ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ជាស្ដេចមួយព្រះអង្គដែលមានសិល្បៈនយោបាយខ្ពស់ គឺព្រះអង្គមានមធ្យោបាយនយោបាយជាច្រើន ដើម្បីដឹកនាំប្រទេសនៅខណៈព្រះអង្គគ្រប់ប្រទេស។

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៅក្នុងបទចម្រៀង “លាហើយកម្ពុជា”។ RFA Screenshot
ដោយ ទីន ហ្សាការីយ៉ា
2012-10-21
វិទ្យុអាស៊ីសេរី
អ្វីដែលជាសិល្បៈនយោបាយ និងឆ្លុះបញ្ចាំងអំពីភាពមនុស្សធម៌ និងគុណធម៌របស់ព្រះអង្គ ដែលធ្វើឲ្យប្រជាពលរដ្ឋមានមនោសញ្ចេតនា និងចាប់អារម្មណ៍ព្រះអង្គថែមទៀតនោះ គឺតាមរយៈបទចម្រៀងដែលព្រះរាជនិពន្ធដោយព្រះអង្គផ្ទាល់។
បទចម្រៀងមានចំណងជើងថា “រាត្រីជួបភក្ត្រ” ជាស្នាព្រះហស្តព្រះរាជនិពន្ធដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ គឺជាបទចម្រៀងដែលល្បីជាងគេក្នុងចំណោមបទចម្រៀងដទៃទៀត ដែលព្រះអង្គបានព្រះរាជនិពន្ធប្រហែលជាង ៣០បទ។
បទចម្រៀង “រាត្រីជួបភក្ដ្រ” ជាបទចម្រៀងមួយដែលប្រជាពលរដ្ឋខ្មែរពេញនិយមតាំងពីទស្សវត្សរ៍១៩៧០ មកដល់បច្ចុប្បន្ន។ បទចម្រៀងនេះ ប្រជាពលរដ្ឋតែងតែចាក់ស្ដាប់កម្សាន្តនៅក្នុងពិធីបុណ្យនានា។
អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា ព្រះរាជនិពន្ធបទចម្រៀងរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មានប្រមាណជាង ៣០បទ ក្នុងនោះបទចម្រៀងដែលព្រះមហាវីរក្សត្រព្រះរាជនិពន្ធចុងក្រោយគេនៅចន្លោះឆ្នាំ១៩៥៥ និងឆ្នាំ១៩៧០ គឺមានបទ “រាត្រីបានជួបភក្ត្រ” “ម៉ូនីកា” និងបទ “កុលាបភ្នំពេញ”។
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះអង្គបានចាប់ផ្ដើមព្រះរាជនិពន្ធបទចម្រៀងតាំងពីទសវត្សរ៍១៩៤០ ដល់ទសវត្សរ៍១៩៥០។ ដោយឡែកចាប់ពីទសវត្សរ៍១៩៥៥ ដល់ទសវត្សរ៍១៩៧០ ព្រះអង្គព្រះរាជនិពន្ធបទចម្រៀងតែបីបទនេះទេ។
ទាក់ទងនឹងបញ្ហានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា ក្នុងចំណោមបទចម្រៀងទាំងបីបទនេះ គឺបទ “រាត្រីជួបភក្ត្រ” ជាបទចម្រៀងព្រះអង្គយល់ថា ជាបទល្បី និងពេញនិយមជាងគេ។
ព្រះរាជនិពន្ធបទចម្រៀងរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងនោះទាក់ទងនឹងរឿងនយោបាយ ពិសេសទាក់ទងទៅនឹងរឿងស្នេហា។ រីឯបទចម្រៀងចុងក្រោយចំនួនបីបទនេះ ព្រះអង្គចាប់ផ្ដើមព្រះរាជនិពន្ធនៅពេលព្រះអង្គបានចាប់ផ្ដើមសព្វព្រះរាជហរទ័យទៅលើមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកឃ្លាំមើលអំពីបញ្ហាសង្គមបានលើកឡើងថា ព្រះរាជនិពន្ធបទចម្រៀងរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ជារឿងមួយដែលព្រះអង្គបានបង្កប់អត្ថន័យនយោបាយជ្រាលជ្រៅ ដើម្បីធ្វើឲ្យទាក់ទាញ និងចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដែលមេដឹកនាំខ្មែរដទៃទៀតមិនអាចធ្វើបាន។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានព្រះរាជនិពន្ធបទចម្រៀងជាសិល្បៈនយោបាយ ដែលព្រះអង្គបានប្រើវិធីសាស្ត្រនយោបាយជាច្រើននៅឱកាសដែលព្រះអង្គបានដឹកនាំប្រទេស។
ក្រៅពីព្រះរាជនិពន្ធបទចម្រៀងពីរោះៗ ដែលរៀបរាប់អំពីសេចក្ដីស្នេហានោះ គឺមានបទចម្រៀងជាច្រើនទៀតដែលព្រះរាជនិពន្ធដោយអតីតព្រះមហាក្សត្រ បានរៀបរាប់អំពីតថភាពជាក់ស្ដែងនៅក្នុងសង្គម និងឆ្លុះបញ្ចាំងអំពីបញ្ហាកិច្ចការសង្គមកិច្ចជាដើម។
