ក្រៅពីសម្ដែងទុក្ខក្រៀមក្រំ ប្រជាពលរដ្ឋ និងយុវជនមួយចំនួន បានបរិច្ចាគថវិកា និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមពិធីដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដោយទឹកចិត្តជ្រះថ្លា និងកតញ្ញូ ចំពោះព្រះមហាក្សត្ររបស់ខ្លួនដែលសោយទិវង្គត។
ដោយ ដែន អយុធ្យា
2012-10-19
វិទ្យុអាស៊ីសេរី

យុវជនឈ្មោះ យាង វីរបុត្រ រស់នៅខណ្ឌពោធិ៍សែនជ័យ កោរសក់កាន់ព្រះមរណទុក្ខ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅមុខព្រះបរមរាជវាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។ RFA/Ouk Savborey
នៅទីក្រុងភ្នំពេញ មានពលរដ្ឋ និងយុវជនយុវនារីក្មេងៗខ្លះ បានបរិច្ចាគធនធានផ្ទាល់ខ្លួន ទិញទឹកសុទ្ធ ឬបូពាក់កាន់ទុក្ខ សម្រាប់ចែកជូនសាធារណជនដោយមិនគិតថ្លៃ។ ក្រៅពីនេះ មានយុវជនខ្លះ បានលះបង់កោរសក់របស់ខ្លួនកាន់ទុក្ខថែមទៀត។
យុវជន ទិត្យ ថារ៉ា ជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនឯកជនមួយ មានទីតាំងក្នុងទីក្រុងភ្នំពេញ លោកបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា រូបគេបានកោរសក់កាន់ទុក្ខអតីតព្រះមហាក្សត្រ។ លោកថា ទោះជារូបគេជាពលរដ្ឋសាមញ្ញក្តី ក៏ប៉ុន្តែដោយក្តីស្រឡាញ់ និងទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះអង្គក្នុងការដឹកនាំប្រទេសឲ្យមានសន្តិភាពកន្លងមក រូបគេក៏សម្រេចចិត្តកោរសក់កាន់ទុក្ខ ដើម្បីបង្ហាញភាពគោរព។
លោក ទិត្យ ថារ៉ា៖ «យើងសរសើរនូវវីរភាពរបស់គាត់ ហើយគាត់ គឺជាស្ដេចមួយអង្គដែលចេះបង្រួបបង្រួមជាតិឲ្យមានសន្តិភាព។ អ៊ីចឹង យើងនឹកឃើញថា សក់ក្បាលយើងៗអាចកោរតែ ១ខែ ឬ២ខែ អាចដុះឡើងវិញ។ អ៊ីចឹង យើងដើម្បីគោរព ទោះបីជាយើងមិនមែនជាត្រកូលក្សត្រ យើងមិនបានបួសមុខភ្លើងដូចគេក្តី ក៏ប៉ុន្តែយើងតាំងក្នុងចិត្តយើងថាយើងបានបួស ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់គាត់»។
មិនខុសគ្នាពីយុវជន ទិត្យ ថារ៉ា ទេ យុវជនច្រើនទៀត ក៏មានទឹកចិត្តជ្រះថ្លា និងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញទឹកសុទ្ធ ឬបូពាក់កាន់ទុក្ខ សម្រាប់ចែកជូនមិនគិតថ្លៃ។
លោក លី សុជាតិ ជាប្រិយមិត្តនៃបណ្ដាញព័ត៌មានសង្គម ហ្វែសប៊ុក (Facebook) លោកបានប្រាប់មិត្តភ័ក្ដិរបស់គាត់តាមអាសយដ្ឋានហ្វែសប៊ុក របស់លោកថា គាត់បានទិញទឹកសុទ្ធត្រាំទឹកកកឲ្យត្រជាក់ ចែកជូនពលរដ្ឋចូលរួមមរណទុក្ខ នៅតាមដងវិថីនានា កាលពីថ្ងៃទី១៧ ខែតុលា។ លោក លី សុជាតិ ចង់ឲ្យពលរដ្ឋខ្មែរផ្សេងទៀត បើកចិត្តឲ្យបានទូលាយ និងមានសន្តានចិត្តល្អ ដើម្បីបង្ហាញការគោរពចំពោះអតីតព្រះមហាក្សត្រនៃយើង ដែលសោយទិវង្គត។
ប្រជាពលរដ្ឋ និងសិស្សានុសិស្សវ័យក្មេងមួយចំនួន បានឲ្យដឹងថា ពួកគេនឹងបន្តកាន់ទុក្ខចំពោះការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រឲ្យបានគ្រប់ ៧ថ្ងៃ។
