ប្រជាពលរដ្ខខ្មែរនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទាំងនៅប្រទេសខ្មែរ ថៃ និងវៀតណាម មើលព្រះច័ន្ទសើ្ទរគ្រប់ខេត្តក្រុង ដើម្បីមើលរូបសម្តេចតា ។
ដោយ ពង្ស ខេមរៈ
Sunday 21 October 2012
The Free Press Magazine
“អូយ! បងឯងចេញមកមើលលោកខែណែក! ដូចណាស់បងអើយ ដូចសម្តេចតាមែនទែន ស្អាតណាស់បងអើយ” ។ នេះជាសំដីរបស់កញ្ញាភិន សារិន កម្មករនីរោងចក្រកាត់ដេរ វ័យ២២ឆ្នាំ នៅទីក្រុងភ្នំពេញ ទូរស័ព្ទទៅកាន់បងស្រីរបស់នាងនៅខេត្តព្រៃវែង ។
ភិន សារិន ស្រែកយ៉ាងភ្លាត់សម្លេង ដោយអន្ទងហៅបងប្អូនរបស់នាងតាមទូរស័ព្ទអោយចេញពីក្នុងផ្ទះមកមើលរូបសម្តេចតានរោត្តមសីហនុ នៅក្នុងព្រះច័ន្ទ នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ត្រូវនឹងថ្ងៃ៦ កើត ខែអស្សុជ ព.ស ២៥៥៦ ។
សារិន បានពណ៌នាថា នាងបានឃើញរូបសម្តេចតា ត្រឹមពាក់កណ្តាលខ្លួន នៅក្នងព្រះច័ន្ទ ដោយព្រះនេតសម្លឹងចុះមកផែនដី ។
ដូចគ្នានេះដែរ យុវជន ប៉ា វីរៈ វ័យ២៤ឆ្នាំ មកពីស្រុកឧត្តុង្គ ខេត្តកំពុងស្ពឺ ក៏បានមើលឃើញរូបសម្តេចតានៅក្នុងព្រះច័ន្ទកាលពីយប់ថ្ងៃអាទិត្យ ។
“ខ្ញុំមានសំណាងណាស់ដែលបានមើលឃើញរូបសម្តេចតានៅក្នុងព្រះច័ន្ទ ។ ខ្ញុំគិតថាខ្ញុំជាមនុស្សដែលមាននិស្ស័យទៅនឹងព្រះអង្គ”។
នៅឯទឹកដីកម្ពុជាក្រោមឯណោះវិញ លោកយាយ ថាច់ យឿង វ័យ៧៧ឆ្នាំ ក៏បានប្រាប់ទស្សនាវដ្តីសារព័ត៌មានសេរីអំពីការផ្អើលមើលរូបសម្តេចតាក្នុងព្រះច័ន្ទ និងអំពីទស្សនៈផ្ទាល់ខ្លួនជុំវិញការមើលឃើញរូបសម្តេចតាក្នុងព្រះច័ន្ទនោះ។
“សម្តេចតាយើងមានបុណ្យណាស់ ទើបព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបានយាងទៅកាន់ឋានសួគ៌ ហើយព្រះអង្គក៏នៅមិនអស់អាល័យពីទឹកដី ប្រជាជន និងនគរកម្ពុជាទាំងមូល””” ។
នៅប្រទេសថៃក៏ដូចគ្នាដែរ ប្រជាពលរដ្ឋខ្មែរនិងថៃខ្លះបាននាំគ្នាមើលរូបព្រះច័ន្ទ ក្នុងបំណងចង់ឃើញសម្តេចតា ។
លោកគង់ សំណាងនៅទីក្រុងបានកក បានមានប្រសាសន៍តាមSkype មក ថា បងប្អូនពីប្រទេសកម្ពុជា បានទូរស័ព្ទទៅលោកអោយមើលរូបសម្តេចតាក្នុងព្រះច័ន្ទ តែលោកមិនបានមើលឃើញ ដោយសារតែមេឃងងិត ហើយពពកបាំងព្រះច័ន្ទ ។
គួរជំរាបផងដែរថា ប្រជាពលរដ្ឋខ្មែរបានទូរស័ព្ទប្រាប់តគ្នា ហើយអ្នកខ្លះបានទំនាក់ចូលទៅប៉ុស្តិ៍វិទ្យុទាន់ហេតុការណ៍ឈ្មោះ ABC FM107.75 MHz ធ្វើអោយលេចឭដល់ហ្វូងមហាជន បណ្តាលអោយពួកគេនាំគ្នាផ្អើលចេញមកក្រៅផ្ទះទាំងយប់មកមើលព្រះច័ន្ទស្ទើរគ្រប់ៗគ្នា ។