លោក កែម ឡី បានពន្យល់ទៀតថា រាល់បទចម្រៀងដែលព្រះរាជនិពន្ធដោយព្រះមហាវីរក្សត្រ ទោះបីជាបទចម្រៀងនោះរៀបរាប់ពីរឿងស្នេហាក្ដី ប៉ុន្តែគ្រប់បទចម្រៀងទាំងនោះមានគោលបំណងច្បាស់លាស់សម្រាប់អប់រំមនុស្ស បញ្ជាក់អំពីភូមិសាស្ត្រទីកន្លែងច្បាស់លាស់ បញ្ជាក់អំពីខ្លឹមសារ និងមូលហេតុនៃបទចម្រៀងនីមួយៗច្បាស់លាស់។
ទាក់ទងទៅបទចម្រៀងដែលព្រះរាជនិពន្ធដោយអតីតព្រះមហាវីរក្សត្រនេះ ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ទៅនឹងបទចម្រៀងរបស់ព្រះអង្គ។
ប្រជាពលរដ្ឋមួយចំនួនមានចំណាប់អារម្មណ៍ទៅលើបទចម្រៀងទាំងនោះ ប្រហាក់ប្រហែលគ្នា គឺបទ “កុលាបភ្នំពេញ” បទ “រាត្រីជួបភក្ត្រ” និងបទ “លាហើយកម្ពុជា” ជាដើម។
បទចម្រៀងលាហើយកម្ពុជា ដែលជាបទព្រះរាជនិពន្ធ និងច្រៀងដោយអតីតព្រះមហាក្សត្រដែរនោះ ជាបទមួយដែលធ្វើឲ្យប្រជាពលរដ្ឋអាឡោះអាល័យព្រះអង្គកាន់តែខ្លាំង និងចងចាំព្រះអង្គជានិច្ច ពីព្រោះថា អត្ថន័យនៅក្នុងបទនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ហាក់បីដូចជាព្រះអង្គបានដឹងព្រះទ័យជាមុនថា ព្រះអង្គនឹងលាទៅសែនឆ្ងាយពីប្រជាពលរដ្ឋរបស់ព្រះអង្គ តែព្រះទ័យរបស់ព្រះអង្គនៅដក់ជាប់ និងបម្រើការពារប្រជាពលរដ្ឋជានិច្ច។
អត្ថន័យបទចម្រៀងដែលមានចំណងជើងថា លាហើយកម្ពុជា នៅក្នុងវគ្គដំបូងគេ មានន័យថា៖ លាហើយ កម្ពុជាអើយ សុំលាដោយអាឡោះអាល័យ ចិត្តខ្ញុំជារៀងរាល់ថ្ងៃ សុំភ្ជាប់និស្ស័យនឹងអ្នកនេះហើយ។
ដោយឡែកនៅវគ្គបញ្ចប់នៃបទចម្រៀងនេះវិញ មានន័យថា៖ ទោះជាខ្ញុំក្ស័យជីវា សុំបម្រើការពារអ្នក បំរើដោយសែនស្មោះស្ម័គ្រ រួមរក្សនឹងអ្នកលុះអវសាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពិរោះពេកណាស់ !
បានស្ដាប់ភ្លាម នឹកឃើញដល់ទឹកដីកម្បុជាក្រោម និង កោះត្រល់
ដែលត្រូវបាត់បង់ ដែលជាកំពូលមហាសោកស្ដាយរបស់ជនជាតិខ្មែរ
តែវាជាការសប្បាយរីករាយរបស់ពួកល្មោភអំណាចបំផ្លាញជាតិទៅវិញ !!!
ព្រះអង្គគឺជាព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធ៌មពិតៗ,…!
កូនចៅទាំងអស់គ្នាសូមលើកដៃប្រណំបួងសួងឧទិសដល់ព្រះវិញ្ញាណ្ណក្ខ័ន្តព្រះយាងទៅកាន់ព្រះបរមសុខ កុំបីឃ្លានឃ្លាតឡើយ,…!
នៅពេលតំបូងប្រហែលជាមួយឆ្នាំមុនខ្ញុំស្ដាប់មិនបានចាប់អរម្មណ៍ទេ តែនៅពេលសម្ដេចទាសុគត់ទៅបានខ្ញុំយកមកចាក់ស្ដាប់ម្ដងទៀតទើបនឹកឃើញហើយធ្វើឱ្យអរម្មណ៍តានតឹងខ្លាំងណាស់ រហួតអង្គុយតែយុំពីព្រោះនិយាយមិនចេញដោយកាសោកស្ដាយជាខ្លាំងឥតឱបមា ពីយប់មួយថ្ងៃខ្ញុំគេងមិនលក់ទេដោយការនឹកអាឡោះអាល័យពុនពេក
ហើយចុងក្រោយសូមអោយវិញាញណខ័នសម្ដេចតាទៅឱ្យបានសុខចុះ
ព្រះអង្គគឺជាព្រះមហាក្សត្រដែលគ្មានទសពិធរាជធ៌ម, ជាស្តេចពាល, ច្រៀងអាឡេអាឡូ ហើយសំលេងដូចមាន់អួលអាចម៏
កូនចៅទាំងអស់គ្នាសូមលើកដៃប្រណំបួងសួងឧទិសដល់ព្រះវិញ្ញាណ្ណក្ខ័ន្តព្រះយាងទៅកាន់ព្រះនរក កំុបីអាក់ខាន ព្រោះសាងបាបច្រើនណាស់
កូនចៅទាំងអស់គ្នាសូមលើកដៃប្រណំបួងសួងឧទិសដល់ព្រះវិញ្ញាណ្ណក្ខ័ន្តព្រះអង្គយាងទៅចាប់ជាតិនៅប្រទេសយួនទៅ,
សង្ឃឹមថាព្រលឹងស្តេចទំនើងអង្គនេះ នឹងមិនមកចាប់ជាតិជាខ្មែរម្តងទៀតឡើយ, ទៅកាន់តែឆ្ងាយកាន់តែល្អ
He is an eccentric King in the Cambodia conservative tradition.
