ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា បានសម្តែងសេចក្តីថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើព្រះរាជសុខភាពរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ រហូតដល់ដំណាក់កាលចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គ និងដែលបានអមដំណើរព្រះបរមសពពីទីក្រុងប៉េកាំង មកកាន់រាជធានីភ្នំពេញ។
Friday, 19 October 2012
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
ក្នុងកិច្ចប្រជុំរវាងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងលោក Dai Bingguo សមាជិកក្រុមប្រឹក្សារដ្ឋចិន នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីទៅវិញទៅមក លើការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការយូរអង្វែង។ លោក ហោ ណាំហុង បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា៖ «ការសោយទិវង្គតរបស់សម្តេចឪ មិនត្រឹមតែជាការបាត់បង់ដ៏ធំ របស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជាការបាត់បង់ដ៏ធំរបស់ប្រជាជនចិនផងដែរ ព្រោះសម្តេចឪ ជាមេដឹកនាំកំពូលកម្ពុជា និងជាមិត្តជិតស្និទ្ធទី ១ របស់ចិន ដូច្នេះ ខ្ញុំបានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ សមាជិកក្រុមប្រឹក្សារដ្ឋចិន ដែលបានយកចិត្តទុកដាក់ ថែទាំ និងបំប៉នសម្តេចឪ និងដែលបានអមដំណើរព្រះបរមសពពីទីក្រុងប៉េកាំងមករាជធានីភ្នំពេញ»។ លោកបន្តថា រដ្ឋាភិបាលចិន ត្រៀមជាស្រេចដើម្បីជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាត្រូវការចាំបាច់ដើម្បីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោក Bingguo បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេ នៅពេលសួរសំណួរដោយអ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ប៉ុន្តែលោកបានប្រាប់រដ្ឋមន្រ្តីការបរទេសកម្ពុជានៅពេលចាប់ ផ្តើមកិច្ចប្រជុំថា៖ «ការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រ នឹងធ្វើឲ្យប្រជាជនកម្ពុជាបង្រួបបង្រួមគ្នា ហើយព្រះមហាវីរក្សត្រ ជាឥទិ្ធពលរឹងមាំ ដែលប្រជាជនប្រហែល ១ លាននាក់ បានសម្តែងគារវកិច្ចដល់ព្រះអង្គ ហើយប្រជាជនចិន ១៣០០ លាននាក់ នឹងបន្តជួយកម្ពុជា»។
កាលពីរសៀលថ្ងៃពុធ លោក Bingguo បានអមដំណើរព្រះបរមសព តាមយន្តហោះ Air China រួមជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ ដោយស្វាគមន៍អ្នកដែលសម្តែងសមានទុក្ខ។
