អតីត​កងទ័ព​ខ្មែរ​ក្រហម​ខ្លះ ក៏​ក្ដុកក្ដួល​ពេល​ព្រះ​មហា​វីរក្សត្រ​សោយ​ទិវង្គត

បន្ទាប់​ពី​ព្រះ​មហា​វីរក្សត្រ សម្ដេច​​​​​​ព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​ជិត ១ សប្ដាហ៍​មក​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើងៗ នាំ​គ្នា​ចូល​រួម​មរណទុក្ខ និង​ធ្វើ​​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ។

ដោយ ហង្ស សាវយុត
2012-10-21
​វិទ្យុ​អាស៊ីសេរី

២១-តុលា-២០១២៖ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ប្រមាណ​២​ម៉ឺន​នាក់ ដង្ហែ​ក្បួន​ចូល​រួម​មរណទុក្ខ​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ចេញ​ពី​វត្ត​ព្រិន សង្កាត់​ជ្រាវ ជាយ​ក្រុង​សៀមរាប។

២១-តុលា-២០១២៖ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ប្រមាណ​២​ម៉ឺន​នាក់ ដង្ហែ​ក្បួន​ចូល​រួម​មរណទុក្ខ​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ចេញ​ពី​វត្ត​ព្រិន សង្កាត់​ជ្រាវ ជាយ​ក្រុង​សៀមរាប។ RFA/Hang Savyouth

ចំណែក​នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ​វិញ ​អតីត​ក្រុម​កងទ័ព​សីហនុ​និយម និង​អតីត​កងទ័ព​ខ្មែរ​ក្រហម​ខ្លះ បាន​សំដែង​ទឹក​ចិត្ត​ក្ដុកក្ដួល បន្ទាប់​ពី​បាត់​ព្រះ​វត្តមាន​របស់​ព្រះ​អង្គ​ពី​ក្នុង​លោក​នេះ​ទៅ។

អតីត​អ្នក​ធ្លាប់​ចូល​រួម​តស៊ូ​ជា​មួយ​ព្រះ​មហា​វីរក្សត្រ​មួយ​ចំនួន ដែល​រស់​នៅ​ជាប់​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ស្រុក​បន្ទាយ​អំពិល បាន​ឱ្យ​ដឹង​ថា ពួក​គេ​មាន​ការ​សោក​ស្ដាយ​យ៉ាង​ធំធេង នៅ​ពេល​បាត់បង់​មហា​វីរជន​ជាតិ ដែល​ពួក​គេ​ស្រឡាញ់​យ៉ាង​ប្ដូរ​ផ្ដាច់ ដោយ​សុខ​ចិត្ត​តាម​ដង្ហែ​ព្រះ​អង្គ នៅ​តាម​ព្រៃ​ក្នុង​ពេល​តស៊ូ នៅ​តាម​ជាយ​ដែន​ជា​ច្រើន​ឆ្នាំ​មក​នោះ។

លោក ឡេង ខ្លី គឺ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​អ្នកភូមិ​ជា​ច្រើន​ទៀត​ ដែល​រស់នៅ​ភូមិ​ជប់​គគីរ​ខាងលិច នៃ​ឃុំ​អំពិល ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី ២១ ខែ​តុលា​ថា លោក​ធ្លាប់​ចូល​រួម​តស៊ូ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ជាមួយ​កងទ័ព​សីហនុ​និយម ចាប់​ពី​អំឡុង​ឆ្នាំ ១៩៨០-១៩៩០។ នៅ​ក្នុង​ពេល​ដែល​លោក​ចូលរួម​តស៊ូ​ជាមួយ​កងទ័ព​សីហនុ​និយម​នោះ គឺ​លោក​ធ្លាប់​ធ្វើ​ជា​កង​ការពារ​ព្រះអង្គ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ យាង​ចូល​ទិវង្គត​នេះ បាន​ធ្វើ​ឱ្យ​រូប​លោក​ក្ដុកក្ដួល​ជា​ខ្លាំង។

លោក ឡេង ខ្លី បញ្ជាក់​ថា ជា​រៀង​រាល់​ថ្ងៃ លោក​មិន​ចង់​មើល​ទូរទស្សន៍ ដែល​ចាក់​ផ្សាយ​អំពី​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​ទេ ពីព្រោះ​ពេល​ដែល​លោក​មើល​ទូរទស្សន៍ ហើយ​ឮ​សំឡេង​ស្មូត បាន​ធ្វើ​ឱ្យ​លោក​រន្ធត់​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។ បុរស​ដដែល​បាន​បង្ហាញ​ទឹក​ចិត្ត​ឱ្យ​ឃើញ​ថា លោក​មិន​ចង់​បាត់បង់​ព្រះ​មហា​វីរក្សត្រ​ទេ ហើយ​ជា​រៀងរាល់​ថ្ងៃ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ ចេញ​ចូល​ទៅ​ក្នុង​ទីផ្សារ​ថៃ គឺ​លោក​តែង​ណែនាំ ឱ្យ​ពួក​គេ​ពាក់​សញ្ញា​កាន់​មរណ​ទុក្ខ។

