ភ្នំពេញ ៖ នៅរសៀលថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ប្រជារាស្រ្ត របស់ សម្តេចឪ រួមមាន តាជី យាយជី ជាង ១០០នាក់ បានស្លៀកពាក់ សំលៀកបំពាក់ ពណ៌ស អង្គុយសូត្រធម៌ ឧទ្ទិសកុសល ថ្វាយដល់ ព្រះវិញ្ញាណ ក្ខន្ធ ចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលបាន សោយទីវង្គត់ នៅទីក្រុង ប៉េកាំង ប្រទេសចិន ។
Monday, 15 October 2012
ដោយ៖ ដើមអម្ពិល
ប្រជារាស្រ្ត របស់ព្រះអង្គ បាននាំគ្នាសូត្រ និងអង្គុយ ស្មឹងស្មាធ នៅខាងមុខ ព្រះបរមរាជវាំង អមដោយទឹក មុខ និងទុក្ខ ក្រៀមក្រំ យ៉ាងធំធេង ជាទីបំផុត ដែល ប្រទេសកម្ពុជា បានបាត់បង់នូវ អតីតព្រះ មហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ។
ព្រះបរមសព របស់ព្រះអង្គ និងដង្ហែតាមព្រះទីនាំង ពិសេស មកដល់ ព្រះរាជាណាចក្រ កម្ពុជា នៅវេលា ម៉ោង៣ រសៀលថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០១២ ៕


យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!
ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដឿម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!
សូមព្រលឹងខ្មែរជឹត២លាននាក់ដែលបានស្លាប់យ៉ាងអាណោចអាធម្មក្នុងកំឡុងសម៍យប៉ុលពត រង់ចាំទទួលគាត់ផង។
ពិតមែនខ្ញុំក៏ទទួលស្កាល់ផងដែរនៅ គុណសម្បត្តិ នឹងគំរូ វីរភាពដ៏អស្ចារ្យ
របស់ស្តេចអង្គនេះ ក្នូង កំលុងពេលដែលព្រះអង្គ បានទាមទារអែករាជ្យ ពីបារាំង ១៩៥៣
បានដោយបរិបូរណ៏ នឹងដណ្ដើមមកវិញបាននៅប្រាសាទព្រះវិហាដ៏ពិសិដ្ធរបស់ខ្មែរ ពី សៀម វិញ
នៅ ឆ្នាំ ១៩៦២ ប៉ុន្តែបន្ទាប់ពីនោះមកតើព្រះអង្កបានធ្វើអ្វីខ្លះ
ហើយបន្សល់នូវភាពជួរចត់ដូចម្ដេចខ្លះ ទុក អោយកូនចៅព្រះអង្គ រហូតមកទល់សព្វថ្ងៃ និង
ទៅអនាគត ផង នោះ តើ ពូកលោកមានដឹង ដែរ ឬ ទេ ? ឬមួយធ្វើមិនដឹង ?
Who made the coup on 18 March 1970????? Why ???? For what??????
Just your small family you could not manage and still get headache all the times…how about the country which standing and facing with 2 big blocks of the would and 7 lion countries ????
What are you going to do and what kind of method you used??? share experiences or wisdom,please….you were born or not yet then??
ខ្ញុំជាអតីតទាហានសាធារណរដ្ឋ ។ ក្រោយពេលខ្មែរក្រហម, ដែលមានសម្តេចជាមេ, បានឈ្នះភ្លាម ពួកគេក៏ប្រមូលមេទាហាននិងពលទាហានរាប់ពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីយកទៅទទួលស្វាគមន៍សម្តេច ។ មកដល់ខាងលិចភូមិកកោះប្រហែល២០០ម៉ែត្រ (ភូមិកកោះឋិតនៅខាងលិចមោងស្សីប្រហែល១២គីឡូម៉ែត្រ) ខ្មែរក្រហមក៏បញ្ជាអោយទាហានទាំងអស់ចុះតម្រង់ជួរតាមដងផ្លូវជាតិលេខ៥ខ្លះ និងតាមផ្លូវលំចូលទៅភូមិចកធំខ្លះ ហើយរំពេចនោះ ពួកវាដែលត្រៀមរួចជាស្រេចក៏បាញ់រះដូចលាចផ្ទ
ុះ ដើម្បីសម្លាប់ទាហានទាំងអស់នោះ ។ ពួកគេអូសសាកសពដាក់គរជាច្រើនពំនូក ហើយក៏ចាក់សាំងដុត តែគ្រាន់ឆេះរួញក្រញង់ប៉ុណ្ណោះអែង ។ ខ្ញុំសុំសួរថា តើជីវិតទាហានទាំងនោះដែលត្រូវគេបាញ់សម្លាប់ចោលក្នុងនាមទទួលស្វាគមន៍សម្តេច និងពលរដ្ឋអត់កំហុសរាប់លាននាក់ទៀត រាប់តាំងពីកូនក្មេងនៅក្នុងអង្រឹងផងដែរ តើមានតម្លៃខ្លះទេ ដែលត្រូវខ្មែរក្រហម, ដែលមានស្តេចតារបស់អស់លោកខ្លះនៅក្នុងក្រុមដែរ, បានប្រល័យជីវិតចោលយ៉ាងគ្មានមេត្តា? ឬមួយទាល់តែជីវិតស្តេច ឬអ្នកដឹកនាំទើបមានតម្លៃ?