ព្រះអង្គ ស៊ីសុវតិ្ថ ធម្មិកោ លេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ មានព្រះបន្ទូលថា វេជ្ជបណ្ឌិតចិន និងកម្ពុជា កាលពីម្សិលមិញ បានប្រើសារធាតុគីមីមួយប្រភេទ ដែលនឹងអាចរក្សាព្រះបរមសពបានយ៉ាងហោចណាស់៣ខែ មុនពេលបូជា។ ព្រះអង្គបានបន្តថា៖ «ខ្ញុំមិនដឹងថា តើជាសារធាតុគីមីអ្វីទេ ប៉ុន្តែវេជ្ជបណ្ឌិតជំនាញកម្ពុជា និងចិន បានរៀបចំព្រះបរមសពរក្សា ៣ ខែសម្រាប់មរណទុក្ខ»។ ព្រះអង្គបានបន្ថែមថា ព្រះបរមរាជវាំងនឹងបើកទ្វារសម្រាប់អ្នកការទូតបរទេស ដើម្បីចូលសម្តែងសមានទុក្ខ ចាប់ពីថ្ងៃសុក្រនេះតទៅរហូតដល់ពេលវេលានៃព្រះរាជពិធីបូជាព្រះបរមសព។
នាយក រដ្ឋមន្រ្តីសាធារណរដ្ឋសង្គមនិយមវៀតណាម និងនាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូ ដើម្បីមកសម្តែងគារវកិច្ចសម្តេចឪ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងការបរទេស។
សម្តេចឪសោយទិវង្គតដោយព្រះជរាពាធ នៅព្រឹកថ្ងៃចន្ទ នៅទីក្រុង ប៉េកាំង ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។ ប្រសូតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ព្រះមហាវីរក្សត្រ សីហនុ សោយរាជ្យពីឆ្នាំ១៩៤១ ដល់១៩៥៥ និងពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី៧ខែតុលា ឆ្នាំ២០០៤។ នៅពេលព្រះអង្គ ដាក់រាជសម្បតិ្ត ព្រះរាជបុត្ររបស់ព្រះអង្គសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រងរាជ្យបន្តរហូតមកដល់បច្ចុប្បន្ន៕ TK

ត្រជាក់ស៊ីជ្រៅ គំនិតអាតោហ៊ាផឹកទឹកសម្លឹងកាក ដែលកូនខ្មែរគ្រប់រូបត្រូវដឹងខ្លួនកុំស៊ីជោរ ក្រែងបង់ប្រាណខាត
ប្រយោជន៍ជាតិដោយស្វ័យប្រវត្តិ ។
បើមិនអោយអគុណចិន អោយអគុណអាមេរិកឬ?
មិនដឹងចិនដូរអីខ្លះក្នុងខ្លួនសម្តេចបានជាបណ្តាលអោយលោកសុគត?
គឺដូរបេះដូង ដែលមានសារជាតិជាខ្មែរចេញ ហើយដាក់បេះដូងឆ្កែ ហ្នឹងណា
អ្នកបន្ដវេនសង្គមរាស្រ្ដនិយម តទៅគឺ :
http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg
អ្នក ងាប់ បន្ត វេន ពី អតីត ព្រះ មហាក្សត្រ ព្រះ សីហនុ ទៅ គឺ
http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg
គឺម៉ែរបស់អាអែងនិងហើយ ចាំបាំច់សួរធ្វើដូចមិនដឹងនោះ
សូម លោក និសិត្ស ខែ្មរ ប្តូរ ឈ្មោះមកជា និសិត្សខ្មោច វិញទៅ ពីព្រោះ
វានាំតែខូចឈ្មោះចំពោះនិសិត្សខ្មែរ ដែល គេជានិសិត្សពិតប្រាកដ ចេះដឹងខុស ដឹងត្រូវ
និយាយស្តីមាន
សីលធ៌មនិងសុជីវធ៌ម ក្នុងខ្លួន
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម័យទំនើបបានបង្ហាញយើងឱ្យឃើញថា
នៅក្នុងចំណោមអ្នកដឹកនាំប្រទេសខ្មែរ, អ្នកដឹកនាំប្រទេសយួន, និង
អ្នកដឹកនាំប្រទេសសៀម អ្នកដឹកនាំដែលឆាប់ភ្លេចប្រវត្តិសាស្រ្តជូរ
ចត់ សោកនាដកម្មរបស់ជាតិដែលយួននិងសៀមធ្វើមកលើខ្មែរ បើ
និយាយឱ្យស្រួលស្តាប់ថា ‹‹អ្នកដឹកនាំដែលក្រយៅថោក›› មិនមាន
