ភ្នំពេញ: ទីបំផុតទៅ ព្រះរាជាណាចក្រកម្ពុជា បានបរាជ័យ ដោយមិនត្រូវបានគេបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។ នេះបើតាមលទ្ធផលនៃការបោះឆ្នោត នៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២។
ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN
លទ្ធផលបោះឆ្នោត នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក កាលពីម៉ោង ៩ យប់ ថ្ងៃទី១៨តុលា ឆ្នាំ២០១២ ម៉ោងនៅក្នុងប្រទេសកម្ពុជា បង្ហាញថា កូរ៉េខាងត្បូង បានយកឈ្នះប្រទេសកម្ពុជា ក្នុងការបោះឆ្នោតជុំទី២ ដោយសំឡេង ១៤៩ ទល់នឹង ៤៣ ក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិដែលចូលរួមបោះឆ្នោតសរុបចំនួន ១៩៣ ប្រទេស។
នៅតំបន់អាស៊ី មានបេក្ខភាពចំនួន ៣ ប្រទេស ដើម្បីប្រជែងយកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០១៣-២០១៤ ដែលរួមមាន៖ កម្ពុជា កូរ៉េខាងត្បូង និងប្រទេសប៊ូតង់។ ប៉ុន្តែប៊ូតង់ បានធ្លាក់តាំងពីជុំទី១។
ការបោះឆ្នោតនៅក្នុងមហាសន្និបាត អ.ស.ប. បេក្ខភាពប្រទេសនិមួយៗ ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងតិច ២ ភាគ ៣ ក្នុងចំណោមប្រទេស ១៩៣។
សូមរម្លឹកថា ក្នុងចំណោមសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង ១០ ប្រទេស មានប្រទេសចំនួន ៥ ដែលត្រូវផុតអាណត្តិ នៅចុងខែធ្នូខាងមុខ។ មហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបោះឆ្នោតជ្រើសរើសសមាជិកថ្មី សម្រាប់អាណត្តិ ២ឆ្នាំ (២០១៣-២០១៤)។
ប្រទេសទាំង ៥ ដែលត្រូវផុតអាណត្តិឆ្នាំនេះ រួមមាន ឥណ្ឌា (តំណាងតំបន់អាស៊ី) អាហ្វ្រិកខាងត្បូង (តំណាងតំបន់អាហ្វ្រិក) កូឡុំប៊ី (តំណាងតំបន់អាមេរិកកណ្តាល និងអាមេរិកឡាទីន) អាល្លឺម៉ង់ និងព័រទុយហ្គាល់ (តំណាងតំបន់អឺរ៉ុបខាងលិច និងតំបន់ផ្សេងទៀត)។
ចំណែកប្រទេសជាបេក្ខជនវិញ រវ៉ាន់ដា ( Rwanda ) គឺជាប្រទេសតែមួយគត់ ដែលត្រូវបានជ្រើសរើសជាបេក្ខជនតំណាងតំបន់អាហ្វ្រិក សម្រាប់ជំនួសអាសនៈរបស់អាហ្វ្រិកខាងត្បូង។ រីឯប្រទេសអាហ្សង់ទីន ក៏ជាបេក្ខជនទោលដែរសម្រាប់ជំនួសអាសនៈរបស់កូឡុំប៊ី មកពីតំបន់អាមេរិកកណ្តាល និងអាមេរិកឡាទីន។
ដោយឡែកសម្រាប់តំបន់អឺរ៉ុបខាងលិច និងតំបន់ផ្សេងទៀត មានបេក្ខជន ៣ គឺហ្វាំងឡង់ អូស្ត្រាលី និងលុចសំបួ ប្រជែងយកអាសនៈ ចំនួន ២ ជំនួសអាសនៈរបស់អាល្លឺម៉ង់ និងព័រទុយហ្គាល់។
សម្រាប់តំបន់អាស៊ីវិញ មានប្រទេសចំនួន ៣ គឺ កម្ពុជា កូរ៉េខាងត្បូង និងប៊ូតង់ ប្រជែងគ្នាយកអាសនៈតែមួយ ជំនួសកន្លែងរបស់ប្រទេសឥណ្ឌា។
