វ៉ាស៊ីនតោន៖ នៅក្រោយការយាងចូលទីវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពីព្រលឹមថ្ងៃច័ន្ទ កន្លងទៅនេះ អ្នកស្រាវជ្រាវបរទេសដែលបានចងក្រងប្រវត្តិរបស់ព្រះអង្គជាយូរមកហើយ មានប្រតិកម្មប្រហាក់ប្រហែលគ្នាអំពីមរតកនយោបាយនិងប្រវត្តិសាស្ត្ររបស់តួអង្គនយោបាយខ្មែរដ៏មានឥទ្ធិពលបំផុតមួយរូបនេះ។

សិស្សានុសិស្សខ្មែរកាន់បដារូបគំនូរអតីតព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ និងព្រះរាជបុត្រ គឺព្រះបាទនរោត្តម សីហមុនី ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក្នុងឆ្នាំ២០១១។
សម្តេច នរោត្តម សីហនុ បានឡើងគ្រងរាជ្យនៅព្រះជន្មាយុ១៩ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានគេចាត់ទុកជាតួអង្គដ៏សំខាន់បំផុតមួយរូបនៅក្នុងប្រវត្តិនយោបាយដ៏ច្របូកច្របល់របស់ប្រទេសកម្ពុជាអស់ជាច្រើនទសវត្ស។ បើតាមអ្នកដែលបានតាមដានប្រវត្តិរបស់ព្រះអង្គនិយាយថា មរតកសំខាន់បំផុតរបស់ព្រះអង្គ គឺមាននៅរយៈពេលដំបូងៗនៃការកាន់អំណាចរបស់ព្រះអង្គ ក៏ដូចជាតួនាទីដ៏សំខាន់ជានិមិត្តរូបនៃឯកភាពជាតិនៅក្នុងពេលមានវិបត្តិនយោបាយជាបន្តបន្ទាប់។
លោក Julio Jeldres អ្នកចងក្រងជីវប្រវត្តិផ្លូវការរបស់ព្រះបាទ នរោត្តម សីហនុ និយាយថា ព្រះអង្គបានកសាងរដ្ឋទំនើបមួយចេញពីអតីតរាជាណាចក្របែបសក្តិភូមិ។ ប៉ុន្តែមរតកសំខាន់បំផុតរបស់ព្រះអង្គ គឺការទាមទារឯករាជ្យជូនប្រទេសកម្ពុជា ចេញពីអាណានិគមរបស់ប្រទេសបារាំងនៅឆ្នាំ១៩៥៣។
លោក Jeldres ពន្យល់ថា៖ «ព្រះអង្គជានិមិត្តរូបនៃឯករាជ្យជាតិ និងឯកភាពជាតិខ្មែរ។ ព្រះអង្គបានរក្សាប្រទេសជាតិឲ្យមានសន្តិភាព ខណៈដែលសង្គ្រាមវៀតណាមបានឆាបឆេះនៅជាប់ព្រំដែនគ្នានោះ។»
សមេ្តចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានសោយទីវង្គតកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទទី១៥ ខែតុលា ដើមសប្តាហ៍នេះ ដោយរោគាពាធ នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ដែលនៅទីនោះព្រះអង្គបានសម្រាកព្យាបាលព្រះរោគអស់ជាច្រើនឆ្នាំមកហើយ។ នៅមុនការបាត់ខ្លួនបន្តិចម្តងៗពីឆាកនយោបាយជាតិដោយសាររោគាពាធ សមេ្តច នរោត្តម សីហនុ ធ្លាប់មានឥទ្ធិពលយ៉ាងខ្លាំងដល់ការវិវត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោក David Chandler អតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី ដែលបានសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជា និយាយថា ក្នុងអាជីពនយោបាយរបស់ព្រះអង្គ សមេ្តច សីហនុ បានកាន់កាប់ស្ទើរទាំងស្រុងនូវកិច្ចការនយោបាយរបស់ប្រទេសកម្ពុជា។ លោកថា ជាសរុប គុណសម្បត្តិរបស់ព្រះអង្គមានច្រើនជាងគុណវិបត្តិ។
អ្នកប្រវត្តិសាស្ត្រជាតិអាមេរិកាំងរូបនេះ យល់ស្របជាមួយលោក Julio Jeldres ថាស្នាដៃដ៏សំខាន់របស់ព្រះអង្គគឺការកសាងប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម នៅក្នុងទសវត្សភ្លាមៗក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ក្នុងនោះ អ្នកស្រាវជ្រាវទាំងពីរកត់សម្គាល់ឃើញគុណសម្បត្តិពិសេសមួយចំនួនរបស់សម្តេចសីហនុ ដែលគេកម្រឃើញចំពោះអ្នកដឹកនាំខ្មែរ គឺការជិតដឹតនឹងប្រជារាស្ត្រសាមញ្ញ ថ្វីបើព្រះអង្គជាខ្សែរាជវង្សក្តី ក៏ដូចជាលក្ខណៈស្អាតស្អំមិនប្រព្រឹត្តអំពើពុករលួយ។
