ត ប្រឈមប៉ើងតាមទឹក។
ប្រភពព័ត៌មានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់នឹងភូមិសាស្ត្រក្រុងប៉ោយប៉ែតនោះ គឺទឹកសណ្ដកខ្លះ តែទឹកបានសម្រុងចុះមកខាងកម្ពុជា។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងទ្រី ណារិន បានចេញបញ្ជាឲ្យមន្ត្រីស៊ីវិល និងកងកម្លាំងប្រចាំការសង្គ្រោះ និងឆ្លើយតបសំណូមពរពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់។
ដោយឡែកនៅស្រុកអូរជ្រៅវិញ លោក កែវ សែន អភិបាលស្រុក បានប្រាប់គេហទំព័រ CEN ដែរថា ត្រឹមយប់ថ្ងៃទី១៩ កញ្ញា ពលរដ្ឋជិត១.៤០០គ្រួសារ(ខ្នងផ្ទះ) នៅភូមិ៥ របស់ឃុំអូរបីជាន់ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ និងធ្លាក់ពីដីថៃ ដែលស្រកវិញយឺតៗនោះ។ ក្នុងនោះ ១៤៨ គ្រួសារនៅភូមិអូរបីជាន់ត្រូវជម្លៀសទៅទួលសុវត្ថិភាព។ ផ្លូវជាតិលេខ២៥៨D ដែលកំពុងស្ថាបនាដោយក្រុមហ៊ុនស្ពានថ្នល់ចិន ប្រវែងជាង ១.០០០ម៉ែត្រ បានលិចនិងផ្ដាច់ចរាចររថយន្ត។
លោក កែវ សែន បានបន្តថា ជំនន់នេះបានសម្លាប់ពលរដ្ឋម្នាក់ឈ្មោះ សឿន ចេង ភេទប្រុស ដែលមានកូនតូច៣នាក់ក្នុងភូមិអូរបីជាន់។ ជនរងគ្រោះមានជំងឺស្កន្ទ ហើយលង់ទឹក រួចគេរកសពឃើញនៅរសៀលថ្ងៃទី១៩ កញ្ញា។
ឯនៅស្រុកម៉ាឡៃវិញ ទោះបីជាទឹកជំនន់បានស្រកចុះ តែវាបានប៉ះពាល់ផ្ទះពលរដ្ឋប្រមាណ ៦៤៣ខ្នង និងដំណាំកសិកម្ម ផ្លូវថ្នល់មួយចំនួន។
នៅព្រលប់ថ្ងៃទី១៩ កញ្ញា លោក ចាន់ យុត្ថា មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម និងលោកទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះដឹកនាំគ្រឿងចក្រថ្មីៗជំនួយជប៉ុន កាយបើកមុខទឹកទុកមុននៅក្បែរស្ពានទឹកថ្លា ជាក្បាល១ នៃស្ទឹងសិរីសោភ័ណ ដើម្បីត្រៀមពន្លឿនទឹកជំនន់ពីក្រុងប៉ោយប៉ែត និងពីស្រុកអូរជ្រៅ ឲ្យចូលចុះក្នុងស្ទឹងឲ្យប្រញាប់។
នៅល្ងាចដដែលនោះ គេក៏ឃើញលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទៅដល់ទីរងគ្រោះដោយទឹកជំនន់ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែតដែរ។
ពលរដ្ឋរងគ្រោះភាគច្រើនជាកុមារតូចៗ និងស្ត្រី ត្រូវបានស្រង់សម្ភាសន៍ទីទៃពីគ្នាប្រាប់គេហទំព័រ CEN ថា ការឆ្លើយតបរបស់អាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល និងកងកម្លាំងនៅមូលដ្ឋាន អាចទទួលយកបានហើយ តែមន្ត្រីថ្នាក់ខ្ពស់ជាងនេះ និងស្ថាប័នផ្ដល់ជំនួយស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈ ប្រើប្រាស់របស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ហាក់យឺតយ៉ាវនៅឡើយ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យមួយរូប និយាយការពារថា នៅព្រឹកថ្ងៃទី២០ កញ្ញានេះ ជំនួយកាកបាទក្រហមកម្ពុជា នឹងបញ្ជូនដល់គោលដៅឃុំអូរបីជាន់ និងក្រុងប៉ោយប៉ែត។ ក្រសួងសុខាភិបាលក៏នឹងចែកមុងជ្រលក់ថ្នាំ និងថ្នាំពេទ្យមួយចំនួន។
