ព្រះមហាក្សត្រ យាង​ចូលរួម​សម្ពោធ​អគារ និង​ប្រារព្ធ​ខួប ២០ ឆ្នាំ នៅ​មន្ទីរពេទ្យ​ គន្ធបុប្ផា​

ភ្នំពេញ: ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ពិធី​ប្រារព្ធ​ខួប ២០​ឆ្នាំ នៃ​ការបង្កើត​មន្ទីរពេទ្យសម្រាប់​ព្យាបាល​កុមារ គន្ធបុប្ផា នៅ​កម្ពុជា បានធ្វើ​ឡើងនា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ថ្ងៃទី 22 កញ្ញា 2012
ដោយ: សុខ ភក្តី
CEN

ព្រះមហាក្សត្រ យាង​ចូលរួម​សម្ពោធ​អគារ និង​ប្រារព្ធ​ខួប ២០ ឆ្នាំ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព្រះមហាក្សត្រ យាង​ចូលរួម​សម្ពោធ​អគារ និង​ប្រារព្ធ​ខួប ២០ ឆ្នាំ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ក្នុង​ពិធី​ជួបជុំនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​នេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​អ្នកមុខអ្នកការ​ជាច្រើនរូប​ផ្សេងទៀត​។ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា រួមទាំង​គ្រូពេទ្យ​ជាច្រើនរូបនៅ​មន្ទីរពេទ្យ​កុមារ​នោះ ក៏បាន​ចូលរួម​ផងដែរ​៕​ S

What Next?

Recent Articles

2 Responses to "ព្រះមហាក្សត្រ យាង​ចូលរួម​សម្ពោធ​អគារ និង​ប្រារព្ធ​ខួប ២០ ឆ្នាំ នៅ​មន្ទីរពេទ្យ​ គន្ធបុប្ផា​"

  1. Prass Jann says:

    Sdarch Youn terb trov, merl tov min sak som jea Sdarch Khmer te.

  2. _/\/\/\_ says:

    មហាក្សត្រអង្គនេះ មិនដែលឮសូរនិយាយពីរឿងទឹកដីអីមួយមាត់ឡើយ
    ជាពិសេសចំពោះកោះត្រល់និងកោះក្រចកសេះដែលត្រូវយួនលេបត្របាក់យក
    ថ្វីត្បិតតែមហាក្សត្រមិនតម្រូវឱ្យធ្វើនយោបាយមែន ប៉ុន្តែចំពោះទឹកដីដូនតាខ្មែរខ្លួន
    ក៍ត្រូវតែមានបេះដូងនិងឧត្ដមគតិ មនសិកា ការពាររក្សាទុកដើម្បីជាប្រយោជន៍
    ដល់កូនចៅខ្មែរជំនាន់ក្រោយដែរ។