លោក David Chandler ថ្លែងប្រាប់វីអូអេថា៖ «ព្រះអង្គយល់ថា លោកទទួលមរតកជាអ្នកតំណាងឲ្យប្រជាជាតិខ្មែរ។ លោកផ្សំគំនិតនេះជាមួយនឹងសេចក្តីសឡាញ់ដោយស្មោះចំពោះប្រជារាស្ត្រសាមញ្ញ ដែលទាំងនេះជាលក្ខណៈសម្បត្តិកម្រមានក្នុងចំណោមអ្នកដឹកនាំខ្មែរ ដែលជាទូទៅមានលក្ខណៈផ្តាច់ការនិងមិនចូលចិត្តរាស្ត្រសាមញ្ញ។»
ម៉្យាងទៀត អ្នកស្រាវជ្រាវយល់ថា ព្រះអង្គក៏គួរត្រូវគេសរសើរពីកិច្ចប្រឹងប្រែងក្នុងការបញ្ជៀសមួយរយៈ មិនឲ្យសង្គ្រាមវៀតណាមរាលដាលចូលដល់ប្រទេសកម្ពុជា។
«ខ្ញុំគិតថាវិភាគទានដ៏ធំបំផុតរបស់ព្រះអង្គគឺការបញ្ជៀសប្រទេសកម្ពុជាមិនឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមវៀតណាម ឲ្យបានយូរបំផុតតាមដែលអាចធ្វើបាន ដោយព្រះអង្គដើរផ្លូវយុទ្ធសាស្ត្រដ៏លំបាកមួយដែលរក្សាប្រទេសឲ្យនៅអព្យាក្រឹត្យ។»
ប៉ុន្តែការជាប់ទាក់ទងនឹងនយោបាយខ្លាំងពេកក្នុងស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័សនៃនយោបាយពិភពលោក បានធ្វើឲ្យល្អក់កករខ្លះដល់មរតកព្រះអង្គ។
មរតកលំបាកជាងគេរបស់សម្តេច នរោត្តម សីហនុ គឺការជាប់ទាក់ទងរបស់ព្រះអង្គជាមួយនឹងចលនាខ្មែរក្រហមក្នុងអំឡុងប្រវត្តិសង្គ្រាមនៅកម្ពុជា។ ការសោយទីវង្គតរបស់ព្រះអង្គ កើតមានឡើងខណៈដែលក្រុមមេដឹកនាំខ្មែរក្រហមកំពុងប្រឈមនឹងការកាត់ទោស ចំពោះតួនាទីខ្លួនក្នុងរបបប្រល័យពូជសាសន៍មួយដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ១.៧លាននាក់។
លោក David Chandler និយាយថា មនុស្សជាច្រើនយល់ថា កំហុសធំបំផុតរបស់សមេ្តចសីហនុ គឺការដែលព្រះអង្គចងសម្ព័ន្ធជាមួយក្រុមខ្មែរក្រហម ថ្វីបើព្រះអង្គមិនបានដឹងជាមុនពីគម្រោងនានារបស់ខ្មែរក្រហម ហើយបានរងគ្រោះដោយផ្ទាល់ និងបានភ្ញាក់រន្ធត់ចំពោះអំពើឃោរឃៅនៅពេលខ្មែរក្រហមកាន់កាប់ប្រទេស។
លោកពន្យល់ថា៖ «ប៉ុន្តែជាការណ៍ពិត ព្រះអង្គបានចងសម្ព័ន្ធជាមួយខ្មែរក្រហមក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ដល់១៩៧៥។ វាប្រហែលជាកំហុសមួយ ក្នុងន័យថា ទាំងប្រជាពលរដ្ឋខ្មែរ ទាំងព្រះអង្គផ្ទាល់ព្រះអង្គ យល់ថា ព្រះអង្គអាចនឹងមានតួនាទីសំខាន់នៅក្រោយពេលចប់សង្គ្រាមស៊ីវិលចប់ទៅ។ ព្រះអង្គមានការយល់ច្រឡំជាខ្លាំងចំពោះរឿងនេះ។»
ទោះយ៉ាងនេះក្តី លោក Chandler និយាយថា នៅក្រោយសម័យសង្គ្រាមស៊ីវិល សម្តេចនរោត្តម សីហនុ បានបន្តរួមចំណែកដល់វិស័យនយោបាយជាតិជាបន្តទៀត រួមទាំងការអនុញ្ញាតឲ្យអង្គការសិទ្ធិមនុស្សមួយចំនួន មានវត្តមានដោយសេរីនៅប្រទេសកម្ពុជា ខណៈដែលអង្គការទាំងនេះមិនអាចមានវត្តមាននៅបណ្តាប្រទេសជិតខាងមួយចំនួន៕
តើអ្នកយល់យ៉ាងណាដែរចំពោះមរកតបន្សល់ទុកដោយអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ចំពោះប្រទេសកម្ពុជា?
————————
ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់
ប្រជារាស្រ្ត ខ្មែរ
រាប់លាននាក់ ។
អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ
ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?
ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា
សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ
នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?
