ភ្នំពេញ: នៅថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ថ្ងៃ៨តុលា ក្រុមប្រជាពលរដ្ឋ ដែលមកពី ៤១ សហគមន៍ នៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដែលបាត់បង់ដីធ្លី និងកំពុងតែប្រឈមទៅនឹងការបណ្តេញចេញពីលលំនៅដ្ឋាន ប្រមាណ ៤០០ នាក់ បានជួបជុំគ្នា មុខវិមានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែតុលា ឆ្នាំ២០១២ ដើម្បីហែញ្ញត្តិដាក់ជូនរដ្ឋសភា សុំឲ្យបញ្ឈប់កការបណ្តេញចេញ និងការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ និងសុំអន្តរាគមន៍ពីសម្តេចប្រធានរដ្ឋសភា ឲ្យមានការដោះលែងអ្នកភូមិបឹងកក់ និងបុរីកីឡា ចេញពីពន្ធនាគារ។
ថ្ងៃទី 8 តុលា 2012
ដោយ: រតនា
CEN
តំណាងប្រជាពលរដ្ឋចំនួន ៦នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា សហគមន៍ជាប់ព្រលានយន្តហោះ និងសហគមន៍ ៣៤៧ ត្រូវបានមន្ត្រីរដ្ឋសភា អនុញ្ញាតឲ្យចូលរដ្ឋសភា ដើម្បីដាក់ញ្ញតិជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំជួយធ្វើអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់។
នៅក្នុងញ្ញតិនោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅភ្នំពេញច្រើនជាង ១០ភាគរយ ត្រូវបានភៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែតម្លៃដីធ្លីឡើងថ្លៃខ្ពស់។ ប្រជាពលរដ្ឋចំនួន ១៥០.០០០ នាក់ គ្មានទីជម្រក ភាគច្រើន នៃពួកគេត្រូវបានទទួលការគំរាមកំហែង បំភិតបំភ័យឲ្យចាកចេញពីលំនៅដ្ឋាន ហើយប្រជាពលរដ្ឋភាគច្រើនទទួលនូវការវាយដំ ចាប់ខ្លួន និងប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់។
យោងតាមញ្ញត្តិរួមរបស់សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ដែលដាក់ជូន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ បានទទូចស្នើសុំឲ្យប្រទេសកម្ពុជា ជាតំបន់គ្មានការបណ្តេញចេញ និងការរំលោភយកដីធ្លី។
នៅក្នុងញ្ញត្តិបានបញ្ជាក់ពីគោលបំណង នៃការជួបជុំនោះថា៖ “ពួកយើងមកជួបជុំគ្នា គឺយើងអំពាវនាវសុំឲ្យមានការអភិវឌ្ឍន៍បែបសម ធម៌ មួយនៅប្រទេសកម្ពុជា ចូរគិតគូរដល់មនុស្សជាតិ មុនគិតពីផលប្រយោជន៍ផ្សេង និងបញ្ឈប់ការបណ្តេញចេញដោយបំពាន ព្រមទាំងបញ្ឈប់ការរំលោភ ដីធ្លីទូទាំងប្រទេស”។
នៅក្នុងញ្ញតិដដែលនោះ បានបញ្ជាក់ដែរថា នៅថ្នាក់ជាតិមានប្រជាពលរដ្ឋជាង៤០០.០០០ នាក់ ទទួលផលប៉ះពាល់ ដោយសារវិវាទដីធ្លី ចាប់តាំងពីឆ្នាំ២០០៣ មក ភាគច្រើននៃអ្នកទទួលរងផលប៉ះពាល់នោះ គឺដោយសារការសម្បទានដីសេដ្ឋកិច្ច។ ផែនការធ្វើសម្បទានដីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺអនុញ្ញាតឲ្យរាជរដ្ឋាភិបាលផ្ទេរដី រួមទាំងដីសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ដែលជាកម្មសិទ្ធិរបស់កសិករ និងដីក្នុងតំបន់ការពារ ទៅជាដីកសិឧស្សាហកម្ម របស់ក្រុមហ៊ុន ធ្វើឲ្យកសិករខ្វះដី ហើយធម្មជាតិ ត្រូវបានបំផ្លាញចោល។
