បក្ស​ប្រឆាំង​ជំទាស់​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​បក្ស​ប្រជាជន

ការ​យក​ដី​សាលារៀន​ទៅ​ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ធ្លកវៀន ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​តវ៉ា​ថា ជា​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពី​សំណាក់​គណបក្ស​កាន់​អំណាច។

ដោយ មណ្ឌល កែវ
2012-10-09
វិទ្យុ​អាស៊ីសេរី

ជំទប់​ទី​១ និង​ជំទប់​ទី​២ ឃុំ​ធ្លកវៀន មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រឆាំង​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សេង សំ ជា​ជំទប់​ទី​១ ឃុំ​ធ្លកវៀន។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ថា មេ​ឃុំ​ធ្លកវៀន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ គឺ​លោក មែ នាង បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​នាយក​សាលា​កាត់​យក​ដី​របស់​សាលា​នេះ​មួយ​ចំណែក​យក​ទៅ​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ធ្លកវៀន។

លោក​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​ដី​សាលារៀន​គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​សិទ្ធិ​យក​ទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍​គណបក្ស​នេះ​ឡើយ៖ «ខ្ញុំ​អត់​គាំទ្រ​ទេ តែ​គេ​ធ្វើ​អត់​ឲ្យ​ខ្ញុំ​ដឹង​សោះ។ សម្រេច​តែ​ត្រឹម​លោក សែន សូត្រ ប្រធាន​គណៈកម្មការ​សាលា​ហ្នឹង។ ខាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អត់​បាន​ដឹង​អី​ទាំង​អស់ ហើយ​ប្រហែល​ជា​នៅ​ពេល​ប្រជុំ​ប្រចាំ​ខែ យើង​នឹង​លើក​បញ្ហា​នេះ​ឡើង និង​ឲ្យ​ប្រជាជន​គេ​ចូល​រួម​ពិភាក្សា​គ្នា​មើល តើ​គួរ​ឲ្យ ឬ​មិន​ឲ្យ…»

ប្រហាក់ប្រហែល​នឹង​លោក​ជំទប់​ទី​១ លោក សេង សំ ដែរ លោក សុទ្ធ សូវ ជា​ជំទប់​ទី​២ ឃុំ​ធ្លកវៀន មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រតិកម្ម​ថា ដី​សាលារៀន​គឺ​ជា​ដី​រួម​ដែល​គ្រប់​គណបក្ស​អាច​ប្រើប្រាស់​បាន បើ​គណបក្ស​ប្រជាជន​កាត់​យក​ទៅ​ប្រើប្រាស់​តែ​ម្នាក់​ឯង គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក្នុង​ឃុំ​នេះ។

លោក សុទ្ធ សូវ៖ «ខ្ញុំ បើ​សិន​ជា​គេ​យក​ដី​ក្នុង​សាលារៀន​នេះ​ទៅ​ធ្វើ​ជា​គណបក្ស ខ្ញុំ​អត់​គាំទ្រ​ទេ ព្រោះ​អី​ខាង​គណបក្ស​គឺ​រឿង​ផ្សេង ឯ​ដី​សាលារៀន​គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ការពារ​ទុក។មាន​ន័យ​ថា យើង​មិន​មែន​រើស​អើង​គណបក្ស​ណា​មួយ​នោះ​ទេ តែ​បើ​យក​ដី​នេះ​ទៅ​ឲ្យ​គណបក្ស​ណា​មួយ​គឺ​ខុស…»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ មេ​ឃុំ​ធ្លកវៀន គឺ​លោក មែ នាង បាន​ពន្យល់​ថា ដី​នេះ​ត្រូវ​បាន​ខាង​សុរិយោ​ដី​កាត់​ចេញ​ពី​ដី​សាលារៀន​រួច​ហើយ ហើយ​បាន​ប្រគល់​សិទ្ធិ​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់កាប់​ស្របច្បាប់​រួច​ហើយ ទើប​គណបក្ស​ប្រជាជន​មាន​បំណង​សាងសង់​ទីស្នាក់ការ​គណបក្ស​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ។

