មេឃុំគណបក្សសិទ្ធិមនុស្សចំនួន៨នាក់ ក្នុងចំណោម១៨នាក់ គ្រោងចេញដំណើរទៅកាន់ប្រទេសប្រទេសមហាអំណាចនៅចុងឆ្នាំ២០១២នេះ។ មេឃុំចំនួន២នាក់គ្រោងចេញទៅប្រទេសបារាំង និង៦នាក់គ្រោងចេញទៅសហរដ្ឋអាមេរិក។ នេះគឺជាដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៍ការងារនៅក្នុងឃុំសង្កាត់នៅក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿន។
ថ្ងៃ អាទិត្យ 14 តុលា 2012
ដោយ គី សុខលីម
RFI
គេធ្លាប់តែឮការបញ្ជូនមេដឹកនាំធំៗទៅបរទេស ដើម្បីដកស្រង់បទពិសោធន៍ការងារ ប៉ុន្តែនៅពេលនេះ គណបក្សសិទ្ធិមនុស្សគ្រោងនឹងបញ្ជូនថ្នាក់ដឹកនាំជាន់ទាបរបស់ខ្លួនទៅកាន់ប្រទេសមហាអំណាចធំៗដើម្បីដកស្រង់បទពិសោធន៍ការងារ។ នៅដើមខែធ្នូឆ្នាំ២០១២នេះ មេឃុំចំនួនពីររូបពីខេត្តព្រៃវែងមកពីគណបក្សសិទ្ធិមនុស្សនឹងចេញដំណើរទៅកាន់ប្រទេសបារាំង ហើយ៦នាក់ផ្សេងទៀតនឹងចេញដំណើរទៅកាន់ប្រទេសអាមេរិកនៅចុងខែធ្នូឆ្នាំ២០១២ខាងមុខនេះ។
នៅខែបន្តបន្ទាប់ទៀត មេឃុំគណបក្សសិទ្ធិមនុស្សនឹងចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីនិងប្រទេសដទៃមួយចំនួនផ្សេងទៀតរហូតដល់អស់ចំនួន។ ក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលកន្លងមកនេះ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ឈ្នះបានមេឃុំចំនួន១៨ នៅក្នុងទូទាំងប្រទេស។
ការបញ្ជូនមេឃុំរបស់គណបក្សសិទ្ធិមនុស្សទៅដកស្រង់បទពិសោធន៍ការងារនៅក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿននៅពេលនេះត្រូវបានគេមើលឃើញថា គឺដើម្បីលើកទឹកចិត្តសកម្មជនគណបក្ស និងម្យ៉ាងវិញទៀត គឺដើម្បីអោយមេឃុំទាំងនោះយល់ដឹងអោយកាន់តែច្បាស់ពីរបៀបដឹកនាំរបស់មេឃុំនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
លោក គៀត សុគន្ធ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសិទ្ធិមនុស្សបានបញ្ជាក់ប្រាប់នៅថ្ងៃអាទិត្យនេះតាមទូរស័ព្ទថា លោកមានបំណងចង់អោយមេឃុំគណបក្សសិទ្ធិមនុស្សឃើញផ្ទាល់ និងស្តាប់ឮពីដំណើរការប្រតិបត្តិការឃុំសង្កាត់នៅក្នុងប្រទេសជឿនលឿន។
នៅក្នុងប្រទេសប្រជាធិបតេយ្យ មេឃុំត្រូវធ្វើការបម្រើរាស្រ្ត ពោលគឺមិនមែនធ្វើការដើម្បីកេងប្រវ័ញ្ចពីរាស្រ្តនោះទេ។ នៅក្នុងប្រទេសកម្ពុជា ដោយសារប្រាក់ខែតិចតួច រដ្ឋបាលថ្នាក់ឃុំសង្កាត់មួយចំនួនតែងតែកោសរូសលុយកាក់ពីប្រជារាស្ត្រទៅវិញ។ ពេលខ្លះ មន្ត្រីថ្នាក់មូលដ្ឋានមួយចំនួនទៅរំខានអាជីវកម្មរបស់ប្រជាពលរដ្ឋថែមទៀតផង។
លោក គៀត សុគន្ធ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសិទ្ធិមនុស្សទទួលស្គាល់ថា បទពិសោធន៍នៅបរទេសមិនអាចអនុវត្តនៅក្នុងប្រទេសកម្ពុជាបានភ្លាមនោះទេ ប៉ុន្តែនេះគឺជាចំណុចចាប់ផ្តើម។
សូមបញ្ជាក់ថា រាល់ការចំណាយសម្រាប់ការធ្វើដំណើរនឹងស្នាក់នៅបរទេសរបស់មេឃុំគណបក្សសិទ្ធិមនុស្សបានមកពីការធ្វើវិភាគទានរបស់សមាជិកសមាជិកានៃគណបក្សសិទ្ធិមនុស្សនៅក្នុងនិងក្រៅប្រទេស៕
——————————————-



ច្បាប់ប្រទេសខុសៗគ្នា សក៉អាណា ក្បាលអាហ្នឹង!
អើសក់អាណា ក្បាលអាហ្នឹង! តិចឥឡូវយួនត្រួតក្បាលហើយអត់ដឹងទៀត អានេះយួនទេដឹង
The democracy in Cambodia is fake rule by Hun $en.
ឡប់ ឡប់
Anyone wants to live in the US? If you are young, I will sponsor you to be my husband!
ចង់ចូលបក្ស ស៊ុតមនុស្ស ដល់ហើយ! បានស៊ុតនឹងគេ!