ចៅក្រមស៊ើបសួរនៃតុលាការ ខេត្តរតនគិរី បានចេញដីកាកោះហៅសាក្សីចំនួន ១២នាក់ មកបំភ្លឺពីរឿងក្តីឃាតកម្មសម្លាប់អ្នកយកព័ត៌មានកាសែតវរជនខ្មែរ គឺលោក ហង្ស សិរីឧត្តម។

ពលរដ្ឋនាំគ្នាមកមើលសាកសពអ្នកសារព័ត៌មាន “វីរជនខ្មែរ” លោក ហង្ស សិរីឧត្ដម ដែលត្រូវគេរកឃើញនៅក្នុងឃ្លុបក្រោយរថយន្ត នាឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។ Adhoc Photo
ដោយ រដ្ឋា វីសាល
2012-10-09
វិទ្យុអាស៊ីសេរី
សាក្សីទាំង ១២នាក់មានបីនាក់ ជាក្រុមគ្រួសារជនរងគ្រោះ គឺអ្នកស្រី កែវ សុវណ្ណ ជាម្តាយបង្កើត អ្នកស្រី អឺម ចន្ធី ជាភរិយា និងកញ្ញា សាន ម៉ារ៉ាឌី ជាកូនស្រីសពលោក ហង្ស សិរីឧត្តម។ ចំណែកសាក្សីចំនួន ៩នាក់ទៀត មានឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកវ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រីប៉ូលិសស្រុកវ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រីកងរាជអាវុធហត្ថខេត្ត និងជាកូនភរិយាក្រោយរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជាប្រជាពលរដ្ឋ។
ចៅក្រមស៊ើបសួរលោក ឡុច ឡៅ មានប្រសាសន៍បញ្ជាក់ថា លោកពិតជាចេញដីកាកោះហៅមនុស្សចំនួន ១២នាក់ មកបំភ្លឺពីរឿងក្តីនេះបន្ត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២។
អ្នកយកព័ត៌មានកាសែតវរជនខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវឃាតកមិនស្គាល់មុខសម្លាប់កាលពីថ្ងៃទី៩ ខែកញ្ញា ហើយក្រុមឃាតកយកសាកសពលោកញាត់ក្នុងឃ្លុបក្រោយរថយន្តរបស់លោកទៅទុកចោលនៅចម្ការស្វាយចន្ទីមួយ នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យពីររូប គឺលោក អ៊ាន ប៊ុនហេង ហៅ អេង ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត និងភរិយាឈ្មោះ វី ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើមនុស្សឃាតគ្រោងទុក លើលោក ហង្ស សិរីឧត្តម ហើយបានឃុំខ្លួនជនជាប់ចោទទាំងពីរ នៅពន្ធនាគារខេត្តរតនគិរី បណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតបន្ត។
មិនមានប្រភពផ្លូវការណាមួយបញ្ជាក់ថា ឃាតកម្មនេះមានពាក់ព័ន្ធបញ្ហាអ្វីពិតប្រាកដនោះទេ ប៉ុន្តែប្រភពអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហង្ស សិរីឧត្តម បាននិយាយថា មុនពេលគេសម្លាប់ គេបានកត់សម្គាល់ថា ឃាតកម្មលើរូបលោក ហង្ស សិរីឧត្តម អាចជាបញ្ហាជាប់ពាក់ព័ន្ធ ដោយសារលោកធ្វើឲ្យបែកធ្លាយរឿងអាស្រូវជំនួញឈើប្រណិតខុសច្បាប់នៅក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?
សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។
បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?
តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង? គឺវាតៗគ្នាអីចឹង ? សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?
ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។
ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????
សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ??? មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ???
មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ???
សូមឆ្លើយសំនួរទាំងនេះផង អរគុណ!