មិនទាន់មានការឆ្លើយតបបែបណាពីសម្តេចហេងសំរិន ប្រធានរដ្ឋសភា ចំពោះញ្ញតិ្តរបស់ពលរដ្ឋខាងលើទេ។ រីឯមន្ត្រីរដ្ឋាភិបាល ក៏រក្សាភាពស្ងៀមស្ងាត់ ទៅនឹងសេចក្តីថ្លែងការណ៍នានា នៅថ្ងៃទិវាសិទ្ធិលំនៅដ្ឋានពិភពលោក នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២។
សូមរម្លឹកថា ការជួបជុំ ដើរហែក្បួនរបស់សកម្មជនសិទ្ធិមនុស្ស-ដីធ្លី និងប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីខាងលើនេះ មិនមានការបង្ក្រាបបំបែកពីកងកម្លាំងប៉ូលិស ដែលត្រូវបានគេបង្កើនកម្លាំង នៅបរិវេណមាត់ទន្លេ ចាប់ពីផ្ទះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅជិតវិមានឯករាជ្យ មុខរដ្ឋសភា និងរហូតដល់ព្រះបរមរាជវាំងនោះឡើយ៕

.jpg?1349686773)
.jpg?1349686780)
.jpg?1349686804)
អ្វីដែលសម្តេចជោរ មិនចាប់អារម្មណ៍នោះគឺពួកអ្នកប្រឆាំងរិះគន់ការដឹកនាំដ៏លាមករបស់ខ្លួន ធ្វើម៉េចហ៊ានស្រែកថា ត្រូវតែចាប់ឃាតករ និងអ្នកពាក់ព័ន្ធឲ្យឃើញ។
សួរតែទណ្ឌិតហេង ពៅ ទៅដឹងហើយ នរណាជាអ្នកបញ្ជា នៅពីក្រោយខ្នង??? សម្តេចជោរប្រហែលជាដេកមិនលក់ រួចចាប់គេចោទថាជាឃាតករហើយមើលទៅ???
ដូចរឿងចាប់សុខ សំអឿន និង ប៊ន សំណាង ដាក់ទោសគ្នាអស់ជិត5ឆ្នាំ ដោយគ្មានសំណងផ្លូវចិត្តសម្បីតែបន្តិច ហើយមន្រ្តីតុលារការ Police គ្មាននរណាមានទោសសោះ?
អញ្ចឹងហើយ ពាក្យចាស់ថា ស្ថិតក្រោមការដឹកនាំដោយមនុស្សពាល សង្គមនឹងពាលាដអីចឹង !
មិនឲ្យសរសើរវៀតណាមម៉េចនឹងកើត បើវៀតណាមរើសបានពូជឆ្កែល្អបំរើម្ចាស់គ្រប់យ៉ាង មិនគិតថាពេលណាជាពេលណាទេ ឲ្យតែបញ្ចាវាខាំមិនរើសមុខទេ។ វៀតណាមថា អាពូជឆ្កែភ្នែក១មិនងាយរកបានទេ!!! ពេលប្រើរួចរាល់ចាំកាប់ស៊ីជាក្រោយ ព្រោះវៀតណាមចូលចិត្តស៊ីសាច់ឆ្កែណាស់!!!!
if you are all khmer can not change As sen te, no way to get land back, but Hunsen will give some land to khmer and after election already As sen will get back all for group of hunsen hahaha Game political in Cambodia
according to economic theory, if we do business this year and we get $10000 next 27 year, we will get $10000, so it mean we are lost of benefit, cause we spent a lot of time, money for worker, and for machine, to work in company . Cambodia leader. it the same thing, nearly 30 year already, we see that develop little through borrow money from China and western country, but the result, Cambodia still poor, no jobs, no land for work, lost forests, lost island, and lost of democracy in Cambodia, and more corruption, lost respect 23 October in Paris. so what is the benefit’s Hunsen leader, Hunsen should be short down and be kill on behalf bad leader,
WWWW……