លទ្ធផលជារួម ប្រទេសទាំង ៥ ដែលបានជាប់ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រយៈពេល ២ ឆ្នាំ នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ រួមមាន៖ រវ៉ាន់ដា អាហ្សង់ទីន អូស្ត្រាលី លុចសំបួ និងប្រទេសកូរ៉េខាងត្បូង៕ S
វាជាការឲ្យព្រួយបារម្ភដ៍ធំមួយដែលកម្ពុជាមិនបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៏នៃអង្គការសហប្រជាជាតិ ពីព្រោះថ្មីៗនេះតាមរយៈរបាយការណ៍របស់ លោក សូយ៉ា ស៊ូប៊ែឌីបានបង្ហាញថា កម្ពុជាមិនបាន គោរពសិទ្ឋិមនុស្ស មានអំពើពុករលួយ បក្សពួកនិយម បណ្តេញប្រជាពលរដ្ឋពីលំនៅដ្នាន រំលោភដីធ្លី ការចាប់អ្នកប្រឆាំងដាក់គុគ ការគំរាមគំហែងអ្នកនយោបាយគណៈបក្សប្រឆាំង តុលាការមិនឯករាជ មិនផ្លាស់ប្តូរ គជប ជារួមគឺការមិនគោរព តាមកិច្ចព្រមព្រៀងទីក្រុងបារីស។ ទាំងនេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកាន់អំណាចដែលមានអាយុកាល ៣០ឆ្នាំនេះដឹកនាំតែមនុស្សមួយអ្នក ផ្តាច់ការ បក្សពួកនិយមនិងពុករលួយ ដែលធ្វើឲ្យប្រទេសកាន់តែស្ថិតក្នុងសភាពការណ៍ដ៍អាក្រក់នៃរបបផ្តាច់ការ។ តើធ្វើយ៉ាងណាដែលអន្តរជាតិជាង ១៩៣ ប្រទេសគេគាំទ្រកម្ពុជា ជាសមាជិកមិនអចិន្រ្តៃរបស់អង្គការសហប្រជាជាតិនោះ។ សូមយកលទ្ឋផលនេះទៅ ឆ្លុះបញ្ចាំងខ្លួនឯងទៅ៖ សាធារណៈរដ្ឋកូរ៉េ ១៤៩ សម្លេង ឯកម្ពុជាបានតែ ៤៣ សម្លេងគាំទ្រនោះ។ នោះឬក្រោមការដឹកនាំនូវគតិបណ្ឌិតរបស់ ហ៊ុន សែន នោះ? ខ្ញុំមិនចង់និយាយច្រើនទេ ព្រោះជាពេលវេលាកាន់ទុក្ខ ព្រះបរមសព ព្រះមហាវីរៈក្សត្រ។
សុទ្ធតែប្រទេសល្ងង់ដែលមើលមកកម្ពុជា ក្នុងផ្លូវមិនល្អ, ថាជាប្រទេសដ៏ផូផង់ផ្នែកប្រជាធិបតេយ្យ
បាត់អំនួតនៅ government? មើលខ្លួនឯងធ្វើអីមិនល្អបានកេមិនបោះឆ្នោតអោយ? កែអាចំនុចអវិជ្ជមាននេះទៅ កុំពូកែអួតពេក!
ចប់ហើយ………….
អង្គការសហប្រជាជាតិ ជូន កាដូមួយនេះ ដែលជាទង្វើ នៅអ្វី ដែលរដ្ធាភិបាល ហ៊ុន
សែនបានធ្វើកន្លងមកនេះ សង្ឃឺម ថា
ហ៊ុន សែន ពេញចិត្តពេញថ្លើមបំផុត នៅថ្ងៃ
កាន់ទុក្ខ ឪ ធ៌ម ហើយក៏ វាជាឆ្លើយតប យ៉ាងរហ័ស និងទន់ភ្លន់បំផុត សំរាប់ជូន នាយករដ្ធមន្រ្តី
ស៊ីជោរម្នាក់ នេះ
នៅរបាយការណ៏របស់ លោក សូយ៉ា សួប៊ែឌី ដែលបានដាក់ជូន អង្គការសហប្រជាជាតិ
ស្តីពីស្ថានភាពដ៏អាក្រក់ នៃ សិទ្ធិមនុស្សនៃកម្ពុជា ។
ប៉ុន្តែ គួរអោយសោកស្តាយបំផុត សំរាប់ ប្រជាជាតិខ្មែរ ពីព្រោះវា ជាកិតិ្តយស នឹង
មុខមាត់ជាតិយើង
សូម វិភាគមើលចុះ តើមកពីមូលហេតុអ្វី ? សូម្បី រូវ៉ាន់ដា នឹង
លុចហ្សំបួរ គេបានចូលជា សមាជិកមិនអចិន្រ្តៃ របស់ អង្គការ សហប្រជាជាតិ ។
អួត នោះ អួត ពេក ហើយ សមមុខ