លោក មែ នាង៖ «កាល​ណោះ​ខាង​អប់រំ​គេ​បាន​ឲ្យ​ដី​នេះ​មក​ឲ្យ​គណបក្ស ហើយ​បាន​ទាំង​កាត់​ប្លង់​ចេញ​ជា​ពីរ​ដាច់​ពី​គ្នា​រួច​ហើយ ហើយ​ខាង​សាលា​ក៏​ទទួល​ស្គាល់​ផង​ដែរ។ ដី​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ៥០​ម៉ែត្រ​ទេ យើង​មាន​គម្រោង​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា…»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋ​បាន​ធ្វើ​អនុប្បយោគ​រួច​ហើយ ការ​កាត់​ចំណែក​ដី​ចេញ​ពី​សាលារៀន​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​យក​ទៅ​ប្រគល់​ឲ្យ​នរណា​ម្នាក់ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​សាងសង់​អ្វី​មួយ​នោះ​មិន​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រដ្ឋ​ពុំ​ទាន់​បាន​ធ្វើ​អនុប្បយោគ​ប្រគល់​ឲ្យ​ទេ​នោះ ដី​នោះ​នៅ​តែ​ជា​ដី​របស់​រដ្ឋ​ដដែល ហើយ​រដ្ឋ​មាន​សិទ្ធិ​ដក​ហូត​យក​មក​វិញ​ពេល​ណា​ក៏​បាន​នៅ​ពេល​ដែល​រដ្ឋ​ត្រូវ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

17 Responses to "បក្ស​ប្រឆាំង​ជំទាស់​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​បក្ស​ប្រជាជន"

  1. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ពួកអាប្រឆាំងនេះ ប្រឆាំង ផ្កាប់មុខមែន មុននឹងប្រឆាំង អត់ចេះ សឺបមើលសិន មុននិងប្រឆាំង ចង់ល្បី ខាង ប្រឆាំង ផ្កាប់មុខ ម្លេះ ប្រឆាំងល្អហើយ តែ ត្រូវ ពិនិត្យអោយច្បាស់សិន មុនប្រឆាំង កុំអោយគេ វាយបក មកវិញ ហើយចោទថា នយោបាយ

  2. អ្នកលេង says:

    កុំថាត្រិមដីសាលារៀនដែលគេយកមកសាងសង់ជាទីស្នាក់ការបក្យគេដើម្បីគំរាមប្រជាពលរដ្ឋដែ

    លរស់នៅក្នុងសហគមន៏

    សូម្បីតែដីសាលាឃុំស្ទើរតែទាំងអស់នៅស្រុកខ្មែរដែលជាសម្បត្តិសាធារណះក៏ត្រូវពួកនេះយកសា

    ងសង់ជាទីស្នាក់ការបក្យគេ

    ដែរដោយក្រោមរូបភាពអនុប្បយោគស្អីគេនោះ តើនេះឬ ដែលហៅថាតម្លាភាព​និង​

    អព្យាក្រិតភាពនោះ

  3. Leavpor says:

    អារឿងកេងប្រវញ្ចរដ្ឋ និង អង្គុយលើច្បាប់ជាជំនាញរបស់គណបក្សប្រជាជនកម្ពុជាតាំងពិដើមមក។

  4. JML says:

    កុំចេះតែព្រុសវើយ សុទ្ធតែជំនាញ..! ហែងនិយាយហ្នឹងជំនាញជាងបក្សប្រជាជនទៀត ចោតគេឲ្យអាផ្តេសផ្តាស់។
    ពួកអាប្រឆាំងផ្កាប់មុខតែអញ្ចឹញ ម៉ាងៃៗមានបានការស្អីទេគិតតែពីព្រុសថាគេមិនល្អ! ចុះពួកហែងតើបោកយកដីគេផ្ទះគេមកធ្វើទីស្នាក់ការនោះវាស្អីដែរហា?

  5. អ្នកលេង says:

    អាJML អ្ហើយអា​ ប្រពន្ធហ្អែងអោយដាក់ទឹក menses ពីក្នុងខោស្លីបវាមកដាក់ក្នុងកែវ

    អោយហ្អែងផឹកអីបានជាហ្អែង comment

    ចូលជេរគេជេរអែងគ្រប់ទំព័រយ៉ាងនេះ

    បើយ៉ាប់ណាស់ម៉េចមិនទៅពេទ្យព្រែកត្នោតអោយគេឆក់ខ្សែភ្លើងទៅក្រែងលោបានក្លាយជាមនុស្ស

    ម្នានិងគេកុំអោយឡប់ដូច្នេះទៀតអាឆ្គួត

  6. អ្នកលេង says:

