បាងកក៖ ការចូលទិវង្គតនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៃកម្ពុជា បញ្ចប់យុគសម័យមហិច្ឆតា និងចម្រូងចម្រាស់សម្រាប់ព្រះរាជាដ៏មានឥទ្ធិពលមួយអង្គនេះ។ ព្រះរាជាអង្គនេះបានធ្វើមគ្គុទ្ទេសក៍ប្រទេសរបស់ព្រះអង្គឲ្យទទួលបានឯករាជ្យ ប៉ុន្តែលោកមានសម្ព័ន្ធភាពជាមួយក្រុមអសោចឈ្មោះខ្មែរក្រហម។
Daniel Schearf
16 តុលា 2012
វីអូអេ
សម្តេច នរោត្តម សីហនុ នៃកម្ពុជាត្រូវបានជ្រើសតាំងដោយបារាំងនៅឆ្នាំ ១៩៤១ ឲ្យធ្វើជាមេដឹកនាំអាយ៉ងសម្រាប់អាណានិគមរបស់ខ្លួន។
ប៉ុន្តែ ស្តេចវ័យក្មេងអង្គនេះក្លាយជាកម្លាំងរួបរួមមួយ ទាមទារឯករាជ្យ ដែលព្រះអង្គសម្រេចបាននៅឆ្នាំ១៩៥៣។ បន្ទាប់មក ព្រះអង្គបានដាក់រាជ្យដើម្បីចូលធ្វើនយោបាយ ហើយបានធ្វើជាមេដឹកនាំប្រទេសដ៏មានប្រសិទ្ធភាពអស់រយៈពេល១៧ឆ្នាំក្រោយមក។
លោក មីថិន អូសប៊ន (Milton Osborne) គឺជាអ្នកស្រាវជ្រាវគោចរនៃវិទ្យាស្ថានឡូវី (Lowy) ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅពីរក្បាលស្តីអំពីសម្តេចសីហនុ។
«នៅកម្ពុជា មានជំនឿមួយថា ជំនាន់សម្តេចសីហនុ គឺជាយុគសម័យមាសដ៏ខ្លីមួយ។ មនុស្សហាក់ដូចជាភ្លេចអំឡុងពេលដែលព្រះអង្គចាត់វិធានការដ៏ធ្ងន់ធ្ងរប្រឆាំងនឹងអ្នកណាដែលព្រះអង្គយល់ថាជាសត្រូវរបស់ព្រះអង្គ»។
សត្រូវទាំងនោះរួមមាន ជនកុម្មុយនីស្តកម្ពុជាដែលក្រោយមកក្លាយជាខ្មែរក្រហម។ អំឡុងពេលសង្គ្រាមវៀតណាម សម្តេចសីហនុបរាជ័យក្នុងការទប់ស្កាត់កម្លាំងកុម្មុយនីស្តវៀតណាមពីការឆ្លងកាត់កម្ពុជា ដែលការឆ្លងកាត់នេះនាំឲ្យមានការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក។
សម្តេចសីហនុត្រូវបានទម្លាក់ចេញពីដំណែងក្នុងរដ្ឋប្រហារមួយនៅឆ្នាំ១៩៧០ ហើយបាននិរទេសខ្លួនទៅគង់ប្រថាប់នៅប្រទេសចិន និងកូរ៉េខាងជើង។
ចំណង់របស់សម្តេចសីហនុក្នុងការចូលកាន់អំណាចវិញបាននាំឲ្យព្រះអង្គចងសម្ព័ន្ធមិត្តជាមួយខ្មែរក្រហមដែលជាជនកម្មុយនីស្តដែលជាអតីតសត្រូវរបស់ព្រះអង្គ។ ការផ្តាស់ប្តូរនយោបាយនេះ នាំឲ្យមានការចងសម្ព័ន្ធភាពជាមួយនឹងបរទេសដែលបន្តរហូតដល់ទីបំផុតនៃព្រះជន្មាយុរបស់ព្រះអង្គ។
លោក ប៊ែន្នី វីឌីយ៉ូណូ (Benny Widyono) ធ្លាប់ជាតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាកាលពីពាក់កណ្តាលទសវត្សរ៍១៩៩០ ហើយជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា «រាំក្នុងស្រមោល៖ សីហនុ ខ្មែរក្រហម និងអង្គការសហប្រជាជាតិនៅកម្ពុជា»។
«អំឡុងពេលដែលព្រះអង្គនៅជាមួយខ្មែរក្រហម មិត្តភក្តិរបស់ព្រះអង្គពីរគឺ កូរ៉េខាងជើង និងចិន ហើយព្រះអង្គចំណាយពេលជាច្រើនគង់ប្រថាប់នៅទីនោះ»។
ចំណងដែលព្រះរាជាកម្ពុជាមានជាមួយនឹងកូរ៉េខាងជើងនោះគឺ មេដឹកនាំគឹម អ៊ីលស៊ុង បានស្ថាបនាព្រះរាជដំណាក់មួយដែលមាន៦០បន្ទប់នៅទីក្រុងព្យូងយ៉ាង។
«លោកត្រូវបានគេយកចិត្តទុកដាក់ដូចជាព្រះរាជាដ៏ពិតប្រាកដ គង់នៅព្រះរាជដំណាក់នៅកូរ៉េខាងជើង ហើយព្រះអង្គថែមទាំងទទួលបានអង្គរក្សពីរដ្ឋាភិបាលកូរ៉េខាងជើងទៀតផង។ អង្គរក្សទាំងនោះគឺជាជនកូរ៉េខាងជើងដ៏រឹងមាំ និងហ្មត់ចត់។ ព្រះអង្គមានអង្គរក្សកូរ៉េខាងជើងទាំងនោះនៅជាមួយព្រះអង្គគ្រប់ពេល»។
ខ្មែរក្រហមបានយាងសម្តេចសីហនុត្រឡប់ចូលកម្ពុជាវិញ ជាទីដែលគេប្រើឈ្មោះរបស់ព្រះអង្គជាមធ្យោបាយដើម្បីទទួលបានភាពស្របច្បាប់។ ក្រោយមកគេបានបង្ខាំព្រះអង្គនៅក្នុងព្រះរាជវាំង។