ការអួតមិនប្រមើមើលជីវប្រវត្តិរបស់ខ្លួន (បុគ្គលហ៊ុន សែន) គឺថាខ្លួនមកពីណា ដូច្នេះខ្លួននឹងទៅរកកន្លែងនោះវិញ ប្រៀបបានដូចជា ការយកសត្វកញ្រោងមកចិញ្ចឹមធ្វើជាសុខន ក្នុងស្រុក តែវាមិនអាចចោលនូវសារជាតិសត្វសាហាវក្នុងព្រៃ ចូលលួចចាប់ សត្វមាន់ទារអ្នកស្រុកឆីជាអារហារនោះទេ ពោលគឺប្រមូលយកពន្ឋពីប្រជារាស្រ្ត យកមកបំពាក់បំពូនក្នុងត្រកូល គ្រួសារ បក្សពួកនិយមរបស់ខ្លួន បើគេសរសើថា កញ្ជ្រោងនេះមានរោមស្អាត ហើយឆ្លាត (តាមពិតល្លង់សោះ មុខមាត់អាក្រក់ជាងស្វាក្រេះទៅទៀត) ក៍លោតកាច់រាងឡើងក្រញង់លើអាកាស ដល់ធ្លាក់មកទល់ផ្អកឬបាក់ករទើប ដឹងខ្លួន។ ឯអ្នកសរសើទះដៃអបអរសារទរធ្វើហី ឲ្យតែបានលាបពីកញ្រ្ជាង (ជេរគេថា អាពួកល្ងង់ ភ្លើ តាមពិតខ្លួនជាមនុស្ស ដែលល្ងង់ ភ្លើជាងគេទៅទៀត ឲ្យតែបានកាន់ក្បាលមេក្រូ ពុលនឹងទឹកមាត់
ប្រឡងមិនជាប់ មិនអាចបន្ទោសមេប្រយោគ ឬ អនុរក្សទេ, ខិតខំរៀនទៀតណា,
យើងគួរពិចារណារវាងយើងនឹងកូរ៉េខាងត្បូង វាមិនមែមនគេមើលមកកម្ពុជាក្នុងផ្លូវមិនល្អនោះទេ
តើកម្ពុជាយើងអាចមានអ្វីល្អខ្លះ? យើងម្នាក់ៗសុទ្ធតែដឹងច្បាស់ថាយើមិនអាចប្រជែងនឹងគេបានទេ
មន្រ្តីរាជការយើងរស់ដោយសារប្រាក់ជំនួយពីបរទេស បើប្រេងកាតហូរចេញមកក្រៅដោយមិនបាច់
បូមក៏យើងនភតែក្រ ខ្ញុំជឿថាបងប្អូនអាចយល់ជាងខ្ញុំ។
រឿងប្រជាធិបតេយ្យនៅកម្ពុជាគឺនិយាយមិនកើតទេ ព្រោះចរិតអ្នកដឹកនាំប្រើតែរបៀបផ្តាច់ការ បក្ស
ពួក ពុករលួយសូម្បីតែអាចារ្យវត្ត…………។ល។
លទ្ឋផលនៃការមើលងាយដល់អង្គការសហប្រជាជាតិ របស់នាយករដ្ឋមន្ត្រីខ្មែរ របស់លោក ហ៊ុន សែន ពេលនេះ លោក ហ៊ុនសែនល្មមដល់ពេលកុំបោករាស្ត្រទៀតទៅ៕
ប្រឡងមិនជាប់គ្រាន់បើជាងអ្នកមិនរៀនហើយគ្មានឈ្មោះត្រូវប្រឡង
គួរឲ្យច្រណែនមែន បើសិនពួកខ្ញុំវិញ (ពួកអាប្រឆាំង ) អូរជាប់ឲ្យរដឹក ។
ដូចខ្មោចវង្វេងផ្នូរដើរស្រែកក្រៅផ្នូរអួត បង្អាប់ ចាក់រុក ប្រមាទ ភ្លេច
ខ្លួនមេឃភ្លឺ ចូលផ្នូវិញអត់ទាន់ក្លាយជាខ្មោចអង្គុយទាយក្នុងប្រទេស នឹង
ក្រៅប្រទេស ។
បើអត់ជាបអីចឹងបានដឹងថារដ្ឋាភិបាលអន់ តែបើជាប់វិញអូរ
ពួកអន្តរជាតិវាភ្លើ អីចឹងអ្នកដែលល្អគឺអ្នកអង្គុយទាយ..ហេស..ហេ។
សូមបងៗ ជួយពន្យល់ ពីអត្ថប្រយោជន៏ នៃ សមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អោយខ្ញុំបានយល់ផងបានទេ?? ខ្ញុំពិតជា អត់ដឹងពី អត្ថប្រយោជន៏ វាមែន??
អរគុណ
ឣាតាស៊ីក្លូ!កុំសូវប៉ប៉ាច់ប៉ប៉ោចខ្មោចយក៍ពេក!មើលឆ្វេងមើលស្តាំប្រយ័ត្នចូលក្រោមឡានបាន
ជាប់ឈ្មោះជាខ្មោចតៃហោង!ខានបានលិទ្ធក្តិតប្រពន្ធ!មានឣញ្ចឹងដែរបើមិនបានចេញស្នាដៃ
កុំវៃបង្ឣាប់ខ្មែរឯង!ឣញ្ចឹងបានជាក្មេងឈ្លើយថាមិនខុស!
?????ឣត្ថប្រយោជន៍គឺកុំឲ្យខ្មោចលងហ្នឹងណាស្រួលយល់សឹងស្លាប់!
កូនខ្ញុំអា អ្នកលេង វាឆ្កួតតាំងពីកើតមក!!! វាមិនស្ដាប់បង្គាប់ខ្ញុំសោះ!!!
UNSC is used to provide shits to all Cambodians!
…………………..!