ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គ្រោងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១២ ប៉ុន្តែតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានស្នើសុំឲ្យលោក បារ៉ាក់ អូបាម៉ា លុបចោលដំណើរទស្សនកិច្ចនោះវិញ ឬមកទស្សនកិច្ចដោយមានលក្ខខណ្ឌ។
ដោយ សុខ សេរី
2012-10-02
វិទ្យុអាស៊ីសេរី

ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្វើសន្និសីទកាសែត នាទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១២។ RFA/Sok Serey
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅថ្ងៃទី២ ខែតុលា បានមានប្រសាសន៍ថា ការស្នើសុំរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី នោះ គឺមិនមានឥទ្ធិពលធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា លុបចោលដំណើរទស្សនកិច្ចមកកម្ពុជា នោះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានអញ្ជើញឲ្យលោកមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន (Asean) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអញ្ជើញជាផ្លូវការ ហើយសុំឲ្យប្រមុខរដ្ឋាភិបាល និងប្រធានាធិបតីនៃប្រទេសមហាអំណាចមួយចំនួន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ នៅទីក្រុងភ្នំពេញ។
ប្រមុខរដ្ឋាភិបាល និងប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងនោះ មានដូចជា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក វិន ជាបាវ (Wen Jiabao) នាយករដ្ឋមន្ត្រីចិន លោក វ្លាឌីមា ពូទីន (Vladimir Putin) ប្រធានាធិបតីប្រទេសរុស្ស៊ី (Russia) លោក ម៉ាន់ម៉ូហាន់ ហ្ស៊ីង (Manmohan Signh) នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា អ្នកស្រី ជូលា ហ្គីឡាត (Julia Gillard) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី និងមេដឹកនាំប្រទេសមួយចំនួនទៀត ជាប្រទេសដៃគូជាមួយអាស៊ាន។
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រីថា ការស្នើសុំរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បែបនោះ គឺជាការប្រមាថមួយដល់ប្រទេសកម្ពុជា យ៉ាងធ្ងន់ធ្ងរ៖ «ពីព្រោះកិច្ចប្រជុំនេះធំ អីចឹង យើងមានការរៀបចំការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ សន្តិសុខអីរៀបចំត្រឹមត្រូវក្នុងការទទួលបដិសណ្ឋារកិច្ច ក្នុងនាមយើងជាប្រទេសមួយដែលជាប្រធានអាស៊ាន។ អីចឹង ជាមុខមាត់របស់ប្រទេសយើង ក៏ប៉ុន្តែ ជាទម្លាប់គណបក្សប្រឆាំង គាត់ធ្វើតែអីចឹង និយាយឲ្យចំទៅ ផ្នត់គំនិតគាត់ហ្នឹង គឺជាអ្នករណបបរទេស»។
ចំណែកឯតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា អ្នកស្រីប្រមូលបានស្នាមផ្ដិតមេដៃពីប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដើម្បីគាំទ្រសំណើរបស់អ្នកស្រីនោះ។
អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា នឹងទៅសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ដើម្បីប្រគល់ញត្តិនោះជូនក្រសួងការបរទេសសហរដ្ឋអាមេរិក៖ «តែត្រូវតែដាក់លក្ខខណ្ឌនៅក្នុងការអញ្ជើញមក។ យ៉ាងហោចណាស់ ប្រទេសកម្ពុជាយើង ត្រូវតែមានការគោរពអ្វីដែលជាសំណូមពររបស់អង្គការសហប្រជាជាតិដែរ។ អ្វីដែលយើងចង់បាន គឺសម្រាប់ជាតិទាំងមូល»។
ចំណែកឯប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានមានប្រសាសន៍ថា លោកមិនចង់ឃើញសហរដ្ឋអាមេរិក ប្រឈមមុខជាមួយកម្ពុជា នោះទេ៖ «លោកនឹងអាចអញ្ជើញមក មានឱកាសជួបជាមួយប្រមុខរដ្ឋាភិបាល ដើម្បីជជែក និងពិភាក្សា ដើម្បីរកដំណោះស្រាយណាមួយ ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហ្នឹង កាន់តែល្អប្រសើរ ហើយស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា យើងហ្នឹង កាន់តែល្អប្រសើរ ជៀសវាងការប្រឈមមុខដាក់គ្នាបន្តទៀត»។
កន្លងមក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាស៊ាន លោក ដេវីត ខាឌិន (David Carden) និងឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) បានជម្រាបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា មកកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១២។
រដ្ឋាភិបាលកម្ពុជា កំពុងតែរៀបចំវិធានការសន្តិសុខយ៉ាងរឹងមាំ ដើម្បីស្វាគមន៍ការមកដល់នៃមេដឹកនាំប្រទេសមហាអំណាចទាំងនោះ មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រូបរាងសង្ហា ប្រាជ្ញា ឆ្លាតវៃ សំដី ពិរោះ តែទាស់តែ គ្មានឧត្តមគតិ ចាំតាហៃអើ ចង់ យួនចូលស្រុកប៉ុន្មានក៏ចូលទៅ មិនខ្វល់ ។
ខំស្រែកទៅសេកអើយ ដើម្បីដូចំណីឆី
មីស្រីមួយហ្នឹង វាក៏ឆ្នាសខូចម៉្លេះ? មកពីណាមីហ្នឹង? មុខដូចស្វាអញ្ចឹង? ឡើងកញ្ចាស់………
អាមួយហ្នឹង (កែវ រ៉េមី) ជាឆ្កែបម្រើមួយក្បាល នៅពេលដែលម្ចាស់វាបោះឆ្អឹង១ដុំ (មិនមែនសាច់១ដុំទេ!)ទៅវាករកេរ ហើយ ព្រុស តែប៉ុណ្ណឹង
He is a messy dog when his owner is giving a hard bornd (it is not a stake) then he masticated and barking
requested to replace the word (bornd) to (bone), thx
ក្នុងនាមខ្ញុំជាកូនខ្មែរមិនកាន់ជើងបក្សណាទាំងអស់ ព្រោះមិនដែលបោះឆ្នោតឲអាណាទេ!
