តារាសម្តែង ព្រីង ច័ន្ទបុត្រ នឹងរៀបការ ជាមួយប្អូនថ្លៃ នាយឧត្តមសេនីយ៍ គន់ គីម

ភ្នំពេញ: តារា​សម្តែង លោក ព្រីង ច័ន្ទ​បុត្រ បាន​ភ្ជាប់ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​ក្រុមទី​ប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ថ្ងៃទី 21 តុលា 2012
ដោយ: រតនា
CEN

តារា​សម្តែង លោក ព្រីង ច័ន្ទ​បុត្រ បាន​ភ្ជាប់ពាក្យ​ជាមួយកញ្ញា គឹ​ង សុខា

តារា​សម្តែង លោក ព្រីង ច័ន្ទ​បុត្រ បាន​ភ្ជាប់ពាក្យ​ជាមួយកញ្ញា គឹ​ង សុខា

សូម​រម្លឹកថា លោក ព្រីង ច័ន្ទ​បុត្រ បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ចាប់ពី​ឆ្នាំ​២០០០​។ លោក​បានក្លាយ​ជាតា​រាស​ម្ដែ​ង​លេចមុខ​កាន់តែច្បាស់ នា​ឆ្នាំ​២០០៣ តាមរយៈ​រឿង “​ទុំ​ទាវ​”​។

នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក ព្រីង ច័ន្ទ​បុត្រ បាន​បង្ហោះ​រូបភាព​ជាច្រើន ទាក់ទង​ទៅនឹង​ពិធី​ភ្ជាប់ពាក្យ​របស់លោក ជាមួយ​កញ្ញា គឹ​ង សុខា​។

រូបភាព​ក្នុង​ហ្វេ​ស​បុក ឃើញ​មាន​សរសេរថា “​ពិធី​ភ្ជាប់ពាក្យ ព្រីង ច​ន្ទ័​បុត្រ និង គឹ​ង សុខា ២០.១០.២០១២”​។​

រូប​ភាពជា​បន្តបន្ទាប់​ប្រមាណ​ជាង ១០ សន្លឹក ដែល​លោក ច័ន្ទ​បុត្រ បង្ហោះ​នោះ ត្រូវបាន​មើលឃើញថា ពិតជា​ពិធី​ភ្ជាប់ពាក្យ​ពិតប្រាកដ​។ ក្នុង​រូបភាព​ទាំងនោះ បានបង្ហាញ​ឱ្យឃើញ​ពី​ការជូន​ស្លា​គ្នា​ទៅវិញទៅមក តាម​ប្រពៃណី​នៃ​ពិធី​ភ្ជាប់ពាក្យ​។

រូបថត​ទាំងនោះ មាន​ចាស់ទុំ​ទាំង​ខាង​ស្រី និង​ខាង​ប្រុស អង្គុយ​ញញឹម​ដាក់គ្នា​ទៅវិញទៅមក ដោយមាន​លោក ព្រីង ច័ន្ទ​បុត្រ និង​គូ​ដណ្តឹង អង្គុយ​សំពះ​ទឹម​ជាមួយគ្នា​។

តារាសម្តែង ព្រីង ច័ន្ទបុត្រ នឹងរៀបការជាមួយប្អូនថ្លៃ នាយឧត្តមសេនីយ៍ គន់ គីម
តារា​សម្តែង លោក ព្រីង ច័ន្ទ​បុត្រ បាន​ភ្ជាប់ពាក្យ​ជាមួយកញ្ញា គឹ​ង សុខា

លោក ព្រីង ច័ន្ទ​បុត្រ បានឱ្យដឹង នា​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ ថា លោក​ពិតជា​ភ្ជាប់ពាក្យ​ជាមួយ​កញ្ញា គឹ​ង សុខា (​គូ​បណ្តឹង​) មែន​។ គូ​ដណ្តឹង​របស់លោក ត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក​ជំទាវ គឹ​ង ច័ន្ទ​ឌី ភរិយា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​។ គូ​ដណ្តឹង​របស់លោក​ជា​កូនស្រី​ពៅ ដែល​ក្នុង​គ្រួសារ​មាន​បងប្អូន​ចំនួន ៩​នាក់ (​ស្រី ៧​នាក់ និង​ប្រុស ២​នាក់​)​។ នាង​មានមុខរ​បរជា​អ្នកជំនួញ ធ្វើ​ចំការកៅស៊ូ និង​រកស៊ី​ចងការ​ប្រាក់​។ គូ​ដណ្តឹង​របស់លោក មាន​អាយុ​ស្រករ​នឹង​លោក កើត​នៅ​ឆ្នាំ​១៩៨២ ដូចគ្នា​។