ទាក់ទិនបញ្ហានេះ ភិក្ខុ នាម ចន្ទនឿន ព្រះចៅអធិការស្តីទីវត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក មានទីតាំងក្នុងសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានថេរដីកាថា រាល់ទង្វើរបស់ប្រជាពលរដ្ឋខ្មែរបានធ្វើចំពោះព្រះបរមសពរបស់អតីតព្រះមហាក្សត្រ គឺបង្ហាញកតញ្ញូដល់ព្រះមហាក្សត្ររបស់ខ្លួន៖ «សូមគោរពចំពោះប្រជាជនខ្មែរទាំងអស់ ដែលគាត់សុខចិត្តលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនទៅចូលរួមដង្ហែ និងទៅចូលរួមទទួលព្រះរាជសពនេះ។ ហើយសូមអំពាវនាវដល់ប្រជាជនខ្មែរទូទៅទៀត បើគាត់មិនទាន់បានបំពេញនូវទឹកចិត្តទេ សូមឲ្យគាត់ជួយបញ្ចេញយ៉ាងហោចបំផុតនៅក្នុងរយៈពេល ៧ថ្ងៃ តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា សូមឲ្យគាត់ពាក់នូវក្រណាត់ពណ៌ខ្មៅ ដើម្បីសម្ដែងចេញនូវការគោរព និងការដឹងគុណចំពោះព្រះរាជសព របស់ព្រះបាទ នរោត្តម សីហនុ»។
ទោះយ៉ាងណា មិនមែនមានប្រជាពលរដ្ឋមានសន្ដានចិត្តសប្បុរសទាំងអស់នោះទេ ស្របពេលនេះដែរ មានប្រជាពលរដ្ឋខ្លះ បានឆ្លៀតឱកាសប្រកបអាជីវកម្មស្វែងរកប្រាក់ចំណេញយ៉ាងស្រួល ក្នុងឱកាសដ៏កម្រនេះដែរ គឺមានដូចជា ម្ចាស់ទីកន្លែងផ្ញើយានជំនិះមួយចំនួនក្នុងទីក្រុងភ្នំពេញ បានឆ្លៀតដំឡើងតម្លៃផ្ញើយានយន្តខ្ពស់ មួយជាប្រាំ ខុសថ្ងៃធម្មតា និងមានអាជីវកខ្លះទៀត ក៏បានដំឡើងថ្លៃទំនិញរបស់ខ្លួនក្នុងពិធីបុណ្យព្រះបរមសព អតីតព្រះមហាក្សត្រនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តើស្ដេចសីហនុស្ថាបនាជាតិ ឬបំផ្លាញជាតិ?
———————————————————————————-
Crime of Norodom Sihanouk against Khmer People ចុចទីនេះ……..
http://www.youtube.com/watch?v=W6WBN4gp4qo&feature
kor sork derm 3 oy girl friend vea kherhn ton jet hery vear ban vai sex te, purk A nis tov dol phtas vihn nom knea merl video sex laon noeng. chers….!!! New style.
Jong doeng nas ber oy srey sa art srat mok vea ter vea nov kan touk teat dae ort nor….????
សូមទស្សនាខ្សែវីដេអូ ជាការរំលឹកដល់ស្នាដៃរបស់សម្តេចឪ!
http://www.youtube.com/watch?v=qrcef0lszKU&feature=related
សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ ក្លាហានឡើង ផង មើល កុំសូវចេះ
តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ តើ
ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរមាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន
នៅពេលនេះ នោះ
សូម្បី តែភាពខ្លោចផ្សារនឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង
នៅតែចាត់
ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា
តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏
ធ្វើជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប
ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ
គួរ តែ ឈប់ ទៅ មិនទាន់ហួសពេល ទេ ព្រះអង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង
ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែនពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក
នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត
របស់រាស្រ្តខ្មែរ ។