    អគុណហើយ ធាងត្នោត សមជាតារាសំបូរសិចមែន ហើយកុំភ្លេចអោយអាជាតិ អាអ្នកស្រែ និង អា

    JML ចោលម្សៀតនោះមើលផង ក្រែងពួកវាស្រម័យចង់ក្លាយជាតារាសិចដូចមេវាដែរ

  7. មតិរបស់មន្រ្តីសម្របសម្រួលអាត់ហុកពិតជាត្រឹម ត្រូវ ពុំទាន់ដឹងអីផង ថាគេ កេញប្រវ៉ាញ់ ដូច្នេះ សូមមុននឹងធ្វើអ្វី ថាអ្វី ត្រូវ ស្រាវជ្រាវ អោយដឹងពីការពិត សិន កុំចេះតែថា​ អោយ មេខាងលើ អរ ។ បើដីពិតជាកាត់ចេញពិរដ្ឋប្រគល់អោយអ្នកណាមួយហើយ វាមិនត្រូវអស់លោក យករៀងនេះ មកជជេកគ្នានាំ បញ្ហា មើលមុខគ្នាមិនត្រូវ ។ មេខាងលើ ចាំតែខុសតាមកូនចៅទេ បើរាយការណ៏ គ្មានមូលដ្ឋានច្បាស់ ។

  8. កែវ អើយ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!

  9. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ពួកប្រឆាំងមិចកល្ងង់ម្លេះ គ្រាន់តែឃើញអាចម ស្មានតែ សាច់ ខំហៅ មេវាមកលិត ជាមួយ តាមពិត អាចម សោះ វាជា ទំលាប់ ពួកវាហើយ

  10. LY Seanteur says:

    ខ្ញុំឆ្ងល់លោកម្នាក់ដែលដាក់ឈ្មោះថា ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំ ដែរ។ តើលោកធ្វើការនៅអង្គការក្នុងស្រុកខ្មែរ រឺ នៅបរទេស? បើសិនជាលោកធ្វើការនៅស្រុកខ្មែរ តើលោកដើរធ្វើការអត់បើកភ្នែកទេ មែនទេ?

    ដី សាលាឃុំ ដី វត្ត ស្ទើរគ្រប់ឃុំទូទាំងប្រទេសកម្ពុជា ត្រូវគណបក្សប្រជាជន​ យកមកធ្វើជាមន្ទីរបក្ស។ ពិសេស ដី សាលាឃុំចាស់ នាំគ្នាកាត់លក់យកលុយចែកគ្នាជិតអស់ នៅសល់បន្តិចបន្ទួច យកទៅទិញកន្លែងថ្មីដាច់ស្រយាល។
    ចំនែក កន្លែងណាដែលមានគណបក្សផ្សេងជាប់១ឆ្នោត ក្រសួងមហាផ្ទៃដែលដឹកនាំដោយCPP មិនកសាងសសាលាឃុំទេ។ ទុកអោយនៅតោកយ៉ាក រឺ ជួលផ្ទះល្វែងរបស់គេ។

    នេះរឺដែលអស់លោកអួតថា សម្តេច ហ៊ុន សែនរបស់យើងដឹកនាំប្រកបដោយគតិបណ្ឌិតនោះ?
    តើ concept គតិបណ្ឌិត ក្នុងខួរក្បាលរបស់អស់លោកមានន័យថា ដូចម្តេចដែរ?

  11. ខ្ញុំឆ្ងល់លោកម្នាក់ដែលដាក់ឈ្មោះថា ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំ ដែរ។ តើលោកធ្វើការនៅអង្គការក្នុងស្រុកខ្មែរ រឺ នៅបរទេស? បើសិនជាលោកធ្វើការនៅស្រុកខ្មែរ តើលោកដើរធ្វើការអត់បើកភ្នែកទេ មែនទេ?

    ដី សាលាឃុំ ដី វត្ត ស្ទើរគ្រប់ឃុំទូទាំងប្រទេសកម្ពុជា ត្រូវគណបក្សប្រជាជន​ យកមកធ្វើជាមន្ទីរបក្ស។ ពិសេស ដី សាលាឃុំចាស់ នាំគ្នាកាត់លក់យកលុយចែកគ្នាជិតអស់ នៅសល់បន្តិចបន្ទួច យកទៅទិញកន្លែងថ្មីដាច់ស្រយាល។
    ចំនែក កន្លែងណាដែលមានគណបក្សផ្សេងជាប់១ឆ្នោត ក្រសួងមហាផ្ទៃដែលដឹកនាំដោយCPP មិនកសាងសសាលាឃុំទេ។ ទុកអោយនៅតោកយ៉ាក រឺ ជួលផ្ទះល្វែងរបស់គេ។

    នេះរឺដែលអស់លោកអួតថា សម្តេច ហ៊ុន សែនរបស់យើងដឹកនាំប្រកបដោយគតិបណ្ឌិតនោះ?
    តើ concept គតិបណ្ឌិត ក្នុងខួរក្បាលរបស់អស់លោកមានន័យថា ដូចម្តេចដែរ?