ចាប់តាំងពីការសោយទីវង្គតរបស់សម្តេចនរោត្តមនរោត្តុមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ កាលពីថ្ងៃទី១៥ខែតុលាមក ប្រជាពលរដ្ឋកាន់តែច្រើនឡើងបានមកចូលរូមគោរពដល់ព្រះបរមសពរបស់ព្រះអង្គ សូម្បីពលរដ្ឋថៃ និងពលរដ្ឋខ្មែរក្រោមមកពីដែនដីសណ្តរក៏បបួលគ្នាមកទីក្រុងភ្នំពេញដែរ ។
តាមការប៉ាន់ប្រមាណ ពលរដ្ខខ្មែរប្រហែលជាង១លាននាក់គ្រោងនឹងមកគោរពព្រះបរមសពរបស់សម្តេចនរោត្តមនរោត្តុមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដោយស្មគ្រ័ចិត្ត ។ សម្តេចតា សោយទីវង្គតនៅមន្ទីរពេទ្យនៃទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១.២០នាទី រំលងអាធ្រាតុ ដោយរោគគាំងបេះដូង ក្នុងព្រះជន្មាយុ៩០ ព្រះវស្សា ៕
សូមចុចត្រង់នេះ Khmer People See King Father in the Moonដើម្បីស្តាប់សម្លេង

“អូយ! ព្រះអង្គអីក៏អភ័ពម្លេះ, ទីនោះគ្មានអ្វីទាំងអស់ តើទ្រង់បានអ្វីសោយ, បានអីស្នាក់នៅ?
បើមែននោះ វាជាបាបកម្មរបស់ស្តេចពាលអង្គនេះហើយ ដែលឋានសួគ៏មិនស្វាគមន៍, សូមទ្រង់ទ្រាំតាមកម្មទៅ!
I have seen Ah JML = Ah Cheat’s picture inside the Yuon’s toilet bowl…
ព្រះ អើយ អាកាស យានិក របស់ អាមេរិក ម្នាក់ គឺ លោក Arm Strong អាម ស្រ្តង ដែល ទៅ
ដល់ ឋាន ព្រះ ច័ន្ទ មុន គេ នោះ ប្រហែល ជា គាត់ កុហក់ យើង ហើយ។
បន្តិច ទៀត នឺង មាន អ្នក និយាយថា បានយល់ សុបិន្ត ឃើញ សម្តេច តា មក ពន្យល់ អោយ
លេខ ឆ្នោត
ឬ ក៏ ឃើញ ព្រះអង្គ ចាប់ ជាតិ ជា ………………………………………….. ជាដើម
ទេ ទេ ! សូមទ្រង់កុំយាងមកចាប់ជាតិជាខ្មែរអី ខ្មែរមិនស្វាគមន៍ទ្រង់ទេ, យកល្អទ្រង់គួរយាងទៅកើតនៅកម្ពុជាក្រោមទៅ
ព្រោះថា ទ្រង់ក៏មានចំណែកធ្វើអោយ កម្ពុជាក្រោមបាត់បង់ដែរ
ពួកអាត្រូវគ្រាប់ខាងលើ ជឹតងាប់ហើយមិនដឹងខ្លួនទៀត!!! អាគេចងបាញ់!!!
ជាការពិតខ្ញុំក៍បានមើលឃើញព្រះឆាយ៉ាលក្ខ័របស់ព្រះង្គនៅក្នុងព្រះចន្ទ័ដែរនៅវេលាយប់មិញនេះ។ ព្រះអង្គមានព្រះភក្ត័ញញឹមមករកផែនដីយើងនេះ ខ្ញុំមានអារម្មណ៍ក្តុកក្តួលដែលព្រះង្គយាងឆ្ងាយពី មាតុភូមិកម្ពុជា។ ខ្ញុំសូមបួងសួងឲ្យព្រះអង្កយាងមកចាប់ជាតិនៅលើមាតុភូមិខ្មែរម្តងទៀត។
ខ្មែរ មានប្រពៃណី ទំនៀមទំលាប់ ជំនឿផ្ទាល់ខ្លួន ខ្មែរមានសិទ្ធ ជឿលើអ្វីដែលគេចង់គោរព អ្នកមិនមែនជាអទិេទពសំរាប់ខ្មែរទេ?iPhoneKhmer.comphala
នេះប្រហែលជារាស្រ្តស្លុតចឹត្ត រន្ធត់ចឹត្តពេលនឹងព្រះករុណាមហាវិរក្សត្រពេកហើយមើលទៅ,…។
អាមេរិចក៏គងតែជៀថាលើលោកនេះមានអភូតហេតុដែរ (មើលDiscovery chhanel)។
គួរអេាយសរសេីភ្នែកមេីលដល