តុលាការ​បញ្ចប់​ការ​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​ករណី​លោក ឈូក បណ្ឌិត

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង បញ្ចប់​ការ​ពិនិត្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។

កម្មការិនី​ឈ្មោះ ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​ធ្វើ​កូដកម្ម នៅ​ស្វាយរៀង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១២។

កម្មការិនី​ឈ្មោះ ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​ធ្វើ​កូដកម្ម នៅ​ស្វាយរៀង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១២។ RFA/Sochivy

ដោយ សុ ជីវី
2012-10-03
​វិទ្យុ​អាស៊ីសេរី

ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​តុលា ថា លោក​ត្រូវ​ការ​ពេល​វេលា​ថែម​ទៀត​ក្នុង​ការ​សន្និដ្ឋាន​បញ្ចប់​ទៅ​លើ​សំណុំ​រឿង​នេះ មុន​ប្រគល់​ទៅ​ឲ្យ​ប្រធាន​ចៅក្រម​កំណត់​ពេល​បើក​សវនាការ៖ «ខ្ញុំ​កំពុង​បញ្ចប់​ការ​យល់​ឃើញ​របស់​ខ្ញុំ។ ខ្ញុំ​ពិនិត្យ​ឯកសារ​អី​គ្រប់​គ្រាន់​អស់​ហើយ ប្រហែល​ជាអាច​ចេញ​នៅ​ចុង​សប្ដាហ៍​នេះ ចាំ​មើល​សិន ចាំ​ខ្ញុំ​សម្រេច​ហើយ​យើង​ប្រកាស​ជា​ចំហ​ដើម្បី​បញ្ជូន​ទៅ​ចៅក្រម»។

បើ​ទោះ​ជា​យ៉ាងណា​លោក ហ៊ីង ប៊ុនជា ពុំ​បាន​បង្ហើប​អោយ​ដឹង​ពី​សេចក្ដី​សន្និដ្ឋាន​ជា​ចុង​ក្រោយ​នោះ​ថា​យ៉ាង​ណា​ទេ។ ប៉ុន្តែ​មាន​ព័ត៌មាន​មិន​ផ្លូវការ​ថា អាច​នឹង​មាន​ជន​ជាប់​ចោទ​ថ្មី​ម្នាក់​ទៀត។

ព្រះរាជអាជ្ញា​លោក ហ៊ីង ប៊ុនជា កាល​ពី​ពេល​កន្លង​ទៅ​បាន​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ចំពោះ​ការ​បាញ់​ប្រហារ​អោយ​របួស​កម្មការិនី ៣​នាក់ នៅ​រោងចក្រ កៅវ៉េ (Kao Way) កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "តុលាការ​បញ្ចប់​ការ​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​ករណី​លោក ឈូក បណ្ឌិត"

  1. ( យសោធរបុរៈ) says:

    ឃើញ អត់វាពន្យាទៀតហើយ នេះរឺតុលាការមហាយុត្តិធម៏របស់អាជាតិ & អា JMLនោះ

    សំណាងហើយដែលមិនប៉ះចំសាច់ញាតិពួកអាហៃអើ ហ្អែងនោះ

  2. ធ្វើអាចម៏អីលោក បណ្ឌឹត បាននោះ គ្រាន់តែរាលកៃសោះហ្នឹង!!!

  3. Enrdea says:

    គ្រាន់តែរាលកៃអស់គ្រាប់កន្លះបង់នឹងត្រូវបីបួននាក់តើ ទាល់តែអស់គ្រាប់កន្លះឡាន
    ទើបបានហៅថាបាញ់ប្រហា ដូច្នេះកុំទាន់ថាតុលាកាកាត់ទោសអយុត្តិធម៌អី
    ព្រោះអីគាត់មានក្បាលដែកទេ ខ្លាចរាលកៃលើកក្រោយត្រូវក្បាលគាត់ដែរ
    ឈូក បណ្ឌិត នោះគេមានឆ្អឹងខ្នងជាដែកថែបណា​ ពលរដ្ឋតូចតាច តូចកណ្ដុរកន្លាត
    ចង់បានយុត្តិធម៌យកទៅធ្វើអី បើចង់ឡើងតុលាកា តវាអី ត្រូវលក់ផ្ទះលក់ដីអោយអស់
    យកលុយទៅឡើងតុលាកា បន្ទាប់មក វិចយុត្តិធម៌មួយសំពាយដើរសុំទានគេនឹងដេក
    តាមចិញើ្ចមថ្នល់ទៅ រឿងនេះវាបានក្លាយទៅជាទម្លាបរបស់ខ្មែរយើងទៅហើយ ដូច្នេះកុំ
    បន្ទោសរដ្ឋាភិបាល ឬថ្នាក់ដឹកនាំអី គួរបន្ទោសព្រុំលិខិតឬវាសនារបស់យើងវិញ
    បន់ទេវតា បន់អ្នកតាវាអស់លុយតិចជាង តែបើមិនបានសម្រេចទេ យើងជេរទេវតាឬ
    អ្នកតានោះក៏មិនមានអ្នកណាដា់ទោសយើងដែរ គួរគិតមើលទៅ ចង់បាយុត្តិធម៌អី
    ក្នុងសង្គមខ្មែរនោះ វាគ្មានទេ គេថា ប៉ោក ប៉ោក សិកមាត់ត្រដោក ឆ្អែតពោះក្របី