  12. donjeyu says:

    និយាយនេះត្រូវ (I support u Ly Sranteur)
    ព្រោះកន្លងមកខ្ញុំតែងតែកត់សំគល់ឃើញថាវាចឹង

  13. LY Seanteur says:

    អគុណ អ្នកទាំងអស់ដែលស្រលាញ់យុត្តិធម៌។ ខ្ញុំគ្រាន់តែនិយាយតាមការមើលឃើញជាក់ស្តែង។ មិនមែនកាន់ជើង រឺ គាំទ្រគណប្សប្រឆាំងទេ ប៉ុន្តែខ្ញុំគ្រាន់តែស្អប់អំពើអយុតិ្តធម៌តែប៉ុណ្ណោះ ខ្ញុំឃើញភាពអយុត្តិធម៌នៅនឹងមុខហើយ ធ្វើអ្វីមិនកើត ជួយអ្នកភូមិមិនបាន។

    វាមិនត្រឹមត្រូវទាល់តែសោះចំពោះអ្នកខ្លះដែលអួតខ្លួនថា​ ធ្វើការនៅអង្គការក្រៅរដ្ឋភិបាល តែបែរជាយកឈ្មោះមកកាងអំពើអាក្រក់របស់ជនខិលខូចទៅវិញ។

    អង្គការក្រៅរដ្ឋាភិបាលគឺមានតួនាទីជួយប្រជារាស្រ្ត និង បំពេញនូវចំនុចខ្វះខាតដែលរដ្ឋាភិបាលមិនបានបំពេញ។ បើសិនជារដ្ឋាភិបាលធ្វើគ្រប់ជ្រុងជ្រោយ តើចាំបាច់មានអង្គការក្រៅរដ្ឋាភិបាលមានប្រយោជន៏អី? ម្យ៉ាងទៀត បើអង្គការក្រៅរដ្ឋាភិបាល មិនបម្រើប្រជាជន តើថៅកែអង្គការក្រៅរដ្ឋាភិបាលទាំងនោះ​យកលុយម្ចាស់ជំនួយទៅណា? ប្ញមួយថៅកែទាំងនោះយកលុយម្ចាស់ជំនួយទៅជួយរកសម្លេងឆ្នោតអោយ CPP ដើម្បីខ្លួនបានបុណ្យសក្តិក្នុងជួររដ្ឋាភិបាល?

  14. BaBaBoo says:

    មានតែបក្សប្រជាជនទេ ដែលមានសិទ្ធ ធ្វើអ្វីក៏សមរម្យល្អឥតទាស់ដែរ សូម្បីតែឆ្កែរត់តាមផ្លូវដាក់ប្រឡៅថា «បក្សប្រជា

    ជន» ឆ្កែបក្សខាងប្រឆាំងបានត្រឹមតែព្រុះពីចម្ងាយ ។ បើបក្សប្រឆាំង ធ្វើដូចប្សប្រជាជនវិញ អ្នកទាំងនោះត្រូវបានរដ្ឋអំ

    ណាចអួសក្បាលញាត់ទ្រុងសារិកាមិនខាន ។

  15. Vithean says:

    ការយកដីសាលារៀន មកធ្វើជាទីស្នាក់ការគណបក្សប្រជាជន គឺមានលើផ្ទៃប្រទេស ដូចជា៖ នៅខេត្តព្រះសីហនុ ជាដើម។​ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិឲ្យបានឈ្នះឆ្នោត២០១៣ ដើម្បីគណបក្សដ៏ផូរផង់មួយនេះ រំដោះដីសាលាទាំងអស់ដែលគណបក្សប្រជាជនកាត់យកទៅធ្វើទីស្នាក់ការគណបក្សប្រជាជននោះ។

  16. CT says:

    Wait and see what is going to happen ? no secret can hide for ever and nothing impossible if try all the best and don’t give up….