Most of elderly, they think of request earnestly to Buhha God.
Unbelievable, eccentric King sang Karaoky instate of prayed God.
ខ្ញុំសូមសសើរដល់ព្រះអង្គ ដែលព្រះអង្គលះបង់ស្ទើមួយជីវិតដើម្បីប្រជាជនខ្មែរ ហើយនៅសល់ជីវិតចុងក្រោយបន្តិចបន្តួច ព្រះអង្គបានច្រៀងចម្រៀងបន្សល់ទុកអោយកូនចៅបានស្តាប់ ដែលទោះសំឡេងរបស់ព្រះអង្គ មិនសូវពិរោះក៍ដោយ ក៍នោះចាត់ទុកថាកម្រមាននរណាអាចធ្វើបានដូចណាស់ សូមព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់សុគ្គតិភព ហើយសូមអោយកូនខ្មែរទាំងអស់យកគំរូតាមវីរភាពព្រះអង្គគ្រប់ៗរូប។
ខ្ញុំសូមសសើរដល់ព្រះអង្គ ដែលព្រះអង្គលះបង់ស្ទើមួយជីវិតដើម្បីប្រជាជនខ្មែរ ហើយនៅសល់ជីវិតចុងក្រោយបន្តិចបន្តួច ព្រះអង្គបានច្រៀងចម្រៀងបន្សល់ទុកអោយកូនចៅបានស្តាប់ ដែលទោះសំឡេងរបស់ព្រះអង្គ មិនសូវពិរោះក៍ដោយ ក៍នោះចាត់ទុកថាកម្រមាននរណាអាចធ្វើបានដូចណាស់ សូមព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់សុគ្គតិភព ហើយសូមអោយកូនខ្មែរទាំងអស់យកគំរូតាមវីរភាពព្រះអង្គគ្រប់ៗរូប។
ពិរោះណាស់ ពិរោះ រហូត ដល់ ភ្លេច គិត ថា ដី នឹង កោះ របស់ ខ្មែរ ស្ថិត នៅ ក្នុង ដៃ យួន បាត់
ទៅ ហើយ
ការដឹកនាំតែងតែមានកំហុស ប៉ុន្តែខ្ញុំនៅតែមានជំនឿលើព្រះអង្គ បើទោះបីខ្ញុំជាក្មេងជំនាន់ក្រោយក៏ដោយ ពីព្រោះលោកមានគុណសម្បត្តិធំជាងគេ គឺជាមេដឹកនាំដែលមិនពុករលួយ មិនលួចជាតិយក ទៅធ្វើមានបានដូចមេដឹកនាំសព្វថ្ងៃ ម្យ៉ាងទៀតការព្យាយមកសាងជាតិក៏បានច្រើន គួរសមដែរ បើសិនជាមេដឹកនាំបច្ចុប្បន្នមានឆាន្ទៈ ប្រហែលព្រះគឺបានហើយ ការប្រព្រឹត្តខុសដោយអចិតនាវាមិនជាបញ្ហាទេ អោយតែអ្នកដឹកនាំនោះ មានឆន្ទៈបំរើជាតិពិតប្រកត។
ល្អណាស់ visal ដែលមានទស្សន ដូចខ្ញុំ (bana) ដែរ ហើយខ្ញុំសូមបួងសួងសុំអោយថ្នាក់ដឹកនាំខ្មែរគ្រប់ជាន់ថ្នាក់យកតាមគំរូវីរភាពរបស់ព្រះអង្គ យើងពួតដៃគ្នារួមកសាង ការពារសម្បត្តិជាតិខ្មែរកុំអោយបាត់បង់ថែមទៀត នោះជាការល្អប្រសើរ ជាជាងទំលាក់កំហុសទៅលើនរណាម្នាក់ ។
ឈប់នាំគ្នាប្រមាទព្រះមហាក្សត្រ័ទៅ,…ខ្ញុំសូមអង្វរ។អស់លោកមិនបានមើលអោយគ្រប់ជ្រុងជ្រោយ
នៃការពិតពីប្រវត្តិសាស្រ្ដជាតិខ្មែរទេ (ត្រួវផ្តល់យុត្តិធម៏ដល់ព្រះអង្គ)។កើតមកជាជាតិខ្មែរត្រូវប្រកាន់
ភ្ជាប់ក្រមសីលធម៏ ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ទាបស្គាល់ខ្ពស់ ស្គាល់គុណស្គាល់ទោស,…។
ប្រហែលជាឆ្នាំ២០០៣ ខ្ញុំបានមើលទូរទស្សន៏ ទទក ឃើញកម្មវិធីគេចាក់ផ្សាយពីព្រះករុណាច្រៀង
ប៉ុន្តែមុននឹងព្រះអង្គច្រៀង ព្រះអង្គបានមានព្រះបន្ទូលថា វាសនាប្រជាជាតិរបស់ព្រះអង្គ វាសនាទឹកដីរបស់ព្រះអង្គ កំពុងតែលិចចុះសន្សឹមៗដូចនាវាTITANIC លិចអញ្ជឹង ការណ៏នេះមិនមែនមានន៏យ
ថាលោកចេះតែច្រឿងរទ្បេរទ្បូដូចមនុស្សមិនបានទទួលការអប់រំទេ មូលហេតុដែលព្រះអង្គច្រឿង
ដោយសារព្រះអង្គពិបាកចឹត្ត ព្រះអង្គនៅតែគិតពីវាសនាប្រទេសជាតិរបស់ព្រះអង្គទោះបីជាព្រះអង្គ
