នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ម្សិលមិញ នៅលីល្លឺសាន់ហាឡិន ស្ថិតនៅទីក្រុងលីល្លឺសាន់ នៃប្រទេសន័រវ៉េស្ស សមាគមពុទ្ធសាសនិកជនខ្មែរ នៅប្រទេសន័រវ៉េស្សប្រមាណជិត១០០នាក់ រួមទាំង ព្រះសង្ឃ ពុទ្ឋបរិស័ទ និងសមាជិកសមាជីការ បានរៀបចំពិធីបុណ្យចូលរួមមរណទុក្ខទៅដុតធូបគោរព ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គបានយាងចូលព្រះទីវង្គត កាលពីវេលាម៉ោង១ និង២០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងទឹកមុខក្រៀមក្រំ លាយឡំ នឹងការបង្ហូរ ទឹកភ្នែក សោកស្រណោះ អាឡោះស្ដាយ ដែលទ្រង់បានលាចាកលោកនេះ ។
ដោយ យូ សារាវុឍ្ឍ
Monday 22 October 2012
The Free Press Magazine

ពុទ្ឋបរិស័ទ និងសមាជិកសមាជិការគ្រប់ៗគ្នា មានពាក់សញ្ញា កាន់ព្រះរាជមរណទុក្ខ ព្រះបរមសព របស់ព្រះករុណាផងដែរ។ នៅក្នុងការចូលរួម ពិធីកាន់ទុក្ខព្រះ បរមសពរបស់ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ លោកព្រឺទ្ឋាចារ្យ គង់ ប៊ុនឈឿន បានធ្វើវិយោគថារបស់ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រឹទ្ឋាចារ្យ បាន រំលឹកឡើងវិញ នូវស្នាព្រះហស្ដ ជាច្រើន របស់ព្រះអង្គក្នុងការ ជួយទ្រទ្រង់ ប្រទេស កម្ពុជា ។
លោក ម៉ែន ណាត ប្រធាននិងជាតំណាងសមាគមពុទ្ធសាសនិកជនខ្មែរ បានថ្លែងថា ក្រោយ ការសោយទីវង្គត របស់សម្តេចព្រះ នរោត្តម សីហនុ សមាគមពុទ្ធសាសនិកជនខ្មែរនៅប្រទេសន័រវ៉េស្សបានសហការគ្នា រៀបចំ កន្លែងដើម្បី ប្រារព្ឋពិធីគោរពដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ។ «ជាក់ស្តែងនៅថ្ងៃអាទិត្យនេះសមាគមពុទ្ធសាសនិកជនខ្មែរយើង បានរៀបចំពិធីបុណ្យចូលរួមមរណទុក្ខគោរពដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ជាអង្គម្ចាស់ជីវិត កម្កល់លើត្បូង នៅទីក្រុងលីល្លឺសាន់នេះ។ ការបាត់បង់ព្រះរាជវត្ដ មានដ៏ឧត្ដុង្គឧត្ដម នៃអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ នាឱកាស នេះគឺជាការបាត់បង់នូវ ព្រះអតីតអង្គ ព្រះបហារក្សត្រខ្មែរ ដ៏មហារឧត្ដុង្គឧត្ដមដែរ»។
គួរបញ្ជាក់ដែរថា ក្នុងឱកាសនោះសមាជិកសមាជិការនៃសមាគមពុទ្ធសាសនិកជនខ្មែរ បានឡើងថ្លែង ទុក្ខយ៉ាងក្រៀមក្រមចំពោះការយាងចូលព្រះទីវង្គតរបស់អង្គសម្ដេចឪ ដោយមានទាំងរៀបចំពិធីសូត្រមន្ត បង្សុកូលនិងប្រគេនទេយ្យទាន និងវេរចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងការឧទ្ទិស កុសលដល់ដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ផងដែរ សូមឱ្យទៅចាប់ព្រះបដិសន្ធិ ក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណដល់ពុទ្ធសាសនិកជនទាំងក្នុង និង ក្រៅប្រទេសទាំងអស់ ដែលខំជួយគ្នាមួយដៃមួយជើងម្នាក់ ដើម្បី
បួងសួងដល់វត្ថុស័កសិទ្ធិទាំងឡាយ ជួយយឹតយោងព្រលឹងទុរយស ស្តេចតេរច្ចានអង្គនេះអោយទៅឋានសួគ៏ផង