អំឡុងពេលនេះ សម្តេចសីហនុ គ្មានលទ្ធភាពធ្វើអ្វីក្រៅពីឃើញខ្មែរក្រហមបង្អត់អាហារប្រជាពលរដ្ឋ បង្ខំគេឲ្យធ្វើការ និងសម្លាប់ប្រជាជាពលរដ្ឋអស់ប្រហែល២លាននាក់នោះទេ។
នៅឆ្នាំ១៩៧៩ ព្រះអង្គបានគេចទៅប្រទេសចិនពេលដែលវៀតណាមចូលមកកម្ពុជាដើម្បីផ្តួលរំលំរបបខ្មែរក្រហម។
ការបោះឆ្នោតដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិបានជួយឲ្យសម្តេចសីហនុយាងត្រឡប់ចូលគ្រងរាជវិញក្រោមលទ្ធិរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ ប៉ុន្តែព្រះអង្គមានអំណាចតិចតួចខណៈដែលព្រះរាជបុត្ររបស់ព្រះអង្គគឺសម្តេច នរោត្តម រណឫទ្ធិ ចែកអំណាចជាសហនាយករដ្ឋមន្ត្រីជាមួយនឹងលោក ហ៊ុន សែន។
សម្តេចសីហនុ មិនទទួលបានឥទ្ធិពលដែលព្រះអង្គបានទទួលពីមុនមកនៅកម្ពុជាទេ ដែលលោក ប៊ែន្នី វីឌីយ៉ូណូ ដែលជាតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា ជាការអស់ខកចិត្តអស់មួយជីវិត។
«ពេលខ្ញុំនៅកម្ពុជា ព្រះអង្គបានរអ៊ូដាក់ខ្ញុំថា គឺនៅពេលខ្ញុំជាឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិ ព្រះអង្គបានរអ៊ូដាក់ខ្ញុំថា ព្រះអង្គគឺជាព្រះរាជារបស់គេដែលគ្រងរាជ្យ តែមិនគ្រប់គ្រងអំណាចពីព្រោះអំណាចគឺពិតជានៅក្នុងដៃរបស់លោក ហ៊ុន សែន និងព្រះអង្គម្ចាស់រណឫទ្ធិ ដែលជាសហនាយករដ្ឋមន្ត្រី។ ដូច្នេះ ព្រះអង្គមានអារម្មណ៍ថា ការក្លាយជាមេដឹកនាំអំណាចនៃកម្ពុជាដ៏រុងរឿងគឺជាគោលបំណងរបស់ព្រះអង្គជានិច្ច តែគោលបំណងនោះព្រះអង្គមិនអាចទទួលបានអស់មួយជីវិត»។
លោក ហ៊ុន សែន បានទម្លាក់ព្រះអង្គម្ចាស់រណឫទ្ធិនៅឆ្នាំ១៩៩៧ ដើម្បីក្លាយជាអ្នកគ្រប់គ្រងអំណាចតែម្នាក់ឯងនៅកម្ពុជា។
ខណៈដែលអំណាចរបស់សម្តេចសីហនុ សាបរលាប ហើយសុខភាពរបស់ព្រះអង្គទ្រុតទ្រោមនោះ ព្រះអង្គបានយាងទៅប្រទេសចិនជាញឹកញាប់ដើម្បីទទួលការព្យាបាល។ នៅឆ្នាំ២០០៤ ព្រះអង្គបានដាក់រាជ្យទៅឲ្យព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះករុណា នរោត្តម សីហមុនី។
លោក អូសប៊ន (Osborne) មានប្រសាសន៍ថា ព្រះករុណា សីហមុនី ខុសពីព្រះរាជបីតារបស់ព្រះអង្គគឺគ្មានមហិច្ឆតានយោបាយទេ។
«នឹងមិនមានព្រះរាជាអង្គណាផ្សេងទៀតដែលដើរតួនាទីដូចសម្តេចសីហនុទេ។ ហើយពិតជាមិនមែនជាព្រះរាជាដែលមានអំណាចនយោបាយ និងមានការចាប់អារម្មណ៍លើនយោបាយទេ។ ព្រះរាជាបច្ចុប្បន្នគឺជាអ្នកបម្រើប្រទេសប្រកបដោយការលះបង់ ប៉ុន្តែព្រះអង្គគ្មានតួនាទីនយោបាយទេ។ ព្រះអង្គពិតជាមិនប្រកាន់នយោបាយ។ ខ្ញុំយល់ថា យុគសម័យដូចសម្តេចសីហនុនោះគឺបានរំលងផុតទៅហើយ»។
អតីតព្រះមហាក្សត្រនរោត្តម សីហនុ យាងចូលទិវង្គតនៅព្រឹកថ្ងៃចន្ទ នៅរដ្ឋធានីប៉េកាំង នៃប្រទេសចិន តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គ ក្រោយពីទទួលរងជំងឺមហារីអស់រយៈពេលដ៏យូរ។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ។

យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដឿម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!
អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!
we are very sad because our father king died, but what people will sad non-stop forever is Hunsen in the power, he will cut land, island Khmer to Vietnam again and again, other sad Khmer is lost the evident of Khmer rouge kill because SIhanouk died to cover khmer rouge evident