មានព្រះជនច្រើនព្រះវស្សាក៏ដោយ វាហាក់បីជាក្នុងគ្រួសារមួយដូច្នេះដែរ ឳពុកពិបាកចឹត្តខ្លាំងពីកូន
ចៅ ចេះតែដើរផឹកស្រា ប៉ុន្តែកូនៗមិនបានគិតពីទង្វើរបស់ខ្លួនដែលនាំអោយប៉ះពាល់កេរ្ត៏ឈ្មោះ និង
វង្សត្រកូលរបស់គ្រួសារខ្លួនសោះ,…។ បើអស់លោកមិនជឿទេ អស់លោកអាចទៅជាវdiscចាស់ៗ
ពី ទទក បាន។ អស់លោកចង់ធ្វើនយោបាយ ប៉ុន្តែអស់លោកមិនបានដឺងពីការពិតនៃប្រវត្តិសាស្រ្តរបស់ខ្មែរទេ,…។ ខ្ញុំមានមោទនភាពណាស់បានកើតមកជាជាតិសាសន៏ខ្មែរ មានព្រះមហាក្សត្រ្តដ៏
ល្អ សំរាប់ជាទីសាករះបូជា ដូនតាខ្មែរមិនចេះលួចកេងប្រវញ្ញ័ទឹកដីគេទេអស់លោក,…។
LOVE YOUR FATHER! LOVE YOUR KING!
អរគុណចំពោះគំនិតដ៏ប្រពៃរបស់លោក, ប៉ុន្តែតើស្តេចក្បែរខាងយើង គេយកពេលវេលាដ៏មានតំលៃ
មកស្រែកច្រៀងអាឡេអាឡូបែបនេះទេ? ខណះគ្រោះទុរភិគ កំពុងរួមរិតជីវភាពរាស្រ្តខ្មែរ? ណ្ហើយ !
ទោះជាអ្នកខិតខំរាវរកចំណុចវិជ្ជមានរបស់ទ្រង់យ៉ាងណា ក៏មិនអាចលប់ តថភាព ឬ បន្លំប្រវត្តិសាស្រ្តបានឡើយ
ទូលព្រះបង្គំជាខ្ញុំសូមលំអោនកាយ វាចា ចិត្តគោរពដោយស្មោះចំពោះសិល្បះដឹកនាំប្រទេសនិងវរះសកម្មភាពនានារបស់ព្រះអង្គ។
ទូលព្រះបង្គំជាខ្ញុំ សូមលំអោនកាយ វាចា ចិត្ត គោរព ស្រឡាញ់ ស្ងើចសរសើ អាណិតសោកស្តាយនិងប្ដេជ្ញាចំពោះព្រះអង្គ៖
១)គោរព៖ ព្រះអង្គជាព្រះមហាក្សត្យរបស់ខ្ញុំ។
២)ស្រឡាញ់៖ព្រោះព្រះអង្គស្រឡាញ់រាស្រនិងទឹកដីនេះយ៉ាងជ្រាលជ្រៅ។
៣)ស្ងើចសរសើ៖ព្រោះព្រះអង្គបានធ្វើឲ្យប្រទេសនេះចេញពីអតិតកាលមិនច្បាស់លាស់ហើយដើរឆ្ពោះទៅរកអណាគតដ៍ជាក់លាក់មួយ។
៤)អាណិត៖ព្រោះព្រះអង្គបានព្យាយាមបណ្តុបណ្នាលបញ្ជូនសិស្សនិសិត្សឲ្យទៅរៀននៅប្រទេសជឿនលឿនដែលខ្លះងាកមកប្រឆាំងនឹងព្រះអង្គវិញ។
៥)សោកស្តាយ៖ព្រោះព្រះអង្គលែងបាននៅជាមួយនឹងយើងទៀតហើយ។
៦)ប្ដេជ្ញាថា៖ព្រះអង្គរស់ជានិច្ចក្នុងបេះដូងទូលព្រះបង្គុំជាខ្ញុំ។
សូមឲ្យព្រះវិញ្ញាណក័្ខន្ឌព្រះអង្គយាងទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
អាអ្នកលេង អាត្រូវគ្រាប់
ទោះជាយ៉ាងណាក៏ដោយ ក៏សូមអោយវិញ្ញាណក្ខ័ន ស្តេចអាឡេកអាឡក់អង្គនេះ ជួយអោយបំណង Sarika បានសំរេចផងចុះ
និង សូមអោយចំរៀងរបស់ទ្រង់ បានលួងលោមបំពេរអារម្មណ៏ Sarika ផងពេលអផ្សុក
លោកនៅតែមិនយល់ពីការពិតរបស់ប្រវត្តិសាស្រ្តខ្មែរដដែល,…។ចូរលោកកុំយកករណីរឿងខ្មែរ
ប្រហមមកបូកអោយសោះ! ករណីខ្មែរក្រហមកើតទ្បើងដយសារល្បែងនយោបាយ និងសង្រ្គាម
មនោគមន៏វិជ្ជារវាងប្លុកគុម្មុនីយ និងប្លុកសេរី រឿងនេះវាជ្រៅណាស់សំរាប់ខ្ញុំនិងបញ្ញវន្តខ្មែរជាច្រីន
ខ្ញុំក៏មានគ្រួសាឪំពុកមា គ្ឬួសារម្តាយមីងស្លាប់ក្នុងល្បែងនេះដែរ,…។ហេតុផលចុងក្រោយនៃរឿងនេះ
គី Beijin, Hanoi Washiton & Mousco។ Beijin បានចាញ់់បោកHanoiយ៉ាងចាស់ដៃ (មើលឯកសា
យោងស្វែងរកការពិតរបស់លោកឆាំង យុ មានលេខពី ១ ដល់ ១៦០)។ ក្រោយសម៏យសមាហរណ