មនសិការជាតិនិងគោលជំហររឹងមាំជាអ្នកដឹកនាំប្រទេសគឺអ្នកដឹកនាំ
ខ្មែរហ្នឹងឯង ។ មេដឹកនាំយួននិងសៀមមានមនសិការជាតិនិងជំហរ
រឹងមាំក្នុងការកាពារអធិបតេយ្យភាពនគររបស់ពួគេ ។ ពួកគេមិនបាន
បាត់បង់ទឹកដីរបស់គេ សូម្បីមួយចំអាមទៅប្រទេសជិតខាងឡើយ
កាលដែលមេដឹកនាំខ្មែរសម័យទំនើបជ្រើសរើសយកការឱ្យដីនិង
កោះខ្មែរទៅយួន ដើម្បីដូរយកអំណាច ។
ប្រវត្តិសាស្រ្តសម័យកន្លងទៅមិនយូរ បានប្រាប់យើងឱ្យដឹងថាយួនយក
ខ្មែរកប់ទាំងរស់ត្រឹម-ក ហើយបង្កាត់ភ្លើងដាក់ឆ្នាំងដាំតែជូនអុងឡឺងរបស់វា ។
នៅកម្ពុជាក្រោម លោកឧកញ៉ាសឺង គុយ ហ៊ានពលីជីវិតរបស់ខ្លួន ដើម្បី
ឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមបានរស់ជីវិត ។ …ប្រវត្តិសាស្រ្តសម័យទំនើប
បានបង្ហាញឱ្យយើងឃើញផ្ទាល់ភ្នែក…មិនបាច់អានប្រវត្តិសាស្រ្តសម័យ
មុន…ថាអ្នកដឹកនាំឱ្យទាហានយួនជាងបួនម៉ឹននាក់តាំងជំរំយោធារបស់វា
នៅក្នុងទឹកដីខ្មែរ ដល់ពេលមានវិបត្តិ មិនទទួលខុសត្រូវ ។ បន្ទាប់មក អ្នក
ដឹកនាំខ្មែរមួយក្រុមទៀត ដែលជាបញ្ញវ័ន្ត បានសម្លាប់ខ្មែររាប់លាននាក់
ចោល ហើយក៏មិនទទួលខុសត្រូវ…អត់ដឹងថាអ្នកណាបានសម្លាប់ ។
ជួនកាលក៏បែរជាទម្លាក់ទៅលើជនបរទេសថាជាអ្នកសម្លាប់ខ្មែរ ។ ចរិត
មេដឹកនាំទាំងនេះបង្ហាញឱ្យឃើញថាពួកគេជាបនជនកំសាកថោកទាប!
មេដឹកនាំបច្ចុប្បន្ន បានអនុញាតយួនចូលមករាប់លាននាក់ បំផ្លិចបផ្លាញ
គ្រប់ភោគទ្រព្យធម្មជាតិរបស់ខ្មែរ ។ រីឯខ្លួននិងបក្សពួកខ្លួនក៏ប្លន់ជាតិ
និងពលរដ្ឋខ្មែរពីលើនោះទៀត ។ មេដឹកនាំទាំងនេះមិនបានធ្វើពលីអ្វី
ដើម្បីជាតិទេ មានតែជាតិធ្វើពលីដើម្បីពួកខ្លួន ។ គ្រាន់តែក្នុងកម្លុង៤០
ឆ្នាំ យួនចូលបំផ្លាញស្រុកខ្មែរនិងពលរដ្ឋខ្មែរពីរដង កាលដែលប្រទេស
ថៃចេះតែចម្រើនលូតលាស់រហូត ។ ហេតុអីទៅ? ហេតុមកពីមនសិការ
ជាតិនិងគោលជំហររបស់អ្នកដឹកនាំ ។ ខ្វះអីប្រទេសតូចៗជាច្រើននៅ
លើសាកលលោក ដែលបានចម្រើនលូតលាស់ មានឯករាជ្យភាព គ្មាន
ប្រទេសមហាអំណាចណាមកអុងអាត់លើគេបាន …មិនមានតែប្រទេស
ខ្មែរឯនាដែលតូច ។
មេដឹកដឹកនាំខ្មែរដែលខ្វះគោលជំហរ មនសិការជាតិ និងមារយាទអន់ៗ
ទាំងហ្នឹង វាសមនឹងពួកមេដឹកនាំប្រទេសជិតខាងគេមើលងាយ ទើបសម
មុខ! តែយ៉ាងណាមេដឹកនាំខ្មែរទាំងនេះមុខក្រាស់ណាស់ មិនចេះឈឺ
មិនចេះចាំទេ!
អាចៅកុំសូវជួញរឿងពេក!!!
Just like police never arrived before criminal happen…many people like to share but not to make implementation and responsible for what they must to do…….between duty and obligation …most of the time love to make evaluation but not problem solving …….
We should know about our SWOT…………