សណ្ឋាគារស្រែលាភ និងភោជនីយដ្ឋានស៊ីធីខេត អាចនឹងត្រូវបិទអាជីវកម្មនាពេលខាងមុខ បន្ទាប់ពីសណ្ឋាគារ និងភោជនីយដ្ឋានទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សកាលពីកន្លងមក។ នេះបើតាមការថ្លែងរបស់លោក សេង រតនៈ អភិបាលខណ្ឌទួលគោកកាលពីព្រឹកមិញ។
Wednesday 10 October 2012
The Free Press Magazine
លោក សេង រតនៈ បានឲ្យដឹងទៀតថា ម្ចាស់បៀរកាឌិន ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតក្នុងទឹកដីខណ្ឌទួលគោក ក៏នឹងត្រូវណែនាំផងដែរឲ្យបង្ការទប់ស្កាត់ករណីផ្ទុះអាវុធ។ ហើយថា ប្រសិនបើមានករណីនេះកើតឡើង នោះអាជ្ញាធរនឹងចាត់វិធានការបិទអាជីវកម្មភ្លាម។
អភិបាលខណ្ឌទួលគោករូបនេះបានបន្តថា ចំពោះល្បែងស៊ីសងដែលកំពុងមាននៅក្នុងខណ្ឌរបស់លោក ក៏តម្រូវឲ្យមានការពិនិត្យឡើងវិញដែរ។ ព្រោះថា កន្លងមកមានមន្រ្តីចំនួនបានទទួលយកសំណូកពីម្ចាស់បនល្បែងទាំងនោះ ក្នុងការផ្តល់ព័ត៌មាននៅពេលមានការចុះបង្រ្កាបម្តងៗ។
បើតាមលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថា បច្ចុប្បន្ននេះក្នុងខណ្ឌទួលគោកមានការលួចលាក់បើកល្បែងស៊ីសងប្រមាណ៦កន្លែង ហើយមានមេប៉ុស្តិ៍មួយចំនួនអាចជាប់ពាក់ព័ន្ធក្នុងការយកលុយដាក់ខែពីបនល្បែងទាំងនោះ៕

សូមលោកអ្នកស្រែ cheath JML ជួយឆ្លើយសំនួរទាំងនេះផង អរគុណ!
បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ?
ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ
ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?
តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង? គឺវាតៗគ្នាអីចឹង ?
សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?
ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។
ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …???? ចាប់បាច់ឲ្យបរទេសវិនិយោគ ???
តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????
សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ??? មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ???
អាជ្ញាធរគួរតែសើបអោយបានច្បាស់មុននឹងបិទ អាជីវកម្មណាមួយនោះ ហើយអាជ្ញាធរគួរតែចាប់អ្នកប្រព្រឹត្ដ ទៅដាក់ទោស មិនគួរបិទអាជីវកម្មគេទែ
បិទថ្ងៃនេះ បើកថ្ងៃស្អែកគ្រាន់តែដូរឈ្មោះម្ចាស់ពី កទៅខវាជាការស្រេច។
The restaurant owner mo gun no power
CPP big chhay thom khcheass khcheay pell chhneass chnot doy leng
Parhy .boeuh sein chneass tick vinh doch peak tha
Khdoeuv roak vek troacheark louk ning daiy ! Broayat
Trov tam tomneay.