កម្មកំលាំងខ្មែរក្រហមឆ្នាំ១៩៩៣ ខ្ញុំមានជូបខ្មែរក្រហមជាច្រើននៅតាមជាយដែនខ្មែរថៃរួមទាំង
លោកទេព ឃុនណាល់ ផងដែរ ដែលជានារសា និងជាលេខាផ្ទាល់របស់ប៉ុល ពត (ក្រោយមកគាត់ក៍រៀបការជាមួយប្រពន្ធ៏ប៉ុល ពតតាមបណ្តាំប៉ុល ពត) ភាគច្រើនខ្មែរក្រហមទាំងនោះបានពោលថា
ផ្លែដូង រត់រកផ្លែដូង ផ្លែត្នោតរត់រកផ្លែត្នោត,…។ធាតុពិតផែនការខ្មៅរបស់ហូជីមិញមានយុទ្ទសាស្រ្ត
យកទឹកដីខ្មែរ និងទ្បាវ ហូជីមិញបានបង្កើតជាបក្សកម្មុយនីយឥណ្ឌូចិនជារូបភាពបងប្អូនបីនាក់គី
បបវ បបទ្ប និងបបក (បក្សប្រជាជនបដិវត្តន៏កម្ពុជា) ហើយបបកនេះមានចែកជាពីរ គីពិតនិងក្លែង
ក្លាយ,…។ពូយពិតនិងក្លែងក្លាយនេះបានលេងល្បែងសំលាប់គ្នាទៅវិញទៅមក ដើម្បីទំលាក់កំហុស
អោយគ្នា,…(សំភាសន៏ជានួយប៉ុល ពតនិងអ្នកការសែតនេត ធៃលើ),…។ ហើយរឿងប្រជាជនខ្មែរ
ស្លាប់ក្នុងរបបខ្មែរក្រហមនេះ ព្រះមហាវិរក្សត្រ ក៏លោកចាញ់បោកខ្មែរក្រហមដែរ,…។
ផ្ទុយទៅវិញ
ក្នុងល្បែងមនោគមន៏វិជ្ជារវាងប្លុកគុម្មុនីយ និងប្លុកសេរីព្រះអង្គមាននយោបាយការបរទេសខ្លាំង
ដោយអាចរក្សាទឹកដី និងជនជាតិខ្មែរបានដែលពេលនោះប្រជាជាតិសៀមមានប្រហែលជា៧០លាននាក់ក្លាយ ឯប្រជាជាតិយួនមានប្រហែលជា៨០លាននាក់ក្លាយ ហើយខ្មែរមានប្រហែលជា៥
លាននាក់ហ្នឹង សួរថាពេលហ្នឹងបើ សៀម និងយួនវាត្រូវរូវគ្នា វានាំគ្នាពុះបែងចែកទឹកដីខ្មែរពាក់
កណ្តាលទន្លេមេគង្គម្នាក់ សួរថាខ្មែរយើងទៅណា?,…៕
មានរឿងច្រើនទៀតដែលមិនបានរៀបរាប់អស់,….
ខ្ញុំសង្ឃឹមថាអស់លោកនិងបានយល់ច្បាស់ហើយលែងមានការយលច្រទ្បំទៀត
ច្រៀងក្នុងន័យជាតិនិងបង្ហាញនៅមុខសាធារណៈជនវានមិនអាក្រក់នោះទេបើទោះបីជាចាស់ ឬក្មេង គេមានសិទ្ធច្រៀង។ ព្រះអង្គគឺពូកែមានតែមួយគត់នៅស្រុកខ្មែរប្រសើរជាងពួកអាមនុស្សចាស់ទំពែក សព្វថ្ងៃលួចតែលុយជាតិដើរចាយនិងច្រៀងនៅក្នុងការ៉ាអូខេបិទមុខនោះទេ។ គឺពួកអស់នេះហើយវា កំពុងតែសប្បាយនិងការបំផ្លាញជាតិ។ អស់លោកដើរសួរគេឯងមួយពិភពលោកនេះទៅមើលថាតើ ស្តេចនៅប្រទេសណាដែលក្រជាងគេ? គឺជាស្តេចខ្មែរនិងហើយដែលក្រជាងគេ។ ហើយស្តេចនៅ ប្រទេសណាមាននយោបាយការបរទេសល្អនិងជាប្រយោជន៍ដើម្បីពិភពលោក? គឺស្តេចស្រុកខ្មែរ។ ហេតុអីបានជាស្តេចស្រុកខ្មែរក្រ? ព្រោះរវល់តែចំណាយលើកាអភិវឌ្ឃនជាតិនិងជួយកូនចៅក្រីក្ររបស់ ព្រះង្គ។ ចំណែកស្តេចស្រុកថៃម្តេចក៍មានលុយច្រើនម្លេះព្រោះស្តេចគេពេលចុះទៅសម្ពោធ នៅទីណាម្តងៗប្រជាពលរដ្ឋគេថ្វាយលុយស្តេច។
អរគុណ “តេជោយ៉ត” ចំពោះពេលវេលា ដែលបានខិតខំស្រាវជ្រាវ និង សិក្ស្ាប្រវត្តិសាស្រ្តខ្មែរ, ប៉ុន្តែតថភាព មិនអាចកាយលប់ នូវ
ប្រវត្តិជូរចត់ដែលក្សត្យពាល ឬ ស្តេចបីសាច អង្គនេះបានប្រព្រឹត្តិនាពេលកន្លងមកនេះឡើយ
មានអាជម្លើយមួយនោះមើលងាយព្រះវររាជបិតារបស់ខ្មែរ ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរកំពុងគោរព
ព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គនោះ វាទទួលនូវបាបកម្មដែលសាងដើយខ្លួនឯងជាមិនខាន។
“”””
.