តែកីមានចិត្តស្នេហាជាតិដែរ សូមអស់លោកមានឧត្តមគតិដូចលោក (តុលាកាភ្នែកទេល) ថា!ទៅចុះ! កុំស៊ិឆ្នួលវិភាគនយោបាយដូចអាមួយខាងលើ នឹង មានជាច្រើនរូបទៀតដូចជា អាជុំ កុល អា សយ សុភាពអា សិទ្ធិដ្យារះ នឹង អាបណ្ឌិតឡប់ៗមួយចំនួន ខំលើកជើងដើម្បីយកលុយចិញ្ចឹមកូន ទិញឡានទំនើប ទិញដី ចិញ្ចឹមស្រីខ្មេញ បើអស់លោក អត់ឬ ខ្វះការងារធ្វើ? កាវិភាគ របស់លោក អាចយកទៅប្រើនៅបាននៅមុខឆ្នាំ1980 ប៉ុន្តែរឥឡូវសម័យ ទំនើប2012! គេអាចដឹងព្រឹត្តការណ៏ពិភពលោគបោន ដោយមិនចាំបាច់មានអស់លោក! គេចេះថ្លឹងថ្លែងនឹងពិចារណាបានច្បាស់លាស់ទៀត។ ណាស់ហើយចុះ បើមិនបានជូយជាតិសូមកុំបំផ្លាញអី!
អស់លោកស៊ីឆ្នួលបានលុយ តែកុំភ្លេចថាលោកកុំពុងរុញជីក្លូចូលឡានហើយ! មានន័យថាបំណង
របស់អ្នកគឺបំផ្លាញជាតិទាំស្រុងហើយ! ខ្ញុំជឿថាអស់លោកមានកូនធំៗដែលកុំពុងសិក្សាដែរ
គេក៏បានដឹងដែរថាលោកកុំពុងធ្វី? លោកបោកបានតែអ្នកស្រែដែលពួកគាត់មិនបានចូលសាលា
មានភាពល្ងងខ្លៅច្រើន ដូចច្នេះហើពូកគាត់ចេះតែជឿទៅ តែឥឡូវនេះមានសិស្សនិស្សិតច្រើនណាស់ ដែលពូកគាត់ ចេះជាងអស់លោកទៅទៀត! លោក
គូរយកខួរទៅគិតខ្លះផង។ ថ្ងៃណាមួយលោកនឹងខ្មះនូវសម្តីរបស់អ្នកដែលបាននិយាយ។ ណាស់ចុះ បើមិនបានជូយចូកជូយចែវ សុំកុំទាញទូកថយក្រោយរួចពន្លិចទៀត។ អគុណ អស់លោកដែលបានអាន។ សុំទោសនូវរាល់កុំហុអក្ខរាវិរុតសរបស់ខ្ញុំ។ ខ្ញុំរៀនបានទិច។
ពិតជាពូកែព្រូសមែ ពូ រ៉េ មី កាលពីពីនៅបក្សប្រឆាំង អាមួយនេះក៏វាពូកែ ជេរបក្សកាន់អំណាចដែរ ដល់វាបានតួនាទីតិចតួច ដូច្នេះក៏ខំព្រូសដើម្បីបានអាចម៍ស៊ី។ ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន
បង្កើតអង្គភាពពួកសេកនេះដើម្បីអ្វី? ចុះក្រសួងពត៏មាន ? ឫសំរាបចែកគ្នាចាយលុយកុំឲ្យសល់ ?
មិនយល់ អួតថាសន្សំសំចៃ !!
