អាវុធហត្ថ ខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចតា

បាត់ដំបង: អង្គភាព​អាវុធហត្ថ បានផ្ដល់​ឱកាស​ដល់​យុវជន​បន្សាប​គ្រឿងញៀន នៅក្នុង​មជ្ឈមណ្ឌល​អាវុធហត្ថ​ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ ដោយមានមនុស្ស​ប្រមាណ​ជិត ៥០០ នាក់​ ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន និង​ពាក់​សញ្ញា​កាន់​មរណទុក្ខ ក្នុង​ដៃ​មាន​កាន់​ទៀនធូប​ផ្កា​ភ្ញី ក្នុង​ទឹកមុខ​ក្រៀមក្រំ បានមក​ជួបជុំ​​គ្នា​នៅ​បរិវេណ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ដែល​ព្រះអង្គ​បាន​សោយ​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០​នាទី រំលង​អធ្រា​ត្រ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។​

ថ្ងៃទី 20 តុលា 2012
ដោយ: មង្គល
CEN

ពេល​ប្រារព្ធ​ពិធី​ ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាវុធហត្ថ និង​យុវជន​បន្សាប​គ្រឿងញៀន បាន​ដុត​ធូប​ទៀន និង​ដាក់ថ្វាយ​ផ្កា​ភ្ញី នៅមុខ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ​។​

​នៅក្នុង​ឱកាស​នោះ ​លោក ​ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​អាន​សារ​រំលែក​ព្រះរាជ​មរណទុក្ខ ប្រកបដោយ​ក្តី​ខ្សឹកខ្សួល​រំជួលចិត្ត​យ៉ាង​ក្រៀមក្រំ ស្ទើរ​រក​ទីបំផុត​គ្មាន ព្រមទាំង​ក្តី​សង្វេគ​មហា​ធំធេង និង​ពោរពេញ​ដោយ​ក្តី​សោក​ស្តាយស្រណោះ​អាឡោះអាល័យ ជា​អនេ​កប្ប​កា​រ ចំពោះ​ព្រះអង្គ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ស្មើ​ជីវិត ដែល​ព្រះអង្គ​ទ្រង់​ដាក់​ព្រះជន្ម​សង្ខារ​លាចាក​លោក​ពី​ព្រះសង្ឃ និង​ប្រជានុរាស្ត្រ ជា​កូនចៅ ចៅទួត ចៅលួត របស់​ព្រះអង្គ​។ ក្រៅពី​ការជួបជុំ​ប្រមូលផ្តុំ​គ្នា​នាពេលនោះ នៅតាម​មន្ទីរ អង្គភាព សាលាស្រុក វត្ត​អារាម នៅក្នុង​ខេត្តបាត់ដំបង​ទាំងមូល មាន​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ខ្លះ​មាន​សូត្រ​បាឋកថា​៕ S

អាវុធហត្ថ​ខេត្តបាត់ដំបង គោរព​វិញ្ញាណក្ខន្ធ សម្ដេច​តា​

អាវុធហត្ថ​ខេត្តបាត់ដំបង គោរព​វិញ្ញាណក្ខន្ធ សម្ដេច​តា​

អាវុធហត្ថ ខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចតា

យុវជន​បន្សាប​គ្រឿងញៀន នៅក្នុង​មជ្ឈមណ្ឌល​អាវុធហត្ថ​ ខេត្តបាត់ដំបង គោរព​វិញ្ញាណក្ខន្ធ សម្ដេច​តា​

អាវុធហត្ថ ខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចតា

លោក ​ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ ​ខេត្តបាត់ដំបង ​បាន​អាន​សារ​រំលែក ​ព្រះរាជ​មរណទុក្ខ ប្រកបដោយ​ក្តី​ខ្សឹកខ្សួល ​រំជួលចិត្ត​យ៉ាង​ក្រៀមក្រំ

អាវុធហត្ថ ខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចតា

លោក ​ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តបាត់ដំបង ​បាន​អាន​សារ​រំលែក ​ព្រះរាជ​មរណទុក្ខ ប្រកបដោយ​ក្តី​ខ្សឹកខ្សួល ​រំជួលចិត្ត​យ៉ាង​ក្រៀមក្រំ

What Next?

Recent Articles

4 Responses to "អាវុធហត្ថ ខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចតា"

  1. រាស្រ្តខ្មែរ says:

    -តើស្ដេចសីហនុជាអ្នកស្ថាបនាជាតិ ឬជាអ្នកបំផ្លាញជាតិ?
    តើគុណសម្បត្តិស្ដេចសីហនុ ស្មើរនឹងជវិតជិតបីលាននាក់ដែរឬទេ?
    Crime of Norodom Sihanouk against Khmer People
    សូមចុចទីនេះ…..
    http://www.youtube.com/watch?v=W6WBN4gp4qo&feature

  2. លោក-រាស្រ្តខ្មែរ-ខ្ញុំអគុណក្នុងអែកសារនេះច្រើនៗៗ!_បញ្ចាក់អោយពួកអាអត់ដឹងខ្យល់វាបានដឹងអោយវាភ្លីខួរចំាមើលពួកវាធ្វើយ៉ាងណាទៀត!

  3. អ្នកលេង says:

    សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ

    ក្លាហានឡើង ផង មើល កុំសូវ​ចេះ

    តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ ថា​តើ

    ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរ​មាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន

    នៅពេលនេះ នោះ

    សូម្បី តែភាពខ្លោចផ្សារ​នឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង

    នៅតែចាត់

    ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំ​​ពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា​

    តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏

    ធ្វើ​ជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប

    ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ

    គួរ តែ ឈប់ ទៅ មិនទាន់ហួស​ពេល ទេ ព្រះ​អង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង

    ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែន​ពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក

    នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត

    របស់​រាស្រ្តខ្មែរ ។

  4. da says:

    សូមបងប្អូនជួយមើលផងថា តើការរព ព្រះវិញាណក្ខន្ធ សម្តេបតា របស់កង់រាជអាវុធហត្ថ​

    ខេត្តបាត់ដំបង ៕​ បងៗ ស្លៀកពាក់ឯសន្ថាន និង បងៗស្លៀកពាក់ស៊ីវិល

    តើខុសគ្នា្តត្រង់ចំណុចណាខ្លះ ??????????​ សូមអគុណ។