October 22, 2012 at 11:36 am
ទោះជាយ៉ាងណាក៏ដោយ ក៏សូមអោយវិញ្ញាណក្ខ័ន ស្តេចអាឡេកអាឡក់អង្គនេះ ជួយអោយបំណង Sarika បានសំរេចផងចុះ
និង សូមអោយចំរៀងរបស់ទ្រង់ បានលួងលោមបំពេរអារម្មណ៏ Sarika ផងពេលអផ្សុក””””””
ខ្ញុំទ្រាំនឹង ចរិកពាលរបស់លោកយូហើយ ។ ខ្ញុំមិនគិតថា លោកជាជនជាតិខ្មែរម្នាក់ទេ ព្រោះមានជនជាតិថៃខ្លះ បន្លំខ្លួនចូលមកទីនេះដើម៣ ជេរស្ដេច ។ តែបើលោកជាជនជាតិខ្មែរម្នាក់មែននោះ ខ្ញុំសូមប្រាបថា លោកមិនស្មើរនិង ឆ្កែមួយក្បាលផង ដូចនេះលោកគ្មាន សិទ្ធអីមកជេរសម្ដេចតា នៅទីនេះទេ។ សូមប្បីតែ អត្តន័យចំរៀងគាត ក៏លោកមិនបានយកខួក្បាលមកគិតផង ហើយបែជាឈរជំទាលជំទែង ជេរដូចស្រី ។ សូមសួរលោកតិច តើលោកដឹង អ្វីខ្លះពីប្រវត្តិសាស្រ្តខ្មែរ ? មើលទៅវិភាគត្រឹម តែរបៀបសរសេររបស់ លោកខ្ញុំអាចវិនិច្ឆ័យបានថា លោកជាមនុស្សក្បាលរឹង មានះ មិនស្ដាប់នរណាសោះ ហើយក៏មិនចេះបែងចែក គុណនិងទោសដែរ មួយវិញទៀតបើលោកនៅប្រកាន់ចរិក ថោកបែបនេះ ជីវិតរបស់លោកគឺគ្មានថ្ងៃសប្បាយឡើង ។ នេះជាអវីដែលខ្ញុំចង់និយាយ !!!
តេជាយ៉ត ខ្ញុំ ចង់ សួរ លោកថា អំពី សម្ព័នភាព រវាង ហូជីមិញ នឹង ព្រះ មហាក្សត្រ ពមុន នឹង ព្រះ
អង្គ ចូល រួម ជា មួយ ខ្មែរ ក្រហម នោះ យ៉ាង ណា ដែរ? តើ ព្រះ អង្គ ចាញ់ បោក យួន ទៀត មែន
ទេ ហេតុ អ្វី បាន ជា ព្រះ អង្គ ត្រូវ ចាញ់បោកយួនទៀត បើ ប្រវតិ្តសាស្រ្ត ខ្មែរ តាំង ពី សវត្ស ទី
១៦ មក បាន បង្ហាញ អោយ ខ្មែរ គ្រប់រួប យល់ច្បាស់ ពី មហិច្ឆិតា របស់ យួន រួច មក ហើយ
នោះ ?