លោក ច័ន្ទ​បុត្រ បាន​និយាយថា គូ​ដណ្តឹង​របស់លោក ជា​អ្នកជំនួយ​ឧស្សាហ៍​ទៅ​បរទេស ដែល​រូបលោក និង​គូ​ដណ្តឹង បាន​ធ្លាប់​ជួបគ្នា​ជាច្រើន​ដង នៅលើ​យន្តហោះ ពេល​ទៅ​បរទេស​។ ប៉ុន្តែ​ដំបូង​ឡើយ មិន​ស្គាល់​ទេ​។ រូបលោក និង​គូ​ដណ្តឹង​ពិតជា​ស្គាល់​តាមរយៈ​ការផ្តើម​ចេញពី​មិត្តភក្តិ​ណែនាំ​ឱ្យ​ជួប​។ នៅពេល​ជួប​មុខ​គ្នា​ក៏មាន​និស្ស័យ​ជាមួយគ្នា​តែម្តង​។

លោក ច័ន្ទ​បុត្រ បាន​បន្ថែមថា រូបលោក និង​គូ​ដណ្តឹង ក៏បាន​ស្រលាញ់គ្នា​ប្រមាណ​ជាង ៤​ខែ​មកហើយ​។ ការយល់​ចិត្ត​គ្នា​កាន់តែច្បាស់​ធ្វើឱ្យ​រូបលោក​សម្រេច​រៀបការ​ជាមួយគ្នា ដោយ​ជំហាន​ដំបូង ធ្វើការ​ភ្ជាប់ពាក្យ​ជាមុនសិន​។ ចំណែក​ការរៀប​ការ គ្រោង​នឹងធ្វើ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៣ ខាងមុខនេះ​។ ថ្លៃ​បណ្ណាការ សម្រាប់​រូបលោក គឺ​ខាង​ស្រី មិនបាន​បង្គាប់​នោះទេ គ្រាន់តែ​ឱ្យ​ខាង​ប្រុស​ធ្វើតាម​ប្រពៃណី និង​សមរម្យ​ជូន​ខាង​ស្រី​ប៉ុណ្ណោះ​។​

លោក ច័ន្ទ​បុត្រ បាន​បន្តថា “​គាត់ (​កញ្ញា គឹ​ង សុខា​) មិន​ហាមប្រាម​ខ្ញុំ​ឱ្យ​ឈប់​ពី​ការងារ​សិល្បៈ​ឡើយ​។ ទោះបីជា​ខ្ញុំ​ភ្ជាប់ពាក្យ ឬ​រៀបការ​រួច ក៏​គាត់​ឱ្យ​ខ្ញុំ​ធ្វើ និង​ជំរុញ​ខ្ញុំ ខំប្រឹង​ក្នុង​ការងារ​វិស័យ​សិល្បៈ​”​។​

​លោក ព្រីង ច័ន្ទ​បុត្រ ក៏​ជា​ពិធីករ ក្នុង​កម្មវិធី​របស់លោក ហ្វៃ សំអាង “​តារា​ក្នុង​ដួងតារា​”​។ រូបលោក​ជា​អតីត​តារាចម្រៀង ក្នុង​ក្រុម​កន្លង់​ទាំង​៤ របស់​ផលិតកម្ម SSB​។ ប៉ុន្តែ​រូបលោក ក៏​បាត់​មុខជា​ច្រើន​ឆ្នាំ​ផងដែរ ក្នុង​ពិភព​សិល្បៈ ខណៈពេល​លោក​ទៅ​បួស​ជា​សង្ឃ​មួយរយៈ​។ បន្ទាប់ពី​លាចាក​សិក្ខាបទ ក្នុង​រយៈពេល​ថ្មី​នេះ រូបលោក កំពុងតែ​លិចមុខ​រយៈ​ស្ប៉ត​ពាណិជ្ជកម្ម និង​វិ​ដេ​អូ​ខារ៉ាអូខេ​៕​

What Next?

Recent Articles

4 Responses to "តារាសម្តែង ព្រីង ច័ន្ទបុត្រ នឹងរៀបការ ជាមួយប្អូនថ្លៃ នាយឧត្តមសេនីយ៍ គន់ គីម"

  1. អោយតែបានសាច់ឈាមជាប់ជាមួយផ្កាយ អស់ប៉ុន្មានក៍អស់ចុះ,មុខដូចត្រីក្រម៉មក៍សុខចឹត្តដែរ។

  2. Tasina Ratanak says:

    Good point!

  3. ស្ទឹងលៀប says:

    ព្រីង​ ចន្ទបុត្រ អើយ បើលោកប្អូន ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយត្រកូលអស់ហ្នឹង លោកប្អូនពិតជា

    នឹងបានទទួលនូវកិត្តិយស និងភាពល្បីល្បាញ មិនខានទេ !

  4. CT says:

    You have no right to agreed or not agreed with his life…personal is personal especially, love freedom but if he did something wrong and against law and khmer benefit than yes, we do need to share and give direction but not now….we could not judged people by face or the way they spent money…or fancy life style or because high rank official families?? wrong is wrong right is right …could not mixed….