នឹកឃើញកាលនោះ ស្រឡាញ់ព្រះអង្គខ្លាំងណាស់…, ចង់ធ្វើតួដូចព្រះអង្គទៀតផង,
រាស្រ្តណាមិនស្រឡាញ់ព្រះអង្គ!!!??
មរតក ត្រូវចាំមេរៀនឈប់ចាញ់បោកគេ…
ហាស ហាស ហាស ហាស សព្វថ្ងៃឆ្កែបក្សកាន់អំនាចដូចត្រូវគេប្រើដែរហើយ…ផ្លូវខុសសោះហ្នឹង!!!
យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដើម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!
អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!
តើនរណាជាសាក្សីដ៏ធំមួយសម្រាប់សាលាក្ដីខ្មែរក្រហម? បើព្រះករុណាសម្ដេចតាទ្រង់សោយទីវង្គតហើយនោះ? តើខ្មែរនឹងមានបញ្ហាអ្វីខ្លះតទៅមុខទៀត?
we are very sad because our father king died, but what people will sad non-stop forever is Hunsen in the power, he will cut land, island Khmer to Vietnam again and again, other sad Khmer is lost the evident of Khmer rouge kill because SIhanouk died to cover khmer rouge evident
គុណសម្បត្តិរបស់ព្រះអង្គចុងក្រោយនេះ បើគ្មានវត្តមានព្រះអង្គលើឆាកអន្តរជាតិទេ យួនក៍មិនងាយខ្ជាក់សាច់ដែលកំពង់ឆ្ងាញ់ចេញពីមាត់បានទេ..ហើយស្រុកខ្មែរក៏មិនដឹងនឹងទៅជាស្អីដែ
នេះជាសច្ចះធម៏ដែលគួរតែផ្តល់ជាកិត្តិយសដល់ព្រះអង្គ !
សម្តេចតា ត្រូវបានយៀកុង យៀកមិញ បោកប្រើនៅក្នុងនយោបាយឥណ្ឌូចិន បក្សកុម្មុយនិស្តឥណ្ឌូចិន ក្នុងគ្រានាវា
កម្ពុជាអណ្តែតត្រសែតលឿនលយ ឆ្ពោះទៅកាន់ច្រាំងមរណា ។ ពួកអ្នកនយោបាយបទេស និងអ្នកនិពន្ធបរទេសតែង
គិតថា ខ្មែរមានសង្រ្គាមស៊ីវិល (sic) ការគិតដ៏ចំកួតបែបនោះ គឺគេចង់យករួចខ្លួនពីការជាប់ទាក់ទិន និងប្រទេសកម្ពុជាតែ
ប៉ណ្ណោះ ។ យុគ្គសម័យ សម្តេចតា អតិតព្រះមហាក្សត្រខ្មែរ វាយប្រឆាំងនិងសង្រ្គាមបរទេសឈ្លានពាន មិនដែល
មានសង្រ្គាមស៊ីវិលទេ ៕
Mighty X-King , the great leader, and model innovative rule without commander. HIS respectful attitude had show us that HE loves people without division. HIS life time had fought war of foreign
invasion, and had struggled himself by enemies and friendship from WEST and EAST. HE WAS THE GREAT KING in Khmer modern history….
ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ
នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន
ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹកនាំ
ម្នាក់ប្រៀបទៅនឺង អាទិទេព ឬ
ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ
យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ ឥតខ្ចោះ
លើសអ្នកទាំង ផង នៅលើលោកនេះ ។
នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។
គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ
Sad….
JML ខ្ញុំកាន់ទុក្ខ៧ថ្ងៃ…, ដោយមិនបញ្ចេញមតិឬឆ្លើយនឹងសំនួរអ្នកជ្រុលនិយមមួយចំនួនតូចឡើយ..!
បន្ទាប់ពីការកាន់ព្រះមរណះទុក្ខរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត JML និងបើកវែកសំនួរជនផ្កាប់មុខជ្រុលនិយមមានដូចជា
អ្នកលេង ធាងត្នោត The Man With No Name , (.) រាស្ត្រខ្មែរ ……………,
អញ្ជើញសួរហើយខ្ញុំនិងឆ្លើយឲ្យវាភ្លឺខួរ រឿងដែលពាក់ពន្ធ័ឆ្នាំ១៩៧០ដល់១៩៧៩នៃរបបទាំង២ ។
ថ្ងៃនេះជាថ្ងៃកាន់ព្រះមរណះទុក្ខ សូមអ្នកទាំងអស់គ្នាកុំបញ្ចេញមតិណាដែលធ្វើឲ្យខ្មែរបែបបាក់ ឬជេរប្រមាថគ្នាទៅវិញទៅមក។
សូមរក្សាសីលធម៏ព្រះកិតិ្តនាមដ៏ខ្ពង់ខ្ពស់នៃសម្តេចសីហនុដោយមិនត្រូវបានជេរឬរិះគន់ណាមួយឡើយ។
សូមអនុវត្តន៏ឲ្យមានប្រសិទ្ធិភាពទាំងអស់គ្នា សូមអរគុណ សូមជំរាបលាសមាមិត្ត មហាមិត្តទាំងអស់គ្នា។