ដូចខ្ញុំបានជំរាបលោកអញ្ញឺងកើតមកជាជាតិខ្មែរត្រូវប្រកាន់ ភ្ជាប់នូវក្រមសីលធម៏ ស្គាល់ខុសស្គាល់
ត្រូវ ស្គាល់ទាបស្គាល់ខ្ពស់ ស្គាល់គុណស្គាល់ទោស,…។ ជាតិជាខ្មែរយើងត្រូវស្គាល់ពីប្រវត្តិសាស្រ្ត
របស់យើងអោយបានច្រើនកាលណាល្អកាលហ្នឹង គ្មានជាតិសាសន៏ណាស្រលាញខ្មែរជាសជាងខ្មែរ
គ្នាឯងទេ,…។តថភាពមិនអាចកាយលប់នូវស្នាមជូរជត់បានមែន,…។ប៉ុន្តែក្នុងចំណោមវត្ថុដែល
អាក្រក់គ្រប់យ៉ាង យើងត្រូវជ្រើសរើសយកវត្ថុណាដែលអាក្រក់តិច។ប្រវត្តិសាស្រ្តគេបានកត់ត្រា
និងប្រៀបធៀបរួចហើយពីគុណសម្បត្តិនិងគុណវិបត្តិរបស់ព្រះអង្គប៉ិន្តែគុណសម្បត្តិរបស់ព្រះអង្គ
មានច្រើនជាងគុណវិបត្តិច្រើនណាស់,…។អ្នកនយោបាយមិនចេះដឹងពីប្រវត្តិសាស្រ្តខ្លះបាននាំគ្នា
តិចទៀនព្រះអង្គថាមិនកើតអញ្ជឹសមិនកើតអញ្ជុស ខ្ញុំតេជោយ៉តមានពេលរស់នៅលិទឹកដីខ្មែរបាន
៥០ឆ្នាំបន្តរទៅទឿត ខ្ញុំចាំមើលថាតើអ្នកដែលកើតហ្នឹងបានធ្វើអីខ្លះ កើតអីខ្លះ? អត់ពីព្រះអង្គទៅនឹង
ពិបាករកអ្នកដឹកនាំណាដែលស្រលាញ់ជាតិសាសន៏ ទឹកដី (លើកលែងតែសម្តេចនាយកមួយ) ខ្លួនដូចព្រះអង្គណាស់ ខ្ញុំគ្រាន់តែសួរលោកនូវចំនុចតូចមួយថា តើបាននណាជាអាញ្ញាកណ្តាលទៅថ្ងៃអណាគត់ករណីមានជំលោះនយោបាញកើតទ្បើងទៀត បរទេសឬក័ខ្មែរ? កន្លងមកព្រះអង្គបានបង្រួប
បង្រួមជំលោះបក្សនយាបាយខែ្មរបានល្អណាស់,… ។ សកម្មភាពរបស់ព្រះអង្គបានខិតខំធ្វើតាមបណ្តាំព្រះមហាក្សត្រីយានីកុសមនារីរត្តថា អត់ពីមាតាបិតាទៅ ចូរកូនខិតខំរកយុត្តិធមន៏ជូនដល់រាស្រ្តខ្មែរក្រីក្រតោកយ៉ាក,…។ផ្ទុយទៅវិញសង្គមខ្មែរក្រហមកើតទ្បើងដោយសារ
ខ្ញុំ យល់ ពី សំនួរ របស់ លោក ហើយ សូមអគុណ ប៉ុន្តែ អ្វីៗ ខ្លាច ក្រែង តែវា ហួស ពេល ទៀត
តែប៉ុណ្ណោះ
ពី ព្រោះ បើ យើង វិភាគ មើល ស្ថានភាពដូច បច្ចុប្បន្ន នេះ ។
យ៉តអើយយ៉តលោកពន្យល់បានក្បោះក្បាយណាស់ តែយ៉តស្គាល់សម្តេចសីហនុមិនច្បាស់ ហើយរិតតែមិនច្បាស់នឹងសម្តេចនាយករបស់យ៉តទៅទៀត។ នៅស្រុកខ្ញុំមានលោកនេនមួយអង្គ បានព្យាយាមទេសនាអប់រំចៅអធិការអោយយល់ថាអង្គុលីមារ៍ជាមនុស្សល្អដូចព្រះសទ្ធត្ថ។
“””” លោក អ្នកលេង”””” សូមសួរលោកតិច តើហេតុអ្វីបានជា ព្រះអង្គព្រំអោយហូ ជីមិញ នោះមិនក៏ព្រោះតែ ចង់បានទឹកដីកម្ពុជាក្រោមមកវិញ ទេអី? យ៉ាប់អីយ៉ាប់ យ៉ាងនេះ!
ល្អណាស់ចេះសួរសំណួរនេះ! តាមឯកសារហូជីមិញ(និងអ្នកដឹកនាំយួនដ៏ទៃទៀត) សៀម ចិន
រស្សី អាមេរិចមានផែនការដណ្តើមគ្នាក្តោបក្តាប់ឥណ្តូចិនពេលបញ្ចប់សង្រ្គាមលោកលើកទី២
យួនមានផែនការ និងល្បិចជ្រៅជាងគេ គេបានបង្កើតជាបក្សកម្មុយនីយឥណ្ឌូចិនក្រោមរូបភាពបង
ប្អូនបីនាក់គី បបវ បបទ្ប និងបបក (បក្សប្រជាជនបដិវត្តន៏កម្ពុជា) ហើយបបកនេះមានចែកជាពីរ គីពិតនិងក្លែងក្លាយ,..ទស្សវត្តទី៥០ជាង និងទី៦០ជាង ពិភពលោកចាប់ផ្តើមមានសង្រ្អាមមនោគមន៏
វិជ្ជានិងគ្នាដោយបែងចែកជាក្លុកសង្គមនិយម និងប្លុកសេរី សៀមនិងបណ្តាលប្រទេសខាងក្រោមៗ
ទៀតចាប់យកអាមេរិច ដោយទ្បែកយួន ចិន រុស្សីនិងប្រទេសខាងលើដ៏ទៃៗទៀតគេផ្តុំគ្នាជាមួយរុស្សី ខ្មែរយើងប្រកាន់យកគោលការណ៏កណ្តាល ប៉ុន្តែមហាអំណាចទាំងពីរនេះមិនអោយយើងនៅ
កណ្តាលទេ គេចាប់ផ្តើមលេងល្បែងមនោគមន៏វិជ្ជានិងគ្នារហូតរុញច្រានយើងចូលក្នុងសង្រ្គាមមនោគមន៏វិជ្ជានេះ ពេលនោះហើយដែលមហាក្សត្រ៏យើងចាញ់បោកយួន (ឯកសារទឹកភ្នែកកម្ពុជា និងឯកសារអ្នកណាជាឃាតករ របស់នារីចារកម្មយួនម្នាក់ ក្រោយមកបានក្បត់យួនដើម្បីងាកទៅអរមេរិចវិញ) ពេលនោះយួនបានប្រើភាពប៉ិនប្រសព្វរបស់ខ្លួនដោយប្រើបបក (បក្សប្រជាជនបដិវត្តន៏កម្ពុជា)
នេះ បបកនេះមានពីរគីពិត និងក្លែងក្លាយ,…។ពេលសម័យសមាហរណកម្មគេសំគាល់ឃើញថា
បបកពិតមាននៅ,…និងបបកក្លែងក្លាយមាននៅ,…ហើយបាន,….