លោក ឡេង ខ្លី៖ «ដូច​ជា​ខ្ញុំ​អី​ក៏​បាន​ចូលរួម​ដែរ ថា​បង​ប្អូន​មុន​នឹង​ចូល​ទៅ​ក្នុង​ផ្សារ​ថៃ យើង​ត្រូវ​មាន​ស្លាក​ខ្មៅ​សំគាល់​កាន់​ទុក្ខ​គ្រប់​គ្នា។ ព្រះ​មហា​វីរក្សត្រ​ចូល​ទិវង្គត សូម្បី​តែ​ខាង​អាជីវករ​មក​ពី​អូស្មាច់​អន្លង់​វែង ក៏​គេ​មាន​ព្រះ​ឆាយា​ល័ក្ខណ៍​ពាក់​នឹង​អាវ​គេ ហើយ​ខាង​ខ្ញុំ​ឯណេះ​ក៏​មាន​ក្រណាត់​ខ្មៅ​សម្រាប់​ពាក់​សំគាល់​កាន់​ទុក្ខ​ដែរ»។

នៅ​ឯ​ភូមិ​ថ្ម​ដូន គឺ​ជា​អតីត​ជំរំ​នៃ​កងទ័ព​រណសិរ្ស ហ្វ៊ុនស៊ិនប៉ិច ដែរ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​មាន​ប្រជា​ពលរដ្ឋ រស់​នៅ​មិន​ច្រើន​គ្រួសារ​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​នាំគ្នា​ធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ ដូច​ប្រជា​ពលរដ្ឋ នៅ​ទូទាំង​ប្រទេស​ដែរ។

លោក ពេជ្រ ស៊ីណាត ជា​មេ​ភូមិ​ថ្ម​ដូន មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​ប្រមាណ​ពី ៥០-៦០ គ្រួសារ បាន​នាំគ្នា​ធ្វើ​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត និង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ​ចំនួន ៣ ថ្ងៃ​ជាប់ៗ គ្នា​មក​នេះ។

ចំណែក​នៅ​ស្រុក​អន្លង់​វែង ដែល​ជា​អតីត​តំបន់​កងទ័ព​ខ្មែរ​ក្រហម​ឯ​នោះ​វិញ អតីត​កងទ័ព​ខ្មែរក្រហម​ជាច្រើន បាន​សំដែង​ការ​សោក​ស្ដាយ និង​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដែរ។

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​មួយ​រូប ដែល​ចូល​ព្រៃ​តស៊ូ តាំង​ពី​អំឡុង​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៩៦ មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ជួប​ព្រះ​ភក្ត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ម្ដង។ លោក​បាន​ចាត់​ទុក​ព្រះ​មហា​វីរក្សត្រ គឺ​ជា​វីរបុរស​ជាតិ​ខ្មែរ។

សំឡេង៖ «ដល់​បាត់​ព្រះ​អង្គ​ទៅ ក៏​អារម្មណ៍​មួយៗ មាន​ការ​ក្ដុកក្ដួល ដោយសារ​បាត់​បង់​វីរជន វីរបុរស។ គ្រប់​កន្លែង​យើង​ធ្វើ​ពិធី​បុណ្យ​គោរព​បូជា ដល់​ព្រះ​មហា​វីរក្សត្រ ដែល​បាន​សោយ​ទិវង្គត​ទៅ​នៅ​តាម​កន្លែង​សាលា​ស្រុក នៅ​តាម​សាលា​ឃុំ ដើម្បី​គោរព​បូជា ឱ្យ​បង​ប្អូន​មក​អុជ​ធូប ដុត​ទៀន»។

ចាប់​តាំង​ពី​ព្រះ​មហា​វីរក្សត្រ យាង​ចូល​ទិវង្គត កាល​ពីថ្ងៃទី១៥ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ គឺ​នៅ​តាម​​បណ្ដា​ខេត្ត មាន​ប្រជា​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ បាន​ចូលរួម​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ។

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​តុលា មាន​ព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ​ប្រមាណ ២ ម៉ឺន​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ ដើម្បី​កាន់​មរណ​ទុក្ខ និង​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "អតីត​កងទ័ព​ខ្មែរ​ក្រហម​ខ្លះ ក៏​ក្ដុកក្ដួល​ពេល​ព្រះ​មហា​វីរក្សត្រ​សោយ​ទិវង្គត"

