នៅក្នុងសវនាការសាលាឧទ្ធរណ៏កាលពីម្សិលមិញ អតីតប្រធានអាជ្ញាធរជាតិប្រឆាំងការជួញដូរគ្រឿងញៀនដែលត្រូវបានតុលាការខេត្តបន្ទាយមានជ័យនាពេលកន្លងទៅកាត់ឲ្យជាប់ទោសអស់មួយជីវិតនោះបានទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់មកលើខ្លួនជាមួយការចោទជាសំនួរបែបឡកឡឺយថា អ្នកសូក ព្រះរាជអាជ្ញា ចៅក្រម ដែលពាក់ព័ន្ធនឹងគ្រឿងញៀនដែរ ម្ដេចក៏មិនចាប់ខ្លួនផង ?
មាស មុន្នី
Thursday 04 October 2012
The Free Press Magazine
លោក ម៉ឹក ដារា បានថ្លែងនៅចំពោះមុខចៅក្រមសាលាឧទ្ធណ៏ថា ” ខ្ញុំបានពិចារណាថារាល់ការចោទប្រកាន់មកលើរូបខ្ញុំគឺគ្រាន់តែជាការប្រមូលសំរាមដុតជាភ្នក់ភ្លើង ដែលតាមពិតមានអ្នកពាក់ព័ន្ធច្រើនទៀត…។ តុលាការបានចោទប្រកាន់ខ្ញុំថា បានកែររបាយការណ៏ ឬ ចុះហត្ថលេខាលើសំណុំរឿងក្លែងក្លាយ , ប៉ុន្តែខ្ញុំគិតថា ព្រះរាជអាជ្ញា និង ចៅក្រមស៊ើបសូរដែលពាក់ព័ន្ធនឹងសំណុំរឿងទាំងនោះរបស់ខ្ញុំ ក៏ត្រូវតែចោទប្រកាន់និងផ្ដន្ទាទោសដែរ ព្រោះពួកគេក៏ជាអ្នកចុះហត្ថលេខាលើការដោះលែងនោះដែរ..”។ ដោយបានបញ្ជាក់បន្ថែមថា តុលាការគួរតែចោទប្រកាន់ ឬ ចាប់ខ្លួនអ្នកដែលបានសូកខ្ញុំ ឬ អ្នកដែលទទួលសំណូកជាថ្នូរនឹងការមិនកាត់ទោស ទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ ។
សេចក្ដីថ្លែងបែបនេះជាតម្រុយដ៏សើបមួយទៀត ខណៈកាលពីពេលកន្លងទៅ អតីតមន្ត្រីជាន់ខ្ពស់ផ្នែកគ្រឿងញៀនរូបនេះ បានបង្ហើបពីមន្ត្រីសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះក៏មានឈ្មោះលោក ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ ប៉ុន្តែពុំត្រូវបានតុលាការយកចិត្តទុកដាក់ឡើយ ៕

លោក ម៉ឹក ដារា គួតែក្លាហានឡើងដើម្បីតតាំងជាមួយពួកជនពុករលួយពិតប្រកដ នោះលោកនឹងមានឪកាសជួយដល់ជាតិកុំឲលិចល់ងតទៅទៀត។
អាអូនអើយតែជាប់ជង់ហើយកុំស្រមៃថាទឹកមាត់នៅប្រៃទៀតនោះ អាតុលាការអស់នឹងវាមិនដែលយក ចិត្តទុកដាក់ឡើយ ព្រោះវាក៏ខ្លាចបាត់អំណាចវាដែរ ចង់បានយុត្តិធម៌ ស្មើភាពជាមួយអាអស់ហ្នឹង តយូរហើយវែង វាគ្រាន់តែចាប់អាបំបង់បាយឯងមួយ ដើម្បីបំបិទភស្តតាងជាច្រើនទៀតរបស់វាប៉ុណ្ណោះ គ្មានប្រយោជន៏ ក្រែងឯងកាលនៅមានតំណែង អួតថារដ្ឋាភិបាលល្អណាស់មែនទេ ? ម៉េចមិននិយាយទៀតទៅ??
ចៅល្ងង់ ! ចៅចង់ជ្រើសរើសផ្លូវដើរតាម ហេង ពៅ? យកល្អ នៅស្ងៀមប្រសើរជាជាង ឡូឡា…
បើមិនមែននៅក្នុងក្លង់ហ៊ុន សែន ទេ វាត្រូវតែជាប់ទោស! តែបើនៅក្នុង
ក្លង់ហ៊ុន សែន មិនមានទោសទេ! យើងឃើញជាហូរហែមកហើយពី
ប្រព័ន្ធតុលាការនិងក្រសួងអយុត្តិធម៌នៅស្រុកខ្មែរនោះ!
Sky has eyes…..