ណ្ហើយទាំងនេះជាប្រវត្តិសាស្រ្តដ៏ជូជត់នៃការបែកគ្នារវាងខ្មែរនិងខ្មែរក្រោមឥទ្ទិពលសង្រ្គាមមនោគមន៏វិជា្ជនោះ,…សំខាន់ពេលនេះក្នុងស្តាបន៏រាជការក្តី ស្តាបន៏ឯកជនក្តីពេលដឹកនាំការងារចូលកុំយក
ចរឹកបគ្គលមកបូកជាមួយនឹងការងាអី ចូលប្រកាន់ពាក្យពីបុរាណថា អ្នកមានរក្សាក្សតដូចសំពត់
ពត័ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដូចសំពៅពឹងសំប៉ាន អាណិតកូនខ្ខ្មែរនៅជនបទ ក្រីក្រ ដែលមករកការងារធ្វើ ត្រង់នេះខ្ញុំតេជោយ៉តក៏ហាត់ពត់លត់ដំខ្លួនដែរ ជាតិសាសន៏យើងធ្លាក់ចុះខ្យោយណាស់ ពេលអស់លោកធ្វើដំណើទៅកាន់នរទេស ពេលយើងប្រាប់គេថាខ្មែរ គេនាំគ្នាងាកមុខចេញ គេមើលងាយយើង,…រួបរួមគ្នាទ្បើងបងប្អូន,…៕ ខ្ញុំមានមោទនភាពណាស់បានកើតមកជាជាតិសាសន៏ខ្មែរ មានព្រះមហាក្សត្រ្តដ៏ល្អ សំរាប់ជាទីសាករះបូជា ដូនតាខ្មែរមិនចេះលួចកេងប្រវញ្ញ័ទឹកដីគេទេអស់
លោក,…។ LOVE YOUR FATHER! LOVE YOUR KING!
មិនហួសពេលទេបងប្អូន ដូនតាយើងជាអ្នកបានសង្គរកើត មិនដូចជាតិសាសន៍ខ្លះទេ ជេប្រមាឌខ្មែរ
តែខំជិះយន្តហោះមកមើលស្នាដៃខ្មែរ,…ខ្លះធ្លាក់កប៉ាល់ហោះងាប់កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិច
ចូរយើងប្រយត្ត៏មនោគមន៏វិជ្ជាពីបរទេស!!!
មិនយលសោះនៅតែប្រមាឌព្រះអង្គទៀត!!! មុនសោយទីវង្គត់ទៅ ព្រះអង្គមានបង្ហាយក្នុងwebsite
ព្រះអង្គ ព្រះអង្គមានតែប្រាក់បីម៉ិនដុល្លារតែប៉ុណ្ណោះក្នុងគណនីរបស់ព្រះអង្គ,…បងប្អូនយើងខ្លះ
មានជាងព្រះអង្គទៅទៀត
កុំបំពានរដ្ឋធម្មនុញជាតិអោយសោះ! រដ្ឋធម្មនុញជាតិបានកំណត់ច្បាស់ថា ៉មិនអោយមានការទិះតៀន ជេប្រម៉ាណដល់ព្រះមហាក្សត្រ័ទេ៉ ជនណាបំពានត្រូវមានទោស,…
let say something not so bad like that. If you have a chance what you will do for the country?
Who can say good and blame some one may be could not do as the man is being blamed.
Please take quiet time and pray for him if you are polite enough.
Thank
លោក១៨មិនា!ដូចខ្ញុំជំរាបខាងលើអញ្ជឹងព្រិត្តិការណ៏១៨មិនាជាព្រិត្តិការណ៏ចាប់ផ្តើមសមរភូមិ
សង្រ្គាមមនោគមន័វិជ្ជារវាងប្លុកកម្មុយនីយ និងម្លុកសេរី ហើយយួន សៀមគេបានចាប់ផ្តើមអនុវត្តន៏
ពីភផនការណ៏របស់គេមកលើស្រុកខ្មែរ តែយួនមានភាពប៊ិនប្រសពជាង។ លោកសាកល្បងពិនិត្យ
មើលប្រវត្តិសាស្រ្តខ្មែរ និងផែនការរបស់ហូជីមិញទៅមើល ថាតើវាយ៉ាងម៉េច?
អ្នកដឹកនាំដ៏ស្អាតស្អំ!