  1. ដូនពេញ says:

    រាជរដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យលោក សម-រង្សីចូលគោរពវិញ្ញាណ្ណក្ខ័ន្តព្រះមហាវិរក្សត្រជាលើកចុងក្រោយ,…!
    ព្រោះលោក សម-រង្សី ក៍ជាវិរជនស្នេហាជាតិខ្មែរដែល, អាហ៊ុន-សែន មិនគួរយកខ្មែរគ្នាឯងធ្វើជាសត្រវទេ
    ហើយយកយួន-សៀម ឈ្លានពានទឹកដី ធ្វើជាអ្នកមានគុននោះទេ,…!
    ប្រយ័ត្នតែពេលឪអាហ៊ុន-សែនឯង និងអាខ្វាក់សីុជោរឯងងាប់វិញ គ្មានអ្នកណាមកគោរពសពវើុយ,…!

  2. . says:

    យុទ្ធមិត្តខ្លះក៏ក្តុកក្តួលចំពោះមរណភាពរបស់ទ្រង់ ចំណែកខ្លះទៀតក៏បន់អោយស្តេចពាលអង្គនេះស្លាប់តៃហោងដែរ។

  3. អ្នកលេង says:

    សមមិត្ត វាន់ សមមិត្ត ខៀវ សមមិត្តនារី ភា សមមិត្ត ហែម និង សមមិត្ត យើង ដ៏ទៃ ទៀត ពិត

    មាន អារម្មណ៏ សោក ស្តាយ យ៉ាង​ខ្លាំង និង ចងចាំជានិច្ចចំពោះ សម្តេច ដែល ធ្លាប់ មាន គុណ

    បំណាច់ យ៉ាងធំធេង ចំ ពោះបក្សកុំម្មុយនីស្ត កម្ពុជា គឺ ថា ព្រះ អង្គ គឺជា វីរះ ជន ដ៏ឆ្នើម នឹង

    ឈានមុខគេ ក្នុង ការ ដឺកនាំ វាយ បណ្តេញ ចក្រពិត្ត អាមេរិក និង បរិវា លន់ នល់ អោយ វិនាស

    ពី ប្រទេសយើង ។ សង្ឃឹម ថា ព្រលឺង បង សមមិត្តលេខា ប៉ុល នឹង​រង់ ចាំ ថែររក្សា ព្រម ទាំង

    ដង្ហែ ព្រះ អង្គ នៅ ឋាន នោះ​ទៀត​ជា មិនខាន ។

  4. . says:

    យុទ្ធមិត្តខ្លះងាប់ដូចខ្មោចឆ្កែគ្មានទាំងម្ឈូសផង, យុទ្ធមិត្តខ្លះងាប់ទៅបានក្តាកុងបា្លកេធ្វើម្ឈូស, ចំណែកសីហនុ ងាប់ទៅមានម្ឈូសមាសដាក់, 
    នេះវាសនាមនុស្ស..

  5. ខ្មែរក្រោម says:

    មិនថ្វីទេ​​​ ទោះបីជាស្រោមមាស​ត្បូងក៏ដោយ ធាតុពិត​នរណាចុះនរក ឬឡើងឋានសួគ៌ មានតែយមរាជទេទើបអាចកាត់សេចក្តីបាន ម៉្យាងទៀតមានតែអ្នកប្រព្រឹត្តទេ ទើបដឹងថាខ្លួនបានធ្វើឬអត់? ដូច្នេះ លោកប្រហែលជាគ្មានបងប្អូនត្រូវសំលាប់ក្នុងរបបខ្មែរក្រហមទេ មើលទៅ ? ចាំបានទេនរណាអំពាវនាវឲ្យចូលព្រៃម៉ាកគី ? ??

    សូមទស្សនាខ្សែរវីដេអូជាភស្តុតាង លោកស្គាល់ទេនរណា ? គួរជាទីគោរពជាឪពុកម្តាយសាច់ញាតិដែលត្រូវគេសំលាប់យ៉ាងព្រៃផ្សៃដោយគ្មានកំហុសឬ ?

    http://www.youtube.com/watch?v=qrcef0lszKU&feature=related

  6. អាមួយនោះវាដាក់ឈ្មោះបរទេស ដល់ឃើញគេថាឲ្យវាច្រើនពេកវាគេច
    ហើយលែងប្រើឈ្មោះ វាប្រើខុមមិនអត់ឈ្មោះម្តង ប៉ុន្តែនៅតែគេដឹងនឹង
    ស្គាល់តែដដែលអាវ៉ាអើយ ។