ភ្នំពេញ: កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ មានស្ត្រីម្នាក់ ស្លៀកស ពាក់ស បានរៃអង្គាសបច្ច័យ ដោយសំអាងថា សម្រាប់យកទៅចូលបុណ្យព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ។ ស្ត្រីនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួន យកទៅអប់រំ ដោយឃុំឃាំងមួយយប់ មុននឹងឲ្យធ្វើកិច្ចសន្យា ហើយដោះលែងមកវិញ។
ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN
រហូតដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១១ ព្រឹក មានស្ត្រីស្លៀកពាក់សម្នាក់ទៀត មានពាក់កាត ដោយមានព្រះឆាយាលក្ខណ៍សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមានក្រដាសស្នាម ដោយបិតរូបថត សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះព្រះមហាក្សត្រី និងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ស្ត្រីស្លៀកពាក់ស អាយុប្រហែល ៧០ ឆ្នាំប្លាយនោះ ក៏បានប្រកាសខ្លួនឯង ថាជាបុត្រីរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ថែមទៀតផង។ លោកយាយនោះ ក៏បានប្រកាសរៃអង្គាសលុយ ដោយឲ្យអ្នកចូលបុណ្យសរសេរឈ្មោះក្នុងសៀវភៅ ហើយប្រាប់ថា គាត់នឹងយកលុយទាំងនោះ ទៅចូលបុណ្យព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលកំពុងតម្កល់ធ្វើព្រះរាជពិធីបុណ្យ នៅក្នុងព្រះបរមរាជវាំង។
សកម្មភាពរៃអង្គាសប្រាក់របស់លោកយាយៗនោះ ធ្វើឡើងចំពេលដែលមហាជនស្រីប្រុសក្មេងចាស់ បានធ្វើដំណើរជាបន្តបន្ទាប់ ទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដោយអុជទៀនធូប និងថ្វាយផ្កា នៅមុខព្រះបរមរាជវាំង ចាប់តាំងពីរសៀលថ្ងៃទី១៥តុលា បន្តរហូតដល់ថ្ងៃទី១៩តុលានេះ។
នៅពេលបាយថ្ងៃត្រង់ នាថ្ងៃទី១៩តុលា ឆ្នាំ២០១២ នៅមុខវាំង មានក្រុមយុវជនដើរចែកទឹកបរិសុទ្ធ និងបាយកញ្ចប់ ដោយមិនគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចតា សម្តេចតាទួត សម្តេចតាលួត នរោត្តម សីហនុ៕ .

ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បន្តអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ទោះបីជា ថ្ងៃក្តៅបែបណាក៏ដោយ នៅថ្ងៃទី១៩តុលា ឆ្នាំ២០១២



អាស្តេចពាលនេះងាប់ទៅហើយ ម្តេចឡើយបន្សល់ទុកសាវះតិរច្ឆានជាច្រើន អោយបន្តបំផ្លាញសង្គមខ្មែរតទៅទៀត
តើស្ដេចសីហនុជាអ្នកស្ថាបនាជាតិ ឬជាអ្នកបំផ្លាញជាតិ?
តើគុណសម្បត្តិស្ដេចសីហនុ ស្មើរនឹងជវិតជិតបីលាននាក់ដែរឬទេ?
Crime of Norodom Sihanouk against Khmer People
សូមចុចទីនេះ…..
http://www.youtube.com/watch?v=W6WBN4gp4qo&feature
ខ្ញុំមិនដឹងថាអ្នកជារាស្ត្រខ្មែរសញ្ជាតិខ្មែរ ឬជារាស្ត្រខ្មែរសញ្ជាតិខ្មាំងប្រឆាំងនិងបំផ្លាញខ្មែរ៕ សំរាប់
រាស្រ្តខ្មែរសញ្ញាតិខ្មែរគឺគេយល់ថាព្រះអង្គមានចិត្តស្រឡាញ់ជាតិខ្មែរ ប្រទេសខ្មែរ ប្រជារាស្រ្តខ្មែរ។
ក្នុងនាមជាឪពុក គឺមិនដែលបំផ្លាញគ្រួសារ ផ្ទះដែលខ្លួនកសាងនឹងជ្រកកោន និងរឹតតែមិនដែល
ចង់ឃើញកូនចៅរបស់ខ្លួនជួបការលំបាក។
ខ្ញុំគិតថា អ្នកមិនដែលមានគតិបែបនេះក្នុងខ្លួនទេ ហើយអ្នកប្រហែលជារាស្ត្រខ្មែរសញ្ជាតិខ្មាំង
ប្រឆាំងនិងបំផ្លាញខ្មែរ។
គ្រាន់តែឧត្តមគតិបង្រួបង្រួមជាតិនិងទង្វើរធ្វើឲ្យមានការរួបរួមជាតិរបស់ព្រះអង្គ វាគ្រប់គ្រាន់សំរាប់
ការកំណត់បានថាអ្នកជាមនុស្សប្រភេទណាទៅហើយ។
លោកBen!
សុំទោសខ្ញុំមិនអាចឱយតម្លៃ លើស្ដេចសីហនុថាជាមនុស្សល្អបានឡើយ ព្រោះក្រុមគ្រួសារបងប្អូន សាច់ញ្ញាត្តិជាច្រើននាក់របស់ខ្ញុំ ត្រូវបានសម្លាប់ដោយមិនដឹងខុសត្រូវ។ គំនុំនិងការឈឺចាប់ទាំងនេះ យើងមិនអាចបំភ្លេចបានឡើយ។ ចំណែកលោក ប្រហែលជាមិនបានឆ្លងកាត់របបនេះ ហើយក៏មិនបាត់បង់សាច់ញ្ញាត្តិដែរ ទើបលោកនិយាយដូច្នេះ។អ្នកខំធ្វើល្អមួយរយដង តែហ៊ានធ្វើអាក្រក់មួយដង គឺអាក្រក់ហើយ៕
ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
http://www.youtube.com/watch?v=qrcef0lszKU&feature=related
៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន។
៦-ហេតុអ្វីព្រះអង្គមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិន …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?
៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។
៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។
កូនអើយកុំឆ្កួតតាមអាពួកនៅអាមេរិកឡប់ៗអស់ហ្នឹងណាកូនណា! ចាំម៉ែរកប្ដីល្អមួយអោយកូន! តែកូនដុះកុយអញ្ចឹង យកប្ដីម៉េចកើត?
អ្នកមិនអាចចងអឃាតជាមួយក្សត្យអង្គនេះ ដោយគ្រាន់តែយកលេសថា បងប្អូនឬសាច់ញាតិ ២ឬ៣នាក់ បានរងអំពើអមនុស្សធម៏ពីទ្រង់ឡើយ,
អ្នកត្រូវមើលអោយបានទូលំទូលាយ ថាតើនយោបាយបែបផ្សងព្រេងរបស់ទ្រង់ បន្សល់អី្វខ្លះដល់បច្ចុប្បន្ន?
តុលាការឋាននរកនឹងដាក់គុកទ្រង់ ពីរជីវិត គិតពីថ្ងៃសោយទីវង្គត់ទៅ
ពួកអាអស់នេះ មើលងាយ សម្ដេចឪ ផង ។ ពួកនេះ សេសសល់ របបលន់នុល ពួកអារមិលគុណ