ហើយនៅថ្ងៃទី១៩ កញ្ញា កន្លងមក អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចែកតង់ ១០០ តង់ ដល់ពលរដ្ឋរងគ្រោះ ប្រើបន្ទាន់សម្រាប់ជំរំដែរ។ បុគ្គលិកពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , អង្គការយូនីសេហ្វ ក៏បានបញ្ជូនទៅដល់គោលដៅរងគ្រោះដោយទឹកជំនន់មួយចំនួនហើយដែរ។
ទោះយ៉ាងណា ពលរដ្ឋត្អួញត្អែរថា ជំនន់ទឹកភ្លៀងនេះ នឹងមិនស្រកឆាប់ៗនោះទេ។ ពួកគាត់បារម្ភក្រោយជំនន់ គឺកើតជំងឺរាតត្បាត ជំងឺឆ្លង កង្វះទឹកស្អាតបរិភោគ ខ្វះស្បៀងអាហារ។ ឥឡូវនេះ ពលរដ្ឋបារម្ភនឹងសត្វអាសិរពិសទិច ឬ ខាំ ដែលស្នើក្រសួងសុខាភិបាលជួយដល់ថ្នាំការពារគ្រោះថ្នាក់ជាយថាហេតុនេះ។
ប្រភពចុងក្រោយមួយឲ្យដឹងដែរថា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង (សង្គ្រោះជាតិខ្មែរ) ក៏នឹងចុះទៅកាន់ក្រុងប៉ោយប៉ែតដែរនាថ្ងៃទី២០ កញ្ញា ដែលនឹងអាចទៅពិនិត្យមើលការឆ្លើយតបរបស់ស្ថាប័នរដ្ឋាភិបាល ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ថាតើស្របតាមការទទួលខុសត្រូវរបស់ខ្លួនឬអត់?៕ S


















Good help from authority!
សូមអស់លោកដែលជាភ្នាក់ងារជួយសង្គ្រោះមេត្តាបើកភ្នែកមើលផង សូម្បីតែទូកកំបែកមួយគ្មានផង ធ្វើជាភ្នាក់ងារសង្គ្រោះម្តេចនឹងកើត៊។ គ្រោះមហន្តរាយតូចតាចប៉ុណ្ណឹងសោះអន់្រយ៉ាងហ្នឹងហើយ ទំរាំគ្រោះមហន្តរាយធំៗដូចប្រទេសដទៃនោះមិនដឹងធ្វើយ៉ាងណាទៅ បើអសមត្ថភាពកម្សោយដូចនេះ។
កុំភ័យចាំគណបក្សសង្រ្គោះជាតិជួយ លិចសិនទៅចាំដល់ពេលជាប់ឆ្នោតចាំបក្សសង្រ្គោះជាតិ
ជួយ…………………………………………………………………………..។ ក្នុងរូនេះចាំយាយដល់ត្រើយ
សិនចៅ ចាំយាយទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិជាប់ឆ្នោតអណត្តទី ១០០ ។
រដ្ឋពិតជារកទូកកំបែកមួយមិនបានមែនព្រោះគោលនយោបាយរាស្រ្តមានមុនរដ្ឋដូច្នេះរដ្ឋពិតជាក្រ!!
all this people are umbrella of hunsen and they are just only show drammar before election 2013, and after people will be hanger for over
hahhaa wwowowoowow win win win hunsen loss kos troll
មែនរាស្រ្តមានមុនរដ្ឋ ព្រោះរាស្រ្តជាអ្នកកាប់ព្រែឈើអស់ តើរដ្ឋបានឈើមកពីណាធ្វើទូក?
សូមប្រជាពលរដ្ធនៅតាមស្រុកមួយចំនួនត្រូវមានការប្រុងប្រយ័ត្ន