ដីខ្មែរភូមិខ្មែរៗធ្លាប់រស់នៅ បានសុខពេកទៅតផៅសណ្តាន
ដីយើងយូរលង់តាំងពីបុរាណ ម្តេចហ៊ានបំពានប្តូរដីឲ្យយូន។
គិតទៅមេខ្មែរជំនាន់យើងនេះ ជាមេសំគិះធ្វើខុសផ្ទួនៗ
មេបដិវត្តក្បត់ក៍រួចខ្លួន ខ្មែរប្រជាជនជាអ្នករងគ្រោះ។
មេបដិវត្តសុទ្ឋតែអ្មកចេះ អន់ជាងស្វាក្រេះរស់ក្នុងព្រៃស្នង់
បានឈ្នះសង្រ្គាមឈាមខ្មែរហូរសោះ ខ្មែរស្លាប់រលួសក្រោមនាមនៃសេ្តច។
ហ្នឹងហើយពួកមេខ្វះធម៌មេត្តា សង្គមធ្លាប់ល្លធ្វើឲ្យខ្ទាំខេ្ទច
ឲ្យខ្មែរគំគួនស្អំគ្នាមិនភ្លេច ចុងក្រោយសម្រេចស្តេចធ្វើមិនដឹង។
With that, let me just turn to the overview of this current situation after Mam Sonando, 20-year in jailed. A good portion of the discussion focused on his mission (democratic influencing in Cambodia), which you’ll see was a very common refrain in almost all of his sentence. The United States, European Community delegation, France Embassy, other civil society as you heard earlier, had claimed to release Mr.Sonando from his sentence without condition. That was read out, and there’s a lot of work that’s being done consulting with key partners from the community supporters, allies in the region in terms of how best to achieve the goals that we all share. And this was certainly a focus of the discussion with the supporter. And it was a discussion of the shared goals of trying to achieve an inclusive, stable, and pluralistic democracy, justiciable for the Cambodian people, the need to bring about a political transition, clearly a need to stop the violence.
ខ្មែរៗប្រខាំគ្នា ចិន យួន ថៃ សើចរយះមាត់!!!ពួកប្រទេសអ្នកមាន នឺងទៅវិនិយោគ នៅភូមាវិញ រោងចក្រចេញពីខ្មែរទៅកាន់ភូមាវិញ។ ខ្មែរអត់ការធ្វើ ខ្មែរអត់បាយ សប្បាយពួកបក្សប្រឆាំងស្រែកខ្លាំងៗថា ជោគជ័យ!!!!ចំជាឡប់មែនពួកអាក្បត់ជាតិអស់នេះ!!!ល្មមភ្ញាក់ខ្លួនឡើង!!!
Good race but bad attitude is to day power every dog has it’s day :)
ថាអាផៃ ស៊ីផាន់ (ផៃ ស៊ីផេះ) ចុះវាគ្មានការចេះដឹងនិងអស់ក្រឡា
លោតនៅស្រកអាមេរិក ទើបវារត់ត្បុលក្បាលមកអង្កៀមឆ្អឹងក្រៀមៗដែល
អាហ៊ុន សែនវាបោះឱ្យ ចុះអាកែវ រ៉េមី martin ម្តេចក៏វាទៅកាន់ក្តឱ្យអា
ហ៊ុន សែននោមដែរ ។ គិតទៅពួកអាឆ្កែអង្គែស៊ីបែបអាឱម យិនទៀង,
អាខៀវ កញ្ញារឹត, អាកែវ រ៉េមី, និងអាផៃ ស៊ិផេះជាដើមនេះ ដូចជាមានខួរ
ក្បាលលាយដោយអាចម៍យួនហើយ! បាត់ទៅនាអស់ហើយ ខួរក្បាលនិង
សតិសម្បជញ្ញៈជាខ្មែរ???
ថាអាផៃ ស៊ីផាន់ (ផៃ ស៊ីផេះ) ចុះវាគ្មានការចេះដឹងនិងអស់ក្រឡា
លោតនៅស្រកអាមេរិក ទើបវារត់ត្បុលក្បាលមកអង្កៀមឆ្អឹងក្រៀមៗដែល
អាហ៊ុន សែនវាបោះឱ្យ ចុះអាកែវ រ៉េមី martin ម្តេចក៏វាទៅកាន់ក្តឱ្យអា
ហ៊ុន សែននោមដែរ ។ គិតទៅពួកអាឆ្កែអង្គែស៊ីបែបអាឱម យិនទៀង,
អាខៀវ កញ្ញារឹត, អាកែវ រ៉េមី, និងអាផៃ ស៊ិផេះជាដើមនេះ ដូចជាមានខួរ
ក្បាលលាយដោយអាចម៍យួនហើយ! បាត់ទៅនាអស់ហើយ ខួរក្បាលនិង
សតិសម្បជញ្ញៈជាខ្មែរ???